ថ្ងៃ សៅរ៍ ទី ០៦ ខែ មិថុនា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤១,០០៥
Today
ថ្ងៃម្សិលមិញ ៨៨,៧១៣
ខែនេះ ៥៣៩,១៩០
សរុប ១៣៦,០១៧,៣៨១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៩៣៥៧ ដង)

រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី



 
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
(ចាក គ. ម.)
(​អានិសង្ស​នៃ​ការ​ប្រគេន​ទឹក​ឃ្មុំ​នឹង​ចង្អុល​បង្ហាញ​ផ្លូវ)

កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​ឈ្មួញ​ទឹក​ឃ្មុំ​ម្នាក់​អង្គុយ​លក់​រាន​ផ្សារ ។ គ្រា​នោះ​មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយ​កើត​រោគ​ដំបៅ មាន​ព្រះ​បច្ចេក​ពុទ្ធ​នោះ ទើប​ចុះ​ពី​ភ្នំ​គន្ធ​មាទន៍​មក​កាន់​ក្រុង​ពារាណសី ។ ពេល​នោះ​មាន​កុម្ត​ទាសី​ម្នាក់​ ដើរ​កាន់​ក្អម​សំដៅ​ទៅ​ស្ទឹង​ បាន​ជួប​នឹង​ព្រះ​បច្ចេក​ពុទ្ធ​អង្គ​នោះ ក៏​ទូល​សួរ​តាម​ដំណើរ លុះ​បាន​ជ្រាប​សេចក្តី​នោះ​សព្វ​គ្រប់​ហើយ ក៏​លា​ដៃ​លើក​ឡើង​ចង្អុល​បង្ហាញ​រាន​ផ្សារ​លក់​ទឹក​ឃ្មុំ​និយាយ​ថា លោក​ម្ចាស់ អ្នក​លក់​ទឹក​ឃ្មុំ​គេ​លក់​ឯ​ណោះ សូម​លោក​ម្ចាស់​និមន្ត​ទៅ​ចុះ ទើប​នាង​គិត​ថា បើ​អ្នក​លក់​គេ​មិន​ប្រគេន​ដល់​លោក​ម្ចាស់​ទេ អញ​នឹង​ទៅ​ក្នុង​ទី​នោះ​និយាយ​ខ្ចី​ទឹក​ឃ្មុំ​គេ​ប្រគេន​លោក​ជា​ម្ចាស់​ឲ្យ​បាន​សឹម​ស្វែង​រក​ប្រាក់​សង​គេ​ជា​ក្រោយ ហើយ​ទៅ​ឈរ​ចាំ​ក្នុង​ទី​នោះ ។

នាយ​ឈ្មួញ​បាន​ឃើញ ព្រះ​បច្ចេក​ពុទ្ធ​និមន្ត​មក​ហើយ ក៏​មាន​សេចក្តី​ត្រេក​អរ​ជា​ខ្លាំង បាន​ប្រគេន​ទឹក​ឃ្មុំ​លុះ​ត្រា​តែ​ពេញ​បាត្រ​នឹង​ហូរ​ហៀរ​កំពប់​ពី​មាត់​បាត្រ​ធ្លាក់​មក​ផែន​ដី តាំង​សេចក្តី​ប្រាថា្ន​ថា​បពិត្រ​លោក​ម្ចាស់ ដោយ​អំណាច​នៃ​បុញ្ញកម្ម​នេះ ខ្ញុំ​សូម​ឲ្យ​បាន​ជា​ស្តេច​ឯក​រាជ្យ​ក្នុង​ជម្ពូ​ទ្វីប​ម្យ៉ាង​ទៀត​ សូម​ឲ្យ​មាន​អំណាច​ផ្សាយ​នៅ​លើ​អាកាស​១​យោជន៍ ចុះ​ទៅ​ក្នុង​ផែន​ដី​១​យោជន៍​ដូច​គ្នា ។ ព្រះ​បច្ចេកពុទ្ធ​ពោល​ថា ម្នាល​ឧបាសក សេចក្តី​ប្រាថ្នា​របស់​អ្នក​ចូរ​សម្រេច​យ៉ាង​នេះ​ចុះ​ទើប​និមន្ត​ឆ្ពោះ​ទៅ​ភ្នំ​គន្ធ​មាទន៍​វិញ ។ ថ្លែង​ពី​នាង​កុម្ភ​ទាសី បាន​ឃើញ​ព្រះ​បច្ចេកពុទ្ធ និមន្ត​ត្រឡប់​មក​វិញ​ក៏ទូល​​សួរ​ថា លោក​ម្ចាស់​បាន​ទឹក​ឃ្មុំ​ឬ​ទេ? អើ​នាង​អាត្មា​បាន​ហើយ​នាយ​ឈ្មួញ​នោះ​គេ​ប្រគេន​ នឹង​តាំង​សេចក្តី​ប្រាថ្នា ជា​សេ្តច​ឯក​រាជ្យ​ក្នុង​ជម្ពូវ​ទ្វីប។

