30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០៦,១៨៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៦៥៣,២០៦
សរុប ៣៩០,៧៣៥,៦៩០
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២២១ ដង)

វិធី​ថែ​រក្សា​ទ្រព្យ ៤​ យ៉ាង​



ស្តាប់សំឡេង

 

ក. ចេះ​ស្វែង​រក​របស់​ដែល​បាត់​
របស់​ដែល​បាត់​ ជួន​កាល​បាត់​ដោយ​អស់​បុណ្យ​ ជួន​កាល​បាត់​ដោយ​អកុសល​បៀតបៀន​ ជួន​កាល​ក៏​បាត់​ដោយ​អា​ស្រ័យ​ការ​ធ្វេស​ប្រហែស​នៃ​ម្ចាស់​របស់ ។ ប៉ុន្តែ​បើ​ទុក​ជា​ទ្រព្យ​នោះ​ត្រូវ​បាត់​បង់​ទៅ​ដោយ​ប្រ​ការ​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​ស្វែង​រក​ដែរ​ ព្រោះ​ថា​ជួន​កាល​អាច​ឃើញ​មក​វិញ​ដោយ​ពិត​ប្រា​កដ​ តែ​ថា​បើ​រក​មិន​ឃើញ​ទេ ត្រូវ​ចេះ​ទទួល​ស្គាល់​ការ​ពិត​ផង​ ត្រូវ​ចេះ​ហាម​ចិត្ត​ដែល​សោក​ស្តាយ​ខ្លាំង​ៗ​ និង​សេច​ក្តី​ក្រោធ​ខឹង​ កុំ​ឲ្យ​កើត​ឡើង​ បើ​មិន​ដូច្នោះ​ទេ​ យើង​មិន​មែន​បាត់​បង់​ត្រឹម​តែ​ទ្រព្យ​ប៉ុណ្ណោះ​ទេ ទ្រព្យ​ដែល​បាត់​នោះ​ បាន​ឆក់​យក​នូវ​សេច​ក្តី​សុខ​របស់​យើង​ទៅ​ជា​មួយ​ផង​ដោយ​ពិត ។

ខ. ចេះ​ជួស​ជុល​របស់​ដែល​ខូច​ឬ​ចាស់​
វត្ថុ​សម្រាប់​ប្រើ​ប្រាស់​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​ប្រែ​ប្រួល​និង​ចាស់​គ្រាំ​គ្រា​ ទី​បំផុត​នឹង​ត្រូវ​ខូចខាត​ ទៅ​ដោយ​ឥត​មាន​សេស​សល់​ឡើយ​ ប៉ុន្តែ​ថ្វី​បើ​យ៉ាង​នេះ​ហើយ​ក៏​ដោយ​ បើ​ចេះ​ថ្នម​វា​ក៏​អាច​ប្រើ​ប្រាស់​បាន​កាល​យូរ​អង្វែង​ មិន​សូវ​ខា​ត​បង់​ប្រាក់​កាស​ក្នុង​ការ​ទិញ​របស់​ថ្មី​មក​ប្រើ​ជំនួស​ ហើយ​យើង​អាច​សន្សំ​ប្រាក់​សម្រាប់​ទុក​ធ្វើ​ជា​ដើម​ទុន​ក្នុង​មុខ​របរ​ ឬ​ក៏​អាច​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ផ្សេង​ទៀត​បាន ។

របស់​របរ​ខ្លះ​ មិន​មែន​ថា​ចាស់​រហូត​ដល់​ប្រើ​លែង​បាន​នោះ​ទេ​ គ្រាន់​តែ​អន់​រូប​អន់​រាង​បន្តិច​ប៉ុណ្ណោះ​ ដូច​ជា​នៅ​ក្នុង​រឿង​ទូរ​សព័្ទ​ ត្រឹម​តែ​តម្លៃ​ ៧០ ឬ​ ៨០ ដុល្លា​ ក៏​ល្មម​សម​គួរ​នឹង​ប្រើប្រាស់​ក្នុង​កា​រ​ទំនាក់​ទំនង​គ្នា​បាន​ដោយ​ស្រួល​ទៅ​ហើយ​ ប៉ុន្តែ​ដោយ​ចង់​តែ​ដេញម៉ូត​សម័យ​ ត្រូវ​ថែម​ ១០០ ឬ ២០០​ ដុល្លា​ ទៀត​ដើម្បី​ដូរ​យក​របស់​ថ្មី​ ទង្វើ​បែប​នេះ​ មិ​ន​មែន​ត្រឹម​តែ​ដើម្បី​ប្រយោ​ជន៍​រស់​នោះ​ទេ​ គឺ​ថា​ប្រាក់​ដែល​បន្ថែម​ពី​លើ​នោះ​ គឺ​ជា​ការ​បូជា​តណ្ហា​ដោយ​ពិត​ ។ ចំណែក​ភិក្ខុ​សមណេរ​ ត្រូវ​តែ​គិត​អំពី​បញ្ហា​នេះ​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ ។

ប្រុស​សង្ហា​ មិន​មែន​ដោយ​សារ​ទូរ​ស័ព្ទ​នោះ​ទេ​ បូរាណ​បាន​ពោល​ថា​ " ស្រី​ស្រស់​ព្រោះ​ចរិយា​ បុ្រ​ស​សង្ហាព្រោះវិជ្ជា " ចំណែក​បព្វ​ជិត​ ក៏​មិន​ខុស​ពី​ស្រ្តីប៉ុន្មាន​ដែរ​ បើ​មាន​តែ​វិជ្ជា​ខ្វះ​ចរិ​យា​ ដូច​ផ្លែ​ល្វា​ល្អ​តែ​ខាង​ក្រៅ​ ។ របស់​ខ្លះ​ចាស់​ទៅ​មែន​ តែ​នៅ​មាន​ប្រ​យោជន៍​ខ្លះ​ ហើយ​បើ​របស់​នោះ​មិន​ចេះ​យំ​ទារ​ចំណី​ស៊ី​ទេ​ គប្បី​ថែ​រក្សា​ទុក​ឲ្យ​បានល្អ​ ជួន​កាល​ពេល​នេះ​យើង​មិន​ត្រូវ​ការ​ ដោយ​អាង​ថា​ មាន​គ្រប់​គ្រាន់​ហើយ​ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​យើង​នឹង​អាច​ត្រូវ​ការ​វា​ជាក់​ជា​មិន​ខាន ។

គ. បរិភោ​គ​ល្មម​ប្រ​មាណ​
ការ​បរិ​ភោគ​ល្មម​ប្រ​មាណ​ សំដៅ​ដល់​ការ​ចេះ​សន្តោស​ក្នុង​ការ​បរិភោគ​ មិន​ល្មោភ​តាម​តែ​ចំណង់​ ព្រោះ​យើង​មិន​មែន​បរិភោគ​តែ​មួយ​ពេល​ហើយ​ឈប់​នោះ​ទេ​ ត្រូវ​គិត​ទៅ​ដល់​ថ្ងៃ​ក្រោយ​ផង​ ក្រែង​លោ​រក​មិន​បាន​ដូច​ថ្ងៃ​នេះ ។

ឃ. មិន​តាំង​បុរស​ ឬស្រ្តី​ទ្រុស្ត​សីល​ជា​ធំ​
បុរស​ ឬ​ស្រ្តី​ ដែល​ទ្រុស្ត​សីល​ក្នុង​ទី​នេះ​សំដៅ​យក​បុរស​ស្ត្រី​ណា​ ដែល​មិន​មាន​ការ​ស្មោះ​ត្រង់​ ហើយ​ចូល​ចិត្ត​ប្រព្រឹត្ត​អ​បាយ​មុខ​ ដូ​ចជា​ល្បែង​ស៊ី​សង​ជា​ដើម​ ។ ការ​ដែល​ប្រ​គល់​ឲ្យ​បុរស​ ឬ​ស្រ្តី​ប្រ​ភេទ​នេះ​ ឲ្យ​ជា​អ្នក​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ តែង​តែ​មាន​ការ​វិ​នាស​អន្ត​រាយ​មិន​ខាន​ឡើយ​ ដូច​នៅ​ក្នុង​ខុទ្ទ​ក​និ​កាយ​ សុត្ត​និ​បាត​ ឧ​រគវគ្គ បរា​ភសូត្រ​ទី ៦ គា​ថា​ទី​ ១១ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​បញ្ហា​របស់​ទេ​វតា​ថា

" ឥត្ថឹសោ​ណ្ឌឹ វិកិ​រណឹ​ បុរិសំ វា​បិ តាទិ​សំ ឥស្សរិយស្មឹ​ ឋ​បេតិ តំ បរាភវតោ​ មុខំ "
ប្រែ​ថា " បុរស​បុគ្គល​តាំង​ស្រ្តី​អ្នកលេង​ខ្ជះ​ខ្ជាយ​ ឬ​បុរស​បែប​នោះ​ដែរ​ ក្នុង​ឋានៈ​ជា​ធំ​ នោះ​ជា​ប្រ​ធាន​នៃ​សេច​ក្តី​វិ​នាស​ " ។ បុរស​ស្រ្តី​ដែ​ល​ខ្ជះ​ខ្ជាយ​ដូច្នេះ​ ប្រៀប​ដូច​ជា​កញ្ជើ​ដែល​មាន​បាត​ធ្លុះ​ បើ​ទុក​ជា​គេ​ខំ​ដាក់​របស់​បំពេញ​យ៉ាង​ណា​ ក៏​មិន​អាច​ពេញ​បាន​ឡើយ​ ។

 

សូម្បី​ភ្នំ​ខ្ពស់​គង់​គេ​ឡើង​បាន​      តស៊ូ​ក្លា​ហាន​គង់​បាន​ជំនះ​
សន្សំ​បារមី​គង់​បាន​តេ​ជះ           ធ្វើ​របង​ផ្ទះ​គង់​បាន​សល់​ទ្រព្យ



ស្រង់​ចេញ​ពី​សៀវ​ភៅ " ប្រយោ​ជន៍​បី​ប្រ​ការ​ "
រៀប​រៀង​ដោយ​ ភិក្ខុ​វជិរប្បញ្ញោ​ សាន-សុជា

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៣,១៣២ ដង)
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៧៨៦ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