ថ្ងៃ ច័ន្ទ ទី ២៣ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៩,១២៩
Today
ថ្ងៃម្សិលមិញ ៩៣,៤៨៣
ខែនេះ ១,៨៤៩,៧៤២
សរុប ៤៩,១១៣,៤៣១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កញ្ញា ឆ្នាំ២០១៣ (អាន: ១១៥១១ ដង)

ប្រេត​២១​ពួក



 
ប្រេត​២១​ពួក

១- អដ្ឋិសង្ខលិកប្រេត (ប្រេត​មាន​តែ​រាង​ឆ្អឹង) ប្រេត​នេះ​មាន​នៅ​ជើង​ភ្នំ​គិជ្ឈកូដ ដែល​ព្រះ​មហាមោគ្គល្លាន​ត្ថេរ​លោក​បាន​ឃើញ​ប្រេត​នេះ​កំពុង​តែ​អណ្តែត​ឯ​អាកាស មាន​ពពួក​ត្មោត​ពពួក​សត្វ​ខ្លែង​ប្រមង់​ដេញ​តាម​ចោម​រោម​ឆាប​ចឹក អដ្ឋិសង្ខលិក​ប្រេត​នោះ ក៏​ចេះ​ស្រែក​ថ្ងូរ​នៅ​នឹង​ជើង​ភ្នំ​គិជ្ឈកូដ​នោះ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ​បុព្វ​កម្ម​នៃ​សត្វ​ប្រេត​នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​នុះ​កាល​ពី​ដើម ជា​អ្នក​ពិឃាត​គោ​ក្នុង​ក្រុង​រាជ​គ្រឹះ នេះ​ឯង​ដោយ​កម្ម​វិបាក​នោះ​អ្នក​ពិឃាត​នោះ​ទៅ​ឆេះ​នៅ​ក្នុង​នរក​អស់​ជា​ច្រើន​រាប់​រយ​ពាន់​សែន​ឆ្នាំ​ដោយ​សេសសល់ នៃ​កម្ម​វិបាក​នោះ ក៏​ត្រឡប់​មក​ទទួល​ផល​ក្នុង​អត្តភាព​ជា អដ្ឋិសង្ខលិក​ប្រេត​នេះ​ឯង ។


២- មំសបេសីប្រេត (ប្រេត​មាន​រាង​កាយ​ដូច​ជា​ចម្រៀក​សាច់) ប្រេត​នេះ​អណ្តែត​នៅ​ឯ​អាកាស​ក្បែរ​ជើង​ភ្នំ​គិជ្ឈកូដ​មាន​ពពួក​សត្វត្មាត​ខ្លែង ប្រមង់​ដេញ​តាម​រោម​ឆាប​ចឹក មំសបេសី​ប្រេត​នោះ​ឯង ក៏​ស្រែក​យំ​ទួញ​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នុះ​កាល​ពី​ដើម​ជាអ្នក​ពិឃាត​គោ​ក្នុង ក្រុង​រាជ​គ្រឹះ​នេះ ដែរ ។


៣- មិសបិណ្ឌប្រេត (ប្រេត​មាន​រាង​កាយ​ដូច​ជា​ដុំ​សាច់) ប្រេត​នេះ​អណ្តែង​នៅ​ឯ​អាកាស ក្បែរ​ជើង​ភ្នំ​គិជ្ឈកូដ មាន​ពពួក​សត្វ​ត្មាត ខ្លែង​ប្រមង់​ដេញ​តាម​រោម​ឆាប​ចឹក​មំសបិណ្ឌប្រេត​នោះ​ឯង ក៏​ស្រែក​យំ​ទួញ​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​នុះ​កាល​ពី​ដើម​ជា​ព្រាន​សត្វ​ស្លាប ក្នុង​ក្រុង​រាជ​គ្រឹះ ​នេះ​ឯង ។


៤- និច្ឆវីបុរិសប្រេត (ប្រេត​មាន​រាង​កាយ​រងាល​ឥត​មាន​ស្បែក) ប្រេត​នេះ​អណ្តែត​នៅ​ឯ​អាកាស ក្បែរ​ជើង​ភ្នំ​គិជ្ឈកូដ មាន​ពពួក​សត្វ​ត្មាត ខ្លែង​ប្រមង់ ដេញ​តាម​រោម​ឆាប​ចឹក និច្ឆវីបុរិស ប្រេត​នោះ​ឯង ក៏​ស្រែក​យំ​ទួញ​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នុះ​កាល​ពី​ដើម​ជាអ្នក​សម្លាប់​សត្វ​ចៀម​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

