15
ថ្ងៃ ពុធ ទី ០១ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៧,៧៩៧
Today
ថ្ងៃម្សិលមិញ ១៤៥,៩៣១
ខែនេះ ៧៧,៧៩៧
សរុប ២៣៥,៤៩៣,២១៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ១៨៥១៤ ដង)

បុព្វហេតុ​នៃ​ការ​កើត​មាន​ព្រះ​ត្រៃ​បិដក​ខ្មែរ​ (ប្រែ)



ស្តាប់សំឡេង
 
ហេតុ​ដែល​ជា​ទំនង​នាំ​ឲ្យ​កើត​ព្រះ​ត្រៃ​បិដក​បោះ​ពុម្ព​ឡើង​បាន​ ព្រោះ​អា​ស្រ័យ​នូវ​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ គឺ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ប្រ​កប​ដោយ​ព្រះ​រាជ​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ទ្រង់​មាន​ព្រះ​ចិន្តា​ប្រាថ្នា​នឹង​ឲ្យ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ រៀន​សូត្រ​ឲ្យ​បាន​ចេះ​ដឹង​ឡើង​ ហើយ​ប្រព្រឹត្ត​តាម​សេច​ក្តី​ចេះ​ដឹង​នោះ​ផង​  ព្រម​ទាំង​រាជការ​ប្រូតិកតូរ៉ាត៍​និង​អស់​លោក​កុង្សីយ៍​សេនា​បតី​ លោក​ក៏​មាន​សេចក្តី​សង្គ្រោះ​ដល់​ពួក​មហា​ជន​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ឲ្យ​មាន​គម្ពីរ​ក្បួន​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ ជា​គោ​លចារឹកផង​, អាស្រ័យ​នឹង​ប្រាក់​ចំណូល​របស់​មហាជន​ដែល​មាន​សេច​ក្តី​ជ្រះ​ថ្លា​ ។

ព្រះ​ត្រៃ​បិដក​នេះ​ ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​មមែ​ត្រីស័ក​ ពុទ្ធ​សករាជ​ ២៤៧២ ត្រូវ​ គ្រិស្ត​សករាជ ១៩៣០ ។ បើ​គិត​តាំង​ពី​ការ​ផ្តើម​ផ្ទៀង​ផ្ទាត់​ប្រែ​ព្រះ​ត្រៃ​បិក​ក្នុង​គ.ស ១៩២៩ មក​ទល់​ ១៩៦៨ ទើប​បាន​ចប់​សព្វ​គ្រប់ ហើយ​បាន​បោះ​ពុម្ព​ស្រេច​ទាំង​ ១១០ភាគ​ គឺ​អស់​រយៈ​កាល​ ៣៩​ ឆ្នាំ​គត់ ។

ឯ​ព្រះ​ត្រៃ​បិដក​ដែល​បោះ​ពុម្ព​ក្នុង​សម័យ​នេះ មាន​ចំនួន​ ១១០​ភាគ​ជា​សៀវភៅ ក្នុង​សៀវភៅ​នីមួយ​ៗ​ មាន​ទាំង​បាលី​ទាំង​សម្រាយ​ បាលី​នៅ​ទំព័រ​ខាង​ឆ្វេង​ សម្រាយ​នៅ​ទំព័រ​ខាង​ស្តាំ​ គ្រប់​សៀវភៅ​ទាំង​អស់​​ ។

អំពី​ប្រយោជន៍​នៃ​ការ​ប្រែ​ព្រះ​ត្រៃ​បិដក​ ៖ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ឡើង​មក​កាន់​សេច​ក្តី​ជ្រះ​ថ្លា​ ក្នុង​ការ​ប្រែ​ព្រះ​ត្រៃ​បិដក​និង​ការ​រៀប​រៀង​សេចក្តី​ជា​សម្រាយ​នោះ​ឲ្យ​យ៉ាង​ច្រើន​ ព្រោះ​ការ​ផ្ទៀង​ផ្ទាត់​បាលី​ឲ្យ​ត្រឹម​ត្រូវ​ ហើយ​ប្រែ​ចេញ​មក​ជា​សម្រាយ​បោះ​ពុម្ព​នេះ​ ជា​កិច្ច​មាន​ប្រយោជន៍​ច្រើន​ប្រការ​ណាស់​ មាន​ប្រយោជន៍​ដូច្នេះ​គឺ​៖

១. សេចក្តី​សម្រាយ​ងាយ​មើល​ ងាយស្តាប់​ជាង​បាលី ព្រោះ​លោក​អ្នក​ប្រែ​បាន​រិះ​គិត​រក​ទំនង​សេចក្តី​ឲ្យ​ស្រួល​មើល​ ស្រួល​ស្តាប់​រួច​ជា​ស្រេច​ ។
២. ធ្វើ​ដំណឹង​ពុទ្ធ​សាសនា​ តាំង​អំពី​ដើម​ដរាប​ដល់​ចុង​ គឺ​តាំង​អំពី​ព្រះ​សម្មា​សម្ពុទ្ធ​មិន​ទាន់​ចូល​និព្វាន​ រហូត​មក​​ដល់​ឥឡូវ​នេះ ឲ្យ​រាក់​ ឲ្យ​ងាយ​ឡើង​ មិន​កំបាំង​ បាត់​ជ្រៅ​ពេក ។
៣. បើ​ពុទ្ធ​បរិស័ទ​មាន​បំណង​រៀន​និង​ប្រតិបត្តិ​តាម​ សីល​ សមា​ធិ​ បញ្ញា​ ក៏​មាន​បរិបូណ៌​ក្នុង​ព្រះ​ត្រៃ​បិដក​នោះ​សព្វ​គ្រប់ ។
៤. ព្រះ​ត្រៃ​បិដក​នេះ​ បាន​អណ្តែត​ត្រ​សែត​ឬ​ប្រសូត​ចេញ​ចាក​ផ្ទៃ​នៃ​មាតា​ គឺ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​សាស្តា​នៃ​ពុទ្ធ​មាមិកជន​នោះ​ជ្រះ​ស្រឡះ​ហើយ​ ឲ្យ​ឃើញ​បា្រកដ​ដល់​ភ្នែក​យើង​គ្រប់​គ្នា​ ដោយ​មិន​លំបាក​ងាក​រក​ប៉ុន្មាន​ឡើយ ។
៥. យើង​រាល់​គ្នា​ដែល​បាន​ព្រះ​ត្រៃ​បិដក​បោះ​ពុម្ព​ បាលី​ម្ខាង​សម្រាយ​ម្ខាង​នេះ​ ប្រៀប​ដូច​ជា​បាន​ប្រទីប​ឬ​គោម​ធំពីរ​ជួរ​តាំង​នៅ​អម​ផ្លូវ​ទាំង​ពីរ​ខាង​ ដែល​ជា​ផ្លូវ​ដើរ​ទៅ​រក​ទីក្សេមក្រាន្ត​ ជា​ផ្លូវ​ដែល​អ្នក​ឥត​សំណាង​មិន​ត្រូវ​ការ​បាន​ចូល​ដើរ​ជ្រៀត​បៀត​ទៅ​ជា​មួយផង​បាន​ឡើយ​ ។
៦. ប្រទេស​យើង​ជា​ប្រទេស​មាន​សំណាង​ខ្ពស់​ មាន​លាភ​ធំ​ណាស់​ដែល​បាន​ព្រះ​ត្រៃ​បិដក​មួយ​ចប់​ ទុក​ដូច​ជា​មាន​ពីរចប់ ព្រោះ​បោះ​ពុម្ព​បាលី​ម្ខាង​ សម្រាយ​ម្ខាង​នេះ​ ហាក់​ដូច​ជា​បាន​ថ្នាំ​ឱសថ​ ពីរ​បំពង់កែវ​ ថ្នាំ​ឱសថ​នេះ​នឹង​អាច​រម្ងាប់​រោគ​ច្រើន​យ៉ាង​ មាន​រោគ​គ្រុន​ក្តៅ​ក្រហាយ​ គឺ​សេចក្តី​វិវាទ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ជា​ដើម​ និង​សេចក្តី​សង្ស័យ​មិន​ដាច់​ស្រេច​ជា​យូរ​មក​ហើយ​នោះ​ ឲ្យ​បាន​សះ​ស្បើយ​ជា​ប្រាកដ​ ។

ព្រះ​ត្រៃ​បិដក​នេះ​ មិន​មែន​មាន​តែក្នុង​ប្រទេស​យើង​ទេ​ ប្រទេ​ស​ឯ​ទៀត​ៗ​ដូច​ប្រទេស​សៀម ភូមា ស្រីលង្កា និង​អឺរ៉ុប​ជា​ដើម​ក៏​មាន​ដែរ, ប្រទេស​ទាំង​នោះ​ គេ​ក៏​បាន​ផ្ទៀង​ផ្ទាត់​បោះ​ពុម្ព​ហើយ​ ប៉ុន្តែ​បោះ​ពុម្ព​សុទ្ធ​តែ​ភាសា​បាលី​សុទ្ធ​ មិន​ទាន់​បាន​ប្រែ​ជា​សម្រាយ​ឲ្យ​ចប់​សព្វ​គ្រប់​ ដូច​ប្រទេស​យើង​ដែល​បាន​ប្រែ​ចប់​ បាន​បោះ​ពុម្ព​ស្រេច​ហើយ​នេះ​ទេ ។

បណ្តា​សៀវភៅ​ព្រះ​ត្រៃបិដក​ ១១០ភាគ​នោះ ចែក​ជា​ព្រះ​វិន័យ​ ១៣ភាគ ជា​ព្រះ​សូត្រ​ ៦៣ភាគ ជា​ព្រះ​អភិធម្ម​៣៤ភាគ ។ តាំង​អំពី​ព្រះ​បរម​គ្រូ​ទ្រង់​យាង​ចូល​ព្រះនិព្វាន​ទៅ​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក្នុង​គម្ពីរ​ដីកា​ ឬ​ក្បួន​ច្បាប់​ ពង្សាវតារណា​ៗ​ ក៏មិន​ដែល​ឮ​ថា​ មាន​គេ​ប្រែ​ព្រះ​ត្រៃ​បិដក​ចប់​សព្វ​គ្រប់​យ៉ាង​នេះ​ឡើយ ។ ដែល​តំណាល​​មក​ក្នុង​គម្ពីរ​បាលី​ មាន​គម្ពី​រ​មហា​វង្ស​ជា​ដើម​នោះ​ថា​ តាំង​ពី​ពុទ្ធ​សករាជ​ទី​ ១ គឺ​ជា​ឆ្នាំ​ដែល​ព្រះ​បរម​សាស្តា​យាង​ចូល​បរិ​និព្វាន​ទៅ​ថ្មី​ៗ​នោះ​ ព្រះ​អរហន្ត​៥០០​អង្គ​ មាន​ព្រះ​មហា​កស្សបៈ​ជា​ដើម​ លោក​ប្រជុំ​គ្នា​ធ្វើ​សង្គាយ​នា​ជា​ដំបូង​ ផ្ទៀង​ផ្ទាត់​ព្រះ​ពុទ្ធ​វចនៈ​ឲ្យ​តាំង​នៅ​ដូច​ដើម​ មាន​ព្រះ​បាទ​អជាត​សត្រូវ​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ ធ្វើ​ចំនួន​៧​ខែ​ ទើប​បាន​រួច​សេ្រច​ ព្រះ​ពុទ្ធ​សាសនា​ក៏​តាំង​នៅ​មាំ​មួន​បាន​ជា​យូរ​អង្វែង​ ត​ពី​នោះ​មក​បាន​សង្គាយនា​៤​ដង​ទៀត​ គឺ​សង្គាយនា​ទី​២ ទី​៣ ទី​៤ ទី​៥​ ។

ឯសង្គា​យនា​ទី​ ២ ទី​៣ ទី​៤ នោះ​មិន​មាន​ប្លែក​គ្នា​អំពី​សង្គាយនា​ទី​១​ នោះ​ប៉ុន្មាន​ទេ​ គឺ​គ្រាន់​តែ​ផ្ទៀង​ផ្ទាត់​ពុទ្ធ​វចនៈ​ឲ្យ​ត្រឹម​ត្រូវ​ដូច​បឋម​សង្គាយ​នា​ប៉ុណ្ណោះ​, ដល់​មក​សង្គាយនា​ទី​៥ ទើប​មាន​ការ​ប្លែក​គ្នា​បន្តិច​ ព្រោះ​បាន​លោក​ព្រះ​ពុទ្ធ​វចនៈ​ចារឹក​ដាក់​លើ​ស្លឹករឹត​ ប៉ុន្តែ​នឹង​មាន​តំណាល​ថា បាន​ប្រែ​ពុទ្ធ​ភាសិត​ចាក​បាលី​មក​ជា​សម្រាយ​ សូម្បី​តែ​ម្តង​ក៏​ទេ​សោះ​ គ្រាន់​តែ​បាន​ផ្ទៀង​ផ្ទាត់​ពុទ្ធ​វចនៈ​ គឺ​ព្រះ​ត្រៃបិដក​នេះ​ឲ្យ​ត្រឹម​ត្រូវ​នៅ​ដូ​ច​ដើម​ និង​ប្រែ​ចាក​សីហឡភាសា​មក​ជា​មគធ​ភាសា គឺ​ភាសា​បាលី​ប៉ុណ្ណោះ ។

អស់​លោក​អ្នក​ដែល​បាន​ចាប់​មើ​ល​សៀវភៅ​ព្រះ​ត្រៃ​បិដក​ គួរ​ជ្រាប​ហេតុ​ដែល​ជា​ការ​ក្រ​លំបាក​យ៉ាង​អស្ចារ្យ​ ដូច​បាន​រៀប​រាប់​មក​ហើយ​ខាង​ដើម​នោះ ឲ្យ​សព្វ​គ្រប់​ទៅ​ផង​ ទើប​នឹង​មាន​សេច​ក្តី​រីក​រាយ​ក្នុង​ចិត្ត​រឹងរឹត​តែ​កើត​ជ្រះ​ថ្លា​ឡើង​ជា​ឧឡារ​ភាព​ថែម​ទៀត​ ។ (
អាន​លម្អិត​នៃ​អត្ត​បទ​នេះ​)

 
ទាញយក
ព្រះ​ត្រៃ​បិដក​ (pdf file) ចុចទីនេះ
សម្លេង​អាន​ព្រះ​ត្រៃ​បិដក​ (mp3 file) ចុចទីនេះ

សៀវភៅ
"រតនវត្ថុពុទ្ធបរិស័ទ​" ​ជាសៀវភៅ​សង្ខេប​មាតិកា​ព្រះត្រៃ​បិដក​ដើម្បី​ងាយ​ចូល​រក​និង​អានក្នុង​ព្រះត្រៃ​បិដក​។​

 
របៀប​បញ្ជូល​គម្ពីរ​ព្រះ​ត្រៃ​បិដក​ក្នុងiPad
មើលវីដេអូមិនឃើញចុចទីនេះ

របៀប​បញ្ចូល​ព្រះ​ត្រៃ​បិ​ដក​ក្នុង​ ឧ​បករណ៍អាន  Amazon Kindle Fire ចុច​ទី​នេះ​
របៀប​បញ្ចូល​ព្រះ​ត្រៃ​បិដក​ក្នុង​ ទូរ​ស័ព្ទ និង​ Tablet ប្រព័ន្ធ​ Android ចុច​ទី​នេះ​

ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​បញ្ចូល​ព្រះ​ត្រៃ​បិដក​​ក្នុង ​iPad ​និង​ mp3 នៃ​ការ​អាន​គម្ពីរ​ព្រះ​ត្រៃ​បិដក​​ផង ​អាច​ទាក់​ទង​មក​ 012 887 987 ខ្ញុំ​នឹង​ធ្វើ​ជូន​ដោយ​មិន​គិត​ថ្លៃ​​។



ដោយ៥០០០ឆ្នាំ
 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៦ (អាន: ១៣៣៣៣ ដង)
កម្មវិធី​ធម្មទេសនា​បុណ្យ​កឋិន​ទាន​ប្រាសាទ​ព្រះ​មហា​គន្ធ​កុដិ​
ផ្សាយ : ០៦ មេសា ឆ្នាំ២០១៩ (អាន: ២៨៩៩ ដង)
កម្មវិធី​អាន ព្រះត្រៃបិដកជាភាសា​បាលី មានច្រើនភាសា
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៨២០៦ ដង)
បញ្ចូល ៥០០០ឆ្នាំ​ Toolbar​ សម្រាប់ ​Chrome, Firefox, ​Internet Explorer
ផ្សាយ : ៣០ សីហា ឆ្នាំ២០១៤ (អាន: ៦០៩៨ ដង)
ពុទ្ធ​បរិ​ស័ទ​វត្ត​ពន្លឺពុទ្ធ​ចក្ក​ ​ផ្ញើ​ប្រាក់​បវារណា​បច្ច័យ​៤​ចំពោះ​ព្រះ​សង្ឃ​
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៥ (អាន: ២២១៧៩ ដង)
ទាញយកកម្មវិធី​កុំ​ព្យូទ័រ​ សទ្ទានុក្រមព្រះពុទ្ធ​សាសនា
ផ្សាយ : ១៦ មីនា ឆ្នាំ២០១៣ (អាន: ១២៨១៤ ដង)
ចូលរួម​ផលិតDVDព្រះ​ត្រៃ​បិដក​ជាធម្ម​ទាន​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿  នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។