30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៦,៥៣៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៤៦,២៥៣
សរុប ៣៨៣,៧៣២,៩៤៦
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣៧៣ ដង)

សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣



 
បាន​ឮ​​មក​​យ៉ាង​នេះថា ក្នុង​សម័យ​ពុទ្ឋ​កាល​មានព្រះ​រាជាមួយ​ព្រះ​អង្គ​ព្រះនាម ​រាជកុមារ ទ្រង់​បានសាង​ប្រាសាទ​មួយ​យ៉ាង​ស្អាត​​ ទ្រង់​មាន​ព្រះ​តម្រិះ​ថា យើងនិងធ្វើ​បុណ្យ​ឆ្លង​ប្រាសាទ​ ទើប​ត្រាស់អោយ​និមន្ត​ព្រះសាស្តា​ ទ្រង់ធ្វើ​ការប្រស់​ព្រំ​ក្នុង​ប្រាសាទ​ដោយគ្រឿង​ក្រអូប​ទាំង​ឡាយ ដែល​ផ្សំ​ដោយវត្ថុ​៤យ៉ាង។ ទ្រង់​បានក្រាល​ផ្ទាំង​សំពត់​តាំង​អំពី​ធរណី​ដំបូងមក។

បាន​ឮ​មកថា​ ព្រះ​រាជ​កុមារនោះ​មិនមាន​ព្រះឱរស ព្រោះហេតុ​ដូច្នោះ ទើប​ទ្រង់​ព្រះតម្រិះ​ថា​ បើ​យើង​នឹង​បានបុត្រ ឬ​ធីតា​ពិត​ប្រាកដ​មែននោះ​ព្រះ​សាស្តា​នឹងទ្រង់​ជាន់ផ្ទាំង​សំពត់​នេះ។

លុះ​ទ្រង់​មានព្រះ​តម្រិះដូច្នោះ​ហើយ ក៏​បញ្ជា​អោយ​គេ​ក្រាលផ្ទាំង​សំពត់​ដើម្បី​អោយ​ព្រះ​អង្គ​ជាន់​ ។​ ព្រះ​រាជា​កុមារអង្គ​នោះ​ កាល​ព្រះសាស្តា​ស្តេចយាង​មកដល់​ក៏ថ្វាយ​បង្គំ​ព្រះ​សាស្តា​​ដោយ​បញ្ចង្គ​ប្រតិស្ថាន​ ហើយ​ទទួល​យក​បាត្រ​អំពី​ព្រះហស្ត​ព្រះសាស្តា​ ដោយ​ក្រាប​​ទូល​ថា បពិត្រព្រះអង្គ​ដ៏ចម្រើន​ សូម​ព្រះអង្គ​ស្តេច​ចូល​ទៅចុះ។ ព្រះសាស្តា​មិនចូល​ទៅទេ។

ព្រះរាជ​កុមារអង្វរ​អស់​២-៣​​ដង​ ព្រះសាស្តា​ក៏នៅ​តែ​មិនស្តេច​ចូល​ទៅ​ទៀត​ទ្រង់​ទត​ព្រះ​អានន្ទ។ ព្រះ​ថេរៈ​ជ្រាបការ​ដែលទ្រង់មិនជាន់​សំពត់​ទាំងឡាយ​ ដោយសញ្ញា​ដែលព្រះ​អង្គ​ទ្រង់​ក្រឡេ​ក​​មើលនោះឯង ទើប​ទូល​ព្រះរាជកុមារ​អោយសារសំពត់ទាំង​​ឡាយ​ចេញ​។

បពិត្រព្រះ​រាជកុមារ សូមព្រះអង្គសា​សំពត់​ទាំង​ឡាយ​ចេញចុះ ព្រះមានព្រះភាគ​​ទ្រង់មិន​ជាន់ផ្ទាំង​សំពត់​នោះទេ ព្រោះ​ព្រះតថាគត​ទ្រង់ទត​មើលនូល​ពួកជន​ជំនាន់ក្រោយ។

ព្រះរាជកុមារ​ ទ្រង់សារផ្ទាំង​សំពត់ទាំង​ឡាយចេញ ហើយ​ទទួលអារធនា​ព្រះសាស្តា​អោយ​ស្តេច​ចូល​ទៅខាងក្នុង ទ្រង់​អង្គាស​អោយស្កប់ស្កល់​ដោយ​យាគូរ និង​បង្អែម​ហើយ គង់​ក្នុង​ចំណែកម្ខាង ថ្វាយបង្គំ​ហើយ​ទូលថា៖ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះអង្គ​ជា​ឧប​ដ្ឋាក​​របស់ព្រះអង្គ ដល់​ព្រះអង្គ​ជាទីពឹង​៣​ដងហើយ គឺខ្ញុំព្រះ​អង្គ​នៅ​ក្នុងផ្ទៃ​ ដល់​ព្រះ​អង្គ​ជា​ទី​​ពឹង​ម្តង, លើក​ទី២ ក្នុង​ពេល​ដែលខ្ញុំព្រះ​អង្គនៅ​ជាក្មេង​តូច, ចំណែក​លើទី៣​ ក្នុង​កាល​ដែល​​ខ្ញុំព្រះអង្គ​ដឹងក្តី​ហើយ ព្រះអង្គទ្រង់មិនជាន់​ផ្ទាំង​សំពត់របស់​ខ្ញុំ​ព្រះអង្គនោះ ព្រោះ​ហេតុអ្វី?

