ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០១
Today
ថ្ងៃម្សិលមិញ ៧១,០៤៩
ខែនេះ ៩៥៩,៤៣៣
សរុប ៥២,៧៥៦,០៤០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ សីហា ឆ្នាំ២០១៣ (អាន: ៩៦០២ ដង)

រឿង​មហាកាប្បិន



 
រឿង​មហាកាប្បិន
(ចាក អ. ឯ.)
(សូម្បី​សម្បត្តិ​ស្តេច​ចក្រ​ពត្តិ ក៏​ឃាត់​មគ្គផល​មិន​បាន)


ព្ធ​ក៏​អតីត​កាល មហាកប្បិន បាន​កសាង​បញ្ញកម្ម ទៀប​បាទ​មូល​នៃ​ព្រះ​ពុទ្ធ​បរម​គ្រូ​បទុមុត្តរៈ អន្ទោល​ទៅ​ក្នុង​វាល​វដ្ត​សង្សារ ហើយ​បាន​មក​កើត​ក្នុង​បេសការ​គ្រាម​ក្បែរ​ក្រុង​ពារាណសី ជា​នាយ​តម្បាញ​ចម្បង ។

គ្រា​នោះ​ព្រះ​បច្ចេក​ពុទ្ធ​មួយ​ពាន់​អង្គ នៅ​ក្នុង​ហេមវន្ត​ប្រទេស​អស់​៨​ខែ ពេល​មាន​ភ្លៀង​ជោក​ជាំ ក៏​ត្រឡប់​មក​គង់​នៅ​ក្នុង​ខេត្ត​មួយ​នា​ក្រុង​ពារាណសី នោះ​៤​ខែ ហើយ​បញ្ចូន​ព្រះ​បច្ចេក​ពុទ្ធ​៨​អង្គ​ឲ្យ​ទៅ​សុំ​សេនាសនៈពី​សំណាក់​ព្រះ​រាជា​ៗ ហេតុ​តែ​ជាប់​ក្នុង​កង្វល់​ដោយ​វប្បមង្គល ទ្រង់​ក៏​ពោល​បា្រប់​ថា​លោក​ម្ចាស់​ថ្លៃ​នេះ ខ្ញុំ​គ្មាន​ពេល​ទំនេរ​ទេ ថ្ងៃ​ស្អែក​ជាប់​ធ្វើ​វប្បមង្គល ចាំ​ថ្ងៃ​ខាន​ស្អៃក ខ្ញុំ​នឹង​ចាត់​ចែង​ឲ្យ​គេ​ធ្វើ​ប្រគេន ។

ដោយ​ខ្វះ​បដិ​សណ្ឋារៈ​ ព្រះ​បច្ចេក​ពុទ្ធ​ក៏​និមន្ត​ទៅ​ភូមិ​ស្រុក​ដទៃ​ទៀត ។ ក្នុង​ពេល​នោះ​ប្រពន្ធ​ជាង​តម្បាញ​មាន​កិច្ច​ត្រូវ​ទៅ​ក្រុង​ពារាណសី បាន​ជួប​នឹង​ព្រះ​បច្ចេក​ពុទ្ធ​ទាំង​នោះ ក៏​ថ្វាយ​បង្គំ​សួរ​ថា ក្នុង​ពេល​មិន​គួរ​នេះ លោក​ម្ចាស់​និមន្ត​មក​ដោយ​កិច្ច​អ្វី ? លោក​ក៏​ប្រាប់​សព្វ​គ្រប់​តាម​ដំណើរ​សេចក្តី នាង​ជា​ស្រ្តី​មាន​បញ្ញា បាន​និមន្ត​ឲ្យ​ទទួល​ភត្ត​ក្នុង​ថ្ងៃ​ស្អែក ។

ព្រះ​បច្ចេក​ពុទ្ធ​បា្រប់​ថា​គ្នា​អាត្មា​ច្រើន​ណាស់ ។ មាន​ប៉ុន្មាន​អង្គ លោក​ម្ចាស់ ? មួយ​ពាន់​អង្គ​នាង ។ បពិត្រ​លោក​ម្ចាស់ ភូមិ​នេះ​មាន​មនុស្ស​មួយ​ពាន់​នាក់ នៅ​អាស្រ័យ​មនុស្ស​ម្នាក់​ទទួល​ចង្ហាន់​មួយ​អង្គ​គ្រប់​ល្មម ហេតុ​ដូច្នេះ​សូម​លោក​ម្ចាស់​ទទួល​និមន្ត​ចុះ ខ្ញុំ​ព្រះ​ករុណា​នឹង​ចាត់​ធ្វើ​ទី​សេនាសនៈ​​ប្រគេន ។ ព្រះ​បច្ចេក​ពុទ្ធ​ក៏​ទទួល​តាម​សេចក្តី​និមន្ត​របស់​នាង​នោះ កាល​បើ​ព្រះ​បច្ចេក​ពុទ្ធ​ទទួល​និមន្ត​ហើយ​ នាង​ដើរ​អំពាវនាវ​ឃោសនា​ពេញ​ភូមិ​ស្រុក​ថា ខ្ញុំ​បាន​ឃើញ​ព្រហ​បច្ចេក​ពុទ្ធ​មួយ​ពាន់​អង្គ ហើយ​ខ្ញុំ​និមន្ត​ឲ្យ​លោក​ទទួល​ភត្ត​ក្នុង​ថ្ងៃ​ស្អែក សូម​អស់​លោក​ទាំង​ឡាយ ជួ​យ​ចាត់​ចែង​ទី​កន្លែង​នឹង​បបរ​បាយ​ជា​ដើម​ដល់​លោក​ផង​កាល​អំពាវនារ​ហើយ ក៏​ឲ្យ​ធ្វើ​មណ្ឌ​ត្រង់​កណ្តាល​ស្រុក​នឹង​ក្រាល​អាសនៈ ។

