ថ្ងៃ ពុធ ទី ២៦ ខែ កញ្ញា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៣២៥
Today
ថ្ងៃម្សិលមិញ ៥១,១០៥
ខែនេះ ២,១៨៣,១៣៨
សរុប ៧២,៨៩៧,០៨២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៨ (អាន: ៤៨៦ ដង)

កថិនប្រវត្តិ



 

សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា (យោជនាថា  នៅក្នុងដែនបាវាដូច្នេះក៏មាន)  ប្រមាណ ៣០ រូប (ភទ្ទវគ្គិយត្ថេរ ៣០ រូបជាបងប្អូនរួមបិតារបស់ព្រះបាទកោសល) សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូលជាអ្នកប្រព្រឹត្តប្រើតែចីវរ ៣ (មិនមែនសមា​ទាន​តែធុតង្គទាំងបីនេះទេ គឺលោកគ្រប់អង្គជាអ្នកសមាទានធុតង្គទាំង១៣តែម្ដង) គ្រប់រូបទាំងអស់ នាំ​គ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថីដែលចូលវស្សាជិតណាស់មកហើយ ក៏​មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្ដាលផ្លូវ ។ ភិក្ខុទាំងនោះនៅចាំវស្សា ទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ ។

គ្រានោះ ពួកភិក្ខុទាំងនោះនៅចាំវស្សាអស់ត្រៃមាសរួចហើយ ក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់អង្គ ។  

លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់មានព្រះបន្ទូលនេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ ។ 

ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាសាមគ្គីស្មោះសរឥតមានវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយនៅក្នុងដែនបាឋាប្រមាណ ៣០ រូបមកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សាក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវ (នោះទៅ) បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងនោះនៅចាំវស្សាទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងអស់គ្នានៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នាមានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយមកតាមផ្លូវឆ្ងាយ ។  

ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា (វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ១-៣) ថាៈ ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុតខាងដើមមិនប្រាកដ គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ  ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ  មិនប្រាកដឡើយ ។  ម្នាលភិក្ខុទាំងឡាយ  អ្នកទាំងឡាយសំគាល់សេចត្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ  ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ  ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង ៤ បណ្ដាទឹកទាំងពីរនោះ  ទឹកណាច្រើនជាង ។ 

បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលព្រះព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងឡើយ ។   

ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌  តាមដែលតថាគតសំដែងហើយយ៉ាងនេះ ប្រពៃហើយ  ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯ ទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែន ។ 

ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែនឡើយ ។ 
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ។ 

ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាចៀម មានសភាពជាចៀម  អស់កាលជាអង្វែង ។បេ។ កើតជាពពែ មានសភាពជាពពែ ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក ។បេ។ កើតជាមាន់ មានសភាពជាមាន់ ។បេ។ 

ម្នាលភិក្ខុទាំងឡាយ  កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរបៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនជាង ។ 

ម្នាលភិក្ខុទាំងឡាយ  កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរចាប់ស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង ។បេ។ កាលដែលអ្នកទាំងឡាយ  ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ  ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនមែនច្រើនជាងឡើយ  សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ  មានទីបំផុត គេមិនអាចដឹងបាន ។បេ។ គួរជិនឆ្អន់ ។

លុះព្រះមានព្រះភាគទ្រង់ត្រាស់សូត្រនេះចប់ហើយ ពួកភិក្ខុនោះជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ ៣០ រូប ក៏រួចស្រឡះចាក អាសវៈ​ ដោយការមិនប្រកាន់ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ អនមតគ្គសំយុត្ត ទុតិយវគ្គ តឹសមត្តសូត្រ បិដកលេខ ៣២ ទំព័រ ៩៧) (ភិក្ខុទាំងនោះបានសម្រេចព្រះអរហត្តហើយហោះទៅកាន់អាកាស )

ដូច្នេះហើយត្រាស់ហៅភិក្ខុទាំងឡាយថា អនុជានាមិ ភិក្ខវេ វស្សំវុដ្ឋានំ ភិក្ខូនំ កថិនំ អត្ថរិតុំ។ 
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន ។  
អត្ថតកថិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ – អនាមន្តចារោ អសមាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ។

ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយបានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស ៥ យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា) ១ ត្រេចទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់) ១ (ឆាន់) គណភោជនបាន ១    (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ ១ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ ១ ។ 

ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន ។
 ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយក្រាលយ៉ាងនេះ ។  គឺត្រូវឲ្យភិក្ខុអ្នកឆ្លាសប្រតិពលប្ដឹងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃឲ្យសំពត់កឋិននោះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។  នេះជាញត្តិ ។  បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ (ឥឡូវ) សង្ឃឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សំពត់កឋិននេះសង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ ។  ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនេះបានជាសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវការនេះដោយអាការស្ងៀមនៅយ៉ាងនេះ ។

(វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ៣-៤)

