10
ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤,៣៧៧
Today
ថ្ងៃម្សិលមិញ ៥១,៨៥៧
ខែនេះ ៤៩៦,៥៥៧
សរុប ១២៩,៤៣៧,០៨៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥៤៣ ដង)

ភ្លើង​ជីវិត



 
ភ្លើង​ជីវិត

ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍៍ និង​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​អារម្មណ៍​ទាំង​នោះ ព្រម​ទាំង​វេទនា ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក ទ្វារ​ត្រចៀក ទ្វារត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺ​ជា​តួជីវិត​ដែល​ជា​របស់​ក្ដៅ។

នៅ​ក្នុង​អាទិត្តបរិយាយសូត្រ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​របស់​ក្ដៅ មាន ២៤ ចំណុច​ធំៗ​គឺ

១- ភ្នែក ជារបស់ក្ដៅ
២- រូប គឺ​ពណ៌​ ជារបស់ក្ដៅ
៣- ចក្ខុវិញ្ញាណ គឺ​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​រូប​នោះ​ជា​របស់​ក្ដៅ
៤- ការ​សោយនូវ​អារម្មណ៍ គឺវេទនាជាសុខ​ក្ដី ជាទុក្ខ​ក្ដី មិនមែន​ទុក្ខ​មិនមែនសុខក្ដី កើត​ឡើង​ព្រោះ​ចក្ខុសម្ផស្ស​ជា​បច្ច័យ​ ជារបស់ក្ដៅ។
៥- ត្រចៀក ជារបស់ក្ដៅ
៦- សម្លេង ជារបស់ក្ដៅ
៧- សោតវិញ្ញាណ គឺ​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​សម្លេង​នោះ ជារបស់ក្ដៅ
៨- ការសោយ​នូវ​អារម្មណ៍ គឺវេទនា​ជាសុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខ​មិន​មែន​សុខក្ដី កើត​ឡើង​ព្រោះ​សោតសម្ផស្ស​ជាបច្ច័យ ជារបស់ក្ដៅ។
៩- ច្រមុះ ជារបស់ក្ដៅ
១០- ក្លិន ជារបស់ក្ដៅ
១១- ឃានវិញ្ញាណ គឺវិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​ក្លិន​ ជារបស់ក្ដៅ។
១២- ការ​សោយ​នូវ​អារម្មណ៍ គឺ​វេទនា​ជា​សុខ​ក្ដី ជា​ទុក្ខ​ក្ដី មិន​មែន​ទុក្ខ​មិន​មែន​សុខក្ដី កើត​ឡើង​ព្រោះ​ឃ្លាន​សម្ផស្ស​ជា​បច្ច័យ​ ជារបស់ក្ដៅ។
១៣- អណ្ដាត ជារបស់ក្ដៅ
១៤- រស់​ទាំង​ឡាយ ជារបស់​ក្ដៅ
១៥- ជិវ្ហាវិញ្ញាណ គឺ​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​រស​នោះ​ ជារបស់ក្ដៅ
១៦- ការ​សោយ​នូវ​អារម្មណ៍ គឺ​វេទនា​ជា​សុខក្ដី ជាទុក្ខក្ដី មិនមែន​ទុក្ខ​មិនមែន​សុខក្ដី កើត​ឡើង​ព្រោះ​ជិវ្ហាសម្ផស្ស​ជាបច្ច័យ​ ជារបស់ក្ដៅ។
១៧- កាយ ជារបស់ក្ដៅ
១៨- ផោដ្ឋព្វៈ គឺ​សភាព ក្ដៅ ត្រជាក់ ទន់ រឹង កម្រើក ញ័រ ជារបស់ក្ដៅ
១៩- កាយវិញ្ញាណ គឺ​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​ផោដ្ឋព្វៈ​នោះ ជារបស់​ក្ដៅ
២០- ការ​សោយ​នូវ​អារម្មណ៍ គឺ​វេទនា​ជា​សុខក្ដី ជាទុក្ខក្ដី មិនមែន​ទុក្ខ​មិន​មែន​សុខក្ដី កើត​ឡើង​ព្រោះ​កាយ​សម្ផស្ស​ជាបច្ច័យ ជារបស់ក្ដៅ។
២១- ចិត្ត ជារបស់ក្ដៅ
២២- ធម៌​ទាំង​ឡាយ គឺ​អារម្មណ៍​ទាំង​ឡាយ ដែល​ដឹង​តាម​ផ្លូវ​ចិត្ត ជារបស់ក្ដៅ
២៣- មនោវិញ្ញាណ គឺ​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​ធម៌​ទាំង​ឡាយ​នោះ ជារបស់ក្ដៅ
២៤- ការ​សោយ​នូវ​អារម្មណ៍ គឺ​វេទនា​ជាសុខក្ដី ជាទុក្ខក្ដី មិនមែន​ទុក្ខ​មិនមែន​សុខ​ក្ដី កើត​ឡើង​ព្រោះ​មនោសម្ផស្ស​ជាបច្ច័យ ជារបស់ក្ដៅ។

