10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,៤៣៧
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ៤៦,៤៣៧
សរុប ១២៨,៩៨៦,៩៦៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០១៩៧ ដង)

រឿង​កញ្ញា​កុណ្ឌល​កេសី



 
រឿង​កញ្ញា​កុណ្ឌល​កេសី
(ចាក ធ. ខុ.)
(បញ្ញា​ដែល​ខំ​កសាង​មក មិន​មែន​ទុក​ស្ងៀម​ទេ គឺ​ទុក​ការពារ​ខ្លួន)

ក្នុង​ពុទ្ធ​ប្បាទ​នេះ នា​ក្រុង​រាជ​គ្រឹះ មាន​ធីតា​សេដ្ឋី​ម្នាក់ អាយុ​១៦​ឆ្នាំ​មាន​រូប​រាង​ល្វត​ល្វៃ​ផ្តាច់ គូរ​ដល់​ការក្រឡេក​មើល​ជា​ពន​ពេក ។ ជា​ធម្មតា​នារី​ទាំង​ឡាយ ដែល​ឋិត​ក្នុង​វ័យ​នោះ (​អាយុ​១៦​ឆ្នាំ) ច្រើន​តែ​ជាប់​ចិត្ត​នឹង​បុរស​ឆ្កួត​ចិត្ត​ព្រោះ​បុរស​ជា​កំណត់ ។ ឯ​មាតា​បិតា​បាន​រៀប​ចំ​ទី​កន្លែង​ឲ្យ​នាង​នៅ​ក្នុង​បន្ទប់​ដ៏​មាន​សិរី នា​ប្រាសាទ​មាន​ជាន់​៧ ហើយ​ចាត់​ស្រ្តី​ជា​ទាសី​ម្នាក់​ឲ្យ​ជា​អ្នក​ចាំ​បំរើ ពេល​ល្ងាច​ព្រឹក ។ និយាយ​ពី​រាជ​បុរស ចាប់​បាន​មនុស្ស​ម្នាក់​ ដែល​ប្រព្រឹត្ត​ធ្វើ​ចោរកម្ម មក​ចង​ស្លាប​សេក ហើយ​វាយ​បណ្តើរ​ទៅ​ទៅ​សម្លាប់ ។ ធីតា​សេដ្ឋី​ឮ​សំលេង​គិត​កង​ក៏​គិត​ថា មាន​ហេតុ​យ៉ាង​ណា​អេះ?

ទើប​ចេញ​មក​ឈរ​មើល​ប្រុស​នោះ ក៏​មាន​ចិត្ត​ប្រតិព័ត្វ​ស្នេហា ប្រាថ្នា​យក​ធ្វើ​ជា​ស្វាមី ហើយ​មិន​បរិភោគ ទៅ​ដេក​សន្ធឹង​សន្ធៃ ឥត​និយាយ​ស្តី​នឹង​ពី​ណា​សោះ ។ ពេល​នោះ​ម្តាយ​មក​សួរ​ថា នាង​មាន​រោគ​យាង​ណា? លោក​ម្តាយ​បើ​ខ្ញុំ​បាន​ប្រុស​ដែល​រាជ​បុរស​បណ្តើរ​នោះ​មក​ធ្វើ​ស្វាមី ទើប​មាន​ជីវិត​រស់​នៅ បើ​បែរ​ជា​មិន​បាន​វិញ ជីវិត​ខ្ញុំ​ពិត​ជា​គ្មាន​រស់​នៅ​ត​ទៅ​ទៀត​ឡើយ​ខ្ញុំ​នឹង​ស្លាប់​ក្នុង​ទី​នេះ​ឯង ។ ហៃ​កូន​សម្លាញ់​ទ្រូង​ម្តាយ នាង​កុំ​ធ្វើ​យ៉ាង​នេះ ចាំ​ម្តាយ​រក​ស្វាមី​ដែល​មាន​ជាតិ​នឹង​ទ្រព្យ​ស្មើ​គ្នា​ឲ្យ ។

