30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៣,២៧៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១២,៩៩៣
សរុប ៣៨៣,៦៩៩,៦៨៦
អានអត្ថបទ
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ៣២,៦៦១ ដង)

រឿង​រុថកា​ប្រេត



 
រឿង​រុថកា​ប្រេត
(ចាក ធ. ខុ.)
(ផល​ល្អ​និង​អាក្រក់​តែង​ជ្រៀត​ជ្រែក​ឲ្យ​ផល​តាម​កម្លាំង​របស់​ខ្លួន)

មាន​សេចក្តី​ដំណាល​ថា ក្នុង​សាសនា​ព្រះ​ពុទ្ធ​ព្រះ​នាម​កស្សបៈ​មាន​ស្រ្តី​ម្នាក់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះរតនត្រ័យ បាន​កសាង​អារាម​១ ប្រគេន​ព្រះ​ភិក្ខុ​សង្ខ​ឲ្យ​គង់​នៅ​ជា​សប្បាយ ព្រម​ទាំង​ចង្ហាន់​ដ៏​ត្រកាល​ជា​ប្រក្រតី ។

លុះ​ចំណេរ​ចីរ​កាល​ត​ទៅ នាង​ក៏​ធ្វើ​កាល​កិរិយា​ដោយ​ផលកម្ម​អកុសល ដែល​នាង​បាន​ធ្វើ​បី​ជាតិ​មុន​ចូល​មក​ជ្រៀត​ជ្រែក​នាំ​វិញ្ញាណ​នាង​ឲ្យ​ទៅ​កើត​ជា​វិមាន​ប្រេត មាន​ឳទ្យាន​ដូច​ស្ថាន​សួគ៌​ប្រកប​ដោយ​ស្រះ​បោក្បណី ៤​ជ្រុង ដ៏​មាន​កំពស់​រាប​ស្មើ​សប្បាពណ្ណរាយ ដោយ​អានុភាព​នៃ​បុណ្យ​ដែល​នាង​បាន​កសាង​អារាម​១ ប្រគេន​ដល់​ភិក្ខុ​សង្ឃ ។ ឯ​រូប​នាង​ មាន​សម្បុរ​ល្អ​ដូច​រស្មី​មាស ប្រាសចាក​មន្ទិល ប្រៀប​បាន​នឹង​លំអរ​ស្រី​ទេពអប្សរ​សោយ​សម្បត្តិ​នៅ​ទី​នោះ​ ព្រោះ​កុសល​តាក់​តែង​ពុំ​ឲ្យ​មាន​ទុក្ខ ។ ប៉ុន្តែ​ប្រាសចាក​កាម​សុខ ត្បិត​ពុំ​មាន​បុរស​ម្នាក់ ក៏​បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត ទើប​នាង​វិមាន​ប្រេត​គិត​រក​ឧបាយ​បេះ​ផ្លែ​ស្វាយ​ទិព្វ បោះ​បណ្តែត​ឲ្យ​រសាត់​តាម​ទឹក​ហូរ​ក្នុង​ស្ទឹង​នោះ ។

លំដាប់​នោះ មាន​មាណព​ម្នាក់​នៅ​ក្នុង​នគរ​ពារាណសី ចេញ​ពី​ផ្ទះ​ចុះ​ទៅ​កំពង់​ទឹក ឃើញ​ផ្លែ​ស្វាយ​ទិព្វ​១​អណ្តែត​ទៅ​ដល់ ក៏​រើស​យក​មក​ពិចារណា​ដឹង​ស្គាល់​ជា​ផ្លែ​ស្វាយ​ទិព្វ ទើប​បុរស​នោះ​បរិភោគ ក៏​មាន​ឱជារស​ឆ្ងាញ់​ពិសា​ប្លែក​ពី​ធម្មតា ហើយ​រៀប​ស្បៀង​អាហារ​អម្រស់​អម្រ​ដើរ​តាម​មាគ៌ា​ឆ្ពោះ​ទៅ​ព្រៃ​ហេមពាន្ត លុះ​ទៅ​ដល់​ហើយ នាង​វិមាន​ប្រេត​ចេញ​មក​សួរ​ទទួល​នាំ​ទៅ​វិមាន ឲ្យ​អង្គុយ​លើ​គ្រែ​បន្ទំ​សមរម្យ រួម​រក្ស​ស្នេហា​តាម​ប្រពៃ​ណី​ស្រ្តី​និង​បុរស​ក្នុង​លោក ។

