Wednesday, 20 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 165,123
Today
Yesterday 176,619
This Month 3,458,893
Total ២២៨,២៣៣,៦៧៦
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/1062/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (17313 Read)
រឿង​ទីឃាវុកុមារ (ចាក ធ. ខុ.) (សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង) កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី ដែនកាសី ព្រះ​បាទ​ទី​ឃិតិ​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​សាវត្ថី​ដែន​កោសល ។ គ្រា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​លើក​ពល​ទៅ​វាយ​ក្រុង​សាវត្ថី​បាន ។ ព្រះ​បាទ​ទីឃីតិ​នាំ​ព្រះ​អគ្គមហេសី​ទៅ​អាស្រ័យ​នឹង​ស្មូន​ឆ្នាំង​ម្នាក់​ក្នុង​ប្រទេស​១ ជា​ទី​បំផុត​ដែន ។
images/articles/1068/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (8903 Read)
ធម្មតា​សត្រូវ​រមែង​ប្រាថ្នា​អាក្រក់ ចង់​ឲ្យ​កើត​នូវ​សេចក្តី​វិនាស​ហិនហោច​ដល់​គ្នា​នឹង​គ្នា ។មនុស្ស​ក្រោធ​នឹង​សាង​នូវ​សេចក្តី​វិនាស ឲ្យ​ដល់​ខ្លួន​ឯង​ច្រើន​យ៉ាង ដោយ​សត្រូវ​មិន​ចាំ​បាច់​ធ្វើ​អ្វី​ឲ្យ​លំបាក​ផង ក៏​បាន​សម​ចិត្ត​របស់​គេ ដូច​ជា សត្រូវ​ប្រាថ្នា​ថា សូម​ឲ្យ​វា​មិន​ល្អ​មិន​ស្អាត មាន​ពណ៌​សម្បុរ​អាក្រក់ឬ​សូម​ឲ្យ​វា​ដេក​ជា​ទុក្ខ សូម​ឲ្យ​វា​វិនាស​ហិន​ហោច​នូវ​ប្រយោជន៍ សូម​ឲ្យ​វា​វិនាស​ទ្រព្យ​សម្បត្តិ វិនាស​យស វិនាស​ចាក​មិត្ត នឹង​សូម​ឲ្យ​វា​ស្លាប់​ទៅ​ធ្លាក់​នរក​ជា​ដើម ។ ជា​ទី​សង្ឃឹម​បាន​ដូច​ចិត្ត​របស់​សត្រូវ ត្រង់​ដែ​លបុគ្គល​អ្នក​ក្រោធ​ហើយ បាន​ធ្វើ​នូវ​សេចក្តី​វិនាស ទាំង​នេះ​ឲ្យ​កើត​មាន​ដល់​ខ្លួន សម​តាម​បំណង ដែល​សត្រូវ​របស់​គេ​ប្រាថ្នា​ហើយ ។ដោយ​ហេតុ​នេះ សត្រូវដែល​ពូកែ ទើប​រក​វិធី​ក្លែង​​ញុះញុង ឲ្យ​ផ្នែក​ម្ខាង​ទៀត​មាន​ការ​ខឹង​ក្រោធ​ដោយ​ប្រការ​ផ្សេង​ៗ ឬ​ក៏​ឲ្យ​មាន​ការ​បែក​បាក់​គ្នា ។ កាល​បើ​បាន​ដឹង​ដូច្នេះ​ហើយ គឺ​មិន​ត្រូវ​ប្រទូស​រ៉ាយ​ខ្លួន​ឯង​ដោយ​ការ​ខឹង​ក្រោធ​ឡើយ ។ វា​ជា​ការ​ត្រឡប់​ទៅ​វិញ កាល​បើ​អាច​គ្រប់​គ្រង​ចិត្ត​បាន គឺ​ប៉ះ​នឹង​អារម្មណ៍​ដែល​នាំ​ឲ្យ​ក្រោធ​ក៏​មិន​ខុស​ប្រក្រតី