ព្រះ​សាស្តា ៖​ បពិត្រ​រាជកុមារ​ ចុះព្រះអង្គត្រិះរិះ​យ៉ាង​ណា ទើប​ក្រាលផ្ទាំងសំពត់?
រាជកុមារ ៖ បពិត្រ ព្រះ​អង្គដ៏​ចម្រើន ខ្ញុំព្រះអង្គគិត​ដូច្នេះ​ថា បើយើងនឹង​បានបុត្រ ឬធីតា​ពិត​​ប្រាកដមែននោះ ព្រះសាស្តា​ទ្រង់នឹង​ជាន់ផ្ទាំង​សំពត់​របស់​យើង ខ្ញុំ​ព្រះអង្គ​បាន​គិត​ដូច្នោះទើប​ក្រាល​ផ្ទាំងសំពត់។
ព្រះសាស្តា ៖ ពិតមែន​ហើយរាជកុមារ។
រាជកុមារ ៖ ព្រោះ​ហេតុ​អ្វី ព្រះ​អង្គ?
ព្រះ​សាស្តា ៖ ព្រោះកាល​ដែល​ព្រះអង្គ​​ និង ព្រះជាយា​ ជាអ្នក​មានសេចក្តី​​ប្រមាថក្នុង​អត្តភាព​មុន។

គ្រានោះ​​ព្រះ​សាស្តា​ ទ្រង់​នាំអតីតនិទានមកសម្តែង​ប្រាប់រាជ​កុមារនោះ​ដូច្នោះថា៖ បាន​ឮ​ ថាក្នុងអតីត​មនុស្ស​ជាច្រើននាក់​បានជិះ​សំពៅទៅកាន់​មហាសមុទ្រ​។​សំពៅនោះបានបែក​កណ្តាល​សមុទ្រមានពីរនាក់​ស្វាមី​ភរិយា​ប្រវេ​ប្រវាបាន​ក្តាបន្ទះ​មួយ ដែលហូរទៅ​កាន់កោះ​តូច​ដែល​មាននៅក្នុង​ចន្លោះ។

ពួកសត្វ​ស្លាប​បាន​រស់នៅលើ​កោះនោះឯង​ ពួក​ពីរ​នាក់​ប្តី​ប្រពន្ឋ​​មិនឃើញ​មានវត្ថុ​ដ៏ទៃ​ដែលគួរបរិភោគបាន ត្រូវសេចក្តី​ស្រែកឃ្លាន​ដុតរោល ក៏ដុត​ពងសត្វ​ទាំងឡាយបរិភោគ។ កាលពងសត្វ​ទាំងឡាយ​មិនគ្រប់​គ្រាន់ក៏ចាប់​សត្វ​ទាំង​ឡាយ​អាំង​ស៊ីទៀត ​ក្នុងបឋម​វ័យក្តី  មជ្ឃិមវ័យក្តី  បច្ឆិមវ័យក្តី​ បានបរិភោគយ៉ាងនោះឯង សូម្បី​តែវ័យមួយ​ណា​ក៏មាន​សេចក្តី​ប្រមាថដែរ​ ម្យ៉ាងទៀត​បណ្តាលជន​ទាំងពីរ​នោះ សូម្បី​តែ​​ម្នាក់ ក៏មិនបានដល់នូវ​កាលមិន​ប្រមាថដែ។

ព្រះមានព្រះភាគ ទ្រង់​សម្តែងបព្វកម្ម​របស់រាជកុមារ​យ៉ាងនោះ​ហើយ ក៏មានព្រះពុទ្ឋ​ដីកា​ថា ម្នាលរាជកុមារ ក្នុងកាលនោះ បើព្រះអង្គ និងភរិយាមិន​ប្រមាថ​ក្នុងវ័យណាមួយ​ទេ​នោះ​ បុត្រ ឬធីតាគប្បី​កើត​ក្នុងវ័យណាមួយ​ បើអ្នក​ទាំងពីរ​សូម្បីតែម្នាក់ ជាអ្នកមិនប្រមាថ​បុត្រ ​ឬ ធីតានឹង​អាស្រ័យអ្នកដែល​មិនប្រមាថនោះហើយ នឹងកើតឡើង​បាន។

ម្នាលរាជកុមារ បុគ្គលកាល់បើដឹង​ខ្លួន​ឯងថា ខ្លួជាទី​ស្រលាញ់​របស់ខ្លួន គម្បីមិន​ប្រមាថ​ គម្បី​រក្សាអោយ​បាន​ក្នុង​វ័យ​ណាមួយ ដូចនេះហើយ ព្រះមានព្រះភាគ​ត្រាស់​ព្រះ​គា​ថា​នេះ​ថា​៖

អត្តានញ្ចេ បិយំ ជញ្ញា         រក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណអញ្ញតរំ យាមំ            បដិជគ្គេយ្យ បណ្ឌិតោ។


បើបណ្ឌិត​ដឹងខ្លួន​ថា ខ្លួន​ជាទី​ស្រលាញ់ គួររក្សា​ខ្លួននោះអោយ​ល្អ គួរស្ងួន​គ្រង​ខ្លួន​ទុកក្នុង​វ័យទាំង​ ៣​វ័យណាមួយ។

(ដកស្រង់ចេញសៀវភៅ ធម្មបទដ្ឋកថា អដ្ឋកថាធម្មបទ​ វគ្គទី​១២-១៣ ដែលរៀបរៀង ភិក្ខុសុវណ្ណថេរោ លឹម-ធន់)

វាយអត្តបទដោយ៖ ឧបាសក ទី វ៉េងណៃ ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៣៥៨ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣១៤ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦០៤ ដង)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