នាង​កុម្ភ​ទាសី​ឮ​ពាក្យ​នោះ​ហើយ ក៏​តាំង​សេចក្តី​ប្រាថ្នា​ជា​អគ្គ​មហេសី​នៃ​ស្តេច​អង្គ​នោះ ។ ការ​អន្ទោល​វិល​វល់​ក្នុង​វដ្ត​សង្សារ​របស់​ជន​ទាំង​ពីរ​នោះ​ជា​ច្រើន​ជាតិ​ទើប​នាយ​ឈ្មួញ បាន​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ ព្រះ​នាង​ធម្មា​ទេវី​ជា​អគ្គ​មហេសី​ព្រះ​បាទ​ពិន្ទុ​សារះ ព្រះ​ចៅ​បាត​លី​បុត្រ ពេល​អំណើ​ពី​ព្រះ​វររាជ​បិតា​ទៅ ក៏​បាន​ទទួល​រាជ្យ​សម្បត្តិ​គ្រប់​គ្រង​អាណា​ប្រជា​នុរាស្ត្រ​ស្នង​អង្គ​ព្រះ​វរបិតា ។ ព្រះ​បាទ​អសោក​អង្គ​នេះ ទ្រង់​មាន​ព្រះ​ទ័យ​ឃោរ​ឃៅ​កាច​ជា​មហិមា បើ​ទ្រង់​មិន​គាប់​ព្រះ​ទ័យ​នឹង​អ្នក​ណា ក៏​ឲ្យ​គេ​សម្លាប់​ចោល​មួយ​រំពេច​សម្បី​ពួក​ព្រះ​អង្គ​ម្ចាស់​៩៩​អង្គ ដែល​ជា​ប្អូន​បង្កើត គ្រាន់​តែ​មាន​ព្រះ​មាតា​ផ្សេង​ៗ គ្នា​ប៉ុណ្ណោះ ក៏​ទ្រង់​សម្លាប់​ចោល​អស់​ទុក​តែ​តិស្ស​កុមារ​មួយ​អង្គ ដែល​រួម​ព្រះ​ឳទរ ព្រះ​វរ​មាតា​ជា​មួយ​ទ្រង់ ។

ព្រះ​អង្គ​គ្រប់​គ្រង​រាជ​សម្បត្តិ ដោយ​ពុំ​ទាន់​បាន​អភិសេក​អស់​៤​ឆ្នាំ ទើប​បាន​រាជា​ភិសេក​ជា​ស្តេច ឯក​រាជ្យ​ក្នុង​ជម្ពូរ​ទ្វី​បនាសតវត្ស​ទី​៣(២១៨) នៃ​ពុទ្ធ​សករាជ។ ឬទ្ធិ​អំណាច​ទាំង​ឡាយ ក៏​កើត​មាន​ដល់​ព្រះ​អង្គ​ក្នុង​ពេល​អភិសេក​នោះ​គឺ​អំណាច​ជ្រែក​ចុះ​ទៅ​ក្នុង​ផែនដី​១​យោជន៍​លើ​អាកាស​១​យោជន៍ ពួក​ទេព្តា​តែង​នាំ​យក​ទឹក​១៦​ក្អម​ពី​ស្រះ​អនោ​តត្ត​នាំ​យក​ឈើ​ស្ទន់​ជា​វិការះ​នៃ​វល្លិ៍​ម្លូ​ព្រៃ​ដែល​ទន់​ភ្លន់​មាន​រស​ល្អ ផ្លែ​សម៉ ផ្លែ​កន្ទួត​ព្រៃ​ជា​ថ្នាំ​នឹង​ផ្លែ​ស្វាយ​ទុំ​មាន​សម្បុល​ដូច​មាស(ស្វាយ​ទិព្វ) បរិបូរ​ដោយ​ក្លិន​នឹង​រស​ អំពី​ព្រៃ​ហេមពាន្ត មក​ថ្វាយ​រាល់​ៗ​ថ្ងៃ ។

