អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១២ (អាន: ២៧,២០៤ ដង)
កម្មវិធីគ្រប់គ្រងអាល់ប៊ុមបណ្ណាល័យព្រះធម៌

|
ខ្ញុំព្រះករុណា សូមនមស្សការថ្វាយបង្គំចំពោះព្រះត្រ័យរតន៍ មានព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ និងព្រះសង្ឃរតនៈ ដោយសេចក្តីគោរពជ្រះថ្លាដ៏ក្រៃលែង លើសលោក ។ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃទាំងឡាយ និងលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ជាម្ចាស់ និងធម្មាចារ្យទាំងឡាយ ដោយសេចក្តីគោរព ។
ដោយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងចំពោះធម្មកថិក, បណ្ឌិត, អ្នកប្រាជ្ញ, ធម្មាចារ្យទាំងឡាយដែលសុទ្ធតែអ្នកមានសេចក្តីឆ្លៀវឆ្លាតចេះចាំស្ទាត់នូវព្រះពុទ្ធវចនៈ និងអាចបកស្រាយពន្យល់នូវអត្ថហើយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទងាយយល់ចាប់ចាំបាន ។ ជាហេតុឲ្យខ្ញុំព្រះករុណា ខ្ញុំបាទ បានធ្វើកិច្ចការអ្វីៗនៅទីនេះដើម្បីបូជាចំពោះព្រះពុទ្ធសាសនាដោយសេចក្តីគោរព និងអប្បមាទ។ បន្ទាប់ទីនេះគឺជា "កម្មវិធី៥០០០ឆ្នាំ" ដែលប្រើប្រាស់នូវលើប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងអាល់ប៊ុម mp3 ព្រះធម៌ សៀវភៅធម៌ផ្សេងៗ មានគម្ពីរព្រះត្រៃបិដកជាដើម រួមនិងគ្រប់គ្រងអាល់ប៊ុមឯកសារវីដេអូព្រះពុទ្ធសាសនាផ្សេងៗទៀត។ ខ្ញុំបាទ ខ្ញុំព្រះករុណា សង្ឃឹមថា "កម្មវិធី៥០០០ឆ្នាំ" នឹងអាចជួយសម្រួលការងារផ្សេងៗនៃវិស័យព្រះពុទ្ធសាសនា ទោះបីមិនបានច្រើនយ៉ាងណា ក៍តិចតួចខ្លះដែរ។ នឹងសង្ឃឹមថា នឹងអាចញុំាងឲ្យពុទ្ធបរិស័ទខ្លះដែលមិនទាន់មានសេចក្តីជ្រះថ្លា ឲ្យមានសេចក្តីជ្រះថ្លាឡើង និងមានសេចក្តីជ្រះថ្លាហើយ ក៍រឹងរឹតតែមានសេចក្តីជ្រះថ្លាខ្លាំងឡើងក្នុងព្រះពុទ្ធសាសនា។ ផលប្រយោជន៍របស់ "កម្មវិធី៥០០០ឆ្នាំ" សមគួរដល់៖ - ព្រះសង្ឃ, ពុទ្ធសាសនិកជនដែលប្រាថ្នាស្រាវជ្រាវសិក្សានូវព្រះពុទ្ធវចន: ។ - សម្រាប់ពុទ្ធសាសនិកជនទូទៅ ដើម្បីបានធ្វើជាធម្មទានតៗគ្នា ដល់ព្រះសង្ឃ និងជនផងគ្នា។ - សម្រាប់ការងារផ្សព្វផ្សាយព្រះធម៌តាមវិទ្យុ ព្រោះថាកម្មវិធីនេះ មានមុខងា playlist ដែលគ្រប់គ្រងព្រះធម៌ជាច្រើន mp3 រហូតជាង ២០០០០mp3 អាចជួយ សម្រួល ការងាររបស់ព្រះសង្ឃពិធីករ និងអ្នកគ្រប់គ្រងកម្មវិធីបានខ្លះ។ សូមអានរបៀប បញ្ចូលកម្មវិធីជាមុន មុននឹងប្រើប្រាស់កម្មវិធីៈ តម្រូវការកុំព្យូទ័រក្នុងការបញ្ចូល "កម្មវិធី៥០០០ឆ្នាំ" - CPU 1Ghz ឬខ្ពស់ជាងនេះ
- RAM 256 Mb ឬខ្ពស់ជាងនេះ - Windows XP, Windows Vista, Windows 7 - Microsoft .NET Framework Version 2.0 (សម្រាប់ Windows XP) ទាញយកទីនេះ - K-Lite Mega Codec Pack ទាញយកទីនេះ - Acrobat reader ទាញយកទីនេះ ប្រសិនបើ កម្មវិធីកំចាត់មេរោគក្នុងកុំព្យូទ័រអ្នក សួររារាំង ពេលបើក "កម្មវិធី៥០០០ឆ្នាំ" លោកអ្នកគ្រាន់តែ set option allow ឲ្យ "កម្មវិធី៥០០០ឆ្នាំ" ដំណើរការលើកុំព្យូទ័ររបស់អ្នកជាការស្រេច។ ផ្ទាំងរូបរបស់កម្មវិធីៈ សូមពុទ្ធបរិស័ទ ដែលមានសទ្ធា សូមជួយ copy ចម្លងកម្មវិធីនេះ ធ្វើជាទានដល់បុគ្គលដែលសមគួរមានព្រះសង្ឃជាដើម ដើម្បីបានការងាយស្រួលផ្សេងៗក្នុងការសិក្សាស្រាវជ្រាវ និងដើម្បីភាពរីកចម្រើនរបស់ព្រះពុទ្ធសាសនាខ្មែរ។
សូមលោកអ្នក ជាអ្នករីករាយ
ក្នុងការសិក្សានូវព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ រសនៃព្រះធម៌ ប្រសើរអស់រសទំាងពួង រៀបចំបង្កើតកម្មវិធីឡើងដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា និងក្រុមគ្រួសារ
សម្រាប់បូជាចំពោះព្រះពុទ្ធសាសនា សម្រាប់ជាធម្មទាន សូមឲ្យព្រះពុទ្ធសាសនារុងរឿងទូទៅក្នុងសកលលោក.. ដោយ៥០០០ឆ្នាំ
|