30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៩,០៧៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៧៣,២៦០
សរុប ៣៨៩,២៥៥,៧៤៤
អានអត្ថបទ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៥,៥៥២ ដង)

ជីវិតនិងពេលវេលា



 
ជីវិតនិងពេលវេលា
 
គេតែងនិយាយថា ‍”ពេលវេលា គឺជាមាសប្រាក់” តាម​ពិត​​ពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងនៅឡើយទេ ព្រោះថាមាសប្រាក់ដែលបាត់​បង់​​ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាច​ត្រឡប់​មកវិញបានទេ។
 
ដូច្នេះ តម្លៃនៃពេលវេលា មិនអាចរករបស់ខាងក្រៅខ្លួនណាមួយ​មក​វាស់​វែង​បាន​ឡើយ។ បើពិចារណាឲ្យដិតដល់ទៅ មានតែជីវិតប៉ុណ្ណោះ ដែល​អាច​វាស់វែងទៅនឹងពេលវេលាបាន ព្រោះថា ជីវិតក៏ជា​របស់ដែល​បាត់បង់​ហើយ មិនអាចត្រឡប់មកវិញបានដូចជាពេលវេលាដែរ។

តាមន័យនៃបរមត្ថធម៌ ពេលវេលាជារបស់ដែលមិនមានដោយសភាវៈ​ត្រឹម​តែ​ជាការបញ្ញតិ្ត និងកំណត់ចំណាំឲ្យដឹងគ្នាតែប៉ុណ្ណោះ ឯរបស់ដែលមាន​ពិត គឺ​ការ​កើតនិងការលត់ទៅនៃតួជីវិតនេះទេ ក៏មិនមាន​ការបញ្ញតិ្ត ឬ​កំនត់​ចំណាំពេលវេលាសម្រាប់ហៅដែរ។

 
ពេលវេលាកន្លងទៅមួយថ្ងៃ      
ជីវិតក៏ត្រូវបាត់បង់អស់មួយថ្ងៃ      
ពេលវេលាកន្លងទៅមួយខែ          
ជីវិតក៏ត្រូវបាត់បង់អស់មួយខែ     
ពេលវេលាទៅមួយឆ្នាំ              
ជីវិតក៏ត្រូវបាត់បង់អស់មួយឆ្នាំ
ពេលវេលាកន្លងទៅច្រើនប៉ុណ្ណា    
ជីវិតក៏ត្រូវបាត់បង់ទៅច្រើនប៉ុណ្ណោះ។
 

ព្រោះហេតុដូច្នោះ មិនគួរទុកដាក់ពេលវេលាស្មើត្រឹមតែមាសប្រាក់ឡើយ ។ យើងអាចនិយាយបានថា ពេលវេលាមានតម្លៃ​សម្រាប់បំពេញ​កិច្ចការ​ផ្សេង​ៗ​​ទៀត ក្រៅពីការរកប្រាក់ ព្រោះជីវិតនេះមិនមែនអស់នូវកង្វល់ ដោយ​គ្រាន់​តែមានមាសប្រាក់សោះឡើយ ប្រសិនបើមាសប្រាក់ ពិតជា​អាច​ដោះ​ស្រាយសេចក្ដីទុក្ខគ្រប់យ៉ាងបានមែន ម្ល៉េះសមពួកអ្នកមាន​ទ្រព្យ​ច្រើន​លែង​ចេះ​ឈ្លោះទាស់ទែងគ្នា សម្លាប់គ្នា និងការធ្វើអត្តឃាត​ទៅហើយ​។​

ក្នុងសង្គម ធ្លាប់បានឮថា មនុស្សជាច្រើន ពេលដែលគេ បបួលឲ្យស្ដាប់ធម៌​ឬសិក្សាព្រះធម៌ តែងតែឆ្លើយថា ”ចង់ដែរ តែមិនមានពេល ព្រោះជាប់​ការងារ​” ​នេះគ្រាន់តែជាពាក្យដោះសាប៉ុណ្ណោះ។