លោក​ម្តាយ​ខ្ញុំ​ឥត​ត្រូវ​ការ​ប្រុស​ដទៃ​ទេ បើ​មិន​បាន​ប្រុស​នេះ​ជា​ប្តី​មុខ​ជា​ស្លាប់ ។ មាតា​ខំ​និយាយ​លួង​លោម​យ៉ាង​ម៉េច ក៏​នាង​កញ្ញាស្តាប់​មិន​បាន ទើប​ទៅ​ជំរាប​រឿងនោះ​ដល់​ស្វាមី ។ បុរស​ជា​បិតា​មក​និយាយ​នៅ​តែ​ឥត​បាន​ការ​ដូច​គ្នា ក៏​គិត​ថា អញ​នឹង​ធ្វើ​ឧបាយ​កល​ណា? គិត​មិន​ធ្លាយ​​ក៏​ដាច់​ចិត្ត​ឲ្យ​ទ្រព្យ​មួយ​ពាន់​កហាបណះ ជា​សំណូក​ដល់​រាជ​បុរស​ដោយ​ពាក្យ​ថា ចូរ​អ្នក​ទទួឡ​យក​ទ្រព្យ​នេះ​ហើយ​ឲ្យ​បុរស​ជាប់​ឃុំ​នោះ​មក​ខ្ញុំ ។ អំណាច​សំណូក​អាច​បង្វែង​ចិត្ត​រាជ​បុរស​ឲ្យ​លែង​ចោរ​នោះ ហើយ​ចាប់​បុរស​ដទៃ​មក​សម្លាប់ យក​ដំណឹង​នោះ​ទៅ​ទូល​ព្រះ​រាជា​ថា ចោរ​ខ្លួន​សម្លាប់​រួច​ហើយ​ថ្លែង​ពី​សេដ្ឋី កាល​បើ​រាជ​បុរស​ឲ្យ​ចោរ​នោះ​មក​ហើយ ក៏​នាំ​យក​ទៅ​ឲ្យ​ធីតា​ខ្លួន ។

នាង​ក្រមុំ​បាន​តាក់​តែង​ខ្លួន​ប្រាណ​លាប​លន​ដោយ​ប្រេង​ម្សៅ ប្រស់​ព្រំ​រាង​កាយ​យ៉ាង​ស្អាត​បាត ដើម្បី​ឲ្យ​ចោរ​ស្រឡាញ់ ហើយ​ចាត់​ចែង​វត្ថុ​ទាំង​ឡាយ មាន​បបរ​បាយ​ជា​ដើម​ដោយ​ខ្លួន​ឯ​ឲ្យ​ចោរ​ស្វាមី​បរិភោគ ។​ ចោរ​នោះ​បាន​រួម​រស​មេត្រី​ជញ្ជក់​ផ្ការ ដែល​កំពុង​ក្រពុំ​យក​លំអង​ក្លិន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​បាន​ពី​បី​ថ្ងៃ ក៏​កើត​សេចក្តី​លាមក​ថា អញ​ធ្វើ​ម្តេច​ហ្ន! នឹង​បាន​សម្លាប់​ស្ត្រី​នេះ ហើយ​ដោះ​យក​គ្រឿង​ប្រដាប់​លក់​ទិញ​ស្រាផឹក​បាន លុះ​កើត​គំនិត​យ៉ាង​នេះ​ហើយ ក៏​ដេក​អត់​បាយ​ក្រហាយ​ទឹក​មិន​ស្តី​និយាយ​រក​អ្នក​ណា​សោះ ។


ឯ​នាង​ប្រពន្ធ​ឃើញ​ដូច្នោះ ចូល​ទៅ​លួង​លោម​សួរ​ថា​ បពិត្រ​ស្វាមី បង​កើត​រោគ​អ្វី ! ឲត​មាន​កើត​រោគ​អ្វី​ទេ​ប្អូន ។ ចុះ​មាតា​បិតា​ខ្ញុំ​ខឹង​ចំពោះ​បង​ឬ? លោក​ឥត​ខឹង​ទេ ។​ នាង​ខំ​ឈ្លេច​សួរ​ទៀត​ថា​ចុះ​បង​មាន​ហេតុ​យ៉ាង​ណា សូម​ប្រាប់​ឲ្យ​ប្អូន​ដឹង​ផង ? ប្អូន​មាស​ព្រលឹង កាល​រាជ​បុរស​ចង​បណ្តើរ​បង​យក​ទៅ​សម្លាប់ បង​បាន​បន់​ស្រន់​ទេព្តា ដែល​នៅ​អាស្រ័យ​នា​ជ្រោះ​សម្រាប់​សម្លាប់​ចោរ​ថា បើ​បង​បាន​រស់​រួច​ជីវិត នឹង​ធ្វើ​ពលិកម្ម​ថ្វាយ ឥឡូវ​នេះ​បង​រួច​ជីវិត​ដោយ​អានុភាព​នៃ​ទេព្តា​នោះ​ឯង ដូច្នេះ​បង​ត្រូច​តែ​ធ្វើ​ពលិកម្ម​ដល់​ទេព្តា​នោះ ។ 