ធម៌​ទាំង​ឡាយ​នេះ មិនមែន​ក្ដៅ​ឯងៗ​ទេ គឺ​ក្ដៅ​ព្រោះ​បច្ច័យ ដូច្នោះ​ហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​បញ្ជាក់​បន្ថែម​ថា

អាទិត្តំ រាគគ្គិនា ទោសគ្គិនា
មោហគ្គិនា អាទិត្តំ ជាតិយា ជរាមរណេន
សោកេហិ បរិទេវេហិ ទុក្ខេហិ
ទោមនស្សេហិ ឧបាយាសេហិ អាទិត្តន្តិ
វទាមិ។

តថាគត​ពោល​ថា ក្ដៅ​ដោយ​ភ្លើង​គឺ រាគៈ ដោយ​ភ្លើង​គឺ​ទោសៈ ដោយ​ភ្លើង​គឺ​មោហៈ ក្ដៅ​ដោយ​សេចក្ដី​កើត ដោយ​សេចក្ដី​ចាស់​គ្រាំគ្រា និង​សេចក្ដី​ស្លាប់ ក្ដៅ​ដោយ​សេចក្ដី​សោក ដោយ​សេចក្ដី​ខ្សឹកខ្សួល ដោយ​សេចក្ដី​ទុក្ខ​ក្នុង​កាយ ដោយ​សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត ដោយ​សេចក្ដីចង្អៀតចង្អល់ក្នុង​ចិត្ត​ទាំង​ឡាយ។

នា​ពេល​បច្ចុប្បន្ន​នេះ បើ​ទុក​ជា​មិន​មាន​អ្នកណា​ប្រាប់​ក៏​យើង​អាច​ដឹង​បាន​ថា សត្វ​លោក​កំពុង​តែរស់​នៅ​ក្នុង​កម្ដៅ​ហើយ​កម្ដៅ​នេះ កាន់​តែ​មាន​កំណើត​កើន​ឡើង​ជាលំដាប់។

សភាព​ទាំង​អស់​នេះ ក៏​ព្រោះ​តែ​ភ្លើង​គឺ​កិលេស មាន​រាគៈ ជាដើម ដែល​អាស្រ័យ​នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោក​កាន់​តែ​មាន​ចំហេះ​ខ្លាំង​ឡើងៗ ដោយ​ហេតុ​ថា សត្វ​លោក​កាន់​តែ​ឆ្លាត មាន​ល្បិច​កល​ពិស​ពុល ក្នុង​ការ​ផ្គុំ​ភ្លើង​តណ្ហា​ឲ្យ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ ជាលំដាប់។ សត្វ​លោក​រឹតតែ​គ្មាន​ជំនឿ គ្មាន​ប្រកាន់​យក​ថា ការ​ពន្លត់​ភ្លើង​រាគៈ ទោសៈ មោហៈ គឺ​ជា​ចំណុច​ត្រជាក់​ដ៏​កំពូល​នោះ​ទេ ផ្ទុយ​មក​វិញ គេ​ច្រើន​តែ​ស្វែង​រក​សេចក្ដី​សប្បាយ​រីករាយ​លើ​បញ្ចកាមគុណ ដែល​ជា​ការ​ពង្រីក​ភ្នក់ភ្លើង​ជីវិត​ឲ្យ​កាន់​តែ​ធំដោយ​គំនិត​បញ្ជេះ​ច្រើន​ជាង​គំនិត​ពន្លត់។

សកលលោក បាន​ក្លាយ​ទៅ​ជា​លោក​ដែល​មាន​កម្ដៅ​ទាំង​មនុស្ស ទាំង​សត្វ ទាំង​សកលធាតុ ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភពលោក នាំ​គ្នា​ស្ទាប់​អង្អែល​នូវ​បញ្ចកាមគុណ នាំ​គ្នា​បម្រើ​សេចក្ដី​សប្បាយ​បោក​ប្រាស់ ប្រកប​ដោយ​ចិត្ត​ពោរពេញ​ទៅ​ដោយ​រាគៈ ទោសៈ មោហៈ លើស​ពី​សម័យ​មុន ១ ជា ១០ ឬ ១ ជា ២០ ក៏​អាច​ថា​បាន។