មាន​ទេព្តា​មួយ​ក្រុម​ទៀត នាំ​សំពត់​សម្រាប់​ស្លៀក​ដណ្តប់​មាន​ពណ៌​៥​សំពត់​ពណ៌​លឿង សំពត់​សម្រាប់​ជូត​ដៃ​នឹង​ទឹក​ទិព្វ​អំពី​វិមាន​ទេវតា ដែល​តាំង​នៅ​ទៀប​ឆទ្ទន្ត​ស្រះ​មក​ថ្វាយ​រាល់​ៗ​ថ្ងៃ។ ពួក​នាគរាជ​នាំ​យក​គ្រឿង​ក្រអូប​សម្រាប់​ងូត​ លាប​​នឹង​សម្ពត់​ផ្កា​ម្លិះ ដែល​គេ​មិន​ត្បាញ​ដោយ​សូត្រ​ឬ​អម្បោះ ដើម្បី​ជា​សំពត់​ដណ្តប់​ ព្រម​ទាំង​ថ្នាំ​សម្រាប់​លាប​ភ្នែក​មាន​ថ្លៃ​ច្រើន​ពី​ពិភព​នាគ​មក​ថ្វាយ​រាល់​ៗ​ថ្ងៃ ។ ពួក​សត្វ​សេក​នាំ​យក​ស្រូវ​សាលី​កើត​ឯង​ក្នុង​ឆទ្ទន្ត​ស្រះ​ចំនួន​៩​ពាន់​រទេះ មក​ថ្វាយ​រាល់​ថ្ងៃ​។ ពួក​កណ្តុរ​នាំ​គ្នា​មក​បក​ស្រូវ​សាលី​ទាំង​នោះ ធ្វើ​ជា​អង្ករ​មិន​ឲ្យ​មាន​ អង្កាម​នឹង​កន្ទួត​សោះ ទាំង​មិន​ឲ្យ​បាក់​សូម្បី​១គ្រាប់​ឡើយ ។ ពួក​មេ​ឃ្មុំ​នាំ​គ្នា​មក​ធ្វើ​ទឹក​ឃ្មុំ​ក្នុង​ទី​ជិត​បង្កើយ ។ពួក​សត្វ​រវិក​នាំ​គ្នា​មក​ថ្ងួត​ហួច​យំ​លាន់​ឮ​ទ្រហឹង វិស័យ​ដូច​តូរ្យ​តន្ត្រី ថ្វាយ​ព្រះ​រាជា​តាម​ប្រក្រតី។


អសោក​មហារាជ​ប្រកប​ដោយ​ឬទិ្ធ​ទាំង​នេះ ដោយ​បុញ្ញ​កម្ម​ដែល​ខ្លួន​កើត​ជា​នាយ​ឈ្មួញ​លក់​ទឹក​ឃ្មុំ ហើយ​បាន​ប្រគេន​ទឹក​ឃ្មុំ​ដល់​ព្រះ​បច្ចេក​ពុទ្ធ​នោះទ្រង់​ព្រះ​នាម​ថា អស្ឋិមិត្តា បាន​ជា​ព្រះ​នាម​ដូច្នេះ ​ព្រោះ​សន្លាក់​ដៃ​ជើង​ស្មើរ​រលីង​ស្អាត​វៀរ​លែង​តែ​ព្រះ​នាង​បត់​ចូល ទើប​មើល​ទៅ​ឃើញ​ថា​មាន​សន្លាក់កើត​ដោយ​អនិសង្ស​នៃ​ការ​ខ្វល់​ខ្វាយ ចង្អុល​បង្ហាញ​ផ្លូវ​ទៅ​រាន​ផ្សារ​លក់​ទឹក​ឃ្មុំ​ដល់​ព្រះ​បច្ចេក​ពុទ្ធ​អង្គ​នោះ​ដែរ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣៣៤៣ ដង)
ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០ (អាន: ១៩៧២ ដង)
នាងពិម្ពាយសោធរារាហុលមាតា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...