ដល់​ពេល​ ក៏​និមន្ត​ព្រះ​បច្ចេក​ពុទ្ធ​ទាំង​ឡាយ​ឲ្យ​គង់​លើ​អាសនៈ​នោះ ទើប​ចាត់​ចែង​ភត្ត​ភោជនដ៏​ថ្លៃ​ថ្លា​ប្រគេន ។ លុះ​លោក​ឆាន់​រួច​កាល​ណា​នាង ក៏​បបួល​ស្រ្តី​ទាំង​អស់​ទៅ​ថ្វាយ​បង្គំ ហើយ​និមន្ត​ឲ្យ​ចាំ​វស្សា​ក្នុង​ភូមិ​នោះ​ដោយ​ចាត់​ឲ្យ​បុរស​ម្នាក់​ៗ ទៅ​ស្វែង​រក​គ្រឿង​សម្ភារៈ មក​សង់​ទី​លំនៅ​ប្រគេន ។

ពួក​អ្នក​ស្រុក​ទាំង​អស់ ក៏​យល់​តាម​ពាក្យ​ណែ​នាំ​របស់​នាង ហើយ​ចេញ​ទៅ​ស្វែង​រក​ឈើ​យក មក​ធ្វើ​បណ្ណ​សាលា​មួយ​ពាន់ ប្រគេន​ព្រះ​បច្ចេកពុទ្ធ ។ លុះ​ពេល​ចេញ​វស្សា នាង​នោះ​បាន​បបួល​ពួក​អ្នក​ស្រុក​ឲ្យ​ចាត់​ចែង​ស្បង់​ចី​ពរ​ប្រគេន ឯ​ខ្លួន​នាង​បាន​ជាវ​ចីពរ​មួយ​ថ្លៃ​មួយ​ពាន់​កហាបណៈ​ប្រគេន​ព្រះ​បច្ចេក​ពុទ្ធ​មួយ​អង្គ​ដែរ ។

ព្រះ​​បច្ចេក​ពុទ្ធ​ធ្វើ​អនុមោទនា ហើយ​និមន្ត​ទៅ​តាម​សេចក្តី​បា្រថ្នា ។ ឯ​អ្នក​ស្រុក​បាន​ធ្វើ​បញ្ញកម្ម​យ៉ាង​នេះ​ឯង លុះ​ច្យុត​ពី​នោះ​ក៏​បាន​កើត​នៅ​ត្រៃ​ត្រឹង្ស​ពិភពលោក​ សន្មត​នាម​ថា គណទេវបុត្ត សោយ​ទិព្វ​សម្បត្តិ​ដរាប​ដល់​ពុទ្ធ​កាល​នៃ​ព្រះ​កស្សប ទើប​ច្យុ​ត​ចាក​ទី​ឋាន​នោះ​មក​កើត​ក្នុង​ត្រកូល​អ្នក​មាន​ នា​ក្រុង​ពារាណសី​វិញ ។ ជាង​តម្បាញ​ចម្បង បាន​កើត​ក្នុង​ត្រកូល​អ្នក​មាន​ជា​ចម្បង ។ ប្រពន្ធ​ជាង​​តម្បាញ​នោះ ​ក៏​បាន​កើត​ក្នុង​ត្រកូល​អ្នក​មាន​ជា​ចម្បង​ដែរ ។ ពេល​មាន​វ័យ​សម​គួរ​ហើយ ពួក​ជន​ទាំង​នោះ​ ក៏​បាន​គ្នា​ជា​ស្វាមី​ភរិយា​រៀង​ៗ​ខ្លួន​តាម​ប្រពៃណី ។

ថ្ងៃ​មួយ​មាន​ការ​សំដែង​ធម៌​ក្នុង​វត្ត ពួក​ជន​ទាំង​នោះ ក៏​បបួល​ភរិយា​ទៅ​ស្តាប់​ធម៌ លុះ​ចូល​ដល់​កណ្តាល​វត្ត មាន​ភ្លៀង​បង្អុរ​ចុះ​មក​ជោក​ជាំ ។ ពួក​ពុទ្ធ​បរិស័ទ​ណា​មាន​ស្តាប់​ភិ​ក្ខុ​សាមណេរ ឬ​ត្រូវ​ជា​ញាតិ ក៏​ចូល​ទៅ​ជ្រក​នាបរិវេណ (ថែរ) នោះ ។ ឯ​ពួក​ស្វាមី​ភរិយា​មួយ​ក្រុម​នោះ ឥត​មាន​ស្គាល់​ភិក្ខុ សាមណេរ​នឹង​គេ ក៏​ឈរ​ហាល​ភ្លៀង ដោយ​មិន​ហ៊ាន​ចូល​ទៅ​សូម​ជ្រក ។​