៥- អសិលោម​ប្រេត (ប្រេត​មាន​ដាវ​ដោត​ជាប់​នឹង​រាង​កាយ​ដូច​ជា​រោម) ប្រេត​នេះ​អណ្តែត​នៅ​ឯ​អាកាស​ក្បែរ​ជើង​ភ្នំ​គិជ្ឈកូដ រោម​ដាវ​ទាំង​ឡាយ​របស់​ប្រេត​នោះ​អណ្តែត​ខ្ពស់​ឡើង​ៗ ហើយ​ធ្លាក់​មក​វិញ ដាវ​នោះ​បាន​ដោត​ជាប់​រាង​កាយ​នៃ​ប្រេត​នោះ​ឯង អសិលោម​ប្រេត​នោះ ក៏​ចេះ​តែ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នុះ​កាល​ពី​ដើម​ជាអ្នក​ពិឃាត សត្វ​ជ្រូក​ចិញ្ចឹម​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

៦- សត្តិលោក​ប្រេត​(ប្រេត​មាន​លំពែង​ដោត​នឹង​រាង​កាយ​ដូច​ជារោម) ប្រេត​នោះ​តែង​អណ្តែត​នៅ​ព្ធ​ដ៏​អាកាស ក្បែរ​ជើង​ភ្នំ​គិជ្ឈកូដ រោម​លំពែង​ទាំង​ឡាយ​របស់​ប្រេត​នោះ ក៏​អណ្តែត​ខ្ពស់​ឡើង​ហើយ​ធ្លាក់​មក​វិញ លំពែង​នោះ​បាន​ដោត​ជាប់​រាង​កា​យ​នៃ​ប្រេត​នោះ​ឯង សត្តិលោម​ប្រេត​នោះ​ក៏​ស្រែក​យំ​ទួញ​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នុះ​កាល​ពី​ដើម​ជា​ព្រាន​ម្រឹគ​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

៧- ឧសុលោម​ប្រេត (ប្រេត​មាន​ព្រួញ​ដោត​ជាប់​នឹង​រាង​កាយ​ដូច​ជា​រោម) ព្រួញ​ទាំង​ឡាយ​របស់​ប្រេត​នោះ អណ្តែត​ខ្ពស់​ឡើង​ៗ ហើយ​ធ្លាក់​មក​ដោត​ជាប់ ព្ធ​ដ៏​រាង​កាយ​នៃ​ប្រេត នោះ​ឯង​ឧសុលោម​ប្រេត​នោះ​ក៏​ចេះ​តែ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នោះកាល​ពី​ដើម​ជា​ពេជ្ឈឃាត​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​​ឯង ។

៨- សូចិលោម​ប្រត (ប្រេត​មាន​ម្ជុល​ជាប់​នឹង​រាងកាយ​ដូច​ជា​រោម) ម្ជុល​ទាំង​ឡាយ​របស់​ប្រេត​នោះ អណ្តែត​ខ្ពស់​ឡើង​ៗ ហើយ​ធ្លាក់​ដមក​ដោត​ជាប់​ព្ធ​ដ៏​រាង​កាយ​នៃ​ប្រេត​នោះ​ឯង​សូចិលោម​ប្រេត​នោះ​ក៏​ចេះ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រភាគ​បាន​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នោះ​កាល​ពី​ដើម​ជា​ជា​នាយ​សារថី​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

