អានអត្ថបទ
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៥ (អាន: ២៧,៣២៥ ដង)
ចែករំលែកសៀវភៅមានប្រយោជន៍ជាមួយ៥០០០ឆ្នាំ

|
អាស្រ័យដោយមានការសំណូមពរអំពីអ្នកទស្សនាគេហទំព័រ៥០០០ឆ្នាំ ដោយសូមឲ្យមានការផ្សព្វផ្សាយសៀវភៅអប់រំផ្សេងៗបន្ថែមទៀត ដែលទាក់ទងនឹងវិស័យព្រះពុទ្ធ សាសនា និងការទូន្មានមនុស្ស។
ហេតុនេះ ខ្ញុំព្រះករុណា ខ្ញុំបាទសូមគោរពប្រគេនដំណឹង និងគោរពជូនដំណឹងចំពោះព្រះតេជព្រះគុណ គុណម្ចាស់គ្រប់អង្គ និងឧបាសកឧបាសិកាទាំងឡាយដែលជាម្ចាស់សៀវភៅ ជាអ្នកនិពន្ធសៀវភៅ ឬជាក្រុមនិពន្ធសៀវភៅ ជ្រាបថា ប្រសិនបើ ព្រះតេជព្រះគុណ ឬលោកអ្នកមានបំណងផ្សព្វផ្សាយសៀវភៅទាំងនោះ តាមរយៈ គេហទំព័រ៥០០០ឆ្នាំ ជាធម្មទាន ប្រយោជន៍ដល់សង្គមពុទ្ធបរិស័ទទូទៅ បានអានទាំងក្នុងប្រទេស និងក្រៅប្រទេស។ សូមមេត្តាផើ្ញសៀវភៅមកតាម ៖ - Email: [email protected] | [email protected] - ជាប្រភេទ file pdf និងមានរូបក្របសៀវភៅជាប់ជាមួយផង - ជាប្រភេទសៀវភៅអប់រំមនុស្ស និងព្រះពុទ្ធសាសនា - បញ្ជាក់ នាមអ្នកផ្ញើ និងលេខទូរស័ព្ទទាក់ទង - គេហទំព័រ៥០០០ឆ្នាំ រក្សាសិទ្ធិក្នុងការមិនដាក់ផ្សាយដោយយថាហេតុ។ ដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ ស្រុង ចាន់ណា ដោយ៥០០០ឆ្នាំ |