ធ្វើ​ការងារ​អ្វី​ៗ របស់​ខ្លួន​ទៅ​តាម​ធម្មតា យ៉ាង​នេះ រមែង ធ្វើ​ឲ្យ​អ្នក​ដែល​ប្រាថ្នា​មិន​ល្អ​មក​លើនោះ​ បែរ​ទៅ​ជា​មាន​សេចក្តី​ទុក្ខ​ទោមនស្ស ដោយ​ខ្លួន​ឯង​ទៅ​វិញ ឯ​អ្នក​ដែល​មិន​ក្រោធ​ក៏​ត្រូវ​បាន​សម្រេច​នូវ​ប្រយោជន៏ មិន​មាន​អ្វី​ត្រូវ​វិនាស ហិន​ហោច​នោះ​ទេ ។ ការ​មិន​ក្រោធ​មាន​តែ​ការ​ចម្រើន ធ្វើ​ឲ្យ​សម្បូណ៌​មិត្ត​ខ្សត់​សត្រូវ និង​ទទួល​បាន​នូវ​ជ័យ​ជម្នះ​ក្នុង​ជីវិត ដែល​ជា​ជ័យ​ជម្នះ​មិន​ត្រឡប់​ចាញ់​វិញ​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1073/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (37607 Read)
រឿង​នាង​ចិញ្ចមាណវិកា (ចាក ធ. ខុ.) (ការ​ពោល​ដាក់​ទោស​កំហុស​ទៅ​លើ​អ្នក​ដទៃរមែង​ត្រូវ​ត្រឡប់​បាន​មក​ខ្លួន​វិញ) សេចក្តី​ថា ក្នុង​បឋម​ពោធិកាល ព្រះ​កិត្តិនាម​នៃ​ព្រះ​មរម​សាស្តា​ល្បី​ល្បាញ​ខ្ចរ​ខ្ចាយ​សព្វ​ទិស​ទី ពួក​ទេវតា នឹង​មនុស្ស​ទាំង​ឡាយ​បាន​សម្រេច​នូវ​អរិយធម៌ ដោយ​បាន​ស្តាប់​ធម្ម​ទេសនា​ព្រះ​អង្គ​ម្លោះ​ហើយ​លាភសក្ការះ​កើត​ឡើង​ដល់​ព្រះ​អង្គ
images/articles/1076/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (4264 Read)
មនុស្ស​យើង​ម្នាក់​ៗ​ត្រូវ​ការ​សភាព​ត្រជាក់​ចិត្ត​ចង់​បាន​នូវ​សេចក្តី​ស្ងប់​ចិត្ត ហើយ​គិត​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្លួន​បាន​សប្បាយ​ចិត្តជា​រៀង​រាល់​ថ្ងៃ​ បុគ្គល​ខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ដើរ​លេង​តាម​ឆ្នេរសមុទ្រ​ខ្លះ ព្រៃ​ភ្នំ​ខ្លះ ទៅ​កាន់​ប្រាសាទ​បុរាណ​ខ្លះ ទៅ​កាន់​ឧទ្យាន​ផ្កាតូច​ធំ ខ្លះ​ទៅ​កាន់​ស្រុក​ឆ្ងាយ​ជិត​ខ្លះ​ទៅ​មើល​ល្បែង​របាំ​ច្រៀង​រាំ​ខ្លះ​ស្តាប់​តន្ត្រី​ខ្លះជិះ​យាន​ជំនិះ​តាម​ដង​វិថី​តូច​ធំ​ខ្លះ ទៅ​កាន់​ទី​ផ្សារ​លក់​ទំនិញ​ខ្លះ​រហូត​ដល់ ហ៊ាន​បរិភោគ​ទឹក​ស្រវឹង ទៀត​ផង​ប៉ុណ្ណោះ​​ជា​ដើម គឺ​ដើម្បី​ឲ្យ​ខ្លួន​សប្បាយ បាន​ត្រជាក់​ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង គឺ​សេចក្តី​ទុក្ខ​សោក ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់​នេះ​មិន​អាច​បាន​ធូរស្រាល​អំពី​សេចក្តី​ទុក្ខ​សោក ប៉ុន្តែ​ការ​ដើរ​ទស្សនា