10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៧៨១
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ៤៨,៧៨១
សរុប ១២៨,៩៨៩,៣០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧០៦ ដង)

តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ



 
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ

សិក្ខាបទ​ទី១ : លោក​គ្រូ​អាចារ្យ​គប្បី​សិក្សា​ថា អាត្មា​អញ​ត្រូវ​ដឹង​នាំ​សិស្ស​ឲ្យ​ល្អ។

រឿង​ល្អ​របស់​មនុស្ស​គឺ​មាយាទល្អ សណ្ដាប់​ធ្នាប់​ល្អ មាន​សុជីវធម៌ មាន​អធ្យាស្រ័យ​យោគយល់​ ចេះ​ឲ្យ​អភ័យ ។ល។ កើត​មក​ជា​មនុស្ស​មាន​ការងារ​ល្អ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ ដូច្នេះ ដើម្បី​ឲ្យបាន​ទៅ​ជាមនុស្ស​ល្អ​ពិត ត្រូវ​ប្រឹង​រៀន​សូត្រ​ឲ្យ​ចេះ​អំពី​មនុស្ស​ធម៌ សីលធម៌​ សុជីវធម៌​ក្នុង​សង្គម អាន​សៀវភៅ​ដែល​មាន​ប្រយោជន៍​ឲ្យ​ច្រើន ហើយ​ព្យាយាម​ប្រព្រឹត្ត​កែ​លំអ​ខ្លួន កសាង​ខ្លួន​រឿយៗ​រាល់ថ្ងៃ។

ការ​កសាង​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ដោយ​គុណធម៌​ វា​ផុត​វិស័យ​នៃ​សត្វ​តិរច្ឆាន ប៉ុន្តែ​ត្រូវ​បាន​ធ្លាក់​ចុះ​មក​ជា​លាភ​របស់​មនុស្ស ដូច្នេះ​ សូម​កុំ​ឲ្យ​ឱកាស​កន្លង​ហួស​ពេល​វេលា​មាន​តម្លៃ​ណាស់ ត្រូវ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ គឺ​មុន​ដំបូង​ត្រូវ​រៀន​ឲ្យ​ចេះ​ដឹង​ជា​ដំណឹង​យ៉ាង​ប្រសើរ​ថា ខ្លួន​ឯង​មានកំហុង ម្យ៉ាង​ទៀត​ចាំ​បាច់​ត្រូវ​ដឹង​ថា មាន​កិលេស​ព្រោះ​នៅ​ល្ងង់ បន្ទាប់​អំពី​ដឹង​ហើយ​ត្រូវ​ព្យាយាម​កែ​នូវ​កំហុស និង​ ព្យាយាម​ចម្រើន​បញ្ញា នេះ​ឯង​ជា​វិស័យ​អ្នក​កសាង​ខ្លួន។

សិក្ខាបទ​ទី​២ : លោក​គ្រូ​អាចារ្យ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​បង្រៀន​សិស្ស​ដោយ​ល្អ។

ការ​តាំង​ចិត្ត​ឲ្យ​សិស្ស​ចេះ​ដឹង​ដោយ​មេត្តា ជា​ការ​ប្រឹង​ប្រែង​មួយ​ជួយ​ដល់​សង្គម​មនុស្ស ឈ្មោះ​ថា​គ្រូ​មក​អំពី​បាលី​ថា គរុ ប្រែ​ថា ធ្ងន់ (គរ > គ្រ+ុ = គ្រូ) អ្នក​ដែល​មាន​ចិត្ត​ធ្ងន់ អ្នក​ដែល​គួរគេ​គោរព គឺ​អ្នក​បង្ហាត់​បង្រៀន​ចំណេះ​វិជ្ជា​ផ្សេងៗ​ឲ្យ​សិស្ស​បាន​ចេះ​ដឹង។ ពាក្យ​ថា អាចារ្យ​ មក​ពី​បាលី​ថា អាចរិយ ប្រែ​ថា អ្នក​ប្រដៅ​ ឬ បង្ហាត់​មារយាទ អ្នក​ប្រព្រឹត្ត​ល្អ អ្នក​កាន់​ត្រឹម​ត្រូវ អ្នក​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​សិស្ស ឬ អ្នក​ដែល​សិស្សត្រូវ​ប្រព្រឹត្ត​ដោយ​សេចក្ដី​គោរព។