ដោយខេមរ អភិធម្មាវតារ

 
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០១១ (អាន: ១២៣០២៦ ដង)
ព្រះ​រាជ​​ជីវ​​ប្រវត្តិ​​នៃ​​សម្ដេច​​ព្រះ​មហា​សុមេធាធិបតី​ ជួន​ ណាត​
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០១៨ (អាន: ៧១០៧ ដង)
ជីវ​ប្រ​វត្តិ​ព្រះមហាវិម​ល​ធម្ម សិរីសុវ​ណ្ណោ ពិន សែម
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៥៦៣ ដង)
ដើមកំណើត​នៃបុណ្យ​វិសាខបូជានៅកម្ពុជា
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨ (អាន: ១១១៦០ ដង)
សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០១៨ (អាន: ២៩៥៣៤ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិកា​វិ​សា​ខា​មិគារ​មាតា​
ផ្សាយ : ០៨ មិថុនា ឆ្នាំ២០១៨ (អាន: ២៨៤៥ ដង)
ប្រភព​ផ្សាយ​ពុទ្ធសាសនា​ចូល​មក​ប្រទេស​ខ្មែរ
ផ្សាយ : ២៨ សីហា ឆ្នាំ២០១៦ (អាន: ១២១២១ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិ​កា​ខុជ្ជុត្ត​រា​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយទ្រទ្រង់ការផ្សាយ ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ សីហា នេះមានដូចជា ៖           ឧបាសក ប៊ិច សុវណ្ណ និង ប្អូន ផារី ២៥ ដុល្លា    |      វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា    |      Somphors Noy ២០ ដុល្លា    |      មិនមានឈ្មោះ ១៥ ដុល្លា    |      hrech Vira ១០ ដុល្លា    |      ឧបាសិកា សារិ រដ្ឋា និងស្វាមី ព្រមបុត្រ ២៥ ដុល្លា    |      ឧបាសក ស៊ីម ប៉ូឡូ និងភរិយា     ២០ ដុល្លា      |      ឧបាសិកា កែវ សារិទ្ធ     ១០​ដុល្លា       |      ​ឧបាសិកា លី មួយ ព្រមទាំងកូនចៅ ៥០ដុល្លា សម្រាប់ខែ សីហា និងកញ្ញា       |      ឧបាសិកា គង់ និរន្ត      ២០ ដុល្លា      |     Chourn Soknin ៥ ដុល្លា   |     Dara និង  Sambath ១៥ ដុល្លា   |     សាន្ត ពិសិដ្ឋ  ៥០ ដុល្លា   |     ឧបាសក ជឿន ហ៊ុយ     ៣០ ដុល្លា   |      ឧបាសក ឆែម សារឿន     ៣០ ដុល្លា   |     Taing Sophamay ៥ ដុល្លា    |     ក្រុមឧបាសិកា ស្រ៊ុន កែវ ៦ម៉ឺនរៀល   |     ឧបាសិកា សុខ សាឡី និងកូនចៅ ៦ម៉ឺនរៀល   |     ឧបាសិកា ហេង ស៊ីវហ៊ុយ និងកូនចៅ ៦ម៉ឺនរៀល   |     ឧបាសិកា អាត់ សុវណ្ណ និងកូនចៅ ១៥០០០រៀល   |     ឧបាសក សុខ ហេង​មាន ១៥០០០រៀល   |     Thong Choeung   ១៨០ ដុល្លា    |     តាភន យាយ សយ  ៥ដុល្លា   |     លោក យិន ស៊ីថានិងភរិយា ព្រមទាំងកូនចៅ ២០០០០រៀល   |     លោកស្រី យឹម សារ៉ានិងស្វាមី ព្រមទាំងកូនចៅ ២០០០០រៀល   |     លោកស្រី យឹម សារឿន និងស្វាមី ព្រមទាំងកូន ២០០០០រៀល   |     លោក ប្រុក សុវណ្ណរត្ន័ និងភរិយា ១៧០០០រៀល   |     លោក កុល សារឹម ២០ដុល្លា   |     ឧបាសិកា ហួត រដ្ឋា ២០ដុល្លា   |     ស៊ាំ នី ១០ដុល្លា   |     ផល្លា សៀមរាប​ ២១ដុល្លា    |     និមល​ ម៉េង ២០ដុល្លា   |     នីដា កំពង់ស្ពី ១០ដុល្លា    |     ឧបាសិកា ពៅ សំណាង និង ឧបាសក ណយ ស៊ីណំ ព្រមទាំងកូន កូនប្រសារទាំងអស់ ១០ដុល្លា   |     ឧបាសិកា លី យក់ខេន​ ៥០ដុល្លា   |     RY LEAPHEA ៥ដុល្លា   |     CHRIN SAMNANG ២៥ដុល្លា   |     ឧបាសិកា នូ ចាន់វាសនា និងស្វាមី ៦០០០០រៀល   |     អ៊ុក ចាន់ធីតា ១០០០០រៀល ...    ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨     |          ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨         |      ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង    លោក សុង ណារិទ្ធ    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី    លោក វិទ្ធ គឹមហុង​   លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​    កញ្ញា ទា ភិច​ហួរ     បានជួយទ្រទ្រង់ ៥០០០ឆ្នាំ (១២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ​     ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០         |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨        |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨     |     Sokoun Thim (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន   (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា   (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសក ឌៀប ថៃវ៉ាន់  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសិកា Srey Khmer   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក Yin Soun   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ឈិត សម្បូរ   (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          ឧបាសិកា ភួយ នាង   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |          Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |     តាន់ កុសល  ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ  ( ៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ  ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ ( ២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឯក ច័ន្ទ​ដារ៉ារិទ្ធ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ  (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ  (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨       |         Kc Cecilio (៦០ដុល្លា) សម្រាប់ឆ្នាំ ២០១៨        |          ឧបាសក ហេង វីរិន្ទ (១២០ដុល្លា) សម្រាប់ឆ្នាំ ២០១៨       |         ឧបាសិកា លី ស៊ូហ្គិច ព្រមទាំងកូន ចៅ ចៅទួត  (១២០ដុល្លា) សម្រាប់ ៦ខែ ឆ្នាំ២០១៨          |             ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨              |           ឌឹម ឧត្តនា (១០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     គឹម លាន​ (៥០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា តាន់ ស៊ុយម៉េង ១០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា យាន គឹមស៊ាត ៥០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ជា ស្រីទូច ២០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ឈុត កន្យា ១០​ដុល្លា  សម្រាប់ ឆ្នាំ២០១៨ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...