ទាំង​អស់​នេះ​មិន​អាច​បាន​ធូរ​ស្រាល​អំពី​សេចក្តី​ទុក្ខសោក​បាន​ឡើយ ឬ​បើ​បាន​ធូរ​ស្រាល​ខ្លះ​នោះ​ក៏​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ប្រៀប​ដូច​ជា​ថ្នាំ​ស្ពឹក ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុង​រយះ​ពេល​ខ្លី​គឺ​១ម៉ោង ២ ម៉ោង ឬ ១​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ការ​ដើរ​គ្រប់​ទី​កន្លែង​មិន​មែន​ជា​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ធូរ​ស្រាល​បាន​ត្រជាក់​ចិត្ត​ដូច​ជា​ការ​ធ្វើ​ទាន​រក្សា​សីល​ចំរើន​មេត្តា​ចិត្ត​ព្រោះ​ការ​រក្សា​សីល​ជា​ដើម​ទើប​អាច​រំលត់​នូវ​សភាព​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត​បាន គប្បី​ជ្រាប​ថា​សេចក្តី​សុខ​មិន​មែន​នៅ​ឆ្ងាយ​អំពី​ក្នុង​ចិត្ត​របស់​ខ្លួន​ទេ ហើយ​សេចក្តី​ទុក្ខ ក៏​នៅ​ក្នុង​ចិត្ត​ដែរ​ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទី​ឆ្ងាយ​ៗ ក៏​មាន​ចិត្ត​រួម​ដំណើរ​ទៅ​ជាមួយ​ដែរ ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​វា​មាន​នៅ​ក្នុង ទី​នោះ​បើ​មាន​បញ្ញា នៅ​ទី​បញ្ញា នៅ​ទី​នើ បញ្ញា​នោះ​ឯង​ក៏​រំលត់​នូវ​សេចក្តី​ទុក្ខ​នោះ​បាន ។ - មិន​ត្រជាក់​ទេ បើ​នៅ​តែ​ឱប​ភ្លើង -មិន​ត្រជាក់​ទេ បើ​នៅ​តែ​ប្រកាន់ -មិន​ត្រជាក់​ទេ បើ​នៅ​តែ​ជាប់​ជំពាក់ -មិន​ត្រជាក់​ទេ បើ​នៅ​តែ​ខឹង​ក្រោធ​ច្រើន -មិន​ត្រជាក់​ទេ បើ​នៅ​តែ​មាន​គំនិត​ខូច -មិន​ត្រជាក់​ទេ បើ​នៅ​តែ​មាន​គំនិត​យល់​ខុស -មិន​ត្រជាក់​ទេ បើ​នៅ​តែ​ច្រណែន​អ្នក​ដទៃ -មិន​ត្រជាក់​ទេ បើ​នៅ​តែ​ទ្រុស្ត​សីល -មិន​ត្រជាក់​ទេ​បើ​មិន​មាន​បញ្ញា នត្តិ សន្តិ បរំ សុខំ ពុំ​មាន​សេចក្តី​សុខ​ដទៃ ក្រៅ​អំពី​សេចក្តី​ស្ងប់​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត រៀបរៀង​ដោយៈ ធម្មាចារ្យ​ កែវ​ វិមុត្ត វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1080/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (10088 Read)
រឿង​នាង​ចូឡសុភទ្ទា (ចាក ធ. ខុ.) កាល​ព្រះ​បរម​គ្រូ គង់​នៅ​វត្ត​ជេតពន​ទ្រង់​សម្តែង​ធម៌​បា្ររព្ធ​នឹង​នាង​ចូឡ​សុភទ្ទា ជា​ធីតា​របស់​អនាថ​បិណ្ឌក​សេដ្ឋី ។ មាន​សេចក្តី​ដំណាល​ថា សេដ្ឋី​បុត្រ​ឈ្មោះ​ ឧគ្គៈ នៅ​ឧគ្គនគរ​ជា​មិត្ត​សម្លាញ់​នឹង​អនាថបិណ្ឌិក តាំង​ពី​កាល​នៅ​ក្មេង​ៗ ម្ល៉េះ ។ ជន​ទាំង​ពីរ​នាក់​នោះ កាលនៅ​រៀន​មន្ត​ក្នុង​សំណាក់​អាចារ្យ​ជា​មួយ​គ្នា
