30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,៧៤១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨១,៤៦១
សរុប ៣៨៣,៧៦៨,១៥៤
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៧៨,០០៩ ដង)

ពុទ្ធគយា (កន្លែងព្រះពុទ្ធបានត្រាស់ដឹង)



ស្តាប់សំឡេង
 
ពុទ្ធគយា (កន្លែង​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង)
រៀបរៀង​ដោយ ឱម ខែម


ព្រះមហា​បុរស​មួយ​រូប អ្នក​មាន​វិចារណ្ណញ្ញាណ​ដ៏​ជ្រាលជ្រៅ បាន​រាវ​រក​ឃើញ​សេចក្តី​ប្រតិបត្តិ​ដែល​មាន​ខ្លឹម​សារ​វិសេស អាច​ធ្វើ​មនុស្ស​គ្រប់​​ឋានៈ​អោយ​​រួច​ចាក​​ភ្លើង​​កិលេស ហើយ​បាន​ប្រកាស​ផ្សាយ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ ព្រះសម្មា សម្ពុទ្ធ​របស់​យើង​ហ្នឹង​ឯង ។ កាល​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ស្វែង រក​​សេចក្តី​​ប្រតិបត្តិ ​ដែល​មាន​ខ្លឹម​សារ​វិសេស​នោះ ពុំ​មែន​ទើប​នឹង​ស្វែង​រក​ក្នុង​មួយ​ជាតិ​ទី​បំផុត​នេះ​ទេ គឺ​ស្វែង​រក​អស់​កាល​ជា​ច្រើន​ជាតិ​ណាស់ ដូច​មាន​​ប្រវត្តិ​​ដែល​​អ្នក​​បា្រជ្ញ​​ទាំង​ឡាយ​បាន​ចារឹក​ក្នុង​គម្ពីរ ជា​ច្រើន មាន​គម្ពីរ​បឋមសម្ពោធ​ជា​ដើម ដែល​មាន​សេចក្តី​ដំណាល​ថា កាល​ព្រះបរមគ្រូ នៃ​យើង​នៅ​ក្នុង ឋានៈ​​​ជា​ពោធិសត្វ​​មាន​​នាម​ថា សុមេធបណ្ឌិត បាន​បំពេញ​បារមី​ធម៌​ទាំង​ឡាយ​មាន​ទាន​ជា​ដើម អំណឹះ ពី​នោះ​មក​សូម្បី​សោយ​ព្រះជាតិ​ជា​អ្វី ទោះ​បី​ជាតិ​ជាមនុស្ស​ក្តី ជា​អមនុស្ស​​ក្តី ជាតិ​រច្ឆាន​​ក្តី សុទ្ធ​តែ​បាន បំពេញ​បារមី​គ្រប់​ៗ ជាតិ ដើម្បី​ស្វែង​រក​មោក្ខធម៌ (ធម៌​ចម្លង​សត្វ​ឲ្យ​ចេញ​ផុត​ចាក​លោក​) តែ​ម៉្យាង អស់​ច្រើន​អស់​​ច្រើន​អសង្ខេយ្យ​កប្ប ​រហូត ដល់ បច្ឆិម​ជាតិ​ដែល​មាន​នាម​ថា សិទ្ធត្ថ-គោតម ទើប​បាន ជួប​ប្រទះ​នឹង​ខ្លឹម​សារ​នៃ​មាគ៌ា​រំដោះ​ទុក្ខ ពោល​គឺ​មោក្ខធម៌ ។
 


ព្រះសិទ្ធត្ថ-គោតម​ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែ​វិសាខ ឆ្នាំ​ច ព្រះ​វររាជ​បិតា​ព្រះ​នាម សុទ្ធោទនៈ-គោតម ព្រះវររាជ មាតា​ព្រះ​នាម​សិរិមហាមាយា ជា​ព្រះចៅ​ក្រុង​កបិល​ពស្តុ​នៃ​ដែន​សក្កៈ ។