សព្វ​ថ្ងៃ​នេះ មនុស្ស​បាន​នាំ​គ្នា​ពពាក់ពពូន​ជំពាក់ជំពិន​ទៅ​លើ​អំពើ​ដុត​កម្ដៅ​ខ្លួន​​ឯង គឺ​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរចត់​ក្នុង​ជីវិត​របស់​ខ្លួន នាំ​គ្នា​បង្កើន​កិលេស​របស់​ខ្លួន ខ្លះ​ទៀត​ប្រាថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់​ពិភពលោក។

ជាង​នេះ​ទៅ​ទៀត គំនិត​របស់​សត្វ​លោក​ម្នាក់ៗ តែងមាន​ការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀត ជាទុក្ខ ជា​អនត្តា​ថា​ជា​របស់​ទៀង ជា​សុខ ជា​អត្តា។ ប៉ុន្តែ​ការ​ប្រកាន់​ និង គំហើញ​ទាំង​នេះ លទ្ធផល​ចុងក្រោយ គឺ​សំណើច​លាយទំនួញ សំអប់​លាយសម្លាញ់ សម្លូត​លាយកំណាច​ជាដើម​ដែល​ផ្លាស់​ប្ដូរ​គ្នា​ទៅវិញ​ទៅ​មក​ឥត​ឈប់ឈរ ស្ថិត​ក្រោម​លក្ខណៈ​ដុតបំផ្លាញ​ជីវិត​ខ្លួន​​ឯង​ដោយ​វិធី​ផ្សេងៗ យ៉ាង​គួរ​ឲ្យ​សង្វេគ​ខ្លោច​ផ្សា​ដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ។

ក្នុង​ពិភពលោក​នេះ មិន​មាន​ទីណា​មួយ ដែល​មានសភាព​សុខ​ត្រជាក់​ពិត​ប្រាកដ​សម្រាប់​សត្វ​លោក ដែល​នៅ​មាន​កិលេស​ឡើយ ទោះ​បី​សត្វ​លោក​ខំ​គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​យ៉ាង​ណាក៏​ដោយ ឲ្យ​តែ​នៅ​មាន​កិលេស ជីវិត​នៅ​តែ​ក្ដៅ​ជានិច្ច។

ពេល​ភ្លើង​ឆេះ​ផ្ទះ វិធី​ដែល​សមស្រប មិន​មែន​ត្រូវ​យក​ឧស​ទៅ​ដាក់​បន្ថែម ឬ​លើក​ផ្ទះ​រត់​ឡើង គឺ​ត្រូវ​តែ​យក​ទឹក​ទៅ​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​នុ៎ះ​ឯង យ៉ាង​ណា​មិញ​ ជីវិត​ដែល​ក្ដៅគគុក​នេះ ក៏​មិន​ខុស​អំពី​ផ្ទះ​ដែល​ភ្លើង​កំពុង​តែឆេះ​ដែរ សេចក្ដី​ឧបមា​នោះ យ៉ាង​នេះ​គឺ

- ជីវិត​ដែល​មាន​កិលេស ដូច​ជា​ផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ
- ការ​ស្វែង​រក​កាមគុណ គឺ​សេចក្ដី​សប្បាយ​មក​បន្លប់ ដូច​ជា​ការ​ដាក់​ឧស​បន្ថែម
- ការ​រត់​គេច​ពី​បញ្ហា ដូច​ជា​ការ​លើក​ផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ​រត់​ទៅ
- ការ​សិក្សា​ធម៌​ចម្រើន​ប្រាជ្ញា ដូច​ជា​ការ​យក​ទឹក​ទៅ​ពន្លត់​ភ្លើង

ដូច្នេះ ជិវិត​ដែល​ត្រូវ​ភ្លើង​ឆេះ គឺ​មាន​ចំពោះ​តែ​ជីវិត​ដែល​នៅ​មាន​កិលេស​ជា​គ្រឿង​ដុតរោល បើ​កិលេសមិនមាន​ហើយ ភាព​ក្ដៅ​ក្រហាយ​នៃ​ជីវិត​រមែង​មិន​មាន មាន​តែ​សភាព​ត្រជាក់ ទាំង​ពេល​ដែល​នៅ​មាន​ជីវិត និង​ពេល​ដែល​លាចាក​លោក​នេះ​ទៅ។

សូម​មនុស្ស​គ្រប់​គ្នា បានសិក្សា​អំពី​វិធី​ពន្លត់​ភ្លើង​ជីវិតផង សូម​កុំ​ឆ្លាត​តែ​ខាង​បញ្ឆេះ។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២៤៦៣ ដង)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៣៦៧៧ ដង)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨៦៤ ដង)
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៧១៥២ ដង)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៨៧៧ ដង)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...