បង​កុំ​ព្រួយ​ឲ្យ​សោះ យើង​នឹង​ធ្វើ​ពលិកម្ម​ដើម្បី​លា​បំណន់ បង​ប្រាប់​មក​ចុះ​តើ​ត្រូ​ការ​អ្វី​ខ្លះ? ត្រូវ​ការ​មធុបាយាស​មាន​ទឹក​តិច​១ ផ្កា​នានា​មាន​លាជ ជា​គំរប់​៥​មួយ ។ នាង​ពោល​ថា បពិត្រ​ស្វាមី​ប្រសើរ​ហើយ​ខ្ញុំ​នឹង​ចាត់​ចែង​ឲ្យ​បាន​លុះ​រៀប​រួច​ហើយ​ក៏​បា្រប់​ថា បង​មក​យើង​ទៅ​ថ្វាយ​ពលិកម្ម ។ ចោរ​ស្វាមី​តប​ថា បើ​ដូច្នោះ​ប្អូន​ឲ្យ​ញាតិ​ត្រឡប់​វិញ​ចុះ ហើយ​កាន់​យក​គ្រឿង​អលង្ការ វត្ថា​ករណ៍​មាន​ថ្លៃ​ច្រើន​ នឹង​រៀប​ចំ​ខ្លួន​ប្រាណ​ឲ្យ​ស្អាត​បាត​ផង យើង​នៅ​សើច​លេង​យ៉ាង​សែន​សុខ​ ។​ កុណ្ឌល​កេសី​នាង​ចេះ​តែ​ធ្វើ​តាម​ ព្រោះ​ខ្លួន​នាង​ស្រឡាញ់​ចោរ​នោះ​ណាស់ ។​

កាល​ចោរ​នាំ​នាង​នោះ​ទៅ​ដល់​ភ្នំ ក៏​ពោល​ប្រាប់​ថា ប្អូន​យើង​ទាំង​ពីរ​នាក់​នឹង​ទៅ​ខាង​នាយ​ពី​ទី​នោះ ចូរ​នាង​ឲ្យ​ជន​បរយាន​ត្រឡប់​ទៅ​វិញ ហើយ​ទទួល​ភាជនៈ​ដែល​ដាក់​ពលិកម្ម​ខ្លួន​ឯង យក​ឡើង​ទៅ​លើ​ជ្រោះ​ភ្នំ ។ កាល​បុរស​ស្វាមី​នាំ​នាង​ទៅ​លើ​កំពូល​ភ្នំ​ហើយ នាង​ពោល​ថា បពិត្រ​ស្វាមី​ចូរ​អ្នក​ធ្វើ​ពលិកម្ម​ដល់​ទព្តា តាម​ចិត្ត​អ្នក​ប្រាថ្នា​ចុះ ។ ចោរ​ឈរធ្មឹង ទើប​ភរិយា​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ត្រឹង​យ៉ាង​នេះ? ក៏​ពោល​ប្រាប់​ថា​ឥត​មាន​ត្រូវ​ការ​ដោយ​ពលិកម្ម​អ្វី​ទេ ដែល​អញ​នាំ​ហង​មក​នេះ​ គឺ​បញ្ឆោត​​ហង​ទេ​តើ ។ បពិត្រ​ស្វាមី​ អ្នក​បញ្ឆោត​ខ្ញុំ​ប្រាថ្នា​យក​របស់​អ្វី? ប្រាថ្នា​សម្លាប់​ហង​ឯង​ហើយ​ដោះ​យក​គ្រឿង​អាភរណះ​រត់​ទៅ ។