លុះ​ព្រះជន្មាយុ​បាន ១៦​ព្រះវស្សា ព្រះ​សិទ្ធត្ថ​ទ្រង់​ទទួល​រាជា​ភិសេក​ជា​ព្រះចៅ​ក្រុង​កបិលពស្តុ ដោយ​មាន​ព្រះនាងយសោ ធរាពិម្ពាទេវី​ជា​ព្រះអគ្គមហេសី ហើយ​ទ្រង់​មាន​ព្រះរាជ​បុត្រ​មួយ​ព្រះអង្គ ព្រះនាមរាហុល​កុមារ ។ ដល់​ព្រះជន្មាយុ ២៩ ព្រះ វស្សា ក្រោយ​​ពេល​ដែល​ទ្រង់​យល់​នូវ​ទេវ​ទូត​ទាំង​៤ គឺៈ ជរា-ព្យាធិ-មរណៈ និង​អ្នក​បួស ព្រះសិទ្ធត្ថ​ទ្រង់​នឿយ​ណាយ​ក្នុង ភេទ​ជា​ឃរាវាស ក៏​ទ្រង់​យាង​ចេញ ពី​ព្រះរាជ​វាំង​ទាំង​អធ្រាត្រ​ទៅ​បំពេញ​បព្វជ្ជា​ស្វែង​រក​នូវ​មោក្ខធម៌ នៅ​តំបន់​ឧរុវេលា ។

ក្រោយ​ពេល​នៃ​ការ​ស្វែង​រក​សច្ចធម៌​ដោយ​វិធី​ទាំង​៤​គឺៈ ឈាន​វិធី, អត្តកិលមត្ថានុយោគវិធី, ទុក្ករកិរិយាវិធី និង​មជ្ឈិម បដិបទាវិធី អស់​ពេល​ដ៍​យូរ ​៦​ឆ្នាំ​មក, ព្រះសិទ្ធត្ថៈ​បាន​ទៅ​ដល់​គោល​ដៅ​ដែល ទ្រង់​បាន​គិត​ទុក​គឺ មោក្ខធម៌ (ការ​រួច​ផុត​ទុក្ខ) ឬ​និព្វាន នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ​វិសាខ ឆ្នាំ​រកា វេលា​រាត្រី ទៀប​ភ្លឺ មុន​គ្រឹស្តសករាជ ៥៨៨ ឆ្នាំ ក្នុង​ព្រះជន្មាយុ ៣៥ វស្សា នៅ ពោធិមណ្ឌល​គឺ​ពុទ្ធ​គយា​នេះ​ឯង ។