ពេល​នោះ​កុដុម្តិក​ទាំង​អស់​ពោល​ថា ល្អ​ហើយ​ត្រូវ​ហើយ ទើប​បបួល​គ្នា​ប្រមូ​ល​ទ្រព្យ​កសាង​បរិវេណ​មួយ​យ៉ាង​ធំ​សម្រាប់​ជា​ទី​ប្រថាប់​នៃ​ព្រះ​សាស្តា ។ កុដុម្តិក​ជា​ច្បង​ចេញ​កសាង​មួយ​ពាន់​កហាបណៈ​ ក្រៅ​ពី​នោះ​ចេញ​៥​រយ​កហាបណៈ​​គ្រប់​ៗ​គ្នា ស្រី​ចេញ​២៥០​កហាបណៈ ។ ទ្រព្យ​ទាំង​ប៉ុណ្ណេះ​ក៏​ធ្វើ​បរិវេណ​នោះ​មិន​គ្រាន់​ ទើប​ចេញ​ពាក់​កណ្តាល​ម្នាក់​ៗ ថែម​ទៀត ។ កាល​ធ្វើ​បរិវេណ​នោះ​រួច​ហើយ ក៏​ប្រារព្ធ​ធ្វើ​បុណ្យ​ឆ្លង​នឹង​ថ្វាយ​ទាន​ដល់​ព្រះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​អស់​៧​ថ្ងៃ​ ព្រម​ទាំង​ចាត់​ចែង​ចីពរ​ប្រគេន​ដល់​ព្រះ​សង្ឃ​ពីរ​សែន​អង្គ​ទៀត ។ ប្លែក​តែ​ភរិយា​កុដម្តិ​ក៏​ជា​ច្បង ជា​ស្រ្តី​មាន​ប្រាជ្ញា នាង​មិន​ធ្វើ​បុណ្យ​ឲ្យ​ស្មើ​នឹង​គេ​ទេ គឺ​ធ្វើ​លើស​លប់​ជាង​គេ ដោយ​យក​ប្រអប់​ដាក់​ផ្ការនោង ជា​មួយ​នឹង​សាដក​មាន​ថ្លៃ​មួយ​ពាន់​កហាបណះ​មាន​ពណ៌​ដូច​ផ្កា​រនោង​ដែរ ទៅ​ថ្វាយ​ព្រះ​បរម​សាស្តា ហើយ​តាំង​សេចក្តី​ប្រាថ្នា​ថា ក្នុង​ទី​ដែល​កើត​ហើយ​ៗ សូម​ឲ្យ​ខ្ញុំ​ព្រះ​អង្គ​មាន​ពណ៌​ដូច​ផ្កា​រនោង ទាំង​ឈ្មោះ​ក៏​សូម​ឲ្យ​ប្រាកដ​ថា អនោ​ជា​ដែរ ។

ព្រះ​សាស្តា​ទ្រង់​ធ្វើ​អនុមោទនា​ថា សេចក្តី​ប្រាថ្នា​ ចូរ​សម្រេច​ដល់​នាង​យ៉ាង​នេះ​ចុះ ។ កុដុម្តិកះ ជា​ស្វាមី​ភរិយា​ទាំង​អស់​គ្នា​នោះ បាន​ធ្វើ​បុណ្យ​សុន្ទរ៍ទាន​យ៉ាង​នេះ លុះ​ស្លាប់​ទៅ ក៏​បាន​ទៅ​កើត​ក្នុង​ទេវ​លោក សោយ​ទិព្វ​សម្បត្តិ​តាម​កុសល​ចរិយា លុះ​ច្យុត​​ពី​ទេវលោក​វិញ កុដុម្តិ ជា​ច្បង​បាន​កើត​ក្នុង​ព្រះ​រាជ​ត្រកូល​នា​ក្រុង​កុក្កុដវតី បាន​ចំរើន​ព្រះ​ជន្ម​តាម​លំដាប់​ក៏​បាន​សោយ​រាជ្យ​ត​ព្រះ​វង្ស​ព្រះ​វរ​បិតា​មាន​ព្រះ​នាម​ថា មហា​កប្បិន​កុដុម្តិក ក្រៅ​នេះ​ក៏ បាន​កើត​ក្នុង​ត្រកូល​អាមាត្យ​គ្រប់ៗ​គ្នា ។

ឯ​ភរិយា​កុដុម្តិក​ជា​ច្បង​នោះ បាន​កើត​ក្នុង​ព្រះ​រាជ​ត្រកូល​នគរ​សាគល​ដែន​មទ្ធះ ។ ព្រះ​នាង​មាន​សរីរៈ​ស្រស់​បំព្រង​ដូច​ផ្កា​រនោង​មាន​ព្រះ​នាម​ប្រាកដថា អនោជា ពេល​ចំរើន​ព្រះ​ជន្ម​បាន​ ១៦​វស្សា ក៏​បាន​ជា​ព្រះ​អគ្គមហេសី​នៃ​ព្រះ​ចៅ​មហាកប្បិន ។ ស្រ្តី​ទាំង​ឡាយ ក្រៅ​ពី​នេះ​បាន​កើត​ក្នុង​ត្រកូល​​មហាមាត្យ​ដែរ លុះ​មាន​អាយុ​ល្មម​រៀប​ការ ក៏​បាន​ជា​ភរិយា​នៃ​កូន​អាមាត្យ​ទាំង​នោះ​ឯង ។ កូន​អាមាត្យ​ទាំង​នោះ មាន​សម្បត្តិ​ប្រហាក់​ប្រហែល​នឹង​ព្រះ​រាជា​ដែរ ។

ពេល​ដែល​ព្រះ​រាជា​ទ្រង់​គ្រឿង​អម្ពរពស្រ្តាល​លង្ការ​ពភរណៈ ឡើង​ប្រថាប់​លើ​ព្រះ​ទី​នាំង​គជេន្រ្ទ​ជ័យ យាង​ត្រួត​ត្រា​ព្រះ​នគរ​បែប​ណា អាមាត្យ​ក៏​ប្រដាប់​កាយ​បែប​នោះ​ដែរ បើ​ព្រះ​អង្គ​ប្រថាប់​លើ​សេះ ឬ​លើ​រាជរថ អាមាត្យ​ជិះ​សេះ ជិះ​រថ​ដូច​ព្រះ​អង្គ នេះ​ជា​បុញ្ញកម្ម​ដែល​បាន​ធ្វើ​រួម​គ្នា ។ ឯ​ព្រះ​រាជា​ព្រះ​អង្គ​មាន​សេះ​ជា​ព្រះ​ទី​នាំង​៥ ឈ្មោះ​ពលះ ១ ពលវាហណះ១ បប្ផះ​វាហនះ១ សុបត្ត១ តែ​ព្រះ​ទី​នាំង​ពិត​ប្រាកដ​របស់​ទ្រង់​គឺ​សេះ​សុបត្តះ ឯ​សេះ​៤​ទៀត​ទ្រង់​ប្រទាន​ដល់​អាមាត្យ​ទាំង​ឡាយ​សម្រាប់​ឲ្យ​ជិះ​ដើរ​ស្វែង​រក​សាសនា​ដែល​កើត​ឡើង​ក្នុង​លោក ។

ថ្ងៃ​មួយ​ទ្រង់​ជប់​លៀង​អាមាត្យ​ទាំង​នោះ ហើយ​បញ្ជូន​ទៅ​ដោយ​ព្រះ​ឳង្ការ​ថា​អ្នក​ទាំង​ឡាយ​ចូរ​ទៅ​ស្វែង​រក​សាសនា បើ​ដឹង​ថា​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះ​សង្ឃ​កើត​ឡើង​ក្នុង​លោក​ហើយ​ត្រូវ​ត្រឡប់​មក​ប្រាប់​ខ្ញុំ​វិញ ។ អាមាត្យ​ទាំង​នោះ​ខំ​ដើរ​ស្វែង​រក​សាសនា​អស់​យោជន៍​ពីរ​បី ឥត​បាន​ការ​អ្វី​សោះ ទើប​នាំ​ដំណឹង​នោះ​មក​ក្រាប​បង្គំ​ទូល​ព្រះ​រាជា ។

ថ្ងៃ​មួយ​ទ្រង់​ឡើង​ជិះ​សេះ​សុបត្តះ មាន​អមាត្យ​មួយ​ពាន់​ចោម​រោម​ជា​ព្រះ​រាជ​បរិព្វារ​ស្តេច​យាង​ទៅ​កាន់​ឧទ្យាន បាន​ជួប​នឹង​នាយ​ពាណិជ ៥០០​រូប​កំពុង​ចូល​ទៅ​ក្នុង​នគរ ទើប​ត្រាស់​ហៅ​មក​សួរ​ថា អ្នក​ទាំង​ឡាយ​មក​ពី​ណា? បពិត្រ​ព្រះ​សម្មតិ​ទេព ទូល​ព្រះ​បង្គំ​មក​ពី​ក្រុង​សាវត្ថី ចំងាយ​ពី​នគរ​នេះ​ពីរ​រយ​យោជន៍ ។ អ្នក​ទាំង​ឡាយ​បាន​ឮ​ថា​មាន​សាសនា​អ្វី​កើត​ឡើង​ក្នុង​លោក​ដែរ​ឬ? ក្រាប​ទូល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ឧប្បត្តិ​ឡើង​ក្នុង​លោក​ហើយ ។

ព្រះ​រាជា​ទ្រង់​អរ​ណាស់​ចំពោះ​ពាក្យ​ទូល​តប​នេះ ដរាប​ដល់​ទ្រង់​ចង​ចាំ​ពាក្យ​នោះ​មិន​បាន ទើប​ត្រាស់​សួរ​ថា អ្នក​ទាំង​ឡាយ​ពោល​ថា​ម៉េច? បពិត្រ​ព្រះ​សម្មតិទេព​ថា​ព្រះ​ពុទ្ធ​ទ្រង់​ឧប្បត្តិ​ឡើង​ហើយ ។ ព្រះ​រាជា​ទ្រង់​ចាំ​ពាក្យ​នោះ​មិន​បាន​អស់​វារៈ​បី​ដង ក្នុង​លើក​ទី​៤​ទ្រង់​ត្រាស់​ពាក្យ​ដដែល​ៗ ថា​អ្នក​ទាំង​ឡាយ​ពោល​ថា​ម៉េច? បពិត្រ​ព្រះ​សម្មតិទេព​ថា​ ព្រះ​ពុទ្ធឧប្បត្តិ​ឡើង​ហើយ ។

ម្នាល​អ្នក​ទាំង​ឡាយ​ខ្ញុំ​អរ​ណាស់ សូម​បូជា​សំដី​អ្នក​មួយ​ម៉ាត់​នេះ មួយ​សែន​កហាបណៈ​​តើ​មាន​ឮ​សាសនា​អ្វី​កើត​ឡើង​ទៀត​ដែរ? ក្រាប​ទូល​ព្រះ​ធម៌​កើត​ឡើង​ហើយ​ក្នុង​លោក ។ ទ្រង់​ស្តាប់​មិន​បាន​អស់​វារៈ​បី​លើក ដល់​លើក​ទី​៤ ទ្រង់​ត្រាស់​ថា ខ្ញុំ​នឹង​បូជា​សំដី​អ្នក​មួយ​សែន​កហាបណៈ​​ដូច​មុន តើ​អ្នក​មាន​ឮ​សាសនា​អ្វី​ទៀត​កើត​ឡើង​ដែរ? ក្រាប​ទូល​ព្រះ​សង្ឃ​កើត​ឡើង​ហើយ​ក្នុង​លោក។