ការ​បង្រៀន​សិស្ស​ឲ្យ​ចេះ​ដឹង ល្មម​សិស្ស​អាច​ពឹង​ខ្លួន​ឯង​បាន ជា​ការ​ឲ្យ​អភ័័យ​ដ៏​ក្រៃ​លែង ព្រោះ​សេចក្ដី​ល្ងង់​បណ្ដោយ​នាំ​ឲ្យ​មាន​ទុក្ខ​សោក សេចក្ដី​ទុក្ខ​គឺ​​ជា​ភ័យ​ធំ​របស់​សត្វ​ទាំង​ឡាយ។

អភ័យ​ទាន​គួរ​មនុស្ស​គ្រប់​រូប​រៀន​ធ្វើ​ឲ្យ​បាន​ជា​ទម្លាប់ ព្រោះវា​នាំ​ឲ្យ​កើត​ការ​សប្បាយ​ចិត្ត​យ៉ាង​ប្រសើរ​ដល់​អ្នក​ធ្វើ​ទាន​ប្រភេទ​នេះ។

សិក្ខាបទ​ទី ៣ : លោកគ្រូអាចារ្យ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​បង្រៀន និង ប្រដៅ​សិស្ស​ឲ្យ​ចេះ​ត្រឹម​ត្រូវ​ក្នុង​សិល្បសាស្ត្រ​សព្វ​គ្រប់។

មុខ​វិជ្ជា​សម្រាប់​ចិញ្ចឹម​ជីវិត ត្រូវ​បាន​មាតា​បិតា​បង្ហាត់​បង្រៀន​ផង បញ្ជូន​កូន​ឲ្យ​រៀន​នឹង​គ្រូ​អាចារ្យ​ផង សម័យ​សព្វ​ថ្ងៃ​មាតាបិតា​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​ណាស់​ដើម្បី​ឲ្យ​កូន​រៀន​សូត្រ កូន​ប្រុស​ស្រី​ត្រូវ​នឹក​រលឹក​ដល់​កម្លាំង​ញើស​ឈាម​របស់​មាតាបិតា ហើយ​ប្រឹង​ប្រែង​ឧស្សាហ៍​រៀន​សូត្រ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​ផង សង្គម​គ្រួសារ​ផង ប្រទេស​ជាតិ​មាតុភូមិ​ផង។

លោក​គ្រូអាចារ្យ​ឈ្មោះ​ថា​បុព្វការី​របស់​សិស្ស​ទាំង​ឡាយ សំខាន់​ត្រង់​មេត្តា​ដល់​សិស្ស មាន​សេចក្ដី​អនុគ្រោះ​ចង់​ឲ្យ​សិស្ស​ចេះ​ដឹង​ពិត​ប្រាដក ត្រង់​ដែល​ការ​បូជា​គុណ​ដោយ​ទេយ្យ​ធម៌​ផ្សេងៗ​ដែល​សិស្ស​បាន​ធ្វើ​នោះ​មិន​ជា​បញ្ហា កុំ​តែ​ប៉ង​ប្រាថ្នា​វាជាការ​ហើយ​ស្រេច ព្រោះ​មនុស្ស​លោក​រស់​នៅ​ដោយ​អាហារ រស់​ហើយ​មាន​កម្លាំង​កាល​ណា ទើប​អាច​ធ្វើ​នូវ​កិច្ចការ​តាម​តួនាទី​ទៅ​បាន។

សិក្ខាបទ​ទី​៤ : លោក​គ្រូ​អាចារ្យ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​លើក​តម្កើង​សិស្ស​ក្នុង​ទី​ប្រជុំ​មិត្ត​អាមាត្យ។

ការ​សសើរ​លើក​តម្កើង​ដោយ​ចិត្តស្មោះ ដោយ​មេត្តា​ប្រាថ្នា​ឲ្យ​កម្លាំង​ចិត្ត សសើរ​តាម​ការ​ពិត ត្រង់​ចំណុច​ដែល​គួរ​សសើរ ពេល​ស្ងាត់​កំបាំង​ជួយ​ប្រាប់​នូវ​កំហុស ជួយ​កែ​កុំ​ឲ្យ​ជ្រុលជ្រួស បើ​ក្នុង​ទៅ​ប្រជុំ​នោះ​ចង់​ពោល​ទោស ត្រូវ​ពោល​ជា​ទូទៅ កុំ​ចុច​សំដៅ​ចំ​ឈ្មោះ​ដូច​នេះ សិស្ស​អាច​ដឹង​កំហុស​បាន​ដោយ​សប្បាយ​ចិត្ត​ ការ​ដឹង​កំហុស​ហើយ​រីករាយ​នឹង​កែលំអ រមែង​បាន​ដល់នូវ​ភាព​រុង​រឿង ដូច​ព្រះចន្ទ​ពេល​ផុត​ចាក​ពពក។