គួរ​គប្បី​រំលឹក​ថា ការ​ស្វែង​រក​សច្ចធម៌​ដោយ​វិធី​ផ្សេង​ៗ ជា​ពិសេស វីធី​ទី​២ និង​ទី​៣ មិន​បាន​ធ្វើ​ឲ្យ​ សមណៈសិទ្ធត្ថ​បាន សម្រេច​អ្វី​សូម្បី​បន្តិច​បន្តួច​ឡើយ, ផ្ទុយ​ទៅ​វិញ បាន​ត្រឹម​តែ​ធ្វើ​អោយ​ព្រះអង្គ​ទទួល រង​ទុក្ខវេទនា, មាន​សរីរាវយវៈ​គ្រប់ ចំណែក​ទ្រុឌទ្រោម នៅ​សល់​តែស្បែក​ដណ្តប់​ឆ្អឹង, ស្ទើរ​តែ​មិន​យល់ ថា​ជា​សរីរៈ​របស់​មនុស្ស​ផង តែ​ទ្រង់​តាំង​សតិ សម្បជញ្ញៈ​ទុក​បាន ។ ពេល​នោះ ព្រះសិទ្ធត្ថ​ទ្រង់​យល់ ច្បាស់​ថា ការ​ប្រព្រឹត្ត​ធ្វើ​តបៈ​តឹង​រ៉ឹង​ហួស​វិស័យ ដែល​គ្រាន់​តែ​ជា សេចក្តី​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​លំបាក​នោះ មិន​មែន​ជា​ឧបាយ​នាំ​ឲ្យ​សម្រេច​លោកុត្តរធម៌​នោះ​ទេ ។ ព្រះសិទ្ធត្ថ​ពោធិសត្វ ខំត្រដរ យាង​ចេញ​ពី ឧរុវេលា​ឆ្ពោះ​ទៅ​ពុទ្ធ​គយា​ដើម្បី​រកមោក្ខធម៌​តាម​វិធី​ផ្សេង ។ ព្រះ​អង្គទ្រង់​ព្រះតម្រិះ​ថា «ក្នុង​អតីតកាល​កន្លង ហើយ​ដ៏​យូរ​ក្តី ក្នុង​អនាគត​ដ៏​យូរ​ទៅ​ខាង​មុខ​ក្តី ឬ​ក្នុង​បច្ចុប្បន្ន​នេះ​ក្តី សមណព្រាហ្មណ៍ ដែល​បាន​សោយ​ទុក្ខវេទនា​យ៉ាង ឈឺ​ចាប់​ខ្លោច​ផ្សារ ព្រោះ​ការ​បំពេញ​ព្យាយាម​យ៉ាង​ខ្លាំងក្លា​ដូច​ព្រះអង្គ ធ្វើ​នេះ​ពុំ​មាន​ទេ ព្រោះ​ព្រះ​អង្គ​បំពេញ​មក ៦ឆ្នាំ ហើយ​ក៏​មិន​បាន​សម្រេច​ធម៌​ដ៏​ប្រសើរ​បំផុត​តាម​របៀប ដ៏​លំបាក​ឈឺ​ចាប់​នេះ​បាន» ។ ទ្រង់​គិត​ថា ផ្លូវ​នេះ ឬ​វិធី​នេះ ពិត​ជា ពុំ​អាច​ទៅ​ដល់​ទេ ប្រាកដ​ជា​មានផ្លួវ ផ្សេង​ទៀត​ពុំ​ខាន ។
 


ពេល​នោះ សតិសម្បជញ្ញៈ​របស់​ព្រះអង្គ​ក៏​រលឹក​នឹក​ឃើញ​ដល់​សិល្បៈ​នៃ​ការ​ប្រគំ​តន្ត្រី មាន​ឧបករណ៍​ពិណ​ជា​ដើម​ដែល ទ្រង់ ធ្លាប់​បាន​ជួប​កាល​នៅ​ពី​​គ្រហស្ថ​​ថា «ខ្សែពិណ​ដែល​រឹត​ធូរ​ពេក សំឡេង​មិន​ពី​រោះ, ខ្សែ​ពិណ​ដែល​រឹតតឹង​ពេក សំឡេង ​ក៏​ឈ្លើយ ហើយ​បើ​រឹតតឹង​ថែម​ទៀត​ប្រាកដ​ជាដាច់ ។ ​ឯ​ខ្សែពិណ​ដែល​រឹត​​ល្មម តែង​មាន​សំលេង​ពីរោះ ប្រគំ​ទៅ​ឮ​រងំ​ជាទី គាប់ចិត្ត» ។ ព្រះអង្គ​ប្រៀប ធៀប​មក​នឹង​ការ​ព្យាយាម​របស់​ព្រះអង្គ​ថា ជន​ដែល​មាន​រាងកាយ​​ស្គាំងស្គម​និង​ស្រេក​ឃ្លាន​បែប ព្រះអង្គ​នេះ នឹង​ពុំ​អាច​សម្រេច​ធម៌​បាន​ឡើយ (១), សត្វ​ទាំង​ឡាយ​មាន​រាងកាយ​រស់​នៅ និង​មាន​កំលាំង ពលំ ពឹង​ផ្អែក​លើ អាហារ និង​​យល់​​ថា​​បដិបទា​និង​អ្វីៗ​ទាំង​អស់​គឺ​គេ​មិន​ដែល​បាន​មក​ដោយ​សារអត់ អាហារ ឬ​ដោយ​ធ្វើ​អោយ​រាងកាយ​ទ្រុឌ ទ្រោម​ឈឺ​ចាប់​នោះ​ទេ ហើយ​អ្នក​​ដែល​ជ្រមុជ​​ជ្រមុល​នឹង​កាម បរិភោគ ក៏​នឹង​មិន​មាន​ថ្ងៃ​អាច​សម្រេច​ធម៌​បានដែរ ។