ព្រះ​រាជា​ក៏​ទ្រង់​ចាំ​ពាក្យ​នោះ​មិន​បាន​ទៀត​អស់​វារៈ​​៣​លើក ដល់​លើ​ទី​៤​ទ្រង់​បែរ​ព្រះ​ភក្ត្រ​មក​មើល​អមាត្យ​ត្រាស់​សួរ​ថា តើ​អ្នក​ទាំង​ឡាយ​គិត​យ៉ាង​ណា? ក្រាប​បង្គំ​ទូល​ព្រះ​អង្គ​នឹង​ធ្វើ​យ៉ាង​ណា? នែ​អមាត្យ​ទាំង​ឡាយ​ព្រះ​ពុទ្ធ​ព្រះ​ធម៌​ព្រះ​សង្ឃ កើត​ឡើង​ហើយ​ក្នុង​លោក ខ្ញុំ​មិន​ត្រឡប់​ទៅ​វិញ​ទេ នឹង​បួស​ក្នុង​សំណាក់​ព្រះ​អង្គ​ដោយ​ពិត ។ ក្រាប​បង្គំ​ទូល​យើង​ទាំង​អស់​គ្នា​នឹង​បួស​ជា​មួយ​ព្រះ​អង្គ​ដែរ ។

ព្រះ​រាជា​ទ្រង់​ដាច់​អាល័យ​ពី​រាជ​សម្បត្តិ ហើយ​ទ្រង់​លាយ​លក្ខន៍​អក្សរ​លើ​ដម្បាមាស​ផ្ញើ​នឹង​នាយ​ពាណិជ ឲ្យ​យក​ទៅ​ថ្វាយ​មហេសីអនោ​ជា​ទេវី​ថា ព្រះ​ទេពី​អនោជា! ចូរ​ព្រះ​នាង​ប្រទាន​ប្រាក់​៣​សែន​កហាបណៈ​ដល់​ពាណិជ ដែល​កាន់​សំបុត្រ​មក​នេះ ហើយ​ចូរ​ព្រះ​នាង​សោយ​សម្បត្តិ​តាម​សេចក្តី​គាប់​ប្រាថ្នា​ចុះ ព្រោះ​យើង​លះ​បង់​ហើយ​ៗ នឹង​ទៅ​បួស​​ក្នុង​សំណាក់​ព្រះ​សម្ពុទ្ធ ។ ឯ​អា​មាត្យ​ក៏​ផ្តែ​ផ្តាំ​តាម​លំ​នាំ​នោះ ឲ្យ​ពាណិជ​ប្រាប់​ដល់​ភរិយា​រៀង​ៗ​ខ្លួន​ដែរ ។

គួរ​អស្ចារ្យ​ណាស់ ថ្ងៃ​មួយ​ព្រះ​បរម​គ្រូ​ទ្រង់​ប្រមើ​មើល​ឧបនិស្ស័យ​សត្វ ទ្រង់​ជ្រាប​ថា ស្អែក​នេះ​មហាកប្បិន​រាជ​ព្រម​ទាំង​អាមាត្យ​មួយ​ពាន់​ចោម​រោម​ជា​បរិវារ​ប្រាថ្នា​បួស​ក្នុង​សំណាក់​តថាគត មហាកប្បិន​នឹង​បរិពារ​នឹង​បាន​សម្រេច​ព្រហ​អរហត្ត​ព្រម​ទាំង​បដិសម្ភិទា ដូច្នេះ​គួរ​តថាគត​ទៅ​ទទួល លុះ​ព្រះ​ចិន្តា​យ៉ាង​នេះ​ហើយ ព្រឹក​បំព្រាង​ស្វាង​ព្រហ​សុរិយា​កាល​ណា ក៏​ប្រដាប់​ដោយ​បាត្រ​នឹង​ចីវរ ទៅ​ទទួល​អស់​ផ្លូវ​ពីរ​រយ​យោជន៍ ប្រៀប​ដូច​ស្តេច​ចក្រ​ពត្តិ​ទៅ​ទទួល​មេឃុំ​តូច ហើយ​ប្រថាប់​បញ្ចេញ​ឆព្វ​រស្មី​ក្រោម​គល់​ព្រះ​ជ្រៃ​សាខា​នា​ឆ្នេរ​ស្ទឹង​ចន្ច​ភាតា ។

ព្រះ​រាជា​ទ្រង់​យាង​មក​ដល់​ស្ទឹង​មួយ ត្រាស់​សួរ​អមាត្យ​ថា ស្ទឹង​នេះ​ឈ្មោះ​អ្វី​? ក្រាប​ទូល​ឈ្មោះ​អរវាច្ឆា ។ ស្ទឹង​នេះ​មាន​ជម្រៅ​នឹង​ទំហំ​ប៉ុន្មាន? ក្រាប​ទូល​ជម្រៅ​មួយ​គាវុត​ ទំហំ​ពី​គាវុត ។ ចុះ​ស្ទឹង​នេះ​មាន​ទូក​ឬ​ក្បូន​សម្រាប់​ឆ្លង​ដែរ​? ក្រាប​ទូល​ឥត​មាន​ទេ ។ ព្រះ​រាជា​ទ្រង់​លាន់​ព្រហ​ឳស្ថថា កាល​យើង​កំពុង​រក​មើល​ផល​យាន​ទាំង​ឡាយ​ មាន​ទូក​ជា​ដើម​សម្រាប់​ឆ្លង​ ជាតិ​ក៏​បង្អោន​ចូល​ទៅ​រក​ជរា​ជរា​ចូល​ទៅ​រក​មរណៈ យើង​ជាអ្នក​ឥត​មាន​ពុត​ត្បុត ចេញ​មក​នេហ​គឺ​ប្រាថ្នា​ចំពោះ​ព្រះ​រតន​ត្រ័យ ដោយ​​អានុភាព​ព្រះ​រតន​ត្រ័យ​នោះ សូម​ទឹក​នេះ​កុំ​ប្រាកដ​ជា​ទឹក​ឡើយ​ ហើយ​ទ្រង់​រំលឹក​ពុទ្ធា​នុស្សិត​ថា ឥត​បិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ ដូច្នេះ ក៏​យាង​ឆ្លង​ស្ទឹង​នោះ​ជា​មួយ​អាមាត្យ​វិស័យ​ដូច​ជាន់​លើ​ខ្នង​ថ្ម ទាំង​ចុង​ក្រចក​ជើង​សេះ​ទាំង​ឡាយ ក៏​ឥត​មាន​ទទឹក​ដែរ ។

