អានអត្ថបទ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៣ (អាន: ១១,៩៧១ ដង)
សមិទ្ធិផល៥០០០ឆ្នាំក្នុងរយៈពេល២ឆ្នាំនេះ

|
ដោយមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លារបស់លោកអ្នកសប្បុរសទាំងឡាយ មានធម្មកថិក, ធម្មាចារ្យ និងពុទ្ធបរិស័ទទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលជាបច្ច័យដល់ការធ្វើឲ្យសម្រេចនូវការងារធម្មទានរបស់គេហទំព័រយ៉ាងរលូន ។ ក្នុងរយៈពេល ពីរឆ្នាំនេះ ៥០០០ឆ្នាំបានសម្រេចកិច្ចការធម្មទានមួយចំនួនដូចជាៈ
ការប្រមូលទិន្នន័យព្រះធម៌ (mp3) និងសៀវភៅធម៌ (ebook) ក្រោមការត្រាច់ទៅ ស្រាវជ្រាវរបស់៥០០០ឆ្នាំ នៅគ្រប់ទិសទី អំពីអ្នកសម្តែងព្រះធម៌ (ធម្មាចារ្យ, ធម្មកថិក) បានប្រមូលផ្តុំនូវព្រះធម៌ជាច្រើន មានរហូតទៅដល់រាប់ម៉ឺន ឯកសារ ដែលក្នុងនោះមានសៀវភៅជាង ១០០០ មុខក្បាលផងដែរ ។ ៥០០០ឆ្នាំបានប្រើរយៈយ៉ាងច្រើនដើម្បីកែសម្រួលនិងរៀបចំឯកសារទាំងនោះ ឲ្យមានសណ្ដាប់ធ្នាប់និងលំដាប់លំដោយ ។ និងបានប្រកាសចែកចាយដោយឥតសំចៃនូវទិន្នន័យទាំងនោះដល់អ្នកដែលមានសេចក្តីប្រាថ្នាចង់បាន និងត្រូវការ ។ សកម្មភាពប្រចាំថ្ងៃនៃអ្នកចូលទស្សនា/ស្តាប់ និងអ្នកទាញយក បច្ចុប្បន្ននេះ គេហទំព័រ៥០០០ឆ្នាំមានអ្នកចូលជាមធ្យមចំនួន ២០០០-៤០០០នាក់ក្នុងមួយថ្ងៃ និងចុចចូលចំនួន ៥-១០សែនដង ក្នុងមួយថ្ងៃ រួមទាំងការទាញយកឯកសារពីគេហទំព័រ ចំនួន 500GB-1500GB ក្នុងមួយថ្ងៃ ។ ការងារស្កានព្រះត្រៃបិដក នៅពុទ្ធសករាជ ២៥៥៦, ៥០០០ឆ្នាំបានស្វែងរកតាមគ្រប់មធ្យោបាយ ដើម្បីប្រមាញ់រកច្បាប់ដើម (soft copy) របស់ព្រះត្រៃបិក ។ ៥០០០ឆ្នាំបានទៅសាកសួររោងពុម្ព និងបានទៅដល់ខេត្តបាត់ដំបងជាច្រើនដង តែពុំអាចស្វែងរកបាន ។ ជាភ័ព្វសំណាង, ៥០០០ឆ្នាំបានជួបនឹង ឧបាសិកា កាំង-ហ្គិចណៃ ដែលលោកក៏មានទឹកចិត្តក្នុងការកសាងព្រះត្រៃបិដកជា (soft copy) នេះដែរ មិនតែប៉ុណ្ណោះគឺលោកបានធ្វើរួចហើយជាស្រេចយ៉ាងស្អាត ចំនួន ៥០ ភាគ ។ ជាជំហាន ដំបូងគេហទំព័រ៥០០០ឆ្នាំ បានទទួល ៥០ភាគនោះ យកមកផ្សព្វផ្សាយ និងជូនចំពោះលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ផងដែរ។ ហើយក្រោយមករយៈពេលជាង ៤ ខែ ៥០០០ឆ្នាំ ក៏បានសម្រេចបញ្ចាប់ការស្កានគម្ពីរព្រះត្រៃបិដកនេះ ចំនួន ១១០ ភាគដោយមានការជួយជ្រោមជ្រែងអំពីឧបាសិកា កាំង ហ្គិចណៃ និងពុទ្ធបរិស័ទផ្សេងៗ (បញ្ជឺនាម) ដែលធ្វើឲ្យមានការងាយស្រួលប្រើប្រាស់តាមរយៈកុំព្យូទ័រនិងឧបករណ៍អានអេឡិត្រូនិចផ្សេងទៀត ។ នេះគឺជាការបើកទំព័រសករាជថ្មីសម្រាប់ពុទ្ធបរិស័ទខ្មែរយើង ដែលអាចអានគម្ពីរព្រះត្រៃបិដកតាមបែបបច្ចេកវិទ្យាសម័យថ្មី ។ (ទាញយកបិដក) ការបង្កើតវីដេអូបង្ហាញរបៀបអានព្រះត្រៃបិដកលើឧបករណ៍អានអេឡិចត្រូនិចនានា ហេតុតែការបង្កើតឲ្យមានការអានព្រះត្រៃបិដកបែបអេឡិចត្រូនិច ជាបែបថ្មីមួយសម្រាប់ពុទ្ធបរិស័ទយើង ។ ៥០០០ឆ្នាំ បានរិះរក ស្រាវជ្រាវបន្ថែម ប្រភពផ្សេងៗ និងបានបង្កើតជាវីដេអូបង្ហាញនានា សម្រាប់សម្រួលដល់ពុទ្ធបរិស័ទ ងាយស្រួលក្នុងការប្រើប្រាស់ និងដើម្បីទំលាប់ក្នុងការអានគម្ពីរព្រះត្រៃបិដកបែបថ្មីនេះ ។ - របៀបអាននៅលើ iPad, iPhone - របៀបអាននៅលើ Kindle fire devices - របៀបអាននៅលើ ទូរស័ព្ទប្រព័ន្ធ android ការផលិត CD, DVD ព្រះត្រៃបិដក និង សម្លេងព្រះធម៌ ដោយមានការចូលរួមជាមួយពុទ្ធបរិស័ទជាច្រើន ជាពិសេស ឧបាសិកា កាំង ហ្គិចណៃ និង ឧបាសិកា វ៉ាន់ លុយ ។ ៥០០០ឆ្នាំ បានផលិតនូវ Disc ជាច្រើនពាន់ និងបានចែកជាធម្មទានក្នុងរយៈកាលកន្លងមក ។ ការងារចែកចាយនូវការចម្លងព្រះធម៌ ដោយមានការចូលរួមល្អក្នុងទិសដៅតែមួយគឺផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ របស់ញាតិព្រះធម៌ ។ គេហទំព័រ៥០០០ឆ្នាំ បានរៀបចំពង្រីកទីតាំង ដើម្បីផ្តល់លទ្ធភាពដល់ពុទ្ធបរិស័ទបានចម្លងmp3 ព្រះធម៌ងាយស្រួល។ មកដល់បច្ចុប្បន្ននេះ ៥០០០ឆ្នាំបានចម្លងជាច្រើនដងច្រើនសាជូនដល់ពុទ្ធបរិស័ទ្ធទូទៅ ។ ប្រសិនបើលោកអ្នកបា្រថ្នាចង់បាននូវ Mp3 ព្រះធម៌អាចទំនាក់ទំនងនៅទីតាំងណាមួយដែលនៅជិតលោកអ្នក ៖ - គេហទំព័រ៥០០០ឆ្នាំ 012 887 987 (ភ្នំពេញ ) - ព្រះនាម មុនិលក្ខណោ មាំ វិបុល គង់នៅវត្ត បទុមវតី កុដិលេខ ២៧ 092 29 66 32 / 097 55 00 132 (ភ្នំពេញ) - លោក សួន បញ្ញា 077 333 136 (ខេត្តកំពត) - វិទ្យុកល្យាណមិត្ត 017 535 377 (បាត់ដំបង) - វត្តសមសាន្ត 012 336 280 (បាត់ដំបង) - ឧបាសិកា ណុច 017 843 388 (បោយប៉ែត) - វិទ្យុព្រះពុទ្ធសាសនាកម្ពុជរដ្ឋ 017 363 749 (សៀមរាប) - វត្តសិរិនថនទេពរតនារាម 083 8 277 541 (ប្រទេសថៃ) - ឧបាសក នី កាយ 010 4997 2220 (ប្រទេសកូរ៉េ) ការបង្កើតកម្មវិធី៥០០០ឆ្នាំ សម្រាប់ប្រព័ន្ធWindows គ្រប់គ្រងអាល់ប៊ុមព្រះធម៌ កម្មវិធីនេះមានមុខងារជាច្រើនដែលនឹងសម្រួលដល់ការសិក្សារបស់ពុទ្ធបរិស័ទតាមបែបលក្ខណៈកុំព្យូទ័រទំនើប ។ កម្មវិធីនេះមានលទ្ធភាពទទួលផ្ទុក Mp3 ebook video ព្រះធម៌ ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណឺតក្នុងការស្រាវជ្រាវស្វែងរក ។ (ទាញយកកម្មវិធី) ការបង្កើតកម្មវិធី៥០០០ឆ្នាំ សម្រាប់ទូរស័ព្ទ Android និង ឧបករណ៍ប្រើប្រាស់ប្រព័ន្ធ Android លោក Danh Hong ជាអ្នកសរសេរពុម្ពអក្សរខ្មែរដ៏ល្បីឈ្មោះម្នាក់ដែលបានបង្កើតអក្សរខ្មែរឲ្យមាននៅលើប្រព័ន្ធទូរស័ព្ទ ។ ហើយកាលពីពេលថ្មីនេះផងដែរ លោកបានចំណាយពេលវេលាយ៉ាងច្រើន ដើម្បីបង្កើតកម្មវីធី ៥០០០ឆ្នាំ សម្រាប់បញ្ចូលនៅក្នុងប្រព័ន្ធទូរស័ព្ទ Android ។ ដែលកម្មវិធីនេះ តម្រូវសម្រាប់បើកគេហទំព័រ៥០០០ឆ្នាំ លើប្រព័ន្ធទូរស័ព្ទបានងាយស្រួល ។ (របៀបបញ្ចូល) ការបង្កើតកម្មវិធី សទ្ទានុក្រមព្រះពុទ្ធសាសនា សទ្ទានុក្រមព្រះពុទ្ធសាសនា ត្រូវបានប្រែ និងដឹកនាំរៀបរៀងដោយ ស៊ឹម-រតនៈ ដែលសៀវភៅនេះលោកបានបោះពុម្ពជាសៀវភៅជាច្រើនលើករួចមកហើយ ហើយក៏បានសម្រួលនិងបញ្ចូលពាក្យថ្មីៗជាច្រើនបន្ថែមទៀត ។ ដោយមានទស្សនៈវិស័យដ៏ល្អរបស់លោក លោក ស៊ឹម-រតនៈ បានផ្តល់ឯកសារសៀវភៅនេះ មកដល់គេហទំព័រ៥០០០ឆ្នាំ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ពុទ្ធសាសនិកជនទូទៅ ដើម្បីជាប្រយោជន៍ធំក្នុងវិស័យសិក្សាព្រះពុទ្ធវចនៈ ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានផ្តល់នូវសិទ្ធិក្នុងការបង្កើតជាកម្មវិធីកុំព្យូទ័រមកដល់គេហទំព័រ៥០០០ឆ្នាំ ក្នុងការបង្កើតឡើង ។ កម្មវិធីកុំព្យូទ័រ សទ្ទានុក្រមព្រះពុទ្ធសាសនា នេះត្រូវបានបង្កើតនិងដាក់ឲ្យទាញយកបានកាលពីពេលថ្មីៗនេះផងដែរ ។ (ទាញយក) Tools ផ្សេងៗទៀត Toolbar ៥០០០ឆ្នាំ ដែលមានលក្ខណៈងាយស្រួលសម្រាប់ពុទ្ធសាសនិកជនប្រើប្រាស់ និងចូលមកកាន់គេហទំព័រ៥០០០ឆ្នាំ ។ (ទាញយក) ៥០០០ឆ្នាំ google chrome app ជា icon សម្រាប់ចុចចូលមកកាន់គេហទំព័រ៥០០០ឆ្នាំ ។ (ទាញយក) ដោយ៥០០០ឆ្នាំ |