លាភ យស​ សសើរ សុខ​ ជា​សម្បុក​នៃ​កិលេស​ដោយ​ការ​ប្រមាទ​ធ្វេស កិលេស​ចម្រើន​មិន​ដឹង​ខ្លួន មិន​ស្គាល់​កិលេស មិន​ឃើញ​សត្រូវ​ក្នុង​ចិត្ត តាម​ការ​ពិត​ចិត្ត​ពេញ​ដោយ​តម្រេក​ការ​ប្រកាន់​ហួង​ហែង​រហូត​ដល់​ហ៊ាន​ឈ្លោះ​ទាល់ទែង​កន្លែង​អញ​កន្លែង​ឯង សូម្បី​តែ​វត្ត​អាស្រម​ភ្មំ​ល្អាង​ក៏​អាង​យ៉ាង​យក​ជា​របស់​ខ្លួន​ដែរ។

ដើម្បី​កុំ​ឲ្យ​សត្រូវ​គឺ​កិលេស​ស៊ក​សៀត​ចូល​មក​ក្នុង​ចិត្ត​តូច​តាច​ល្អិត​ល្អោច​រឿយៗ រហូត​ប៉ុន​ភ្មំ​ក៏​នៅ​តែ​សំគាល់​ថា អាត្មា​អញ​ជា​អ្នក​បរិសុទ្ធ​នោះ ត្រូវ​អាស្រ័យ​សេចក្ដី​មិន​ប្រមាទ។

សិក្ខាបទ​ទី​៥ : លោក​គ្រូ​អាចារ្យ​គប្បី​សិក្សា​ថា អាត្មា​អញ​ត្រូវ​ការពារ​សិស្ស​ក្នុង​ទិស​ទាំង​ពួង។

សិក្ខាបទ​ដែល​ភិក្ខុ​បដិបត្តិ​បាន​ត្រឹម​ត្រូវ​ រមែង​រក្សា​ការពារ​នូវ​ភិក្ខុ​នោះ​ផង រក្សា​ការពារ​នូវ​ព្រះពុទ្ធ​សាសនា​ផង យ៉ាង​ណា​មិញ ការ​ដឹក​នាំ​ឲ្យ​សិស្ស​ល្អ ការ​បង្រៀន​ដោយ​ល្អ ការ​បង្ហាត់​សិល្ប​សាស្ត្រ​ជាដើម គឺ​លោកគ្រូ​អាចារ្យ​មាន​ការ​តាំង​ចិត្ត​ការពារ​សិស្ស ក្នុង​ទី​ទាំង​ពួង ដោយ​សេចក្ដី​ថា ឲ្យ​សិស្ស​មាន​ទី​ពឹង យ៉ាង​នាំ​ឯង គឺ​សំដៅ​ត្រង់​ទឹក​ចិត្ត​មេត្តា​ករុណា​ព្រម​ដោយ​ការ​ផ្ដល់​ចំណេះ​វិជ្ជា​ផ្សេង​ៗ ការពារ​សិស្ស​កុំ​ឲ្យ​វង្វេង​ស្រវឹងនឹង​សិល្បសាស្ត្រ ហើយ​ប្រព្រឹត្ត​នូវ​អំពើ​ផ្ដេស​ផ្ដាស​បៀត​បៀន​អ្នក​ដទៃ​ដោយ​ប្រការ​ណា​មួយ​នោះ។

អន្តរាយ​មក​តាម​ផ្លូវ​ណា ត្រូវ​ការពារ​ត្រង់​ផ្លូវ​នោះ​ដោយ​ប្រយ័ត្ន​ជា​ទី​បំផុត អំពើ​អាក្រក់​សៅហ្មង​ដែល​អ្នក​ទាំង​ពួង​តិះដៀល មិន​មែន​ជា​ផល​វិបាក​របស់​កម្ម​ទេ ដូច្នេះ​អាច​ការពារ​បាន​នូវ​កម្ម​អាក្រក់​លាមក​សៅហ្មង​នោះ ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន មិន​អាង​ទី​ស្ងាត់​គិត​ថា​អ្នក​ដទៃ​មិន​ឃើញ ត្រូវ​ខ្លាច​បាប​កម្ម​ជាង​ខ្លាច​អ្នក​ដទៃ​មាន​ប្រក្រតី​ត្រេក​អរ​ក្នុង​សេចក្ដី​មិន​ប្រមាទ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩២១៩ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥៤១ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...