សួរថា ពិតជារវល់មែន ហេតុអ្វីក៏មានពេលកម្សាន្តច្រើនម្ល៉េះ? ដូចជា ពេល​ដើរ​លេង ពេលជប់លៀង ពេលស្ដាប់ចម្រៀង ពេលនិយាយដើមគេ ពេល​មើល​ទូរទស្សន៏ជាដើម។

ដូច្នេះ ការឆ្លើយថា “ ដែលខ្ញុំស្ដាប់ ឬសិក្សាធម៌ មិនបានព្រោះតែខ្ញុំរវល់ពេក” នេះ គឺ ចម្លើយមិនសមហេតុផលទេ ចម្លើយដែលត្រូវគួរឆ្លើយថា  “ ការ​ដែល​​ខ្ញុំស្ដាប់ឬ សិក្សាធម៌មិនបាន ព្រោះតែខ្ញុំមិនមានសទ្ធា”  នេះទើប​សម​ហេតុផល ព្រោះថាកាលណាមានសទ្ធាហើយ ពិតជាអាចឆ្លៀតពេល​បាន​គ្រប់​ៗគ្នាទាំងអស់ បើទុកជាមិនអាចទៅស្ដាប់ ឬសិក្សាផ្ទាល់អំពី​ព្រះធម្ម​ក​ថិក​ ក៏អាចឆ្លៀតស្ដាប់តាមវិទ្យុ ឬកាសែត ឬក៏អានសៀវភៅធម៌នៅ​តាមផ្ទះ​បាន​ខ្លះមិនខាន។
 

អ្នកខ្លះទៀត មិនមែនថាគេមិនចង់ស្ដាប់ មិនចង់សិក្សាទេ តែគេមានគំនិត​ជា​ទុទិដ្ធិនិយម​ថា ពេលដែលនៅវ័យក្មេង គេមិនទាន់ត្រូវការធម៌ទេ ព្រោះ​ត្រូវ​ប្រកបមុខរបរចិញ្ចឹមជីវិត ដល់ពេលចាស់ គេមុខជានឹង​ចូលទៅរកធម៌​មិនខាន ការនិយាយបែបនេះហាក់ដូចជាច្បាស់ក្នុងចិត្តថា គេមិនស្លាប់ពី​ក្មេងឡើយ។

សូមផ្ដាំមនុស្សគ្រប់ជំនាន់ថា យើងអាចដាក់កាលវិភាគសម្រាប់ធ្វើការងារ​ផ្សេង​ៗ​បាន តែមិនអាចដាក់កាលវិភាគសម្រាប់ស្លាប់បានទេ បើទុកជាចង់​ដាក់ ក៏ដាក់​មិនត្រូវដែរ វៀរលែងតែមនុស្សធ្វើអត្តឃាត ដោយសេចក្ដីថា ទោះ​បី​ជាយើងរវល់រហូតគ្មានពេលចូលបង្គន់ក៏ដោយ តែមិនអាចរវល់រហូត​ដល់​ថ្ងៃស្លាប់នោះទេ។

អ្នកណាទុកពេលវេលាស្មើនឹងមាសប្រាក់ អ្នកនោះឈ្មោះថា​ទុកជីវិត​ខ្លួន​ឯង​​​ស្មើនឹងមាសប្រាក់ ហើយស្ម័គ្រចិត្តធ្វើជាទាសកររបស់​មាសប្រាក់​រហូត​។​

តាមពិត ជីវិតនេះថ្លៃណាស់ មិនមែនមានតម្លៃស្មើតែនឹងមាសប្រាក់ឡើយ ព្រោះ​ថា បើ ទុកជាមាននរណាម្នាក់យកលុយច្រើន​ប៉ុណ្ណាមកទិញជីវិត​យើងៗ ​ពិតជាមិនព្រមលក់ដាច់ខាត់។
ថេរៈវេលាចេះតែកន្លង
១០ឆ្នាំ១០ដងមិនយឺនយូរឡើយ
ចង់បាន​សម្រេច​ត្រូវ​ប្រឹងប្រែង​ឲ្យហើយ
បើនៅកន្តើយពិតជាអស់ពេល
 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៨,៧៣២ ដង)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១៣,៥៤៤ ដង)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៩៩០ ដង)
អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៨០,២៥៨ ដង)
អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៧៥៨ ដង)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៨៤៤ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.3
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