ដោយ​​ព្រះតម្រិះ​នេះ, ព្រះ​អង្គ​ក៏​ផ្លាស់​កម្មវិធី​មក​ទទួលភោជនាហារ​តាម​ប្រក្រតីវិ លុះត្រា​តែ​មាន សុខភាព​បរិបូណ៌​ដូច​ដើម ។ ព្រះអង្គ​​បាន​​ងាក​​មក​​តម្រង់​​ជីវិត​​របស់​ព្រះអង្គ​តាម​ផ្លូវ​កណ្តាល ដែលហៅ ថា មជ្ឈិមាបដិបទា (គឺ​អដ្ឋង្គិកមគ្គ) ព្រម​ជា​មួយ​នឹង ការ​ដុស​សំអាត​ចិត្ត​ឲ្យ​កាន់​តែ​ស្អាត​ផូរផង់​ថែម​ទៀត​គឺៈ

១- តម្រង់ទិដ្ឋិ​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាទិដ្ឋិ)
២- តម្រង់​ការ​ត្រិះរិះ​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាសង្កប្បៈ)
៣- តម្រង់​វាចា​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាវាចា)
៤- តម្រង់​សកម្មភាព​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាកម្មន្តៈ)
៥- តម្រង់​ការ​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាអាជីវៈ)
៦- តម្រង់​សេចក្តី​ព្យាយាម​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាវាយាមៈ)
៧- តម្រង់​សតិ​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាសតិ)
៨- តម្រង់​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ (សម្មាសមាធិ) ។

ផ្លូវ​កណ្តាល ឬ​វិធី​ទាំង ៨ នេះ ព្រះអង្គ​បាន​ធ្វើ​សមាហរណកម្ម ឬ​ធ្វើ​វិធី​សំយោគ​ច្របាច់​បញ្ចូល គ្នា ជា​មួយ​ការ​ពិសោធន៍ ច្រើន​លើក​ច្រើន​គ្រា រហូត​ទី​បំផុត​ក៏​បាន​ឃើញ​ច្បាស់​ថា នេះ​ពិត​ជា​មាគ៌ា​នៃ ជីវិត​នាំ​ឆ្ពោះ​ទៅ​រក​ការ​ត្រាស់​ដឹង​មែន ។

