ថ្ងៃ ច័ន្ទ ទី ២៣ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០៥,៣០៣
Today
ថ្ងៃម្សិលមិញ ១០៦,៦៦១
ខែនេះ ២,៥៤៩,៤៧៨
សរុប ២៥៨,០៤៧,២៩៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ ធ្នូ ឆ្នាំ២០២១ (អាន: ១,៧១៥ ដង)

ទោសនៃការប្រព្រឹត្តខុសសីល



 

សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺ​ព្រះមានព្រះភាគ​ទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាន​នូវ​ទោស ៥យ៉ាងគឺ

១. មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។
២. កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។
៣. តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។
៤. វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។
៥. បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។



ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែង​អំពី​ទោសរបស់​បញ្ចវេរា​​ដោយ​មាន​សេចក្តីថា

១. អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើត​ក្នុងនរក កំណើត​​តិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យ​អាយុខ្លី។
២. អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាស​ទ្រព្យសម្បត្តិ។
៣. អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវ​ពៀរ មួយអន្លើដោយសត្រូវ។



៤. អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស តែងជួប​ប្រទះ​នូវការពោលបង្កាច់អំពីសំណាក់នៃជនដទៃ។
៥. អំពើ គឺការផឹកទឹកស្រវឹង តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំឲ្យទៅជា​មនុស្សឆ្កួត​លីលា។

ម្យ៉ាងទៀត ទោសរបស់សីលវិបត្តិ គឺបុគ្គលអ្នកទ្រុស្តសីល មិនជាទីគាប់ចិត្តរបស់ទេវតា និង​មនុស្សទាំងឡាយ ជាបុគ្គល គឺ​សព្រហ្មចារីមិនគប្បីទូន្មានរឿយៗ ប្រកបដោយ​ទុក្ខ​ដល់​​សព្រហ្មចារី ដែលកើតវិប្បដិសារី ក្នុងពេលដែលគេតិះដៀល បុគ្គលអ្នកទ្រុស្តសីល និងសរសើរនូវបុគ្គលអ្នកមានសីល មានសម្បុរអាក្រក់ ដូចជាសំពត់សាដក ដែលគេធ្វើ​អំពីសំបកធ្មៃ មានកិរិយាប៉ះព្រមនូវទុក្ខ មានតម្លៃតិច មានការជម្រះលំបាក ដូចជា​រណ្តៅ​លាមក ដែលគេកប់អស់ឆ្នាំជាអនេក ជាអ្នកបួសខាងក្រៅអំពីឧភតោសង្ឃ ដូចជា​អង្កត់​ឧស ដែល



គេដុតខ្មោចហើយ សូម្បីប្តេជ្ញាខ្លួនឯងថាជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដូច​សត្វលា ជាប់តាមហ្វូងគោ មានសេចក្តីតក់ស្លុតរឿយៗ ដូចជាបុរសប្រកបដោយពៀរទាំងអស់ មិនគួរ​រួមនៅជាមួយ ដូចជាសាកសព សូម្បីប្រកបដោយគុណ មានសុតៈជាដើម ក៏មិនគួរ​ដល់ការបូជា​របស់​សព្រហ្មចារីទាំងឡាយ ដូចជាភ្លើងក្នុងព្រៃដុតខ្មោច មិនគួរដល់ការ​បូជា​របស់ពួកព្រាហ្មណ៍ មិនគួរត្រាស់ដឹងនូវគុណវិសេស ដូចមនុស្សមិនគួរក្នុងកាលឃើញរូប អស់សង្ឃឹមក្នុងប្រះសទ្ធម្ម ឬដូចជាកុមារតូចនៃចណ្ឌាល អត់មានសង្ឃឹមក្នុងរាជ្យ សូម្បី​កាល​សំគាល់នូវខ្លួនថា អញជាអ្នកប្រកបដោយសេចក្តីសុខក្នុងរាជ្យ ក៏ប្រកបដោយ​សេចក្តី​ទុក្ខតែម្យ៉ាង មែនពិត។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,១៣០ ដង)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិក​ក្នុង​គ្រួសារ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៣,៩១៨ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៨,១៣២ ដង)
ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,៩៤៨ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី៥
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២០,៧៣៧ ដង)
ផល​នៃ​ការ​ថ្វាយ​ភិក្ខា​មួយ​វែក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