កាល​បុរស​នោះ​ឃើញ​ទិព្វ​សម្បត្តិ​ស្ថាន​លំនៅ​នៃ​វិមាន​ប្រេត​ស្រណុក​សុខ​សប្បាយ ទើប​សួរ​ដណ្តឹង​ថា​ម្នាល​ប្អូន​ស្រី​សម្លាញ់ នាង​មាន​ឬទ្ធានុភាព​ដូច​ស្រី​ទេព​អប្សរ​ប្រាង្គ​ប្រាសាទ​វិមាន​ភ្លឺ​ស្វាង​រុង​រឿង ដោយ​កែវ​ពៃ​ទូរ្យសូរ​កាន្ត ភ្លឺ​ដូច​ព្រះ​ច័ន្ទ​ពេញ​បូណ៌មី​ហើយ​នាង​ស្រី​ក៏​ល្អ​ដូច​មាស​ជម្ពូនុទ​បរិសុទ្ធ ផុត​ចាក​មន្ទិល​សៅ​ហ្មង តែង​នាំ​ចិត្ត​បុរស​ឲ្យ​ត្រេក​ត្រអាល ហើយ​គង់​នៅ​លើ​ប្រាសាទ​នោះ​តែ​ម្នាក់​ឯង​កណ្តោច​កណ្តែង កំព្រា​ឥត​មាន​បុរស​ណា​ជា​ស្វាមី​មាន​ស្រះ​បោក្ខណី​ប្រកប​ដោយ​ជលជាត ដុះ​ពេញ​ត្រៀប​ត្រា​មាន​ហ្វូង​បក្សាបក្សី​ស្រែក​យំ​ទ្រហឹង​អឹង​កង​រំពង​ព្រៃ ដូច​ជា​ដូរ​ព្រៃ ដូច​ជា​ដូរ្យ​តន្ត្រី ទាំង​ប្អូន​ស្រី​មាន​មុខ​ញញឹម​ស្រស់​ប្រិម​ប្រិយ សំដី​នោះ​ពិរោះ​យើង​បាន​ឃើញ​ហើយ​តាម​ចិត្ត​គិត​ចង់​មក​កើត​នៅ​ទី​នេះ តើ​ធ្វើ​ដូម្តេច​នឹង​បាន​សម្រេច​ដូច​ប្រាថ្នា? ។

នាង​វិមាន​ប្រេត​ស្តាប់​ហើយ​ឆ្លើយ​ថា ហៃ​មាណព បើ​អ្នក​ចង់​មក​កើត​នៅ​ទី​នេះ​ចូរ​សង្វាត​បំពេញ​កុសល លុះ​អស់​ជីវិត​ទៅ អ្នក​នឹង​បាន​មក​កើត​នៅ​ទី​នេះ​បាន​ត្រេក​ត្រអាល​សប្បាយ​ជាមួយ​នឹង​យើង​ពុំខាន​ឡើយ ។ ឯ​មាណព​បាន​ស្តាប់​ពាក្យ​នាង​ប្រេត​ប្រាប់​ដូច្នើ ក៏​មាន​ចិត្ត​ត្រេក​អរមហិមា លា​វិល​វិញ​ទៅ​កាន់​ស្ថាន​លំនៅ​របស់​ខ្លួន​វិញ ហើយ​ធ្វើ​បុណ្យ​កុសល​តំកល់​ចិត្ត​គិត​ចង់​បាន​នាង​ប្រេត​នោះ លុះ​អស់​អាយុ​សង្ខារ​ពី​មនុស្ស​លោក ក៏​បាន​កើត​ក្នុង​រមាន​រួម​មគ្គសំវាស ជា​មួយ​នឹង​នាង​ប្រេត​នោះ​ដរាប​ដល់​អស់​កំណត់​កុសល​ផល​បុណ្យ​ដែល​ខ្លួន​បាន​ធ្វើ​នោះ​ហោង ។

នាង​ប្រេត​បាន​នៅ​ទី​នោះ​អស់​កម្លុង​កាល​ដ៏​យូរ ១ ពុទ្ធន្តរ ដរាប​ដល់​សាសនា​ព្រះ​សមណគោតម​បរម​គ្រូ​ព្រះ​អង្គ​បាន​ត្រាស់​ប្រាជ្ញា​ពេជ្ញតាញាណ​ក្នុង​លោក​នេះ ។

សម័យ​ថ្ងៃ​មួយ ព្រះ​មហាមោគ្គោលាន ដ៏​មាន​អាយុ​លោក​និមន្ត​ទៅ​ដល់​ភ្នំ​នោះ​បាន​ឃើញ​នាង​វិមាន​ប្រេត ស្ថិត​នៅ​លើ​វិមាន​ឋាន​ទិព្វ​ប្រដាប់​សឹង​កែវ​ពៃទូរ្យ ទើប​លោក​ដណ្តឹង​សួរ​ថា វិមាន​នេះ​រស្មី​រុង​រឿង ថ្កើង​ថ្កាន តើ​នាង​បាន​ធ្វើ​កម្ម​ដូម្តេច​ពី​ជាតិ​មុន​ទើប​បាន​កើត​នៅក្នុង​វិមាន​នេះ ? នាង​វិមាន​ប្រេត​ប្រាប់​បុព្វកម្ម​ដែល​នាង​បាន​ធ្វើ​ពី​ជាតិ​មុន​ទូល​ព្រះ​មហាថេរ​សព្វ​គ្រប់​ប្រការ ។ ទើប​ព្រះ​មហាមោគ្គោលាន​ដ៏​មាន​អាយុ​ត្រឡប់​នាំ​យក​រឿងនោះ​ទៅ​ក្រាប​ទូល​ព្រះ​បរម​សាស្តា ព្រះ​អង្គ​ទ្រង់​ប្រជុំ​បរិស័ទ​សំដែង​ធម៌​ទេសនា​ប្រារព្ធ​យក​រឿង​ប្រេត​នោះ​ជា​ហេតុ​លុះ​ចប់​ព្រះ​ធម៌​ទេសនា បរិស័ទ​ទាំង​ឡាយ​បាន​សម្រេច​មគ្គផល​តាម​ឧបនិស្ស័យ​វាសនា​រៀង​ៗ​ខ្លួន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៨៩៤ ដង)
បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ (សុខវិហារិជាតក)
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៣៦ ដង)
និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