30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២០,១៨៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦៩,៩០៧
សរុប ៣៨៣,៧៥៦,៦០០
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,១៩៨ ដង)

មង្គល​ទី​១



 
មង្គល​ទី​១
កិ​រិ​យា​មិនសេព​គប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ ជាមង្គល​ដ៏​ឧត្តម

អសេ​វនា ច ពាលានំ  កិ​រិ​យាមិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ ជា​មង្គល​ដ៏​ឧត្តម ។ គ្រាន់​តែ​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទុក​ជា​​មង្គល​ទី ១ បាន​នោះ ព្រោះ​ថា​មិន​បាន​ខូច​ចិត្ត មិន​បាន​ខូច​ខ្លួន​  មិន​បាន​បង់​ខាត​ខូច​ទ្រព្យ​សម្បត្តិ​អ្វី​សោះ ទើប​ឲ្យ​ឈ្មោះ​ថា​មង្គល​ទី ១, ឯពាល​នោះ​មាន​ច្រើន​ប្រ​ការ​ណាស់ មិន​ងាយ​នឹង​ចំណាំ​រូប​ពាល​បាន, ពាល​នេះ​មិន​មែន​នោះ​គ្រហស្ថ ឬ​នៅ​លើ​រូប​បព្វ​ជិត​ណា​មួយ ៗ ឡើយ ស្រេច​ហើយ​តែ​បុគ្គល​ណា​កាត់​ប្រ​យោជន៍​ ២ ប្រ​ការ​គឺ ប្រ​យោជន៍​ខ្លួន​និង​ប្រ​យោជន៍​ជន​ដ​ទៃ​ចោល ហៅ​ថា​ ពាល, បុគ្គល​ពាល​នោះ​ ឥត​ស្គាល់​គុណ​ទោស ឥត​ស្គាល់​ខុស​ត្រូវ​អ្វី​ទេ មាន​តែ​ដង្ហើម​ដក​ចេញ​ចូល​ដូច​ជា​ស្នប់​ឃូរ ៗ ឥត​ចេះ​ដឹង​ធម៌​បណ្ឌិត​អ្វី​បន្តិច​បន្តួច​សោះ​ឡើយ ហើយ​បុគ្គល​ពាល​នោះ រមែង​កាត់​ប្រ​យោជន​ក្នុង​ជាតិ​នេះ​ផង កាត់​ប្រ​យោជន៍​ក្នុង​ជាតិ​ខាង​មុខ​ផង កាត​ប្រ​យោជន៍​ក្នុង​ព្រះ​និព្វាន​ផង បុគ្គល​ពាល​ មាន​លក្ខណៈ​ឲ្យ​ចំណាំ​បាន​ដោយ​សណ្ឋាន​ ៣ យ៉ាង​គឺ គំ​និត​អាក្រក់ ១ ធ្វើ​អំពើ​អាក្រក់​ដោយ​កាយ ១ ដោយ​វា​ចា ១ ទាំង​ ៣ នេះ​ជា​លក្ខណៈ​ពាល, ឯ​រូប​បុគ្គល​ពាល​នោះ មិន​មែន​អាក្រក់​ស្មើ​គ្នា​ប៉ុន​គ្នា​ដូច​គ្នា​ទាំង​អស់​ទេ មាន​ធ្ងន់​ស្រាល​លើស​ខ្វះ​គ្នា​ជា ៣ ប្រ​ការ​គឺៈ

ពាលោ បុគ្គល​ពាល​តែ​ល្ងង់​ក៏​ហៅ​ថា​ពាល​ដែរ, ពា​លោ​ខោ បុគ្គល​ល្ងង់​ហើយ​ធ្វើ​អាក្រក់​ដោយ​​កាយ​វា​ចា​ចិត្ត ដ៏​ក្លៀវ​ក្លា​យ៉ាង​ក្រៃ​លែង​ផង ហៅ​ថា​មហា​ពាល ឬ​ហៅ​ថា​មហា​ពាល​ពិត​ពេក​ណាស់, មាន​ពិស​ក្រៃ​លែង​ជាង​ពិស​ពស់ គួរ​ឲ្យ​ខ្លាច​គួរជៀស​វាង​ចេញ​ឲ្យ​​ឆ្ងាយ អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​អកិត្តិ​តាបស​ជា​ដើម​លោក​ផ្តាំ​កូន​ថាៈ បើ​ទុក​ជា​មនុស្ស​នៅ​ក្នុង​ជម្ពូ​ទ្វីប​នេះ មាន​តែ​ពីរ​នាក់​នឹង​ជន​ពាល​នោះ​ក៏​ដោយ​លោក​ថា​ កុំ​ឲ្យ​នៅ​ជា​មួយ​នឹង​បុគ្គល​ពាល​នោះ​សោះ​ឡើយ ​បាន​ជា​ខ្លាច​ជន​ពាល​ខ្លាំង​ម៉្លេះ ព្រោះ​ពាល​នោះ​ បើ​សេព​គប់​ទៅ​កាល​ណា​ហើយ ពាល​នោះ​វា​នាំ​ឲ្យ​ធ្វើ​អំ​ពើ​ពាល​ផ្សេង ៗ មាន​សម្លាប់​លួច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ និង​លួច​កូន​ប្រពន្ធេះជន​ដទៃ ភូត​កុ​ហក​ផឹក​ទឹក​ស្រ​វឹង​ជា​ដើម កុំ​ថា​ឡើយ​អ្នក​ដទៃ សូម្បី​មា​តា​បិ​តា​បង្កើត​ខ្លួន ក៏​ជន​ពាល​នោះ​វា​នាំ​កូន​ឲ្យ​សម្លាប់​ចោល​បាន​ដែរ, ដូច​រឿង​អជា​សត្តុ​កុ​មារ​ទៅ​សេព​គប់​នឹង​ភិក្ខុ​ទេវទត្ត​ជា​បុគ្គល​ពាល ៗ នោះ ញុះ​ញង់​ឲ្យ​សម្លាប់​ព្រះបាទ​ពិម្ភិ​សារ​ជា​បិតា​ដោយ​ដាក់​ទ្រុង​ដែក ពុះ​ព្រះ​បាទា បង្អត់​អាហារ​ទាល់​តែ​ទី​វង្គត​ទៅ ដើម្បី ជ្រែក​យក​រាជ​សម្បត្តិ​ សូម្បី​ព្រះ​នាង​វេទេ​ហកា​ទេ​វី​ជា​ព្រះ​មាតា សូម​អង្វរ​យ៉ាង​ណា​ថា​ដូច​ម្តេច ៗ ក្តី ក៏​ពុំ​ព្រម​តាម​សោះ​ឡើយ, នេះ​ហើយ​ការ​សេព​គប់​នឹង​ពាល ៗ នាំ​ឲ្យ​ធ្វើ​បិតុ​ឃាត គឺ​សម្លាប់​បិ​តា ហើយ​ខ្លួន​ត្រូវ​ធ្លាក់​ទៅ​សោយ​ទុក្ខ​វេទនា នៅ​ក្នុង​លោហ​គម្ពី​នរក​ដរាប​ដល់​សព្វ​ថ្ងៃ​​នេះ​ពុំ​ទាន់​រួច​ឡើយ ។

