ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៩,០៣៩
Today
ថ្ងៃម្សិលមិញ ៥០,៨៦៩
ខែនេះ ១,០១៥,៣៦១
សរុប ១១១,៦៨០,៧០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ៥៥១ ដង)

កណ្ហាវត្ថុ



ស្តាប់សំឡេង

 

អតីតេ កិរ បានឮមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទ ព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសី ស្ដេចទៅរឹបយករាជសម្បត្តិក្នុងដែនកោសល ព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈ បានសម្លាប់ស្ដេចកោសល ហើយចាប់យកព្រះអគ្គមហេសីដែលដល់ព្រមដល់គភ៌របស់ព្រះបាទកោសលនោះ នាំព្រះនាងទៅកាន់នគរ ពារាណសី ហើយតែងតាំងធ្វើជាអគ្គមហេសីរបស់ខ្លួន ។

ក្នុងកាលជាខាងក្រោយមក ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះធីតាមួយអង្គ ។ ដោយប្រក្រតីព្រះរាជាព្រហ្មទត្តពុំទាន់មានព្រះឱរស និងព្រះធីតា ព្រះអង្គមានព្រះទ័យត្រេកអរហើយទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរកាន់យកនូវពរចុះ ។ ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក ។ ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថា កណ្ហា ។ កាលនាងចម្រើនវ័យធំពេញក្រមុំហើយ ព្រះមាតាទើបប្រាប់នាងថា ព្រះរាជបិតារបស់បុត្រីប្រទានពរទុក មាតាបានកាន់យកជាពាក្យសម្គាល់ទុកហើយ បុត្រីចូរកាន់យកនូវពរតាមសេចក្ដីពេញចិត្តរបស់ខ្លួនចុះ ។

នាងកណ្ហានោះបានបែកធ្លាយនូវហិរិនិងឱត្តប្បៈហើយ ព្រោះភាពជាអ្នកមានកិលេសច្រើន ក៏ទូលព្រះមាតាថា បពិត្រព្រះមាតា ទ្រព្យសម្បត្តិដទៃដែលថានឹងមិនមានដល់ខ្ញុំនោះ រមែងមិនមាន ព្រះមាតាចូរធ្វើនូវពរដោយខ្លួនឯងដល់ខ្ញុំដើម្បីប្រយោជន៍ដល់ការកាន់យកព្រះស្វាមីផងចុះ ។ ព្រះមាតានោះក៏ប្រាប់សេចក្ដីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា នាងចូរកាន់យកស្វាមីតាមសេចក្ដីពេញចិត្តចុះ ហើយឲ្យគេប្រកាសហៅបុរសមក ។ បុរសទាំងឡាយជាច្រើនបានប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងហើយមកប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ នាងកណ្ហាបានកាន់យកនូវស្មុគផ្កា ហើយឋិតនៅត្រង់សីហបញ្ជរដ៏ខ្ពស់ កាលសម្លឹងមើលនូវបុរសទាំងឡាយ មិនពេញចិត្តសូម្បីតែម្នាក់ ។

ក្នុងពេលនោះ មានព្រះរាជកុមារ ៥ អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពី  បណ្ឌុរាជត្រកូល មានព្រះនាមថា អជ្ជុន នកុល ភីមសេន យុធិដ្ឋិល សហទេព ដែលនាំគ្នាមករៀននូវសិល្បសាស្ត្រ ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលាសម្រេចហើយ កាលគិតថា ពួកយើងនឹងដឹងនូវការប្រព្រឹត្តទៅនៃប្រទេស ទើបនាំគ្នាទៅដល់នគរពារាណសី បានស្ដាប់នូវកោលាហលខាងក្នុងនគរ ក៏សួរគេ ដឹងនូវសេចក្ដីនោះហើយ គិតថា សូម្បីពួកយើងនឹងទៅ ព្រះរាជកុមារទាំង ៥ អង្គជាអ្នកមានរូបស្អាតដូចមាស បានទៅក្នុងទីនោះ ហើយដល់ដោយលំដាប់ ។

ចំណែកនាងកណ្ហាបានឃើញនូវព្រះរាជកុមារទាំងនោះហើយ ក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះ ទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង ៥ នោះ ហើយពោលនឹងព្រះមាតាថា បពិត្រព្រះមាតា ខ្ញុំម្ចាស់យកជនទាំង ៥ នាក់នេះ ។  ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត ។