ថ្ងៃនោះ​ នៅ​វេលា​ព្រឹក ព្រះពោធិសត្វ​បាន​ទទួល​ចង្ហាន់​ជា​មធុបាយាស លាយ​ដោយ​ទឹក​ដោះ គោ (នំមៈឡាអ៊ី ឬ សាល្ហី របស់​ឥណ្ឌា​សព្វ​ថ្ងៃ) អំពី​នាង​សុជាតា ស្ត្រី​អ្នក​ស្រុក​សេនានិគម, តំបន់​ឧរុវេលា, ឆាន់​ទាល់​តែ​អស់​មធុបាយាស​ទាំង ៤៩ ពំនូត ហើយ​ក៏​បណ្តែត​ភាជន៍​ក្នុង​ស្ទឹង​នេរញ្ជរា (ស្ទឹង​ផល្គុ បច្ចុប្បន្ន) ដែល​នៅ​ជិត​ទីនោះ ជា​មួយ​នឹង​វចី​ភេទ​ថា ៖ «ប្រសិន​បើ​អាត្មា​អញ នឹង​បាន​ត្រាស់​ជា ព្រះពុទ្ធ​ក្នុង​ថ្ងៃនេះ សូម​អោយ​ភាជន៍​នេះ​អណ្តែត​ច្រាស់​ទឹក បើ​មិនបាន​ត្រាស់​ទេ សូម​ឲ្យភាជន៍​អណ្តែត បណ្តោយ​ទឹក​ទៅ» ។ វេលា​នោះ ភាជន៍ក៏​អណ្តែត​ច្រាស​ទឹក​បាន​ចម្ងាយ ៨០ ហត្ថ ហើយ​លិច​ទៅ​ក្នុង ទឹក​ចូល​ទៅក្នុង​វិមាន​កាឡ​នាគ​រាជ​ត្រួត​លើ​ភាជន៍​ដែល​ព្រះពុទ្ធ​បាន​ត្រាស់​មុន​ៗ ។ បន្ទាប់​មក ព្រះអង្គ ក៏​ឆ្លង​កាត់​ស្ទឹង​ផល្គុ ត្រង់​ឆ្ពោះទៅ​កាន់​ពុទ្ធគយា ។ ទៅ​ដល់​ទី​នោះ ឈើ​មួយ​ដើម​ដែល​ដុះក្នុង​ទី​ទាប ហាក់​ដូច​ជា​ស្រែ​ក្រាប​ទូលអំពី​ចម្ងាយ​ថា សូម​ព្រះអង្គ​យាង​មក​គង់​ក្នុង​ទីនេះ​ដើម្បី​សម្រេច ពោធិញ្ញាណ។ ព្រះសិទ្ធត្ថ​យក​ស្បូវ​ភ្លាំង ៨ ចាប់ ដែល​អ្នក​ច្រូតស្បូវ​ម្នាក់ ឈ្មោះ​សោត្ថយៈ​បាន​ប្រគេន ទៅ​ក្រាល​ជា​កម្រាល ហើយ​គង់​យ៉ាង​ស្រួលក្រោម​ដើម ឈើ​នោះ​​បែរ​ព្រះភក្រ្ត​ឆ្ពោះ ​ទៅ​ទិស ខាង​កើត ដោយ​តាំង​ព្រះ​ទ័យ​យ៉ាង​មុត​មាំ​ថា «អាត្មា​អញ​នឹង​មិន​ក្រោក​ពី​អាសនៈ​នេះ ដរាប​ណា​អាត្មា​អញ​រក​មិន ឃើញ មាគ៌ា​រំដោះ​ទុក្ខទេ​នោះ» ។ តាំង​អធិដ្ឋាន​រួច​ព្រះអង្គ​ក៏​សង្រួម​ព្រះទ័យតាំង​សមាធិ​ដ៏​ជ្រាលជ្រៅ ឆ្ពោះ​ទៅ​រក​មោក្ខធម៌ ត​ទៅ ទៀត ។

នៅ​ដើម​រាត្រី​ដែល​ស្ងប់​ស្ងាត់ ក្រោម​ពន្លឺ​ដួងចន្ទ និង​ខ្សែ​វា​យោបក់​រំភើយ​នៃ​ខែ​ឧសភា ដួងចិត្ត សមណៈ​សិទ្ធត្ថ​បាន​ស្ងប់​ស្ងាត់ ស្អាត និង​បរិសុទ្ធ ហើយ​ក៏​កាន់​តែ​ស្ងប់​ទៅ​ៗ ស្អាត​ទៅ​ៗ បរិសុទ្ធ​ទៅ​ៗ ។ ពេល​ដែល​ចិត្ត​ស្ងប់​ហើយ បញ្ញាញាណ​ក៏​កើត​ឡើង ក្នុង​យាម​ទាំង ៣ នៃ​រាត្រី​នោះ​ដោយ​លំដាប់​គឺៈ
 