៩-ទុតិយសូចិលោម​ប្រេត (ប្រេត​មាន​ដែក​ស្រួច​ចាក់​ខ្ទាស់​ច្រូង​ច្រាង​ដូច​ជា​រោម) កំពុង​អណ្តែត​ទៅ​ឯអាកាស ដែក​ស្រួច​ទាំង​ឡាយ​របស់​ប្រេត​នោះ ដោត​ចូល​ទៅ​តាម​ក្បាល​ហើយ​ធ្លាយ​ចេញ​មក​ខាង​មាត់ ដោត​ចូល​ទៅ​តាម​មាត់ ហើយ​ធ្លាយ​ចេញ​មក​ខាង​ទ្រូង​ដោត​ចូល​ទៅ​តាម​ទ្រូង ហើយ​ធ្លាយ​ចេញ​មក​ខាង​ពោះ​ដោត​ចូល​មក​តាម​ពោះ ហើយ​ធ្លាយ​ចេញ​មក​ខាង​ភ្លៅ (ទាំង​ពីរ) ដោត​ចូល​មក​​តាម​ភ្លៅ (ទាំង​ពីរ) ហើយ​ធ្លាយ​ចេញ​មក​ខាង​ស្មង​(ទាំង​ពីរ) សូចិលោមប្រេត​នោះ​ក៏​ចេះ​តែ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នោះ​កាល​ពី​ដើម​ជា​អ្នក​ញុះ​ញង់​គេ​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

១០- កុម្ភណ្ឌប្រេត (ប្រេត​មាន​ពង់​ប៉ុន​ក្អម​យ៉ាង​ធំ) កំពុង​តែ​អណ្តែត​ទៅ​ឯ​អាកាស ប្រេត​នោះ​កាល​បើ​ដើរ លុះ​តែ​លើក​អណ្ឌ (ពង) ទាំង​នោះ​លើ (ដាក់​លើ​ស្មា) ទើប​ដើរ​ទៅ​បាន កាល​បើ​អង្គុយ​ក៏ចេះ​តែ​អង្គុយ​សង្កត់​លើ អណ្ឌ​ទាំង​នោះ​ឯង ពពួក​សត្វ​ត្មាត ខ្លែង ប្រមង់ ដេញ​តាម​ចោម​ឆាប​ចឹក កុម្ភណ្ឌ​ប្រេត​នោះ​ចេះ​ក៏​តែ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នុះ​កាល​ពី​ដើម​ជា​អមាត្យ​អ្នក​វិនិច្ឆ័យ​ក្តី នៃ​អ្នក​ស្រុក ដោយ​អំពើ​វៀច​វេ​មិន​ទៀង​ត្រង់​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

១១- គូថ​ខាទិប្រេត (ប្រេត​លិចុះ​ក្នុង​រណ្តៅ​លាមក) ប្រេត​នេះ​លិច​ចុះ​កនុងរណ្តៅ​លាមក​ក្បែរ​ភ្នំ​គិជ្ឈកូដ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នោះ​កាល​ពី​ដើម​ជាអ្នក​ធ្វើ​បរទារកម្ម (ប្រព្រឹត្តខុស​ក្នុង​កាម​) ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

១២- ទុតិយខាទិប្រេត (ប្រេត​ស៊ីលាមក) ប្រេតនេះ​លិច​ចុះ​ក្នុង​រណ្តៅ​លាមក​កំពង់​ចាប់​លាមក​ដោយ​ដៃ​ទាំង​ពីរ ហើយ ស៊ី​លាមក​នោះ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ​សត្វ​នុះ កាល​ពី​ដើម​ជា​ព្រាហ្មណ៍​កំណាច​ក្នុង​ក្រុង​រាជ​គ្រឹះ នេះ​ឯង​ព្រាហ្មណ៍​នោះ​កាល​ក្នុង​សាសនា​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​នាម​កស្សបបាន​និមន្ត​ភិក្ខុ​សង្ឃ​ដោយ​ពាក្យ​ថា និមន្ត​ឆាន់​ភត្តាហារ ក៏​ចាក់​លាមក​ពេញ​ក្នុង​ក្នុង​ស្នូក រួច​ហើយ​ប្រើ​គេ​ឲ្យ​ប្រាប់​ភត្ត​កាល​ថា បពិត្រ​លោក​ដ៏​ចម្រើន​ទាំង​ឡាយ​សូម​លោក​ម្ចាស់​និមន្ត​ឆាន់​ឲ្យ​ឆ្អែត​ដោយ​កម្ម​វិបាក​នោះ ព្រាហ្មណ៍​កំណាច​នោះ​ក៏​ឆេះ​នៅ​ក្នុង​នរក​អស់​រយ​ពាន់​សែន​ឆ្នាំ​ដ៏​ច្រើន ដោយ​សំណល់​នៃ​កម្ម​វិបាក​នោះ​ឯង​ក៏​បាន​មក​សោយ​នូវ​ផល​កម្ម​ដែល​ត្រឡប់​បាន​នូវ​អត្តភាព​បែប​នេះ ។