ព្រះរាជាមិនពេញព្រះទ័យ តែទ្រង់មិនអាចនឹងត្រាស់ថា មិនបានទេ ព្រោះព្រះអង្គបានព្រះរាជទានពរទុកហើយ ទើបសួររាជកុមារទាំងនោះថា អ្នកមានជាតិដូចម្ដេច ជាបុត្ររបស់អ្នកណា ? គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះ ជាបុត្ររបស់ព្រះបាទ បណ្ឌុរាជ ទើបធ្វើសក្ការៈដល់កុមារទាំងនោះ ហើយប្រទាននូវនាងកណ្ហានោះធ្វើជាបាទបរិចារិកា (ស្ត្រីអ្នកបម្រើនូវជើង គឺប្រពន្ធ) ។ នាងកណ្ហាក៏បម្រើនូវរាជកុមារទាំងនោះ ដោយអំណាចកិលេស លើប្រាសាទ ៧ ជាន់ ។

នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ ។ កាលនាងកណ្ហាបម្រើព្រះរាជកុមារទាំងនោះដោយអំណាចកិលេសតណ្ហាហើយ ក្នុងពេលដែលកុមារទាំងនោះចេញទៅក្រៅអស់ហើយ បានឱកាសស្ងាត់ នាងកាលរោលរាលដោយកិលេស បានធ្វើនូវអំពើបាប (លបលួចស្រឡាញ់គ្នា) ជាមួយនឹងបុរសគមខ្វិននោះ ។ កាលព្រះនាងកណ្ហាចរចានឹងបុរសគមខ្វិន ព្រះនាងបានពោលថា បុរសដទៃជាទីស្រឡាញ់របស់អូនឲ្យក្រៃលែងជាបងមិនមាន អូននឹងសម្លាប់ព្រះរាជកុមារទាំង ៥ យកឈាមពីបំពង់កមកលាងជើងបង ។

សូម្បីព្រះរាជកុមារដទៃៗ កាលព្រះនាងច្រឡូកច្រឡំដោយព្រះរាជកុមារបង ក៏ព្រះនាងពោលថា ព្រះ​រៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នោះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិ​ជូន​ម្ចាស់​បងប៉ុណ្ណោះ ។ សូម្បីព្រះនាងកាលនៅច្រឡូកច្រឡំនឹងព្រះរាជកុមារដទៃទៀត ព្រះនាងក៏ពោលយ៉ាងនេះ ។ ព្រះរាជកុមារទាំង ៥ អង្គត្រេកអរនឹងនាងកណ្ហាដ៏ក្រៃលែងដោយគិតថា ព្រះនាងកណ្ហានេះស្រឡាញ់យើង ហើយឥស្សរិយយសរបស់យើងកើតឡើងដោយអាស្រ័យនូវនាងកណ្ហានោះ ។  

ក្នុងថ្ងៃមួយ នាងកណ្ហានោះមានជំងឺ ។ លំដាប់នោះ ព្រះរាជកុមារទាំងនោះ នៅអង្គុយឡោមព័ទ្ធព្រះនាង មួយអង្គអង្គុយច្របាច់ក្បាល បួនអង្គដ៏សេសអង្គុយច្របាច់ដៃ និងជើង ។ ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង ។ ព្រះនាងកណ្ហានោះ កាលឲ្យនូវសញ្ញាដោយក្បាល ដល់អជ្ជុនកុមារដែលជាព្រះរាជបុត្រច្បងដែលកំពុងច្របាច់ក្បាលថា ព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នេះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ ព្រះនាងក៏បានឲ្យនូវសញ្ញាយ៉ាងនោះដោយដៃនិងជើងទាំងឡាយសូម្បីដល់ព្រះរាជកុមារដទៃ ។ ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថា បងប៉ុណ្ណោះជាទីស្រឡាញ់របស់អូន អូននឹងរស់នៅដើម្បីប្រយោជន៍ដល់​បង ។