ក/ ក្នុងបឋមយាម (យាមទី១) ព្រះសមណៈសិទ្ធត្ថ រលឹក​នឹក​ឃើញ​នូវ​ជាតិ​កំណើត​របស់​ព្រះអង្គ​ពីមុន​ៗ​មក​ទាំងអស់​បាន ។ ព្រះញាណ​នេះ​ឈ្មោះ​ថា បុព្វេនិវាសានុស្សតិញ្ញាណ ។

ខ/ ក្នុងមជ្ឈិមយាម (យាមទី២) ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ការ​កើត ស្លាប់ របស់​សត្វ​ទាំង​ឡាយ​ថា សត្វ​ដែល​មាន​ជីវិត​រស់​នៅ ល្អ ឬអាក្រក់​នោះ​ៗ ​ក៏​ព្រោះ​អំណាច​របស់​កម្ម ។ ព្រះញាណ​នេះ​ឈ្មោះថា ចុតូបបាតញ្ញាណ, ជួន​កាល​ហៅ​ថា ទិព្វញ្ញាណ ដែល​ប្រែ​ថា មាន​សេចក្តីដឹង​ដូច​ភ្នែក​ទិព្វ (ទិព្វចក្ខុ) ។

គ/ ក្នុងបច្ឆិមយាម (យាមទី៣) ទ្រង់​សម្រេច​បាន​អាសវក្ខយញ្ញាណ គឺ​ជ្រាប​ច្បាស់​នូវ​ធម៌ដែល មាន​ចំណង​ទាក់​ទង​គ្នា​ដូច ជា​ច្រវាក់ (បដិច្ចសមុប្បាទ) ដែល​កើត​មាន​ឡើង​ដោយ​សារ​បច្ច័យទាក់​ទង ត​ៗ​គ្នា​ដូច​ជា សង្ខារ​កើត​មាន​ឡើង​ព្រោះ មាន អវិជ្ជាជាបច្ច័យ, វិញ្ញាណ​កើត​មាន​ឡើង ព្រោះ​មាន​សង្ខារ ជា​បច្ច័យ ឬថា អវិជ្ជា​ជា​បច្ច័យអោយ​កើត​សង្ខារ, សង្ខារជាបច្ច័យ អោយ​កើត​វញ្ញាណ ។-ល-។

នៅ​ទី​បំផុត ​គឺ​ពេល​ជិត​ភ្លឺ​នៃ​រាត្រី ១៥កើត ខែវិសាខនោះ ព្រះអង្គ​បាន​កំចាត់​អស់​អាសវក្កិលេស មិន​មាន​សេសសល់, ព្រះអង្គ​បាន​រក​ឃើញ​ដំណោះ​ស្រាយ​​​គឺ​ហេតុ​​នៃ​សេចក្តី​ទុក្ខ និង​វិធី​កំចាត់​ទុក្ខ ។ ព្រះអង្គ​បាន​ទទួល​ព្រះ​ឋានៈជាពុទ្ធៈ គឺ​អ្នក ត្រាស់ដឹង​នូវ​អរិយសច្ច ៤ គឺៈ សច្ចៈនៃទុក្ខ (ទុក្ខសច្ចៈ), សច្ចៈអំពី​​ហេតុ​នៃ​​ទុក្ខ ​(ទុក្ខសមុទយសច្ចៈ), សច្ចៈ​អំពី​ការ​បញ្ចប់​ទុក្ខ (ទុក្ខនិរោធសច្ចៈ) និង​សច្ចៈ​អំពី​ផ្លូវ នាំ​ទៅ​រក​ការ​បញ្ចប់​ទុក្ខ (មគ្គសច្ចៈ), ទ្រង់​ជា​សព្វញ្ញូពុទ្ធ​ក្នុង​លោក ក្រោម​ដើម​​អស្សត្ថព្រឹក្ស ក្បែរ​មាត់ ស្ទឹង​នេរញ្ជរា (ស្ទឹង​ផល្គុ បច្ចុប្បន្ន) ហើយ​ទ្រង់​បន្លឺ​ជ័យជំនះ​របស់​ព្រះអង្គ ដោយ​ឧទានកថា​ដូច​នេះ​ថាៈ