images/articles/1081/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (13824 Read)
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់ (ចាក គ.ប) (ការ​វៃ​ឆ្លាត​របស់​ស្ត្រី​ក្បត់​ប្តី) នៅ​ក្នុង​បុរីទ្ធា​រាវតី មាន​ស្រ្តី​ម្នាក់​ជា​ភរិយា​គោបាល ជា​ស្រ្តី​ចិត្ត​​ហើរ​ហីយ ទៅ​ចង​ចិត្ត​រីក​រាយ​ដោយ​ផ្លូវ​កាម​លោកិយ​នឹង​មន្ត្រី​កាន់​ការ​ទណ្ឌ​នាយក ព្រម​ទាំង​បុត្រ​កំលោះ​គាត់​ផងនៅ​ក្នុង​ក្រុង​នោះ ។ ថ្ងៃ​មួយ ភរិយា​គោបាល​នោះ​អង្គុយ​ប្រឡែង​លេង​ជា​ទីរីករាយ​ជា​មួយ​នឹង​បុត្រ​ទណ្ឌ​នាយក​ដោយ​តាម​តណ្ហា ។
images/articles/1082/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (70340 Read)
មាន​សម្បត្តិ​តែ​ក្របុណ្យ មនុស្ស​ក្នុង​លោក អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​មាន​ច្រើន​នាក់​ដូច​ជា​សេដ្ឋី គហបតី អ្នក​មាន​ដី​ស្រែ​ចំការ រថយន្ត តូវ​ធំ​មាស​ប្រាក់​ជា​ច្រើន និង អ្នក​បម្រើ​ប្រុស ស្រី​ទៀត​ផង បុគ្គល​នោះ​នៅ​តែ​មិន​មាន​ឱកាស ដើម្បី​បំពេញ​បុណ្យ​កុសល​សំរាប់​ជា​ទី​ពឹង​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​សភាព​កំណាញ់ រិះ​ស្វិត​ស្វាញ រហូត​អស់​ជីវិត​នេះ​ហើយ​ហៅ​ថា មាន​សម្បត្តិ​តែ​ក្រ​បុណ្យ ។
images/articles/1083/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (71912 Read)
ហេតុ​អ្វី​បាន​ជា​សត្វ​លោក​យើង ឃើញ​គេ​មាន​សេចក្តី​សុខ​​មាន​យស​ជា​ដើម​ហើយ​ក៏​ច្រណែន​នឹង​អ្នក​ដទៃ​នោះ ៗ មក​អំពី​ក្នុង​ចិត្ត​មិន​មាន​មេត្តា​គឺ​សេចក្តី​រាប់​អាន កមិន​មាន​មុទិតា គឺ​សេចក្តី​ត្រេក​អរ​តាម​នៅ​ពេល​ដែល​អ្នក​ដទៃ​មាន​សេចក្តី​សុខ​ជា​ដើម គួរ​ពិចារណា​តាម​ព្រះ​ពុទ្ធ​ដីកា​ថា
images/articles/1085/Untitled-1-Recovered.jpg
Today
Public date : 20, Oct 2021 (16851 Read)