១៣- និច្ផវីឥត្ថី​ប្រេត (ប្រេត​មាន​រាង​កាយ​អាក្រក់ គួរ​ខ្ពើម​ឆ្អើម) ប្រេត​នេះ​មាន​រូប​កាយ​អាក្រក់​មាន​ក្លិន​ស្អុយ កំពុង​តែ​អណ្តែត​ទៅ​ឯ​អាកាស ពពយក​សត្វ​ត្មាត ខ្លែង​ប្រមង់​ដេញ​តាម​ចោម​ឆាប​ចឹក​មង្គុលី​នោះ ក៏​ប្រេត​ចេះ​តែ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ស្រី​នុះ​កាល​ពី​ដើម​ជា​ស្រី​ជា​ស្រី​មេមត់ ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

១៥- ឱកិលិប្រេត (ប្រេត​មាន​រាង​កាយ​ឆេះ​រោល​ដោយ​រងើក​ភ្លើង) ប្រេត​មាន​រងើក​ភ្លើង​ធ្លាក់​ស្រោច​លើ​ខ្លួន (ក្តៅ​អន្ទះសា) កំពុង​តែ​អណ្តែត​ទៅ​នី ឯ​អាកាស​ឱកិលិនី​ប្រេត​នោះ តែ​ចេះ​តែ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ស្រី​នុះ​កាល​ពី​ដើម​ជាអគ្គមហេសី​នៃ​សេ្តច​ក្នុង​ដែន​កាលិង្គ ជា​ស្រី​មាន​ចិត្ត​ឬស្យា​បាន​ចាក់​រងើក​ភ្លើង​មួយ​អំបែង លលើ​ស្រី​ជា​សត្រូវ ដោយ​អំពើ​បាបកម្ម​នោះ​ឯង ទើប​នាង​ទទួល​សេចក្តី​ទុក្ខ​បែប​នេះ ។

១៦- អសីសកពន្ធ​ប្រេត( ប្រេត​ឥត​មាន​ក្បាល​មាន​តែ​ខ្លួន) ប្រេត​នោះ​កំពុង​តែ​អណ្តែត​ទៅ​ឯ​អាកាស ប្រេត​នោះ​មាន​ភ្នែក​នៅ​នឹង​ទ្រូង​ពពួក​សត្វ​ត្មាត​ ខ្លែង​ប្រមង់​ដេញ​តាម​ចោម​ឆាប​ចឹក​ប្រេត​នោះ​ក៏​ចេះ​តែ​ស្រែក​ថ្ងូរ ។ 
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វ​នុះ​កាល​ពី​ដើម​ជា​អ្នក​ពិឃាត​ចោរ​ក្នុង​ក្រុង​រាជ​គ្រឹះ​នេះ​ឯង ។

១៧- ភិក្ខុប្រេត (ប្រេត​មាន​ភេទ​ដូច​ជា​ភិក្ខុ) ប្រេត​នេះ​កំពុង​អណ្តែត​ទៅ ឯ​អាកាស​សង្ឃាដី​របស់​ភិក្ខុ​ប្រេត​នោះ​ក្តី​ក៏​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ បាត្រក្តី ក៏​មាន​ភ្លើង​ឆេះ​សន្ធោរសន្ធៅ វត្តពន្ធ​ចង្កេះ​ក្តី​មាន​ភ្លើង​ឆេះ សន្ធោ​សន្ធៅ ភិក្ខុ​ប្រេត​នោះ ក៏​ចេះ​តែ​ស្រែក​ថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ប្រេត​នោះ​កាល​ពី​ដើម​ជា​ភិក្ខុ ប្រព្រឹត្ត​អាក្រក់​ក្នុង​សាសនា​នៃ​ព្រហ​សម្មាសម្ពុទ្ធ​ទ្រង់ ព្រះ​នាម​កស្សបៈ ។