អនេកជាតិសំសារំ   សទ្ធាវិស្សំ អនិព្វិស្សំ
គហការំ គវេសន្តោ  ទុក្ខា ជាតិ បុនប្បុនំ
គហការក ទិដ្ឋោសិ   បុនគេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា  គហកូដំ វិសង្ខតំ
វិសង្ខារកតំ ចិត្តំ  តណ្ហានំ ខយមជ្ឈគា ។


អាត្មា​អញ កាល​មិន​ទាន់​បាន​ជួប​ប្រទះ (ពោធិញ្ញាណ) នៅ​ឡើយ រវល់​តែ​ស្វែង​រក​នូវ​ជាង​ផ្ទះ​គឺ តណ្ហា អ្នក​ធ្វើ​ផ្ទះគឺ​អត្តភាព ហើយ​អន្ទោល​ទៅ​កាន់​សង្សារ​​មាន​ជាតិ​មិន​​តែមួយ, ជាតិ​គឺ​ការ​កើតរឿយ​ៗ រមែងនាំ​មក​នូវសេចក្តី​ទុក្ខ, នែ​ជាង​ផ្ទះ​គឺ​តណ្ហា (ឥឡូវនេះ) យើង​បាន​ឃើញ​អ្នក​ច្បាស់​ហើយ, អ្នក​ឯង នឹង​ធ្វើ​នូវ​ផ្ទះ​គឺ​​អត្តភាព​(នេះ) អោយ​យើង​ទៀត​ពុំ​បាន​ឡើយ, ឆ្អឹង​ជំនី​គឺ​កិលេស​ទាំង​អស់​របស់​អ្នក​ឯង យើង​បាន​បំបាក់​ចោល​ហើយ ទាំង​កំពូល​នៃ​ផ្ទះ គឺ​អវិជ្ជា​របស់​អ្នក​​ឯង​សោត​ទៀត យើង​ក៏​បាន​បំបាក់ ចោល​ហើយ​ដែរ, ចិត្ត​របស់​យើង​បាន​ដល់​នូវ​ព្រះនិព្វាន​ដែល​មាន​សង្ខារ​ទៅ​ប្រាស​ហើយ, យើង​បាន ដល់​នូវ​ព្រះអរហត្ត គឺ​ការ​អស់​ទៅ​នៃ​តណ្ហា​ទាំង​ឡាយ​ហើយ ។ បន្ទាប់​ពី​ការ​បំពេញករណីយកិច្ច​ក្នុង​ឋានៈ ជា​ព្រះពុទ្ធ​ដើម្បី សត្វ​លោក អស់​រយៈកាល ៤៥ ឆ្នាំ មក ព្រះអង្គ​បាន​ចាក​លោក​នេះ​ដោយស្ងៀមស្ងាត់ ។ គឺ​នៅ​ឆ្នាំ​ទី ៨០ នៃ​ព្រះជន្មាយុ ដែល​ត្រូវ​នឹង​ថ្ងៃ អង្គារ ១៥ កើត ខែវិសាខ ឆ្នាំម្សាញ់ នពស័ក ព្រះអង្គ​​បាន​​យាង​​ចូល​កាន់​បរិនិព្វាន នៅ​ក្រោម​សាល​ព្រឹក្ស ទាំង​គូ នៃ​ទី​ក្រុងកុសិនារា មុន​ពុទ្ធសករាជ ១ ថ្ងៃ គិត​មក​ដល់​ឆ្នាំ ២០០០ នេះ​បាន ២៥៤៤ ឆ្នាំ ហើយ ។ (បើ​គិត​​ដល់​​ឆ្នាំ ២០០៩ នេះ​បាន ២៥៥២ ឆ្នាំ​ហើយ) ។