ការ​សេព​គប់​នេះ​ធំ​បំ​ផុត​ កុំ​ចាំ​បាច់​និយាយ​ថ្វី​ដល់​ជាតិ​មនុស្ស​និង​មនុស្ស សូម្បី​តែ​សត្វ​តិរច្ឆាន​និង​មនុស្ស លុះ​អា​ស្រ័យ​គ្នា​ហើយ​ក៏​ប្រ​ព្រឹត្ត​យក​តម្រាប់​តាម​គ្នា​ទៅ​បាន ដូច​​រឿង​សេក​ឈ្មោះ​សត្តិ​គុម្ពៈ និង​បុប្ផក សេក​ទាំង​ពីរ​នេះ​បង​ប្អូន​បង្កើត​នឹង​គ្នា ទៅ​វេលា​សត្វ​សេក​ទាំង​ពីរ​នេះ​ដុះ​ស្លាប​ក្រាស​ហើយ មាន​ខ្យល់​កំ​បុត​ត្បូង​កួច​សេក​ទាំង​ពីរ​នេះ​ប៉ើង​ឡើង​តាម​ខ្យល់​ទៅ សេក​មួយ​ឈ្លាក់​ទៅ​នៅ​នឹង​ជម្រំ​លំ​ពែង​ចោរ ៗ រើស​យក​ទៅ​ថែរក្សា សេក​នោះ​ឈ្មោះ​ថា​សត្តិ​គុម្ពៈ ៗ នេះ​ចេះ​និយាយ​ភាសា​មនុស្ស​អសប្បុរស​តាម​ចោរ មាន​កាយ​វា​ចា​ចិត្ត​ជា​ចោរ ។ ឯ​សេក​មួយ​ទៀត ខ្យល់​កួច​ធ្លាក់​ទៅ​នៅ​នឹង​សួន​ផ្កា​ឥសី ៗ រើស​យក​ទៅ​ចិញ្ចឹម​ដែរក្សា សេក​នោះ​ឈ្មោះ​ថា​បុប្ផកៈ​ ៗ​ នេះ​ចេះ​និយាយ​ភាសា​មនុស្ស​តាម​ឥសី​ មាន​កាយ​វា​ចា​ចិត្ត ជា​អ្នក​មាន​សីល មាន​ធម៌​អាថិ​តាម​ឥសី​ទាំង​អស់ នេះ​ព្រោះ​អាស្រ័យ​ធម៌​សេព​គប់​មិត្រ​ពាល មិត្រ​បណ្ឌិត សរ​សេច​ក្តី​ឲ្យ​ឃើញ​ថា​ច្បាស់​ថាៈ អសប្បុរិសោ អសប្បុ​រិស​គ​រោ ការ​សេព​គប់​ ស្មាគមរួប​រួម​រាប់​មនុស្ស​ជា​អសប្បុរស ៗ នោះ​នឹង​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​អសប្បុរស​ផង​បាន, សប្បុរសោ សប្បុរិសករោ ការ​សេព​គប់​ ស្មាគមរួប​រួម​រាប់​រក​មនុស្ស​ជា​សប្បុរស ៗ នោះ​នឹង​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​សប្បុ​រស​ផង​បាន​ដោយ​ពិត ។


ដកស្រង់ចេញពីសៀវភៅ  អធិប្បាយ​មង្គល​សូត្រ​សង្ខេប 
រៀបរៀងដោយៈ   ព្រះ​វិន័យ​ធរ អនុគុណ ឯក-ញឹម ធម្មិ​ស្ស​រោ វត្ត​ធម្មិ​ស្សរារាម ខែត្រ​សៀម​រាប
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៥៨៩ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៧,៨៤៤ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៩៣៣ ដង)
ចុន្ទី​រាជ​កុមា​រី​មាន​រថ​ ៥០០ និង​កុមា​រី​៥០០​ហែ​ហម​
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៦១៨ ដង)
តួនាទី​បុត្តធីតា ៥​សិក្ខាបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៩៩ ដង)
កុសលប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៤
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