១៨- ភិក្ខុ​នី​ប្រេត (ប្រេត​មាន​ភេទ​ដូច​ភិក្ខុនី ) ប្រេត​នេះ​កំពុង​តែ​អណ្តែត​ទៅ​ឯអាកាស សង្ឃាដិរបស់​ភិក្ខុ​នី​ប្រេត​នោះ​ក្តី​ក៏​មាន​ភ្លើង​ឆេះ សន្ធោរ​សន្ធៅ​ បាត្រក្តី ក៏​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ វត្តព្ធ​ចង្កេះ​ក្តី​ក៏​មាន​ឆេះ​សន្ធោសន្ធៅ ភិក្ខុ​នី​ប្រេត​នោះ​ក៏​ចេះ​តែ​សែ្រកថ្ងូរ ។
ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ប្រេត​នោះ​កាល​ពី​ដើម​ជា ភិក្ខុ​នី​ប្រព្រឹត្ត​អាក្រក់​ក្នុង​សាសនា​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ព្រះ​នាមកស្សបៈ ។

១៩- សិក្ខមានាប្រេត (ប្រេត​មាន​ភេទ​ដូច​សិក្ខាមានា) (សាមណេរ​អ្នក​ប្រព្រឹត្ត​ធម៌​ដើម្បី​ឧបសម្បទា) ប្រេត​នោះ​មាន​សេចក្តី​ទុក្ខ​ដូច​ភិក្ខុ​នី​ប្រេត​ដែរ ។

២០- សាមណេរប្រេត​(ប្រេត​មាន​ភេទ ដូច​ជា​សាមណេរ) ប្រេត​នេះ​មាន​សេចក្តី​ទុក្ខ​ដូច​ភិក្ខុនី​ប្រេត​ដែរ ។

២១-សាមណេរី​ប្រេត (ប្រេត​មាន​ភេទ​ដូច​សាមណេរី) ប្រេត​ទាំង​អស់​នេះ​ជា​ប្រេត​ដែល​ព្រះ​មហាមោគ្គល្លាន​ត្ថេរ​លោក​បាន​ឃើញ​នា ជើង​ភ្នំ​គិជ្ឈកូដ ហើយ​បាន​ប្រាប់​ដល់​ភិក្ខុ​ទាំង​ឡាយ ។ ភិក្ខុ​ទាំង​ឡាយ​ខ្លះ​មិន​ជឿ​ជាក់​ចំពោះ​ព្រះ​មហាមោគ្គល្លាន​ត្ថេរ​ដោយ​គិត​ថា ព្រះ​មហាមោគ្គល្លាន​ត្ថេរ​នេះ​ពោល​អួត​គុណ​វិសេស​ដែល​ជា​ជា​ឧត្តវិមនុស្សធម៌ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​សេចក្តី​នោះ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​ក៏​ទ្រង់​សម្តែង ពី​បុព្វ​កម្ម​និង​វិបាក​របស់​សត្វ​ប្រេត​ទាំង​ឡាយ​នោះ ដោយ​សេចក្តី​ជា​ដើម​ថា សត្វ​ទាំង​ឡាយ​នោះ​ទៅ​សោយ​ផល​វិបាក​រង​ទុក្ខវេទនា​ក្នុង​នរក អស់​កាល​ដ៏​យូរ​អង្វែង​រាប់​រយ​ពាន់​សែន​ឆ្នាំ សេសសល់​ផល​កម្ម ទើប​មក​កើត​ជា​កំណើត​ប្រេត​នេះ​ឯង ។ (ដក​ស្រង់​អំពី​វិន័យ​បិដក មហាវិភង្គ) 

គប្បី​ជ្រាប​ថា ប្រត​មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ទេ​គឺ​មាន​ច្រើន​ទៀត​ដែល​មាន​សំដែង​ហើយ ក្នុង​គម្ពីរ​បេត្តវត្ថុ​ជា​ដើម ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ មេត្តាចិត្ត
រៀបរៀង​ដោយៈ ធម្មាចារ្យ កែវ​ វិមុត្ត
វាយ​អត្តបទ​ដោយៈ  កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៦ សីហា ឆ្នាំ២០១៧ (អាន: ១៨៥០ ដង)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៧៧០៤ ដង)
សេចក្តី​ឈ្លាស​ក្នុង​ហេតុ​ និង​មិន​មែន​ហេតុ
ផ្សាយ : ០៨ ឧសភា ឆ្នាំ២០១៤ (អាន: ៤៣១៥ ដង)
សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០១៣ (អាន: ៧៧៦៨ ដង)
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro