30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៩,៦០៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៧៧,៥៤៣
សរុប ៣៨៥,៦៦៤,២៣៦
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៦៧ ដង)

លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​



ស្តាប់សំឡេង
 

ក្នុង​ធម្ម​បទដ្ឋ​កថា​ បកិណ្ណ​ក​វគ្គ​ ក្នុង​រឿង​បុព្វ​កម្ម​របស់​ព្រះ​អង្គ​ ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា​ ម្នាលភិក្ខុ​ទាំង​ឡាយ​ ក្នុង​កាល​នោះ​ តថា​គត​ជា​សង្ខ​ព្រាហ្មណ៍​ តថា​គត​បាន​ដក​ស្មៅ​ ក្នុង​លាន​ព្រះ​ចេតីយ​នៃ​ព្រះ​ប​ច្ចេក​ពុទ្ធ​ ព្រះ​នាម​ សុសិមៈ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ​ ជន​ទាំង​ឡាយ​ទើប​ធ្វើ​ផ្លូវ​ ៨​​ យោជន៍​ឲ្យ​រាប​ស្មើ​ដោយ​ល្អ​ ប្រា​ស​ចាក​បន្លា​និង​ដង្គត់​ ។​

តថា​គត​ចាក់​ខ្សាច់​កៀរ​ឲ្យ​ស្មើ​ក្នុង​លាន​ព្រះ​ចេតីយ​នោះ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ​ ជន​ទាំង​ឡាយ​ទើ​ប​ចាក់​ខ្សាច់​កៀរ​ឲ្យ​ស្មើ​ក្នុង​ផ្លូវ​ ៨​​ យោជន៍​ ។​

តថា​គត​ ធ្វើ​ការ​បូ​ជា​ដោយ​ផ្កា​ឈើ​ព្រៃ​ចំពោះ​ព្រះ​ចេតីយ​នោះ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ​ ជន​ទាំង​ឡាយ​ទើប​រោយ​ផ្កា​ឈើ​មាន​ពណ៌​ផ្សេង​ៗ​ នៅ​តាម​ផ្លូវ​ចម្ងាយ​ ៨​​ យោជន៍​ ទន្លេ​គង្គា​ក្នុង​ទី​ប្រមាណ​មួយ​យោជន៍​ ដេរដាស​ទៅ​ដោយ​ផ្កា​បទុម​ ៥​ ពណ៌​ ។​

តថា​គត​បាន​ប្រោះ​ព្រំ​ក្នុង​ទី​លាន​ព្រះចេ​តីយ​នោះ​ ដោយ​ទឹក​ក្នុង​ល័ក្ក​ចាន់​ ដោយ​ផល​នៃ​បុញ្ញ​កម្មនោះ​ ភ្លៀង​បោ​ក្ខ​រ​ព័ស៌​ធ្លាក់​ចុះ​នៅ​ក្នុង​ក្រុង​វេសា​លី​ ។

តថា​គត​បាន​លើក​ទង់​ផ្ទាំង​សំពត់​ឡើង​ និង​ចង​ឆត្រ​ទុក​ក្នុង​ព្រះ​ចេតីយ​នោះ​ ដោយ​ផល​នៃ​បុញ្ញ​កម្ម​នោះ ចក្ក​ក្រ​វាឡ​ទាំង​មូល​ទើ​ប​ហាក់​ដូច​ជា​មាន​មហោ​ស្រព​ជា​មួយ​គ្នា​ ដោយ​ទង់​ជ័យ​ ទង់​ផ្ទាំង​សំពត់​ និង​ឆត្រ​រួត​ រហូត​ដល់​អកនិដ្ឋ​ព្រហ្ម​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ព្រោះ​ហេតុ​ដូច្នោះ​ឯង​ ទើប​ការ​បូ​ជា​នេះ​កើត​ឡើង​ដល់​តថា​គត​មិន​មែ​ន​ដោយ​ពុទ្ធា​នុភាព​ ឬ​ដោយ​អនុ​ភាព​នៃ​ពួក​នាគ​ ទេ​វតា​ ឥន្ទ​ព្រហ្ម​នោះ​ក៏​មិន​មែន​ដែរ​ តែ​នេះ​កើត​ឡើង​ដោយ​អនុ​ភាព​នៃ​ការ​បរិច្ចាគ​មាន​ប្រមាណ​តិច​ នៅ​ក្នុង​អតី​តកាល​ ។​ រួ​ច​ហើយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​​ទ្រង់​ត្រាស់​នូវ​ព្រះគា​ថា​

