ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៦១ ដង
ស្កែនយកតំណ
ទក្ខិណាវិភង្គសូត្រ

ទក្ខិណាវិភង្គសូត្រ

ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ២២៤ ដង)

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាមជិតក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ ។  គ្រានោះ ព្រះមហាបជាបតិគោតមី នាំយកសំពត់ថ្មីមួយគូ ដើម្បីថ្វាយដល់ព្រះ​ដ៏​មានព្រះភាគ ។  ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ឱ្យថ្វាយសំពត់នោះ  ចំពោះសង្ឃវិញ កាល​បើថ្វាយចំពោះសង្ឃហើយ ព្រះតថាគតក៏ឈ្មោះថាព្រះនាងបានបូជាហើយ​ផង  ទាំងសង្ឃក៏ឈ្មោះថា  ព្រះនាងបានបូជាហើយដែរ ។

អដ្ឋកថា បញ្ជាក់សេចក្ដីថា ពួកជនជំនាន់ក្រោយបានយល់ដឹងក្នុងរឿងនេះឯង  ថាសង្ឃ​គួរទទួលនូវទក្ខិណាទាន  ហើយគោរពកោតក្រែងចំពោះសង្ឃ   សម្គាល់នូវបច្ច័យ ៤ ថា  គួរថ្វាយចំពោះសង្ឃ ។  ចំណែកសង្ឃវិញ  កាលដែលមិនលំបាកដោយបច្ច័យ ៤ ហើយ    រមែងរៀននូវព្រះពុទ្ធវចនៈ  ចម្រើននូវសមណធម៌  ញ៉ាំង​ព្រះសាសនា​​នៃព្រះតថាគតឱ្យតាំងនៅគ្រប់ ៥០០០ ( ប្រាំពាន់ ) ឆ្នាំដោយ​ប្រការ​ដូច្នេះឯង ។ ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ថា  កាលបើព្រះមាតុច្ឆាថ្វាយនូវ​សំពត់​នោះ​ចំពោះសង្ឃហើយ ទាំងព្រះតថាគត ទាំងសង្ឃ ឈ្មោះថា ព្រះនាងបានបូជាហើយ​នេះ​សំដៅយក  សង្ឃគតាទក្ខិណាទាន  ដែលមានព្រះពុទ្ធអង្គជាប្រមុខ ។
    
សង្ឃគតាទក្ខិណាទាន  ដោយសេចក្ដីគោរពកោតក្រែងចំពោះសង្ឃ មានផលច្រើនណាស់​ សូម្បីឱ្យដល់ភិក្ខុនោះ ជាបុគ្គលទ្រុស្តសីល  ដែលនិមន្តអំពីសង្ឃ  ហើយសង្ឃចាត់មក  ក៏រមែងមានផលច្រើនជាង​ទាន ដែលបុគ្គលថ្វាយចំពោះ​បុគ្គលដល់ព្រះខី​ណា​ស្រពទៅទៀត ។
    
ក្នុងអដ្ឋកថា បឋមឧរុវេលសូត្រ អង្គុត្តរនិកាយចតុក្កនិបាត ប្រាប់ថា ព្រះដ៏មា​ព្រះភាគ ​ទ្រង់​ធ្វើនូវសេចក្ដីគោរពក្នុងសង្ឃ  នៅត្រង់ដែលព្រះអង្គទ្រង់ត្រាស់ឱ្យព្រះនាងមហា​បជាបតិ​គោតមី  ព្រះ​មាតុច្ឆា  ថ្វាយគូចីវរដល់សង្ឃ  ក្នុងសេចក្ដីខាងដើមនោះឯង ។

សៀវភៅ សិក្សាព្រះសូត្រភាគ១៦
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ទក្ខិណាវិភង្គសូត្រ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៣១០ ដង)
ទុក្ករកិរិយា និង ការត្រាស់ដឹង
ផ្សាយ : ០១ មីនា ឆ្នាំ២០២៦ (អាន: ៦,១០៦ ដង)
មហាមោគ្គល្លានត្ថេររាបទាន ទី ៤
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ៤,២៧៩ ដង)
បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៥៧១ ដង)
ភិក្ខុធ្វើនូវតិរច្ឆានកថាមែងមានទោស ៥ យ៉ាង
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២៦ (អាន: ៥,០៤០ ដង)
ធម៌២ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្ម
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៥៩១ ដង)
ផលនៃការសមាទានឧបេាសថកន្លះថ្ងៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