មាន​ព្រះ​ពុទ្ធ​វចនៈ​កន្លែង​មួយ​បាន​សម្តែង​ថា ក្នុង​សង្សារ​វដ្ដ គឺ​ការ​វិល​វល់​កើត​ស្លាប់​ដែល​កំណត់​ទី​បំផុត​ខាង​ដើម​មិន​បាន​នេះ សត្វ​ណា​ដែល​មិន​ធ្លាប់​ជា​មាតា​ មិន​ធ្លាប់​ជា​បិតា​ មិន​ធ្លាប់​ជា​បុត្រមិន​ធ្លាប់​ជា​ធីតា​នឹង​គ្នា សត្វ​នោះ​មិន​ងាយ​រក​បាន​ទេ​ដូច្នេះ កាល​បើ​មាន​ហេតុ​នាំ​ឲ្យ​ក្រោធ​កើត​ឡើង​ពី​អ្នក​ណា គប្បី​ពិចារណា​ថា បុគ្គល​នោះ​ធ្លាប់​ជា​មាតា​របស់​យើង​បុគ្គល​នោះ​ធ្លាប់​ជា​បិតា​របស់​យើង ។ អ្នក​ដែល​ជា​មាតា​នោះ រក្សា​កូន​ទុក​ក្នុង​ពោះ​ជា​ច្រើន​ខែ គ្រា​កាល​កើត​ចាក​ផ្ទៃ​មក​ហើយ ក៏​ចិញ្ចឹម​ថែរក្សា​មិន​ខ្ពើម​មូត្រ​លាមក ទឹក​មាត់​ទឹក​សម្បោរ​ជា​ដើម ចាប់​កាន់​ជូត​លាង​ដោយ​ដៃ​យ៉ាង​ស្និទ្ធ ឱប​កូន ព​កូន បី​កូន​បំបៅ​ដោះ ចិញ្ចឹម​កូន​ឲ្យ​រស់ ឲ្យ​រៀន ។ ល ។ ចំណែក​លោក​ជា​បិតា​ដើរ​ផ្លូវ​លំបាក​ផ្លូវ​ឆ្ងាយ​ជួប​ភ័យ​ព្រួយ​ក្នុង​មុខ​របរ​ជួញ​ដូរ បិតា​ខ្លះ​ទៅ​ធ្វើ​សង្គ្រាម​បិតា​ខ្លះ​ចុះ​ទូក​ទៅ​កណ្តាល​សមុទ្រ បិតា​ខ្លះ​ធ្វើ​ការ​លំបាក​ផ្សេង​ៗ​ទៀត ដើម្បី​ប្រមូឡ​ទ្រព្យ​មក ដោយ​គិត​ថា​នឹង​ចិញ្ចឹម​កូន​តូច ។ទោះ​ជាមិនមែន​មាតា​បិតា ក៏​អាច​ជាបង ជា​ប្អូន​ជា​ញាតិ ជា​មិត្ត ដែល​ធ្លាប់​បាន​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា ។ ដូច្នេះ ការ​ដែល​មាន​ចិត្ត​អាក្រក់ ខឹង​ក្រោធ​ស្អប់​ខ្ពើម​ដល់​បុគ្គល​ទាំង​នោះ​គឺ​ជា​ការ​មិន​សម​គួរ​សោះ​ឡើយ ។ព្រោះ​តែ​ការ​ហួ​ង​ហែង​​កូន​ប្រុស​ស្រី សន្សំ​ទ្រព្យ​ទុក​សម្រាប់​កូន ទើប​បាន​មិន​ធ្វើ​ទាន មិន​បាន​រក្សា​សីល ភ្លាត់​គតិ​ខ្លួន​ឯង​ទៅ​នរក​ ឬ​ប្រេត​តិរច្ឆាន​ អស់​កាល​ដ៏​យូរ​អង្វែង ទើប​បាន​កើត​មក​ជា​មនុស្ស​កំសត់​ក្រីក្រ ពិការ​ខ្វាក់​ខ្វិន លំបាក​លំបិន ត្រាច់​ចរ​សូម​ទាន ដូច្នេះ ទើប​យើង​មិន​ត្រូវ​ញ៉ាំង​ចិត្ត​ឲ្យ​ប្រទូស្ត ឬ ឲ្យ​ស្អប់​ខ្ពើម​ទៅ​លើ​អ្នក​ដែល​ធ្លាប់​ពលី​ជីវិត​ចំពោះ​យើង​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/535/tona-1.png
Today
Public date : 20, Oct 2021 (13887 Read)
រឿងនាងថូនទាសី (ចាក វិ. ខុ.) (ទឹកមួយក្អមរបស់ស្ត្រីមានសទ្ធា ដូរយកសិរីក្នុងស្ថានសួគ៌បាន) ក្នុងពុទ្ធកាល, ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្តេចយាងទៅ ដែនកោសល​ជាមួយ​និង​ភិក្ខុ​សង្ឃ៥០០អង្គ ទ្រង់យាង​ចូលទៅសម្រាក​ព្រះកាយក្នុងថូនគ្រាម
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).