30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,៣១៥
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៥,០០៥,៣៧៨
សរុប ៣៩១,០៨៧,៨៦២
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៧,០៤០ ដង)

សីល​ធម៌​ឬ​សីល​៥



ស្តាប់សំឡេង
 
សីល​ធម៌​ឬ​សីល​៥

ពាក្យ​ថា សីលធម៌ មកពី សីល+​ធម៌ បាន​ទៅ​ជា​សីលធម៌។ សីល គឺ​ជា​ចេតនា​ដែល វៀរចាក​អំពើ​អាក្រក់ ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ វាចា ការ​កាន់​ចរិយាល្អ ការ​សង្រួម​អង្គ​នៃ ចរិយា មាយាទល្អ សេចក្ដី​ល្អ អំពើ​ល្អ ។ល។

ឯ​ពាក្យ​ថា ធម៌ ក្នុង​ទី​នេះ គឺ​សំដៅ​យក​តែ​ធម៌​ល្អ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​ប្រព្រឹត្ត​ល្អ​គឺ សីល នោះ​ឯង រួមពាក្យ​ទាំង​ពីរ​បញ្ចូល​គ្នា​បាន​ជា សីល​ធម៌ បាន​សេចក្ដី​ថា ដំបូន្មាន​ដែល​នាំ​អោយ​វៀរចាក​អំពើ​អាក្រក់ ហើយ​អោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ដូច្នេះ សីល និង​ ធម៌ គឺ​ជា​គូរ​នឹង​គ្នា មិន​អាច​បែក​គ្នា​បាន​ឡើយ អ្នក​ណា​គ្មាន​សីល អ្នក​នោះ​គ្មាន​ធម៌ អ្នក​ណា​មាន​សីល​អ្នក​នោះ​មាន​ឈ្មោះ​ថា ជា​អ្នក​រស់នៅ​ប្រកប​ដោយ​ធម៌ ឬ​ សីលធម៌ ព្រោះ​អ្នក​មាន​សីល​គឺ​ជា​អ្នក​សម្បូណ៌​ទៅ​ដោយសេចក្ដី​ស្ងប់ សម្រាប់​ខ្លួន​ឯង​ផង និង​អ្នក​ដទៃ​ផង។ តើ​ពាក្យ​ថា អ្នក​មាន​សីល មាន​ឈ្មោះ​ថា​មាន​ធម៌​ឬ​សីល​ធម៌​នោះ​មាន​សេចក្ដី​យ៉ាង​ណា? សេចក្ដី​នោះ​យ៉ាង​នេះ​គឺ


ទី១ មិន​សម្លាប់​សត្វ នាំ​​ឲ្យ​មាន​ធម៌​មេត្តា
ទី២ មិន​លួច​ទ្រព្យ​គេ នាំ​អោយ​មាន​ធម៌ សម្មាអាជីវៈ
ទី៣ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​មាន​ធម៌ សទារសន្ដោសៈ
ទី៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ
ទី៥ មិន​ផឹក​ទឹក​ស្រវឹង​ នាំ​ឲ្យ​មាន​ធម៌ សតិ សម្បជញ្ញៈ

ពុទ្ធសាសនិក​ជន​ដែល​ស្មគ្រ័​រក្សា​សីល​៥​ជា​ដើម ពុំ​មែន​ជាទម្លាប់​ដែល​ធ្វើ​តៗ​គ្នា ឬ​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​នោះ​ទេ តែ​ជា​ការ​ប្រព្រឹត្ត​ដើម្បី​អប់​រំចិត្ត ប្រក់​ព្រំ​ឲ្យ​បាន​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ចិត្ត ជា​គ្រឿង​អលង្ការ​របស់​ចិត្ត ធ្វើ​អោយ​ចិត្ត​មាន​សេចក្ដី​សុខ​ដ៏​ត្រជាក់​ព្រោះ​ការ​រក្សាសីល​នេះ​ឯង។ អ្នក​រក្សា​សីល​មិន​ត្រឹម​តែ​នាំ​មកនូវ​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​ក្រុម​គ្រួសារ បងប្អូន​សាច់​ញាតិ សង្គមជាតិ និង​លោក​ធាតុទាំង​មូល ព្រោះ​អ្នក​រក្សា​សីល​ជា​អ្នក សម្បូរណ៌​ទៅ​ដោយ​សេចក្ដី​សុខ។

ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ​៥០០០​ឆ្នាំ​ 
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៩០,៧៤២ ដង)
ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