ពុទ្ធ​គយា​គឺ​ជា​សំវេជនីយស្ថាន​ទី​២ របស់​ពុទ្ធ​បរិស័ទ​ទូទៅ ។ ទោះ​បី​មាន​ជន​អ្នក​បដិបក្ខ​ជា​ច្រើន បាន​ព្យាយាម​បំផ្លិចបំផ្លាញ ជា​ច្រើន​ដង​ក៏​ដោយ, ពោធិមណ្ឌល​​​ជា​កន្លែង​ផ្សាយចេញ​នៃ​សច្ចធម៌ ក៏​នៅ​តែ មាន​ជីវិត​រស់​នៅ​អស់​កាល​ជាង ២៥ សតវត្ស មក​ហើយ ហើយ​នឹង​នៅ​តែ​បន្ត​ជីវិត​រាប់​ពាន់​ឆ្នាំ​​ត​​ទៅ​មុខ​ទៀត​ ។

សំវេជនីយស្ថាន ៤ តំបន់ ជាទី​គួរ​ឃើញ​គួរ​សង្វេគ គឺៈ

១- តំបន់ ឬ​ស្ថាន​ដែល​ព្រះពុទ្ធសក្យមុនី​ទ្រង់​ប្រសូត (ឧទ្យានលុម្ពិនី),
២- តំបន់ ឬ​ស្ថាន​ដែលព្រះពុទ្ធ​បាន​ត្រាស់​ដឹង (ពុទ្ធគយា),
៣- តំបន់ ឬ​ស្ថាន​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ធម្មចក្រ (សារនាថ),
៤- តំបន់ ឬ​ស្ថានដែល​ព្រះពុទ្ធ​ទ្រង់​ចូលបរិនិព្វាន (កុសិនារា) ។

.....................................
(១) ចំណុច​ត្រង់​នេះ មាន​អត្ថន័យ​ស្រប​នឹង​យោបល់​របស់​អ្នក​ប្រាជ្ញគរុកោសល្យបារាំង​ម្នាក់​ដែល​អះ​អាង​ថា ប្រាជ្ញា​ល្អរមែង​រស់ នៅ​ក្នុង​រាងកាយ​ដែល​មានសុខភាព​ដ៏ប្រពៃ ( Une ame saine vit dans un corps saint)
.....................................
ឯកសារពិគ្រោះ
- ល្វី ហ្វីណូត៍ៈ អំពី​ព្រះពុទ្ធសាសនា, បោះ​ពុម្ព​លើក​ទី​៣ ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ១៩៦៤
- ព្រះត្រៃបិដកៈ សុត្តន្តបិដក ទីឃនិកាយ, បោះពុម្ព​ឡើង​វិញ ឆ្នាំ ១៩៩៤
- ឥន្ទប្បញ្ញោភិក្ខុៈ មគ្គុទ្ទសក៍ជីវិត, បោះ​ពុម្ពផ្សាយ​ចែក​ជាធម្មទាន
- បណ្ឌិត ឱម ណាគ្រីៈ ពុទ្ធប្បវត្តិនិទាន, បណ្ណគារ ជឹង ហួនហួត ភ្នំពេញ, ១៩៤៥
- សម្តេច ជួន ណាតៈ វចនានុក្រមខ្មែរ, បោះ​ពុម្ព​លើក​ទី​៥ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧-១៩៦៨
- សម្តេច ហួត តាតៈ ពុទ្ធសាសនា​សង្ខេប, បោះ​ពុម្ពផ្សាយ​ដោយ​ពុទ្ធិកសមាគមកម្ពុជរដ្ឋ

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៤៧២ ដង)
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ១៩,២២៥ ដង)
តើអ្វីដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង?
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៧០១ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៣,០២០ ដង)
ការ​ស្រលាញ់​ខ្លួន​ ត្រូវ​ធ្វើ​ដូចម្ដេច?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