ព្រះ​រាជា​ឆ្លង​ស្ទឹង​នោះ យាង​ទៅ​ក៏​បាន​ឃើញ​ស្ទឹង​មួយ​ទៀត ស្តេច​ត្រាស់​សួរ​អមាត្យ​ថា នេះ​ឈ្មោះ​ស្ទឹង​អ្វី ? ក្រាប​ទូល​ឈ្មោះ​នីលវាហនា ។ ចុះ​ជម្រៅ​នឹង​ទទឹង​ស្ទឹង​ប៉ុន្មាន? ក្រាប​ទូល​ជម្រៅ​នឹង​ទទឹង​កន្លះ​គាវុត​ដូច​គ្នា ។ ព្រះ​រាជា​ក៏​រលឹក ធម្មានុស្សិត​ថា ស្វា​ខាតោ ភគវតា ធម្មោ ហើយ​យាង​ឆ្លង​ស្ទឹង​នោះ​ក៏​ប្រទះ​ស្ទឹង​មួយ​ទៀត​ ឈ្មោះ​ចន្ទ​ភាតា ។ (ពាក្យ​សួរ​ឆ្លើយ​រវាង​ព្រះ​រាជា​នឹង​អមាត្យ​ដូច​ន័យ​មុន ប្លែក​តែ​ស្ទឹង​ចន្ទ​ភាតា​នេះ​មាន​ជម្រៅ​នឹង​ទទឹង​មួយ​យោជន៍​ប៉ុណ្ណោះ) ។ ព្រះ​រាជា​ទ្រង់​រលឹក​ដល់​សង្ឃា​នស្សិត​ថា សុបដិន្ទោ ភគវតោ សាវកសង្ឃោ ហើយ​យាង​ឆ្លង​ស្ទឹង​នោះ​ទៅ ក៏​បាន​ឃើញ​ព្រះ​សាស្តា​គង់​បញ្ចេញ​រស្មី​ក្រោម​ដើម​ជ្រៃ ដែល​មាន​សន្លឹក​ដូច​មាស​ដោយ​អំណាច​រស្មី​ព្រះ​អង្គ ។ ​ព្រះ​រាជា​ទ្រង់​ព្រះ​តម្រិះ​ថា ពន្លឺ​រស្មី​នេះ​មិន​មែន​ជា​ពន្លឺ​ចន្ទ ព្រះ​អាទិត្យ ទេព្តា មារ ព្រហ្ម នាគ គ្រុឌ ណា​មួយ​ឡើយ គឺ​ពិត​ជា​របស់​ព្រះ​ពុទ្ធ ទើប​ទ្រង់​ចុះ​ចាក​ខ្ទង​អស្សតរ៍ មាន​ព្រះ​កាយ​ឳន​ចុះ​យាង​ឆ្ពោះ មក​លំអាន​សិរសី​ថ្វាយ​បង្គំ គង់​ក្នុង​ទី​ដ៏​សម​គួរ​ជា​មួយ​នឹង​អាមាត្យ ។

ព្រះ​សាស្តា​ស្តេច​សំដែង​អនុបពិ្វក​ថា​ឲ្យ​ព្រះ​​សាស្តា​ទ្រង់​​រំពឹង​មើល​ថា ចីវរ​បាត្រ​ដែល​សម្រេច​ពី​ឬទ្ធិ​អាច​មាន​ដល់​កុល​បុត្រ​ទាំង​នេះ​ដែរ​ឬ​ហ្ន? ទើប​ជ្រាប​ច្បាស់​ថា កុល​បុត្រ​ទាំង​នេះ​បាន​ប្រគេន​ចីរវ​មួយ​ពាន់​ ដល់​ព្រះ​បច្ចេក​ពុទ្ធ​មួយ​ពាន់​អង្គ ដល់​មក​ពុទ្ធ​កាល​ព្រះ​កស្សបះ​ បាន​ប្រគេន​ចីវរ​២០​ពាន់​ ដល់​ភិក្ខុ​២០​ពាន់​ទៀត​ ហើយ​ទ្រង់​លា​ព្រះ​ហស្ថ​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ចូល​មក ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដើម្បី​ធ្វើ​នូវ​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​ដោយ​ប្រពៃ​ចុះ ភិក្ខុ​ទាំង​នោះ​ក៏​បាន​ទ្រទ្រង់​បរិក្ខារ​៤​ ដូច​ជា​ព្រះ​ថេរៈ​ទាំង​ឡាយដែល​មាន​ដែល​មាន​វស្សា​មួយ​រយ ។

រី​នឹង​ស្រដី​ពី​នាយ​ពាណិជ​ទាំង​ឡាយ​ ដែល​នាំ​ព្រះ​រាជ​សាសន៍​ទៅ​ថ្វាយ​ព្រះ​ទេពី លុះ​ទៅ​ដល់​ហើយ ក៏​ថ្វាយ​បង្គំ​អង្គុយ​ក្នុង​ទី​សម​គួរ​មួយ ។ ព្រះ​ទេពី​ត្រាស់​សួរ​ថា អ្នក​ទាំង​ឡាយ​មក​មាន​ការណ៍​អ្វី ? យើង​ទាំង​ឡាយ ព្រះ​រាជា​បញ្ចូន​ឲ្យ​មក​កាន់​សំណាក់​ព្រះ​នាង សូម​ព្រះ​នាង​ប្រទាន​ប្រាក់​បី​សែន​កហាបណៈ​ដល់​ទូល​ព្រះ​បង្គំ​ទាំង​អស់​គ្នា។