កុណ្ឌលកេសី​នាង​ខ្លាច​សេចក្តី​ស្លាប់​ក៏​ពោល​អង្វរ​ថា ខ្លួន​ខ្ញុំ​ក្តី​គ្រឿង អាភរណះ​ក្តី​ សុទ្ធ​តែ​របស់​អ្នក​ហើយ​តើ​ម្តេច​ក៏​អ្នក​ពោល​យ៉ាង​នេះ? ទោះ​នាង​អង្វរ​ថា កុំ​ធ្វើ​យ៉ាង​នេះ ក៏​ចោរ​នៅ​តែ​ពោល​ថា ពិត​ជា​សម្លាប់​ហង​ឯង​ហើយ កុំ​អង្វរ​ធ្វើ​អ្វី​ឥត​អំពើ​ទេ ។ នាង​ប្រាប់​ថា​បើ​ពិត​ជា​យ៉ាង​នេះ​មែន​ អ្នក​សម្លាប់​ខ្ញុំ​ធ្វើ​អ្វី? គួរ​តែ​យក​អាភរណះ​ទាំង​នេះ​ទៅ​ហើយ​ទុក​ជីវិត​ឲ្យ​ខ្ញុំ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​នឹង​ថ្វាយ​ខ្លួន​នៅ​ជា​ទាសី​ធ្វើ​ហត្ត​កម្ម​បំរើ​អ្នក​ទាំង​អស់ ទើប​ពោល​ថាៈ


ឥមេ សុវណ្ណតេយូរា  សព្វេ វេឡុរិយាមយា សព្វ​ញ្ច
គណ្ហ ភទ្ទ​ន្តេ មម ទា​សិញ្ច  សាវយ ។

ខ្សែ​សយ​ជា​វិការ​នៃ​មាស​នេះ សម្រេច​ពី​កែវ​ពិទូរ្យ​ទាំង​អស់ អ្នក​ដ៏​ចំរើន​យក​របស់​ទាំង​នេះ​ផង ឲ្យ​អ្នក​ស្រុក​ដឹង​ឮ​ថា ខ្ញុំ​ជា​ទាសី​អ្នក​ផង ។

ចោរ​ប្រកែក​ថា បើ​អញ​ធ្វើ​យ៉ាង​នេះ ហង​នឹង​ទៅ​ប្រាប់​ម្តាយ​ឪពុក​ហង​មិន​ខាន អញ​ពិត​ជា​សម្លាប់​ហើយ​ ហង​កុំ​យំ​សោក​ខ្លាំង​ពេក ហើយ​ពោល​គាថា​ថាៈ

មា ពាឡំ បរិទេវេសិ  ខិប្បំ ពន្ធាហ ភណ្ឌ​កំ ។
ន តុយ្តំ ជីវិតំ អត្ថិ សព្វំ គណ្ហាមិ ភណ្ឌកំ។

ហង​កុំ​យំ​ខ្លាំង​ពេក ចូរ​ស្រាយ​បង្វិច​ទ្រព្យ​ឲ្យ​ឆាប់ ជីវិត​ហង​គ្មាន​ទេ​អញ​នឹង​យក​របស់​ទាំង​អស់ ។ នាង​កុណ្ឌល​កេសី​គិត​ថា ឱ! កម្ម​នេះ​ធ្ងន់​ណាស់​ហ្ន ធម្មតា​បញ្ញា​ដែល​បុគ្គល​សាង​សន្សំ​មក​ហើយ​មិន​មែន​ទុក​ស្ងោរ​ទេ​ គឺ​ទុក​ដើម្បី​ពិចារណា​ការ​ពារ​ភយន្ត​រាយ ត្រូវ​អញ​ល្បង​បញ្ញា​សាក​នឹង​គាត់​នេះ​ល​មើល​ ទើប​ពោល​អង្វរ​ថា កាល​ដែល​រាជ​បុរស​​ចាប់​បង​ចោទ​ថា​ចោរ​ ហើយ​នាំ​ទៅ​សម្លាប់ ខ្ញុំ​បាន​ប្រាប់​មាតាបិតា​ខ្ញុំ​ឲ្យ​ៗ​ប្រាក់​១​ពាន់​កហាបណះ​ទៅ​លោះ​បង​នាំ​យក​មក​ផ្ទះ ខ្ញុំ​ជា​អ្នក​មាន​ឧបការ​តាំង​ពី​ពេល​នោះ​មក ថ្ងៃ​នេះ​គួរ​បង​ធ្វើ​ខ្លួន​ឲ្យ​ប្រពៃ ខ្ញុំ​នឹង​ថ្វាយ​បង្គំ​លា​ស្លាប់​ឥឡូវ​ហើយ ។ ចោរ​អរ​ណាស់​ពោល​ថា ល្អ​ហើយ​ល្អ​ហើយ ទើប​ឈរ​បែរ​មុខ​ទៅ​ជ្រោះ​ភ្នំ​ឲ្យ​នាង​ថ្វាយ​បង្គំ ។