មត្តា​សុខ​បរិ​ច្ចាគា​            បស្សេ​ ចេ​ វិបុលំ​ សុខំ​ 
ចជេ​ ​ មត្តា​សុខំ ធីរោ​       សម្បស្សំ  វិបុលំ​  សុខំ​


បើ​ឃើ​ញ​សេចក្តី​សុខ​ដ៏​ធំ​ទូ​លាយ​  ព្រោះ​លះ​បង់​សេច​ក្តី​សុខ​ល្មម​ប្រមាណ​  អ្នក​មាន​ប្រាជ្ញា​  កាល​ឃើ​ញ​សុខ​ធំ​ទូ​លាយ​  គប្បី​លះ​សុខ​ល្មម​ប្រ​មាណ​ចេញ ។

អដ្ឋ​កថា​ បណ្តា​បទ​ទាំង​នោះ​ បទថា​ មត្តា​សុខបរិច្ចាគា​ ដោយ​សេចក្តី​ថា​ ព្រោះ​លះ​សុខ​តិច​តួច​ល្មម​ប្រ​មាណ​ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ មត្តា​សុខំ​  ។​ សុខ​ដ៏​ធំ​ទូលាយ​ បាន​ដល់​សុខ​គឺ​ព្រះ​និព្វាន​ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ វិបុលំ  សុខំ​  ដោយ​សេចក្តី​ថា​ បើ​បុគ្គល​បាន​ឃើញ​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូ​លាយ​នោះ​ ។

ដែល​ឈ្មោះ​ថា​ សុខ​ល្មម​ប្រមាណ​ រមែង​កើត​ឡើង​ដល់​បុគ្គល​ គឺ​អ្នក​ដែល​ចាត់​ចែង​ឲ្យ​គេ​រៀប​ចំ​ភោ​ជន​មួយ​ថាស​ ហើយ​បរិភោគ​ ។​  ចំណែក​ដែល​ឈ្មោះ​ថា​ និព្វាន​សុខ​  ជា​សុខ​ដ៏​ធំ​ទូលាយ​ រមែង​កើត​ឡើង​ដល់​បុគ្គល​ដែល​ជា​អ្នក​លះ​សុខ​ល្មម​ប្រ​មាណ​នោះ​ចេញ​ហើយ​  ធ្វើ​ឧ​បោសថ​ផង​ ឲ្យ​ទាន​ផង​ ។​

ព្រោះ​ហេតុ​នោះ​ បើ​បុគ្គល​ឃើ​ញ​សុខ​ដ៏​ធំទូ​លាយ​ ព្រោះ​មក​អំពី​លះ​បង់​នូ​វ​សុខ​ល្ម​ម​ប្រ​មាណ​នោះ​ កាល​បើ​ដូច្នោះ​ បណ្ឌិត​កាល​ឃើញ​សុខ​ដ៏​ធំទូលាយ​ គប្បី​លះ​សុខ​ល្ម​ម​ប្រ​មាណ​ចេញ ។​

ស្រង់​ចាក់​សៀវ​ភៅ " គតិ​ធម៌ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០០១ ដង)
សទ្ធា​និង​បញ្ញា​ជា​គូគុណ​ធម៌
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៥៩ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ១១,៦១៥ ដង)
មនុស្សល្អ ព្រោះចេះទូន្មានខ្លួន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៨១ ដង)
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.01
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