ព្រះ​អគ្គ​មហេសី​ត្រាស់​សួរ​ថា អ្នក​ទាំង​ឡាយ​ពោល​នេះ​ច្រើន​ពេក អ្នក​ធ្វើ​កម្ម​យ៉ាង​ណា​ដល់​ព្រះ​រាជា​ បាន​ជា​ព្រះ​អង្គក​ជ្រះ​ថ្លា​ចំពោះ​អ្នក​ទើប​ឲ្យ​ខ្ញុំ​ប្រទាន​ទ្រព្យ​មាន​ប្រមាណ​ប៉ុណ្ណេះ? បពិត្រ​ព្រះ​នាង​យើង​បាន​ក្រាប​ទូល​ព្រះ​រាជា​ថា សាសនា​មួយ​កើត​ឡើង​ហើយ​ក្នុង​លោក។ អ្នក​ទាំង​ឡាយ​អាច​ប្រាប់​ខ្ញុំ​បាន​ទេ? ក្រាប​ទូល​បាន ថា​ព្រះ​ពុទ្ធ​ទ្រង់​ឧប្បត្តិ​ឡើង​ហើយ ។ ពាក្យ​សួរ​ឆ្លើយ​រវាង​ព្រះ​នាង​នឹង​នាយ​ពាណិជ​ទាំង​ឡាយ មាន​របៀប​ដូច​ពេល​ដែល​ព្រះ​រាជា​សួរ​ដែរ ប្លែក​តែ​នាង​បូជា​ពាក្យ​មួយ​ម៉ាត់​ថា​ពុទ្ធោ បី​សែន​កហាបណៈ​ ធម្មោ បី​សែន​កហាណៈ​ សង្ឃោ​ បី​សែន​កហាបណៈ​ប៉ុណ្ណោះ ។ នាយ​ពាណិជ​បាន​ប្រាក់​រួម​ទាំង​អស់​១២​សែន​កហាបណៈ​ ។

ពេល​នោះ​ព្រះ​នាង​ទេពី​ត្រាស់​សួរ​ថា ព្រះ​រាជា​ស្តេច​នៅ​ក្នុង​ទី​ណា?​ ក្រាប​ទូល​ស្តេច​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា ។ ទ្រង់​មាន​ផ្តែ​ផ្តាំ​ពាក្យ​ពេចន៍​អ្វី​នឹង​អ្នក​ទាំង​ឡាយ​ដែរ ? ក្រាប​ទូល​បាន​ផ្ញើ​ព្រះ​រាជសារ​មក ថ្វាយ​ដល់​ព្រះ​នាង​ថា​សូម​ព្រះ​នាង​សោយ​សម្បត្តិ​ទាំង​នោះ តាម​គាប់​ព្រះ​រាជ​អធ្យាស្រ័យ​ចុះ ។ ចុះ​ពួក​អាមាត្យ​នៅ​ទី​ណា? ក្រាប​ទូល​ទៅ​បួស​ជា​មួយ​ព្រះ​រាជា​ដែរ ។

ព្រះ​នាង​ទត​ព្រះ​រាជ​សារ​ហើយ ហៅ​ភរិយា​អាមាត្យ​មក​ប្រាប់​ថា ស្វា​មី​នាង​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា​ហើយ តើ​ពួក​នាង​គិត​យ៉ាង​ណា? បពិត្រ​ព្រះ​នាង​ ស្វាមី​ទាំង​អស់​គ្នា​នោះ​មានផ្តែ​ផ្តាំ​មក​យើង​ថា​ម៉េច​ដែរ? ថា​សម្បត្តិ​ទាំង​អស់​គេ​លះ​បង​ហើយ ឲ្យ​នាង​គ្រប់​គ្រង​ចុះ ។ តើ​ព្រះ​នាង​នឹង​ធ្វើ​យ៉ាង​ណា? នែ! នាង​ទំាង​ឡាយ ព្រះ​រាជា​ឮ​ថា​រតន​ត្រ័យ​កើត​ឡើង​ក្នុង​លោក​ ហើយ​លះ​បង់​ចោល​រាជ្យ​ដូច​ជា​ដុំ​ទឹក​មាត់​ ហើយ​ចេញ​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា សម្បតិ្ត​នេះ​​មិន​មែន​នាំ​យក​ទុក្ខ​ទៅ​ឲ្យ​ព្រះ​រាជា​ទេ ពិត​ជា​ផ្តល់​មក​ឲ្យ​ខ្ញុំ ម្យ៉ាង​ទៀត​អ្នក​ណា​ដែល​អាច​លុត​ជង្គង់​ទាំង​ពីរ​ទទួល​ទឹក​មាត់​ដែល​ព្រះ​រាជា​ស្តោះ​ហើយ! ខ្ញុំ​ឥត​ត្រូវ​ការ​ទេរាជ​សម្បត្តិ មុខ​ជា​ទៅ​បួស​តាម​ព្រះ​នាង​ដែរ ។ អើ ល្អ​ហើយ​ ប្រពៃ​ហើយ​បើ​នាង​បាន​ទៅ​បួស​ជា​មួយ​ខ្ញុំ ដូច្នេះ​នាង​ទាំង​ឡាយ​ចូរ​មក ។