នាង​ដើរ​ប្រទក្សិណ​បុរស​នោះ​បី​ជុំ ទើប​ថ្វាយ​បង្គំ​ទិស​ទាំង​៤ ពោល​រៀប​រាប់​ថា​បពិត្រ​ស្វាមី ការ​ឃើញ​រូប​លោក​បង ក៏​រលត់​ត្រឹម​ថ្ងៃ​នេះ លោក​បង​ក៏​ខាន​ឃើញ​រូប​ខ្ញុំ​ថ្ងៃ​នេះ​ដែរ ហើយ​នាង​ធ្វើ​អាការះ​ឱប​រឹត​ៗ ហាក់​ដូច​ជា​មាន​អាល័យ​ចំពោះ​រូប​ចោរ​ជា​ពន់​ពេក បាន​ឱកាល​ឈរ​ពី​ក្រោយ​ខ្នង​ចោរ​ដែរ​កំពុង​ធ្វេស​ប្រហែស​ហើយ ក៏​យក​ដៃ​ម្ខាង​ចាប់​ក ដៃ​ម្ខាង​ទៀត​ចាប់​ស្លាប​ប្រជៀវ​ចោរ​នោះ​ ហើយ​ច្រាន​ទម្លាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​នោះ​ទៅ ។ ចោរ​ធ្លាក់​ចុះ​មក​ប៉ះ​ទង្គិច​នឹង​ចង្កេះ​ភ្នំ ដាច់​ដោច​ខ្លួន​ប្រាណ​ជា​កំណាត់​​ៗ ទើប​ធ្លាក់​មក​ដល់​ដី​ក្សិណ​ក្ស័យ​ក្នុង​ពេល​នោះ​ឯង ។ទេព្តា​ដែល​អាស្រ័យ​លើ​ភ្នំ​នោះ ក៏​ឲ្យ​ពរ​សព្វ​សាធុ​ការ​ដល់​នាង​កុណ្ឌល​កេសី​គ្រប់​ៗ​គ្នា ដោយ​ឧទាន​គា​ថា​ថាៈ


ន សោ សព្វេសុ ឋានេសុ បុរិសោ​ហោតិ បិណ្ឌ​តោ
ឥត្ថីបិ បណ្ឌិតា ហោតិ តត្ថ តត្ថ រិចក្ខណា ។

បុរស​នោះ​មិន​មែន​មាន​ប្រាជ្ញា​សព្វ​ទី​ឋាន​ទេ​ឯ​ស្រ្តី​ជា​បណ្ឌិត​មាន​បញ្ញា​សមា្រប់​ពិចារណា​រមែង​មាន​ក្នុង​ទី​នោះៗ ។

សង្ខេប​រឿង​នេះ​ប៉ុណ្ណេះ ទាញ​មក​នេះ​គ្រាន់​តែ​បញ្ចាក់​ថា ប្រាជ្ញា​ដែល​បុគ្គល​ចេះ​ឆ្នៃ អាច​ការ​ពារ​ខ្លួន​ឲ្យ​ជៀស​វៀង​ភយន្ត​រាយ​បាន ។​អ្នក​សុភាសិត​ទាំង​ឡាយ​ គួរ​រាប់​រឿង​នេះ​បញ្ចូល​ក្នុង​ភាសិត​បុរាណ​ថា (​ផ្លូវ​វៀច​កុំ​បោះ​បង់​ផ្លូវ​ណា​ត្រង់​កុំ​ដើរ​ហោង) ផង​ចុះ​ព្រោះ​ថា បើ​នាង​កុណ្ឌល​កេសី​មិន​ដើរ​ផ្លូវ​វៀច​ដោយ​ការ​ភូត​កុហក​ចោរ​ទេ ដើរ​តែ​ផ្លូច​ត្រង់​នាង​ពិត​ជា​ក្ស័យ​ដោយ​ស្នា​ដៃ​ចោរ​ជា​មិន​ខាន តែ​នាង​បាន​ដើរ​ផ្លូវ​វៀច ដោយ​ប្រ​ឧបាយ​កល​យ៉ាង​ចំណាន​ភូត​ចោរ​ឲ្យ​ជឿជាក់​ក្នុង​សន្តាន​ដរាប​ដល់​ច្រាន​ចោរ​ទំលាក់​មក​ពី​ភ្នំ​ឲ្យ​ក្ស័យ​ក្នុង​ជីវិត​ក្នុង​ពេល​នោះ​ឯង ។​ទើប​បាន​រួច​រស់​ជីវិត​របស់​នាង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១១៧៤៦ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២០៦១ ដង)
ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​អំពើ​កម្ម​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥៣៦៩ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...