សូម្បីព្រះរាជកុមារទាំងអស់នោះ ក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះ ដែលនាងធ្លាប់ពោលក្នុងពេលមុន ។ ក្នុងបណ្ដាព្រះរាជកុមារទាំងនោះ រាជកុមារដ៏សេសបានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ ។ ចំណែកអជ្ជុនកុមារបានឃើញនូវវិការដៃ ជើង និងអណ្ដាតរបស់នាង ទើបគិតថា សញ្ញាដែលនាងកណ្ហាឲ្យហើយដល់យើងយ៉ាងណា សញ្ញានោះនាងកណ្ហាបានឲ្យហើយដល់ជនសូម្បីដ៏សេសក៏យ៉ាងនោះ នាងនេះប្រាកដជាបានធ្វើសន្ថវៈជាមួយនឹងបុរសគមខ្វិននេះ ដូច្នេះហើយទើបនាំនូវប្អូនៗទាំងឡាយចេញទៅក្រៅហើយសួរថា អ្នកទាំងឡាយបានឃើញនូវវិការៈនៃសីលៈដែលនាងកណ្ហាបានឲ្យហើយដល់យើងឬទេ ? ពួករាជបុត្រឆ្លើយថា ឃើញ ។ អជ្ជុនកុមារសួរទៀតថា ចុះអ្នកទាំងឡាយបានដឹងនូវហេតុនោះអត់ ? រាជកុមារប្អូនពោលថា ពួកយើងមិនដឹងទេ ។ 

អជ្ជុនកុមារទើបសួរថា ចុះពេលដែលនាងកណ្ហាឲ្យសញ្ញាដល់ពួកលោកដោយដៃ និងជើងទាំងឡាយ អ្នកទាំងឡាយដឹងនូវហេតុនោះឬទេ ? រាជកុមារឆ្លើយថា ពួកយើងដឹង ។  អជ្ជុនកុមារត្រាស់ថា នាងឲ្យសញ្ញាដល់ពួកយើងដោយរឿងដូចគ្នា ហើយអ្នកទាំងឡាយបានដឹងនូវហេតុនៃសញ្ញាដែលនាងបានឲ្យហើយដល់បុរសគមខ្វិនដោយវិការៈនៃអណ្ដាតឬទេ ? ពួករាជកុមារពោលថា ពួកយើងមិនបានដឹងទេ ។ ទើបអជ្ជុនកុមារប្រាប់សេចក្ដីនោះដល់ប្អូនថា នាងកណ្ហាបានធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិននោះហើយ ។ អជ្ជុនកុមារកាលប្អូនទាំងឡាយមិនជឿ ទើបហៅបុរសគមខ្វិនមកសួរ ។ បុរសគមខ្វិននោះ ក៏ពោលប្រាប់នូវការប្រព្រឹត្តទៅនោះទាំងអស់ ។   

ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយ បានជាអ្នកលែងមាន ឆន្ទរាគៈគឺសេចក្ដីតម្រេកត្រេកត្រអាលនឹងនាងកណ្ហានោះ ហើយពោលទោសតិះដៀលមាតុគ្រាមដោយអនេកបរិយាយ​ថា ឱហ្ន៎ ឈ្មោះថាមាតុគ្រាមជាបុគ្គលបាប ទ្រុស្តសីល បានលះបង់សូម្បីនូវពួកយើងជាអ្នកដល់ព្រម​ដោយ​ជាតិ និងភាពស្រស់សង្ហាយ៉ាងនេះហើយ ធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិនដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះ ឈ្មោះថា បុគ្គលមានជាតិជាបណ្ឌិតណា នឹងត្រេកអរមួយអន្លើដោយស្ត្រីទាំង​ឡាយ​ ដែលមានធម៌ដ៏លាមក មិនមានសេចក្ដីអៀនខ្មាសយ៉ាងនេះ ដូច្នេះហើយ ជនទាំង ៥ នាក់ គិត​ថា ការគ្រប់គ្រងផ្ទះមិនគួរមានដល់យើង ហើយបានចូលទៅកាន់ព្រៃហិមពាន្ត បួសជាបព្វជិត បានធ្វើនូវបរិកម្មកសិណ ក្នុងទីបំផុតនៃអាយុក៏បានទៅតាមយថាកម្ម ។     

កុណាលោ បន សកុណរាជា តទា អជ្ជុនកុមារោ អហោសិ ក្នុងកាលនោះ ស្ដេចកុណាល គឺជា អជ្ជុនកុមារ ។ ព្រោះហេតុនោះ កាលសម្ដែងហេតុដែលខ្លួនបានឃើញមកហើយទើបពោលថា នែ​បុណ្ណ​មុខៈ ​សម្លាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ជំពាក់ ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម ( ដូចខ្មោចកំបុតក ) ក៏ខ្ញុំបានឃើញហើយ ។ ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ ស្រី្តប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមារ ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤៩៣១ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៨៣៨៨ ដង)
អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣១៦៨៤ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