ព្រះ​នាង​ឡើង​ប្រថាប់​រាជ​រថចេញ​ទៅ​ជា​មួយ​នឹង​ស្រី​ទាំង​នោះ ដល់​ចន្លោះ​ផ្លូវ​ក៏​ឃើញ​ស្ទឹង​អរវច្ឆា​ហើយ សួរ​ស្រី​ជា​បរិ​វារ​ដូច​ព្រះ​រាជា​សួរ​អមាត្យ​ដែរ លុះ​ជ្រាប​ដំណឹង​ហើយ ក៏​ពោល​ថា នាង​ទាំង​ឡាយ​រក​មើល​ផ្លូច​ដែល​ព្រះ​រាជា​យាង​ទៅ​មើល? ក្រាប​ទូល​សូម្បី​តែ​ស្នាម​ជើង​សេះ​ក៏​មិន​ឃើញ​ដែរ ។ ព្រះ​នាង​ទ្រង់​ចិន្តា​ថា ព្រះ​រាជា​ស្តេច​យាង​ទៅ​បួល​ក្នុង​សំណាក់​ព្រះ​សាស្តា ទ្រង់​ធ្វើ​កិរិយា​ហើយ​ចេញ​ទៅ​បាន អញ​ក៏​ចេញ​មក​បួស​ឧទ្ទិស​ចំពោះ​ព្រះ​ត្រៃ​រតន៍​ដែរ ដោយ​អានុភាព​នៃព្រះ​រតន​ត្រ័យ​នេះ សូម​ទឹក​នេះ​កុំ​ប្រាកដ​ជា​ទឹក​ឡើយ កាល​បើ​ពោល​ដូច្នេះ​ហើយ ក៏​ឆ្លង​ស្ទឹង​នោះ​ដូច​ជា​ឆ្លង​លើ​ខ្នង​ថ្ម ។ សូម្បី​ចក្កាវ​យវៈ​​ខាង​ក្រោម​បំផុត​ក៏​ឥត​មាន​ទទឹក​ដែរ ។ ព្រះ​នាង​ឆ្លង​ស្ទឹង​ពីរ​ទៀត​បាន​ដោយ​ឧបាយ​នេះឯង។

ថ្ងៃ​នោះ​ព្រះ​សាស្តា​ស្តេច​មក​ទទួល​ព្រះ​នាង​ទៀត ។ កាលព្រះ​នាង​យាង​ទៅ​បាន​ឃើញ​រស្មី ដែល​ផ្សាយ​ចេញ​ពី​ព្រះ​សរីរៈ​ ព្រះ​អង្គ ទ្រង់​ព្រះ​ចិន្តា​ដូច​ព្រះ​រាជ​ភស្តា​ដែរ ហើយ​ចូល​ទៅ​ថ្វាយ​បង្គំ​គង់​ដ៏​សម​គួរ ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន មហាកប្បិន ចេញ​មក​រក​ព្រះ​អង្គ​ប្រហែល​ជា​ទ្រង់​មក​ក្នុង​ទី​នេះ ព្រះ​រាជានោះ​នៅ​ក្នុង​ទី​ណា? សូម​ព្រះ​អង្គ​ស្តេច​បង្ហាញ​ដល់​ខ្ញុំ​ព្រះ​អង្គ​ទាំង​អស់​គ្នា ។ ព្រះ​សាស្តា​ត្រាស់​ថា អង្គុយ​សិន​ចុះ​គង់​នឹង​ឃើញ​ព្រះ​រាជា​ក្នុង​ទី​នេះ​ឯង​ទើប​ទ្រង់​សំដែង​អនុបុព្វិក​ថា លុះ​ចប់​ធម៌​ទេសនា ព្រះ​នាង​អនោ​ជា​ព្រម​ទាំង​អស់​គ្នា ។ ព្រះ​សាស្តា​ត្រាស់​ថា អង្គុយ​សិន​ចុះ​គង់​នឹង​ឃើញ​ព្រះ​រាជា​ក្នុង​ទី​នេះ​ឯង​ទើប​ទ្រង់​សំដែង​អនុបុព្វិក​ថា លុះ​ចប់​ធមទេសនា ព្រះ​នាង​អនោ​ជា​ព្រម​ទាំង​បរិពារ​ក៏​សម្រេច​សោតា​បត្តិ​ផល ។

ឯ​មហាកប្បិន ព្រម​ទាំង​បរិវារ​កាល​ស្តាប់​ធម៌ ដែល​ព្រះ​សាស្តា​សំដែង​ប្រោស​ស្ត្រី​ទាំង​នោះ ក៏​​បាន​សម្រេច​ព្រះ​អរហត្ត​ព្រម​ទាំង​បដិសម្ភិទា ព្រះ​សាស្តា​ស្តេច​បញ្ជូន​ស្រី​ទាំង​នោះ ឲ្យ​ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​នី​សង្ឃ ឯ​ក្រុង​សាវត្ថី​ចំងាយ​ផ្លូវ​ពីរ​យោជន៍ លុះ​ស្រី​ទាំង​នោះ​បាន​ឧបសម្បទា​ជា​ភិក្ខុនី​ក្នុង​សាសន​មណ្ឌល​ហើយ​ ក៏​បាន​សម្រេច​ព្រះ​អរហត្ត​នា​ពេល​នោះ​ឯង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក            
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ កញ្ញា ឆ្នាំ២០១៦ (អាន: ២៤៧៦៧ ដង)
រឿង​កុ​មារ​កូន​ស្រី​ផ្កា​មាស​
ផ្សាយ : ០៩ តុលា ឆ្នាំ២០១៣ (អាន: ៧៨៥៣ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
ផ្សាយ : ១៧ មេសា ឆ្នាំ២០១៧ (អាន: ៣០៤១៤ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
ផ្សាយ : ១១ តុលា ឆ្នាំ២០១៣ (អាន: ១០២៨៧ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៥២០០៨ ដង)
កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី​ ប្រយ័ត្ន​ផែន​ដី​ស្រូប
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០១៧ (អាន: ៦៥៨៩ ដង)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០១៧ (អាន: ៣៥២៤៧ ដង)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro