សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • អត្ថបទ: (២០១៣)
    ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៨,០៤០ ដង)
    អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក? សត្វ​លោក​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​ព្រះសទ្ធម្មគេ​រមែង​ជ្រប់​ងប់​ក្នុង​លោក​នេះគេ​ខ្វល់​ខ្វាយ​ក្នុង​ជីវិតជាប់​ជំពាក់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នាតូច​ចិត្ត​ចំពោះ​ភាព​ក្រលំបាក​តោក​យ៉ាកតែ​គេ​ក៏​ក្ដៅ​ក្រហាយ​ពី​ព្រោះ​តែ​ទ្រព្យ​សម្បត្តិ​​ដែល​ខ្លួន​ហួង​ហែង​រក្សា​ផង​ដែរ​គេ​ខ្វល់​ខ្វាយ​នៅ​ក្នុង​រឿង​​ទ្រព្យ​របស់ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថាទ្រព្យ​ធន​ដែល​ជា​វត្ថុ​កា​ម​ទាំង​អស់​គឺ​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​ទេ។
    ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៣៤,០៥៧ ដង)
    កូន​ជាទី​ស្រឡាញ់!មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខត្រូវការ​តែ​សុខ​ប៉ុណ្ណោះ​ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខជាប់​ជំពាក់​នឹង​សុខទើប​មិន​រួច​ពី​ទុក្ខ។ សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយខាង​ក្បាល​វា​មាន​ពិសចូល​ទៅ​ជិតវា​នឹង​ខាំបើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់តែ​បើ​មិន​ប្រញាប់​លែង​ទេវា​នឹង​បែរក្បាល​មក​ខាំ​បាន​ដូច​គ្នាព្រោះ​ទាំង​ក្បាល​ទាំង​កន្ទុយ​វា​នៅ​ក្នុង​តួពស់​តែ​មួយ​ជា​មួយ​គ្នា។ សេចក្តី​ទុក្ខ​ដូច​ជា​ក្បាល​ពស់ឯ​សេចក្តី​សុខ​ដូច​ជា​កន្ទុយ​ពស់។សប្បាយ​ចិត្ត​ជា​សុខថ្នាំង​ថ្នាក់​ចិត្ត​ជាទុក្ខ​រមែង​កើត​អំពី​ម៉ែ​ឪ​ជា​មួយ​គ្នាគឺ​អវិជ្ជា​និងតណ្ហា​នោះ​ឯង។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​មាន​នូវ​សេចក្តី​សុខ​ហើយចិត្ត​ក៏​នៅ​មិន​សប្បាយ​មិន​ស្ងប់ទាំង​ដែល​បាន​នូវ​របស់​ដែល​ពេញ​ចិត្ត​ផងដូច​ជា​បាន​លាភបាន​យស​ជាដើម។បាន​មក​ហើយ​សប្បាយ​ចិត្ត​ក៏​ពិត​មែនតែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត​ៗ​ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់។ ការ​ភ័យ​ខ្លាច​ជា​មូល​ហេតុ​មិន​ឲ្យ​មាន​នូវ​សេចក្តី​ស្ងប់។ពេល​ខ្លះ​ត្រូវ​វិនាស​ទៅ​ពិត​ៗក៏​រឹង​រឹត​តែ​ជា​ទុក្ខ​ក្រៃ​លែង។នេះ​សម្តែង​ឲ្យ​ឃើញ​ថា​សុខ​ពិត​មែនតែ​មាន​ទុក្ខ​ច្រឡូក​ច្រឡំ​ជា​មួយ​ផង​ហៅ​ថាសាមិស​សុខគឺ​ជា​សុខ​ដូច​ចាប់​ពស់​ត្រង់​កន្ទុយ​ឬ​ដូច​ត្រី​ចាប់​នុយ​នឹង​ផ្លែ​សន្ទូច។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈអគ្គបណ្ឌិតធម្មាចារ្យប៊ុតសាវង្ស វាយ​អត្ថបទ​ដោយៈកញ្ញាជាម៉ានិត ដោយ​៥០០០​ឆ្នាំ
    ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៩,០០៥ ដង)
    កូន​ជា​ទី​ស្រឡាញ់​!ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា(បើ​បុគ្គល​បាន​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​គប្បី​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ)។ពាក្យ​ថា(ខ្លួន)ក្នុង​ទី​នេះបាន​ដល់​ដំណើរ​ជីវិត​របស់​យើងដំណើរ​ជីវិត​គឺ​ជា​ក្រសែ​របស់​ចិត្ត​ដូច្នេះ​ដែល​ថា​រក្សា​ខ្លួនបាន​ដល់​ការ​រក្សា​ចិត្ត​ហ្នឹង​ឯង។ពាក្យ​ថា(រក្សា​ខ្លួន)បាន​សេចក្តី​ថា​រក្សា​ចិត្ត​ទូន្មាន​ចិត្ត​គ្រប់​គ្រង​ដំណើរ​ជីវិតអប់រំ​ព្រហ្មចរិយ​ធម៌ឲ្យ​មាន​ភាព​ភ្លឺស្វាង​រុង​រឿងនិង​ឲ្យ​បាន​ជួប​ប្រសព្វ​ចំពោះ​សេចក្តី​សុខ​ក្សេម​ក្សាន្ត។ ឪពុក​ម្តាយ​បាន​បញ្ជាក់​ប្រាប់​កូន​ហើយថា​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​គំនិត​គិត​ចង់​បាន​សប្បាយព្រោះ​បើ​មិន​បាន​ប្រយ័ត្ន​ចំពោះ​គំនិត​នេះ​ទេវា​នឹង​នាំ​ឲ្យ​កូន​រក​ការ​សប្បាយ​ក្នុង​ផ្លូវ​បិសាចហើយ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចិត្ត​ស្រឡាញ់​របស់​កូន​រៀង​រាល់​ថ្ងៃ​ទៀត​ផងទោះ​ជា​ស្រឡាញ់​អ្វី​ក៏​ដោយ​ព្រោះ​ចិត្ត​ស្រឡាញ់​នាំ​ឲ្យ​មាន​ការ​ហួង​ហែងការ​ហួង​ហែង​ជា​មាត់​ជ្រោះ​ដ៏​រអិលគឺ​ថា​វាងាយ​នឹង​ធ្វើ​ឲ្យ​កូន​ធ្លាក់​ចុះ​ទៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់​ទែងពោល​នូវ​ពាក្យ​អាក្រក់ពាក្យ​កុហក​ពាក្យ​ញុះ​ញង់និង​ប្រព្រឹត្ត​ការ​បៀត​បៀន​ដោយ​អំពើ​ឃោរ​ឃៅ​ផ្សេងៗ​ណាស់។ បើ​កូន​ដឹង​ថាខ្លួន​ជា​ទីស្រឡាញ់​របស់​ខ្លួន​កូន​ពិត​ប្រាកដ​ហើយ​កូនត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ណាស់ចំពោះ​កិលេស​ដែល​មាន​ក្នុង​ចិត្ត​កូន​ខ្លួន​ឯង។កូន​ត្រូវ​ពិចារណា​នូវ​ព្រះ​ពុទ្ធភាសិត​មួយ​បាទ​នេះចិត្ថំគុត្ថំសុខាវហំព្យាយាម​ដេញ​ខ្មាំង​ពីចិត្ត​សន្តាន​គ្រប់​គ្រង​ស្ងួន​ចិត្ត​ដោយកម្មកល្យាណនាំ​សុខ​មក​បាន​ក្សេមក្សាន្ត​ពេក​ក្រៃ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពីសៀវភៅៈពាក្យ​ពេចន៍ម៉ែឪ រៀបរៀង​ដោយៈអគ្គបណ្ឌិតធម្មាចារ្យប៊ុតសាវង្ស វាយ​អត្ថបទដោយៈកញ្ញាជាម៉ានិត ដោយ​៥០០០​ឆ្នាំ
    ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៧,៦៧១ ដង)
    កូន​ជាទី​ស្រឡាញ់​!មនុស្ស​ដែល​មិន​មាន​ប្រមាទរមែង​មិន​បណ្តែត​បណ្តោយសូម្បី​តែ​គំនិតគឺ​ជា​អ្នក​មាន​នូវ​ស្មារតី​គ្រប់​គ្រង​គំនិត​របស់ខ្លួនមិន​ភ្លាត់​គំនិតដូច​ជា​ការ​ដើរ​ដួល​ក្នុង​ផ្លូវ​រអិល​ឡើយ។ជា​ធម្មតា​ក្នុង​ជីវិត​រាល់​ថ្ងៃរមែង​មាន​សុខមាន​ទុក្ខ​ក្នុង​ចិត្ត​ទៅគំនិត​របស់​ខ្លួនព្រោះ​ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​យើងស្វែង​រក​នូវ​សេចក្តី​សុខតាម​ផ្លូវ​ចិត្តដោយ​ការ​ប្រយ័ត្ន​នូវ​គំនិត​ខ្លួន​ឯង។បើ​គ្រប់​គ្រង​គំនិត​មិនបាន​ទេគំនិត​ហ្នឹង​ហើយ​ដែល​តែង​តែបៀត​បៀន​នូវ​ចិត្ត​ខ្លួន​ឯងនាំ​មក​នូវ​ទុក្ខ​រឿយ​ៗ​ឲ្យ​ដល់​ចិត្ត​សន្តានរហូត​ដល់​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ឃោរ​ឃៅ។ គំនិត​ប្រៀប​ដូច​ជា​ភ្លើង​អុស​បើ​គ្រង​បាន​ល្អ​ក៏​ជា​ប្រយោជន៍តែ​បើ​គ្រប់​គ្រង​មិន​បាន​ល្អទេរមែង​ឆេះ​ផ្ទះ​ឆេះ​ភូមិឆេះ​ស្រុកដូច្នេះ​ហើយទើប​បុគ្គល​ដែល​មិន​មាន​ប្រមាទរមែង​ប្រយ័ត្ន​នូវ​គំនិត​នេះ​ណាស់ឯ​ផល​កម្រៃ​ដែល​ត្រូវ​បាន​គឺ​សេចក្តី​សុខ​ស្ងប់​ច្រើនៗ។សូម​កូន​ខំ​ប្រឹង​ស្វែង​រក​នូវ​សេចក្តី​សុខ​អំពី​គំនិត​របស់​ខ្លួន​ឯង។ កូន​គប្បី​កំណត់​ដឹង​ថា​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​មក​ដល់​ជីវិត​នេះមិន​មែន​នាំ​មក​នូវ​សុខឬ​ទុក្ខ​ចូល​ដល់​សន្តាន​ចិត្ត​តែ​ម្តង​នោះ​ទេគឺវា​អាស្រ័យ​នៅ​លើ​គំនិត​ឆ្លាត​ឬល្ងង់​របស់​ខ្លួនដែល​ជាអង្គ​ប្រកប​ខាង​ក្នុង​សម្រេច​ឲ្យ​សុខ​ឬ​ទុក្ខ​ក្នុង​ចិត្ត​កើត​ឡើង។ក្រោក​ព្រឹក​ឡើងកូន​ត្រូវ​ប្រាថ្នា​សច្ចា​ក្នុង​ចិត្ត​ថា​នឹង​ធ្វើ​ល្អនិយាយ​ល្អ​គិត​ល្អឲ្យ​បាន​ប្រសើរ​ជាង​ពី​ថ្ងៃ​មុន។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈអគ្គបណ្ឌិតធម្មាចារ្យប៊ុតសាវង្ស វាយ​អត្ថបទ​ដោយៈកញ្ញាជាម៉ានិត ដោយ​៥០០០​ឆ្នាំ
    ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៤,២៦១ ដង)
    កូន​ជា​ទី​ស្រឡាញ់!កូន​ត្រូវ​សិក្សា​នូវ​ចំនុច​នៃ​ទាន​ទាំង​១០​នេះ​គឺ ១.ឲ្យ​ទាន​មិន​ត្រូវ​សង្ឃឹម​ផលអ្នកទទួល​មិន​គួរ​ភេ្លច។ ២.បើ​មិន​ធ្វើ​ល្អ​ទេ​រស់​នៅ​១០០ឆ្នាំ​ក៏​ពុំ​មាន​ប្រយោជន៍​ដែរ។ ៣.បើ​ឃើញ​តែ​ពី​បាន​ទេកុំ​សង្ឃឹម​ទឹក​ចិត្ត​អ្នក​ដទៃ។ ៤.កុំ​ទុក​ចិត្ត​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង។ ៥.មនុស្ស​ល្អ​រមែង​ពេញ​ចិត្ត​ជួយ​ឲ្យ​គេ​បាន​សុខ។ ៦.មនុស្ស​ត្រូវ​ចេះ​ឲ្យ​ទាន​បើ​មិន​ច្រើន​ក៏​តិច​ដែរ។ ៧.​ឲ្យ​ទាន​រមែង​បាន​មិត្តនិង​កម្ចាត់គំនុំ​ក្នុង​ចិត្ត។ ៨.ឲ្យ​ទាន​ដូច​ជា​ការ​នាំ​ទ្រព្យ​ចេញ​ពី​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ៩.ទាន​គឺ​ជា​ស្បៀង​ក្នុង​ដំណើរ​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន។ ១០.ចេះ​ឲ្យ​ទាន​ហើយមិន​គួរ​បៀតបៀន​សត្វ​ទេ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈអគ្គបណ្ឌិត​ធម្មចារ្យប៊ុតសាវង្ស វាយ​អត្ថបទ​ដោយៈកញ្ញាជាម៉ានិត ដោយ​៥០០០​ឆ្នាំ Thaidrama,Chinesedrama,Koreandrama,KhmerdubbedmoviesandIndiandramaaresopopularmoviesseriesonTelevisionandaroundtheworld.Somedramaseriesplayupto3monthsorayearperiodonfreeTV. itisalsopopularinKhmersocietyandwasdubbedforbroadcastingonKhmerTVandallinternetnetworkssuchasPhumikhmer,Video4Khmer,7Khmer,KhmerdramaandPhumkomsanect.
                          ទំព័រ ១០៣