ថ្ងៃ អង្គារ ទី ១៥ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៣,៨៤៣
Today
ថ្ងៃម្សិលមិញ ៧៦,៣២៥
ខែនេះ ៨៩១,២៦១
សរុប ១១១,៥៥៦,៦០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧១៤០ ដង)

ពិចារណា​ដល់​សេចក្តី​ល្អ​របស់​គេ



ស្តាប់សំឡេង
 
ជា​ធម្មតា​មនុស្ស​យើង​ដោយ​ទូ​ទៅ ម្នាក់​ៗ រមែង​មាន​ចំណុច​ល្អ​ខ្លះ មានចំណុច​អាក្រក់​ខ្លះ​ នឹង​រក​មនុស្ស​ល្អ​សុទ្ធ មិន​ឲ្យ​មាន​ចំណុច​ខ្វះ​ខាត​សោះ​នោះ​មិន​បាន​ឡើយ ។ មាន​ចំណុច​ខ្លះ យើង​ថា​ល្អ អ្នក​ដទៃ​ថា​មិន​ល្អ​ចំណុច​ខ្លះ​ទៀត យើង​ថា​មិន​ល្អ តែ​អ្នក​ដទៃ គេ​ថា​ល្អ​។ រឿង​រ៉ាវ​ លក្ខណៈ​ ឬ ការ​ធ្វើ​របស់​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ​គឺ​ជា​ចំណុច​ខ្សោយ ឬ ចំណុច​ខ្វះ​ខាត​របស់​គេ​ម្យ៉ាង ឬ អាច​ជា​ផ្នែក​ដែល​មិន​ត្រូវ​ចិត្ត​យើង ។

កាល​បើ​ចំណុច​មិន​ល្អ​របស់​គេ  ឬ​ផ្នែ​កណា​មួយ​របស់​គេ​ដែល​មិន​ត្រូវ​ចិត្ត​យើង​នោះ​ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹង យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​នោះ ផ្នែក​នោះ​រហូត​របស់​គេ​តែ​ប៉ុណ្ណោះ គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្តី​ល្អ​របស់​គេ​ផង សេចក្តី​ល្អ​មាន​ដោយ​កាយ មាន​ដោយ​វា​ចា និង​មាន​ដោយ​ចិត្ត ។

ម្យ៉ាង​ទៀត ដែល​ថា​គេ​មនុស្ស​មិន​ល្អ ហើយ​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ គឺ​ដោយ​សារ​តែ​លោភៈ ទោសៈ មោហៈ​ក្នុង​ខ្លួន​របស់​គេ​​ហ្នឹង​ឯង ទើប​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​ល្អ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ។

ក្នុង​មនុស្ស​ម្នាក់​ៗ​ទោះ​ជា​អាក្រក់​សាមាន្យ ឬ​សាហាវ​យង់​ឃ្នង​យ៉ាង​ណា​ក៏​ដោយ​បើ​ដក​យក​លោភៈ ទោសៈ និង​មោហៈ​ចេញ​អស់​ហើយ ក៏​គឺ​ជា​ព្រះ​អរហន្ត​ដែ​ល​គួរ​ឲ្យ​យើង​ថ្វាយ​បង្គំ​គោរព​បូជា​ពិត​ៗដូច្នេះ​ យើង​ត្រូវ​រៀន​ពិចារណា ឲ្យ​ឃើញ​លោភៈ​ថា​ជា​លោភៈ ឃើញ​ទោសៈ​ថា​ជា​ទោសៈ ឃើញ​មោហៈ​ថា​ជា​មោហៈ តាម​សភាវៈ​ពិត គឺ​ត្រូវ​ឲ្យ​ច្បាស់​ថា​វា​ជា​កិលេស​មារ​នៅ​ជ្រែក​ក្នុង​មនុស្ស​គ្រប់​គ្នា ។

ការ​ពិចារណា ឃើញ​យ៉ាង​នេះ​នាំ​ឲ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ប្រកាន់​ទោស​របស់​មនុស្ស​ផង​គ្នា ហើយ​បន្ថែម​ការ​ចម្រើន​ករុណា​ធម៌​ទៅ​លើ​សត្វ​លោក​ទាំង​អស់​វិញ ព្រម​ទាំង​ខ្លួន​យើង​ផង ព្រោះ​ថា សត្វ​លោក​ទាំង​អស់​ព្រម​ទាំង​ខ្លួន​យើង សុទ្ធ​តែ​ជា​ត្រូវ​កិលេស​មារ​បៀត​បៀន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ " វិធី​រម្ងាប់​សេចក្តី​ក្រោធ" រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស ។ វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ៨០៣១ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ១០៤២៦ ដង)
បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១៦៦១ ដង)
សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤៤៤៦ ដង)
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
ផ្សាយ : ០៨ កញ្ញា ឆ្នាំ២០១៧ (អាន: ៩២២ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៨០៧ ដង)
ត្រូវចេះរស់​ជាមួយ​នឹងជីវិតបច្ចុប្បន្ន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