Monday, 20 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 55,427
Today
Yesterday 187,987
This Month 6,175,122
Total ៣៩៨,៤៣៣,៥៦៦
ADVISE
images/articles/1191/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (22,863 Read)
បាប​មិត្ត​មាន​ន័យ​ថា មិត្ត​អាក្រក់​មិត្ត​នាំ​ឲ្យ​យើង​វិនាស​ចាក​គុណធម៌។ យើង​ត្រូវ​ដឹង​ថា​ មិត្ត​ប្លមមាន​ចំណុចធំៗ​៤​គឺ៖ ១- មនុស្ស​​ដែល​គិត​យក​តែ​ប្រយោជន៍​ខ្លួន ២- មនុស្ស​ល្អ​តែ​សំដី ៣- មនុស្សដែល​និយាយ​ចាក់​បណ្ដោយ​ឲ្យ​គាប់​ចិត្ត ៤- មនុស្ស​ជា​សំឡាញ់​ក្នុង​ផ្លូវ​វិនាស។ នេះ​ជា​គោល​ធំៗ របស់​បាប​មិត្ត ដែល​យើង​អាច​ស្ដាប់​បាន​តែ​យើង​ក៏​ត្រូវ​ដឹង​ថា យើង​អាច​ស្ដាប់​បាន​ដោយ​ស្ថាន៤ យ៉ាង​ទៀត​របស់​មិត្ត​ដែល​គិត​យក​តែ​ប្រយោជន៍​ខ្លួន​គឺ៖ ១- មិត្ត​គិត​តែ​ប្រយោជន៍​ខ្លួន ២- មិត្ត​ប្រាថ្នា​យក​របស់​ច្រើន​ដោយ​ឲ្យ​របស់​តិចតួច ៣- ទាល់​តែ​មាន​ភ័យ​ទើប​ជួយ​កិច្ចការ​របស់​មិត្ត ៤​- សេពគប់​មិត្ត​ព្រោះ​ហេតុ​តែ​ប្រយោជន៍។ មិត្តល្អតែសម្ដី​ត្រូវ​ស្គាល់​ដោយ​ស្ថាន ៤ យ៉ាង​គឺ៖ ១- មិត្ត​ទទួល​រាក់ទាក់​ដោយ​របស់​ដែល​កន្លង​ហើយ ២- ទទួល​រាក់​ទាក់​ដោយ​របស់​មិន​ទាន់​មាន​មក ៣- សង្គ្រោះ​ដោយ​អំពើ​ឥត​ប្រយោជន៍ ៤- កាល​កិច្ច​ទាំង​ឡាយ​កើត​ឡើយ​ភ្លាមៗ ក៏​សំដែង​អាង​របស់​ខូច​ខាត។ មិត្ត​និយាយ​ចាក់​បណ្ដោយ​ឲ្យ​គាប់​ចិត្ត​ត្រូវ​ស្គាល់​ដោយ​ស្ថាន​៤ យ៉ាង​គឺ៖ ១- បើ​មិត្ត​ធ្វើ​អំពើ​អាក្រក់​ក៏​យល់​ព្រម​តាម ២- មិត្ត​ធ្វើ​អំពើ​ល្អ​ក៏​យល់​ព្រម​តាម ៣- ពណ៍នា​គុណ​មិត្ត​តែ​ចំពោះ​មុខ ៤- ពោល​ទោស​មិត្ត​តែ​ទី​កំបាំង​មុខ មនុស្ស​សំឡាញ់​ក្នុង​ផ្លូវ​វិនាស​យើង​ត្រូវ​ស្គាល់​ដោយ​ស្ថាន​ ៤ យ៉ាង​គឺ៖ ១- សំឡាញ់​នាំ​យើង​ទៅ​ផឹក​ស៊ី​ស្រីញី​អូន​បង ២- នាំ​យើង​ដើរ​លេង​យប់​ព្រលប់​ខុស​កាលវេលា ៣- នាំ​យើង​ទៅ​មើល​កុន វីឌីអូ មហោស្រព ខារ៉ាអូខេ ៤- នាំ​យើង​ទៅ​លេង​ភ្នាល់។ នេះ​ជា​កំពូល​បាបមិត្ត ដែល​នាំ​ឲ្យ​យើង​វិនាស​ហីន​ហោច​ចាក​គុណធម៌​ចាក​អំពើល្អ។ ព្រោះ​អាស្រ័យ​បាបមិត្ត​មនុស្ស​យើង​សព្វ​ថ្ងៃ ក្លាយ​ទៅ​ជា​មនុស្ស​ជើង​កាង អ្នកលេង​ប្រចាំ​ស្រុកភូមិ​និមួយៗ មិន​ហ៊ាន​ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ មាន​ទាំង​បក្សពួក​បងធំ​បងតូច​ស្ទើរ​ពេញ​ប្រទេស គួរ​ឲ្យ​ភ័យ​ខ្លាចណាស់ គឺ​ថា​បាប​មិត្ត​នាំ​យើង​ជក់​គ្រឿង​ញៀន​មាន យ៉ាម៉ា (ថ្នាំសេះ) យ៉ាបា (ថ្នាំឆ្កួត) ថ្នាំក្រវីក្បាល និង​ហិតកាវ​ជា​ដើម បាប​មិត្ត​នាំ​យើង​ទៅ​ផឹក​គឺយើង​ជា​អ្នក​ផឹក បាប​មិត្ត​នាំ​យើង​ទៅ​លេង​ល្បែង​គឺ​យើង​អ្នក​លេង​ល្បែង បាប​មិត្ត​នាំ​យើង​លេង​ស្រី​គឺ​យើង​ក្លាយ​ជា​អ្នក​ញៀន​ញ៉ាម​ក្នុង​កាមគុណ នេះ​ឯង​សុទ្ធ​តែ​ទោស​នៃ​ការ​សេព​គប់​បាប​មិត្ត។ ដោយ​៥០០០​ឆ្នាំ​
images/articles/1192/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (20,524 Read)
ភរិយា​មាន​ ៧ ពួក តើ​យើង​ត្រូវ​ធ្វើ​ភរិយា​ប្រភេទ​ណា? ក្នុង​ភរិយា​ទាំង​ប្រាំពីរ​ដែល​ព្រះពុទ្ធ​ទ្រង់សំដែង គឺ៖ ១- វធសមាភរិយា ភរិយា​ត្រេកអរ​បុរស​ដទៃ (មាន​សហាយ) មើល​ងាយ​ប្ដី ខ្វល់​ខ្វាយ​សម្លាប់​ប្ដី។ ២- ចៅរីសមាភរិយា ភរិយា​លួច​ទ្រព្យ​ពីផ្ទះ (ទ្រព្យ​ដែល​ប្ដី រក​បាន​មក​ហើយ លួច​យក​ទៅ​ផឹក​ស្រា​លេង​ល្បែង​ចាយ​វាយ​ផ្ដេស​ផ្ដាស)។ ៣- អយ្យសមាភរិយា ភរិយា​ធ្វើការ​កៀបសង្កត់​ប្ដី ឲ្យ​នៅ​ក្នុង​អំណាច​ខ្លួន
images/articles/1193/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (13,207 Read)
កូន​ជាទី​ស្រឡាញ់! ធម៌​ដែល​នឹង​ធ្វើ​ឲ្យ​គូ​គ្រង​នៅ​ជា​មួយ​គ្នា រហូត​ត​ទៅ​នោះ ក៏​គឺ​ការ​ស្មោះ​ត្រង់​ដល់​គ្នា មិន​ក្បត់​ចិត្ត​គ្នា រក្សា​ពាក្យ​សន្យា​ថា​ស្មោះ​ត្រង់​ដល់​គ្នា​ តាំង​តែ​ពី​ដំបូង​មក​នោះ​ឯង ។ សច្ចៈ​តាំង​ចិត្ត​ស្មោះ​ត្រង់​ មាន​តួនាទី​ធ្វើ​ជា​សោរ​មាស ចាក់​បេះ​ដូង​ស្វាមី​និង​បេះ​ដូង​ភរិយា​ឲ្យ​ជាប់​គ្នា ។ កាល​បើ​មាន​សច្ចៈ​ចិត្ត​មួយ​ថ្លើម​មួយ​ហើយ អ្វី​ដទៃ​ផ្សេង​ទៀត ដូច​ជា ការ​យល់​ចិត្ត​គ្នា ការ​ឲ្យ​អភ័យ សេចក្តី​អត់​ធន់​ការ​បរិច្ចាគ​លះ​បង់ ការ​ទូន្មាន​ចិត្ត​និង​ការ​ដឹង​គុណ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម​ក៏​រមែង​តាម​មក​ដង្ហែ​សច្ចៈ ។ ការ​ស្មោះ​ត្រង់​នឹង​គ្នា​រវាង​ភរិយា​ស្វាមី ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​រស់​នៅ​សុខ មិន​ឈ្លោះ​ប្រកែក​ទាស់​ទែង​លែង​លះ​គ្នា មិន​រង្កៀស​សង្ស័យ​គ្នា មិន​ប្រច័ណ្ឌ​គ្នា​ជាដើម​ដូច្នេះ ការ​ស្មោះ​ត្រង់​ជា​សភាវៈ​ល្អ​ខ្លាំង​ណាស់​សម្រាប់ភរិយាស្វាមី គួរ​ថែរក្សា​ថ្នាក់​ថ្នម​ទុក​ឲ្យ​ល្អ​ជា​ទី​បំផុត ។ ដល់​ពេល​កូនមាន​គ្រួសារ កូន​ត្រូវ​ចាប់​យក​នូវ​ការ​ស្មោះ​ត្រង់​នេះ​មក​រក្សា​ទុក​កុំ​ខាន ដើម្បី​ឲ្យ​គ្រួ​សារ​របស់​កូន​បាន​សុខ​សប្បាយ​និង​ភ្លឺ​ស្វាង ។ បើ​ចំណែក​ខាង​ណា​មួយ​មិន​ស្មោះ​ត្រង់​ទៅ​វិញ​នោះ និង​រស់នៅ​មិន​បាន​សុខ​ឡើយ កូន​គិត​មើល​ចុះ ការ​ដែល​ត្រូវ​ឃើញ​មុខ​គ្នា​នឹង​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​នោះ តើ​មាន​ការ​ចង្អៀត​ចង្អល់​តូច​ចិត្ត លំបាក​ចិត្ត​យ៉ាងណា កូន​គង់​តែ​គិត​ឃើញ​មិន​ខាន​ដូច្នេះ ទើប​ប្តី​ប្រពន្ធ​មិន​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ជា​មនុស្ស​នៅ​ក្រៅ​បេះ​ដូង​របស់​គូគ្រង​ឡើយ ពោល​គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ។ មនុស្សយើង បើ​សូម្បី​តែ​សច្ចៈ​ចំពោះ​គូ​គ្រង​ដែល​ខ្លួន​ស្រឡាញ់ រក្សា​មិន​បាន​ទៅ​ហើយ តើ​ត្រូវ​ការ​អ្វី​ឲ្យ​គូគ្រង​របស់​ខ្លួន​បានទៅ ហើយ​នឹង​ត្រូវ​ការ​សេចក្តី​ល្អ​អ្វី​ដទៃ​ទៀត​បាន​ដែរ​ទៅ ។ ការ​ដែល​គួរ​ជឿ​ទុក​ចិត្ត​និង​យសសិរី របស់​មនុស្ស​យើង​នោះ គឺ​ចាប់​ផ្តើម​ពី​សច្ចៈ​នេះ​ឯង ។ មាន​តែ​មនុស្ស​ដែល​រក្សា​នូវ​សច្ចៈ មាន​ការ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ចំណែក​មនុស្ស​​ដែល​ខ្វះ​សច្ចៈ សូម្បី​តែ​ជា​មួយ​នឹង​អ្នក​ដទៃ​នោះ ជា​ការ​លំ​បាក​នឹង​ឲ្យ​ជឿណាស់ ។ គ្រប់​ទី​កន្លែង ដែល​គេ​តែង​ប្រកាន់​រហូត​មក គឺ​ថា​ជា​ការ​អាប់​ឳន​កិត្តិយស ខ្លាំង​ណាស់ ក្នុង​រឿង​ដែល​មិន​មាន​ចិត្ត​មួយ​ថ្លើម​មួយ ហើយ​ទៅ​រំលែក​ចែក​ចិត្ត​ឲ្យ​ដល់​អ្នក​ដទៃ​ជា​ពិសេស​ស្រ្តី​ខ្មែរ ....។ បើ​កូន​ប្រុស​ស្រី មាន​បំណង​ចង់​ជួប​ភរិយា​ស្វាមី ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​ត​ភព​ជាតិ​កំណើត រហូត​ដល់​បរម​សុខ​គឺ​ព្រះ​និព្វាន កូនត្រូវ​តែ​ជា​គូ​គ្រង​ដែល​មាន​សទ្ធា​ស្មើគ្នា មាន​សីល​ស្មើ​គ្នា មាន​ការ​បរិច្ចាគ​ស្មើគ្នា និង​មាន​បញ្ញា​ស្មើគ្នា ព្រម​ទាំង​ចេះ​និយាយ​ស្តាប់​គ្នា​មាន​ហេតុ​មាន​ផល​ជា​គោល​កាន់​យក មិន​ចចេស​អាង​អញ​យ៉ាង​នេះ​អាងអញ​យ៉ាង​នោះ​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឳ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1194/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (16,582 Read)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​ កូន​ជា​ទី​ស្រឡាញ់! ការ​ដែល​យើង​ធើ្វ​ខ្លួន​ជា​មនុស្ស​មាន​ទឹក​ចិត្ត មាន​ការ​ស្មោះ​ត្រង់​ និង​មាន​ការ​ស្រឡាញ់​យុត្តិធម៌​នោះ អ្នក​ដទៃ​គេអាច​មើល​មក​ថា យើង​ល្ងង់ មិន​ចេះ​រក​ស៊ី មិន​ចេះ​ចង់​មាន​ចង់​បាន មិន​ចេះ​ឆក់​ឱកាស ។ កូន​អើយ​ព្រម​ឲ្យ​គេ​ថា​ចុះ​ ព្រម​ឲ្យ​គេ​ថាល្ងង់ ល្អ​ជាង​កូន​ជាមនុស្ស​មិន​មាន​ទឹក​ចិត្ត មិន​មាន​សុចរិត​ស្មោះ និង​មិន​មាន​យុត្តិធម៌ ។ កូន​ធ្វើ​ការ​ដោយ​ស្មោះ​ត្រង់ មាន​ទឹក​ចិត្ត​ចំពោះ​អ្នក​ដទៃស្លូត​បូត​ត្រឹម​ត្រូវ សូម្បី​មិន​សូវ​មាន​ទ្រព្យ​លើស​ពី​ការ​ប្រើ​ប្រាស់​ដូច​គេ​ក៏​ដោយ តែ​កូន​សប្បាយ​ចិត្ត ។ គ្រួសារ​យើង​អាច​ខ្វះ​ខាត​ខ្លះ ប៉ុន្តែ​មាន​ការ​កក់​ក្តៅ រស់​នៅ​ឃើញ​មុខ​គ្នា មិន​គិត​ខ្វល់ ​ឬ​រង្កៀស​ចិត្ត​ក្នុង​រឿង​អ្វី​ច្រើន​ឡើយ ។ រវាង​ការ​មាន​បាន​ទ្រព្យ​សម្បត្តិ តែ​មិន​មាន​ការ​កក់​ក្តៅ និង​មាន​ការ​កក់​ក្តៅ​ គ្រាន់តែ​មិន​សូវ​មាន​ទ្រព្យ​ពី​រ​យ៉ាង​នេះ​តើ​កូន​ជ្រើស​រើស​យក​មួយ​ណា ?មាន​មនុស្ស​មួយ​ចំនួន​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេល​វេលា​ដើរ​ទាក់​យក​ចិត្ត​ថ្លើម​អ្នក​ដទៃ ជាង​មាន​ពេល​នៅ​ជា​មួយ​គ្រួសារ​ខ្លួន​ឯង ឬ​ក៏​ត្រូវ​ស្ទុះ​ទៅ​លិច​ ស្ទុះ​ទៅ​កើត ​ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ខ្លួន​រហូត​មិន​មាន​ល្ហែ ឲ្យ​ពេល​ទៅ​ផល​ប្រយោជន៍​ខាង​ក្រៅ​ផ្សេង​ៗ​ ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ​ ឬពុំ​នោះ​សោត ត្រូវ​ប្រឹង​ប្រែង​ព្យាយាម ប្រចុប​ប្រចែង​អ្នក​តូច​អ្នក​ធំ​ដើម្បី​ផល​ប្រយោជន៍​នោះ​ៗ ។ ដូច្នេះ​ឯង ដែល​គាត់​គិត​ថា ខ្លួន​គាត់​ឆ្លាត បាន​ជា​ភ្លេច​ថា ព្រោះ​ការ​ឆ្លាត​របស់​ខ្លួន​នោះ​ឯង​បាន​ធ្វើ​ឲ្យ​ខ្លួន​មិន​មាន​ពេល​បរិភោគ ឬ​បរិភោគ​ខុស​ពេល មិន​មាន​ពេល​ដេក មិន​មាន​ពេល​សម្រាក និង​មិន​មាន​ពេល​ឲ្យ​ដល់​គ្រួ​សារ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​គ្រួសារ​ខ្វះ​ការ​កក់​ក្តៅ ។ កូន​អើយ​ពិត​មែន​ហើយ​ថា ក្នុង​គ្រួសារ​ចាំ​បាច់​ត្រូវ​មាន​ប្រាក់ ប៉ុន្តែ​មិន​មែន​ឲ្យ​តែ​មាន​ប្រាក់ គឺ​មាន​សុភមង្គល​មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត ក្នុង​ជីវិត​ទៅ​សព្វ​គ្រប់​នោះ​ទេ ។មាន​ស្រ្តី​ជា​ភរិយា​ច្រើន​ណាស់ ដែល​មិន​ខ្វះ​ទ្រព្យ​សម្បត្តិ​មាន​សុទ្ធ​តែ​របស់​ល្អ​របស់​ថ្លៃ ប៉ុន្តែ​ជា​ប្រក្រតី​មាន​មុខ​អាប់​ស្រពោន ព្រោះ​ខ្វះ​ភាព​កក់​ក្តៅ​ពី​ស្វាមី​នោះ​ឯង ។ មនុស្ស​ដែល​គិត​ថា​ខ្លួន​ឯង​ឆ្លាត តែ​មិន​មាន​ពេល​ដេក​នៅ​ផ្ទះ ត្រូវ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្វះ​ការ​ស្មោះ​ត្រង់​មួយ​នឹង​មួយ ខ្វះ​ធម៌​សន្តោស ល្មោភលោភ​លន់​រក​ស៊ី​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។ល។ កូន​អើយ​ក្នុង​រឿង​ទាំង​អស់នេះ បើ​គេ​ថា​កូន​ល្ងង់​មែន​ទែន​ព្រោះ​មិន​ចេះ​ដូច​គេ គឺ​ជា​ការ​ល្អ​ណាស់ ។ កូន​ចេះ​ត្រឹម​តែ​ការ​ងារ​របស់​កូន​ដោយ​ទឹក​ចិត្ត សុចរិត​ស្មោះត្រង់ គ្រួសារ​មាន​ការ​កក់​ក្តៅ​ដូច្នេះ កូន​ត្រូវ​រស់​នៅ​ដោយ​សេចក្តី​សុខ​សប្បាយ ក្បាល​ដល់​ខ្នើយ​កូន​គេង​លក់ មិន​ចាំ​បាច់​យក​ដៃ​គង​ថ្ងាស​ឡើយ​ណា​កូន ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1195/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (12,827 Read)
កូន​ជា​ទី​ស្រឡាញ់!ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ដែល​ធ្វើ​អ្វី​ត្រឹម​ត្រូវ​ឬ​ល្អ​ទៅ​ទាំង​នោះ​ឡើយ ព្រោះ​ថា គឺ​ជា​អ្នក​នៅ​មាន​​កិលេស​ដែល​ជា​គ្រឿង​សៅ​ហ្មង​ចិត្ត ហើយ​ក៏​មិន​មាន​អ្នក​ណា​ធ្វើ​អ្វី​ៗ ឲ្យ​ត្រូវ​ចិត្ត​យើង​គ្រប់​បែប​យ៉ាង​នោះ​ដែរ ។ចំណែក​យើង​ក៏​ដូច​គ្នា ទោះ​ជា​យើង​ខំ​ធ្វើ​ល្អ ធ្វើ​ត្រូវ​ទៅ​គ្រប់​យ៉ាង​​ក៏​ដោយ ក៏​គង់​មាន​គេ​ទាស់​ចិត្ត​នឹង​យើង​ដែរ ។អ្នក​ដទៃ​គេ​ធ្វើ​ខុស មាន​ការ​ខ្វះខាត ឬ​ធ្វើ​អ្វី​មិន​ត្រូវ​ចិត្ត មិន​ត្រូវ​អធ្យាស្រ័យ​របស់​កូន កូន​ត្រូវ​ចេះ​ឲ្យ​អភ័យ​ដល់​គេ កុំ​ប្រកាន់​កុំ​ខឹង​ក្រោធ និង​កុំ​ទៅ​ឈ្លោះ​ប្រកែក​ទាស់​ទែង​អ្វី​នឹង​គេ​ឡើយ​កូន​ត្រូវ​នៅ​ស្ងៀម​ឲ្យ​បាន​ល្អ បើ​មាន​អ្វី​ត្រូវ​បក​ស្រាយ កូន​ត្រូវ​មើល​ឱកាស មើល​អ្នក​ដទៃ​ហើយ​ចិត្ត​របស់​កូន ត្រូវ​តែ​ត្រជាក់ មិន​ក្តៅ​ក្រហាយ​ពិចារណា​ឃើញ​ហេតុ​ឃើញ​ផល​ច្បាស់​សិន សឹម​និយាយ ។ កូន​ត្រូវ​ចាំ​ពាក្យ​នេះ​ទុក​ថាៈឬស្សី​អាង​បន្លា​ការ​ពារ​ខ្លួន ប្រាជ្ញ​អាង​ច្បាប់​ក្បួន​ការពារ​ខ្លួន​ជនពាល​គ្មាន​អាងអ្វី​ទាំង​អស់ អាង​តែ​ឈ្លោះ​តទល់​កម្លាំង​បាយ ។កាល​កូន​ឲ្យ​អភ័យ​ដល់​គេ​ហើយ អ្នក​ដែល​សប្បាយ​​ចិត្ត​គឺ​កូន​ហ្នឹង​ឯង ។ ការ​ចង​នូវ​សេចក្តី​ក្រោធ​ទុក គឺ​ជា​ការ​ចង​ដុំ​ភ្លើង​នឹង​ចិត្ត ត្រូវ​គិត​អាឃាត​ព្យាបាទ គិត​រក​ឧបាយ​បៀតបៀន​គេ​រឿយៗ ជា​ដើម មាន​តែ​អាក្រក់​ប៉ុណ្ណោះ មិន​មាន​អ្វី​ល្អ​ឡើយ ។ ការ​ឲ្យ​អភ័យ​ម្យ៉ាង​ទៀត គឺ​ឲ្យ​ការមិន​មាន​ភ័យ​ដល់​អ្នក​ដទៃ បានសេចក្តី​ថា ធ្វើ​ខ្លួន​របស់​យើង​មិន​ឲ្យ​មាន​ពិស​មិន​ឲ្យ​មាន​ភ័យ​ដល់​អ្នក​ដទៃ​ មិន​បង្កការ​ភ័យ​ខ្លាច​ សេចក្តី​ក្តៅ​ក្រហាយ​ផ្សេងៗ ឲ្យ​ដល់​អ្នក​ណា​ៗ​ឡើយ ។កូន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​គេ​ស្គាល់​ចិត្ត​ជា​គ្នា​ឯង មិន​មាន​ស្នៀត មិន​ក្រឡេច​ក្រឡុច និង​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ដទៃ​ធ្វើ​យ៉ា​ង​នេះ​ឈ្មោះ​ថា​ឲ្យ​អភ័យ ។ កូន​ត្រូវ​យល់​ថា ការ​ឲ្យ​អភ័យ គឺ​ការ​ឲ្យ​សេចក្តី​ល្អ​ដល់​ខ្លួន​កូន​ហ្នឹង​ឯង អ្នក​ផង​ទាំង​ពួង​គេ​ទុក​ចិត្ត ប្រគល់​ការ​ងារ​សំខាន់ៗ​ឲ្យ​កូន​ធ្វើ ខុស​អំពី​មនុស្ស​ដែល​មាន​ពិស ។មនុស្ស​ដែល​មាន​ពិស ទុក​ចិត្ត​មិន​បាន ទៅ​ទី​ណា​ៗ គេ​មិន​ចង់​ឲ្យ​ចូល​ជិត នៅ​ក្នុង​ណា​ៗ គេខ្លាច គេ​បារម្ភ ធ្វើ​ការ​អ្វីៗ គេ​មិន​ទុក​ចិត្ត វា​ជា​ការ​មិន​ល្អ​គ្រប់​យ៉ាង​ចូរ​កូន​កុំ​ជា​មនុស្ស​មាន​ពិស​មាន​ភ័យ​ដល់​អ្នក​ដទៃ​ឡើយ ។ បើ​កូន​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​បាន កូន​នឹង​បាន​សុខ​សប្បាយ បើ​កូន​ធ្វើ​ខ្លួន​មិន​ឲ្យ​មាន​ពិស​មាន​ភ័យ​ដល់​អ្នក​ដទៃ​បាន កូន​នឹង​នៅ​ក្នុង​ទីណាក៏​នៅ​បាន មិន​មាន​អ្នក​ណា​រង្កៀស​ភ័យ​ព្រួយ​បារម្ភអ្វីឡើយ ដូច្នេះ​កូន​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​អភ័យ​កុំ​ទៅ​គិត​ថា ជា​ការ​អន់​ខ្សោយ ខូច​យស ខូច​សក្តិ ព្រោះ​ការ​ឲ្យ​អភ័យ​នោះ ។ ដោយ​ហេតុ​តែ​មនុស្ស​យើង​ស្រឡាញ់​យស ស្រឡាញ់​សក្តិ ប្រកាន់​អំណាច​ខ្លាំង​ក្លា​ពេក​ទៅ​ហ្នឹង​ឯង ទើប​ត្រូវ​មក​បង្ក​កម្ម​ពៀរ​នឹង​គ្នា​មិន​មាន​ទី​បំផុត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1196/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (14,993 Read)
កូន​ជាទី​ស្រឡាញ់! ពេល​ដែល​កូន​នៅ​ក្នុង​សង្គម ហើយ​ត្រូវ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ កូន​ត្រូវ​រៀប​ចំឬក​ពា​ឲ្យ​ល្អ និយាយ​ពាក្យ​ពិរោះ ព្រម​ទាំង​ត្រូវ​រៀប​ចំខ្លួន​ប្រាណ សម្លៀក​បំពាក់​ឲ្យ​បាន​ល្អ​ផង នេះ​ជា​ការ​ចាំ​បាច់​ណាស់​ព្រោះ​ដើម្បី​ជា​ការ​សម្តែង​បញ្ជាក់​ថា កូន​ជាមនុស្ស​ល្អ ។ ការ​ដែល​បាន​អប់​រំ​បន្ទុំ​ឧបនិស្ស័យ​មក​ល្អ ទើប​សម្តែង​អាកប្បកិរិយា​ចេញ​មក​ល្អ ។អ្នក​មាន​សម្បត្តិ​មនុស្ស​ល្អ​រមែង​មាន​ប្រៀប​លើ​មនុស្ស ដែល​ខ្វះ​នូវ​គុណ​សម្បត្តិ​ទាំង​នេះ​ ក្នុង​គ្រប់​រឿង​ ទាំង​អស់ ទាំង​ការ​និយម​រាប់​អាន ការ​ឲ្យ​នូវភាព​ស្និទ្ធ​ស្នាល ការ​ឲ្យ​នូវ​ភាព​ទុក​ចិត្ត រហូត​ដល់​ប្រគល់​ការងារ​មុខ​នាទី​សំខាន់​ឲ្យ​ធ្វើ​ទៀត​ផង ជា​ដើម ។ សម្បត្តិ​មនុស្ស​ល្អ គឺ​ការ​សម្តែង​អាកប្បកិរិយា​ចេញ​មក​មាន​សភាព​រៀប​រយ​ត្រឹម​ត្រូវ គួរ​គយ​គន់ មិន​ទាស់​ភ្នែក​មិន​ទាស់​ត្រចៀក ពេញ​ទៅ​ដោយ​ភាព​ទន់​ភ្លន់ និង​ការ​គោរព​កោត​ក្រែង ។ កូន​គួរ​ហ្វឹក​ហាត់នូវ​សម្បតិ្ត​មនុស្ស​ល្អ​ទុក​ជា​សម្បត្តិ​ប្រចាំ​ខ្លួន មាន​ជាអាទិ​គឹ តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​នឹង​វ័យ មិន​ដោះ​សម្លៀក​បំពាក់​ក្នុង​ទី​សាធារណៈ ពាក់​អាវ​ត្រឹម​ត្រូវ​នៅ​ចំពោះ​មុខ​ភ្ញៀវ ។ មាន​ភាព​ទន់​ភ្លន់​បន្ទន់​ខ្លួន ចេះ​ក្រាប​សំពះ ធ្វើ​ការ​គោរព​ចំពោះ​អ្នក​ធំ និយាយ​ស្តី​សង្រួម​មាត់ មិន​និយាយ​ឲ្យ​សំឡេង​ខ្លាំង​កោក​កា​កឡូ​ឡា​ក្នុង​ទី​សាធារណៈ ឬ​ក្នុង​ទី​ប្រជុំ​មនុស្ស មិន​និយាយ​ជ្រែក​កាត់​ក្នុង​ពេល​ដែល​អ្នក​ធំ​កំពុង​សន្ទនា​គ្នា ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ ។ ពេល​ទទួល​ទាន​អាហារ ក៏​សង្រួម​មិន​វឹប​វ៉ាប់​ប្រញាប់​ដូច​ខ្លាច​អស់​ម្ហូប មិន​និយាយ​ក្នុង​ពេល​មាន​អាហារ​ក្នុង​មាត់ នឹង​ក្រោក​នឹង​អង្គុយ​ក៏​សង្រួម​ប្រយ័ត្ន​ត្រួត​ត្រា​មើល​សព្វ​មើល​គ្រប់ ។ សម្បត្តិ​មនុស្ស​ល្អ ជា​ហេតុ​ឲ្យ​មនុស្ស​យើង​មាន​ស្នេហ៍​គួរ​ស្រឡាញ់ នឹង​ជា​ហេតុ​ឲ្យ​អ្នក​ធំ​ស្រឡាញ់​អាណិត​ប្រាថ្នា នឹង​ជួយ​ទំនុក​បម្រុង​ក្នុង​រឿង​ផ្សេងៗ ។ សម្បត្តិ​មនុស្ស​ល្អ​គឺ​ជា​អាភរណៈ​គ្រឿង​ប្រដាប់​តែង​ខ្លួន គួរ​ជា​ទី​រីករាយ​និង​រាប់​អាន​ដល់​មនុស្ស​ទាំង​ឡាយ​គ្រប់​ទី​កន្លែង ។ គួរ​ស្កក​ងើយ​ឆ្កឹត​បង្កើត​ខក​ចិត្ត មនុស្ស​ស្កក​មាន​ពិត​គំនិត​ដាប​ដុន កើត​មក​ជា​មនុស្ស​ស៊ីជុះ​អស់​ទុន ជីវិត​ទារុណ​គ្មាន​គុន​តម្លៃ។ មនុស្ស​យើង​ផលិត​ជីវិត​ខ្លួន​ឯង រៀប​ចំតាក់តែង​ចាត់​ចែង​រាល់​ថ្ងៃ​ ប្រាជ្ញ​សាង​ជីវិត​ពិត​ដូច​ជា​ផ្កាយ គោចរ​មិន​ណាយ​តម្រង់​ទិស​ដៅ ឆ្លង​កាត់​លាភយស​ចិត្ត​ឥត​ហ្មង​សៅ តម្រង់​ស្មូរ​ទ្រឹស្តី​រើស​កំហាក​លិទ្ធ ស្លឹក​ឈើ​ចាក​មែក​ជ្រែក​ខ្យល់​វិបវិត គ្មាន​គោល​ដៅ​ពិត​ជីវិត​អន្ធពាល។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍ ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1197/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (14,085 Read)
កូន​ជា​ទី​ស្រឡាញ់! កូន​គួរ​ប្រយ័ត្ន​ពាក្យ​និយាយ​របស់​អ្នក​ដទៃ ដោយ​ចំពោះ​ពាក្យ​ផ្អែម​ល្ហែម ។ ទឹក​អំពៅ ទឹក​ត្នោត​ដែល​មាន​រស​ផ្អែម កាល​បើ​ទុក​យូរ​ទៅ ហើយ​ត្រូវ​ផ្សំ​នឹង​មេ​ផង​ក៏​ក្លាយ​ទៅ​ជា​ទឹក​ស្រវឹង យ៉ាង​ណា​មិញ ពាក្យ​សម្តី​ផ្អែម​ល្ហែម​របស់​មនុស្ស​ខ្លះ ក៏​អាច​ធ្វើ​ឲ្យ​ស្រវឹង​បាន យ៉ាង​នោះ​ដែរ ។ កាល​បើ​ស្រវឹង​ហើយ ក៏​ធ្វើ​ឲ្យ​វង្វេង​ភ្លេច​ខ្លួន បាត់​បង់​ស្មារតី ខូច​ប្រក្រតី​ដែល​ធ្លាប់​តែ​រាប​សា រហូត​ដល់​មាន​ពេល​ខ្លះ​ត្រូវ​អស់​មាស អស់​ប្រាក់​ទៀត​ផង ព្រោះ​ជឿ​ពាក្យ​ផ្អែម​ល្ហែមរបស់គេ ។ ចូរ​កូន​ពិចារណ​ឲ្យ​បាន​ល្អ អ្នក​ណា​ៗ មក​និយាយ​ផ្អែម​ល្ហែម លើក​តម្កើង​កូន ថា​កូន​ល្អ​យ៉ាង​នេះ ពូកែ​យ៉ាងនេះ​កូន​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​ប្រញាប់​ស៊ី​ជោរ​រីក​រាយ​សប្បាយ​ភ្លេច​ខ្លួន​ឲ្យ​សោះ បើ​កូន​មិន​ស្រវឹង​នឹង​ពាក្យ​ផ្អែម​ល្ហែម​របស់​អ្នក​ដទៃ​ទេ កូន​នឹង​មិន​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ឡើយ ។ត្រី​ដែល​ស្លាប់​ទៅ​ហើយ មួយ​ចំណែក​នោះ ព្រោះ​ត្រូវ​គេ​បញ្ឆោត​ដោយ​នុយ ដោយ​លំនៅ​ឋាន​ជា​ដើម បើ​វា​មិន​ទាក់​ចិត្តជាប់​នឹង​គ្រឿង​បញ្ឆោត​ទេ វាក៏​មិន​ស្លាប់​ដែរ​ក្នុង​រឿង​នេះ​កូន​ត្រូវ​តែ​ចេះ​ប្រយ័ត្ន​នឹង​អ្វីៗ គ្រប់​យ៉ាង​ មិន​ចំពោះ​តែ​ពាក្យ​សម្តី​ផ្អែម​ល្ហែម​របស់​អ្នក​ដទៃ​ប៉ុណ្ណោះ​ឡើយ​ពោល​គឺ​ប្រយ័ត្ន​ចំពោះ​គ្រឿង​បោក​បញ្ឆោត​ក្នុងលោក​កុំ​ឲ្យ​ស្លាប់​ដូច​ត្រី​ដែល​ចាប់​នុយ​នោះ ។ កូន​អើយ ប្រយ័ត្ន​គឺ​ជា​ស្មារតី ប្រយ័ត្ន​នឹងអ្វី​គឺ​ល្អ ទាំង​អស់ កូន​ត្រូវ​ចាំ​ពាក្យ​ក្នុង​សៀវភៅ​កូន​មាស​ឪពុក​ថាៈ ភ្លេច​អ្វី​ភ្លេច​បាន​ តែ​បើ​ភ្លេច​ប្រាណ ឈាន​ធ្លាក់​រណ្តៅ បើ​បាន​ជា​ភ្លាត់ មិន​ទាន់​ធ្លាក់​ជ្រៅ ប្រឹង​ឡើង​ណា​ពៅ​ កុំ​នៅ​នាំ​ជ្រុល ។ ខូច​អ្វី​មិន​គ្រោះ តែ​បើ​ខូច​ឈ្មោះ មិន​ងាយ​ជួស​ជុល កូន​ត្រូវ​ប្រយ័ត្ន កុំ​ងប់​ងុល កាម​ជា​គ្រឿង​ពុល​ ខូច​អស់​ទាំង​ខ្លួន ។ ខូច​ខ្លួន​ខូច​ឈ្មោះ ខូច​នេះ​ពេញ​គ្រោះ រស់​លែង​ស៊ប់​សួន តែ​ទោះ​យ៉ាង​ណា កុំ​ឲ្យ​ខូច​ផ្ទួន ត្រូវ​ប្រឹង​កែ​ខ្លួន​ កុំ​ចោល​អាត្មា ។ ចោល​អ្វី​ចោល​បាន តែ​កុំ​ចោល​ប្រាណ ក្នុង​វដ្ត​សង្សារ ព្រោះ​តែ​លោក​នេះ ឥត​មាន​នរណា ជួយ​ស្រង់​អាត្មា ក្រៅ​ពី​ខ្លួន​ឡើយ ។ កូន​ត្រូវ​រក្សា ការ​ពារ​អាត្មា ឲ្យ​បាន​ដល់​ត្រើយ​ ដោយ​ការ​ប្រយ័ត្ន និង​មិន​កន្តើយ ប្រយ័ត្ន​ហ្នឹង​ហើយ ជា​ព្រះ​ក្នុង​ខ្លួន ។ ប្រយ័ត្ន​ជា​ម្តាយ ញ៉ាំង​គុណ​ទាំង​ឡាយ ឲ្យ​កើត​មាំ​មួន អត់​ធន់​ជា​ឪ រក្សា​គ្រង​ស្ងួន គុណ​ធម៌​ក្នុង​ខ្លួន​ ដូច​ខែ​ខាង​ខ្នើត ។ ខន្តីដូច​ថ្នាំ លេប​ជា​ប្រចាំ រស​ជាតិ​ល្វីង​ឆើត លំបាក​ទ្រាំ​ណាស់ លុះ​ដល់​ផល​កើត រស​ជាតិ​ល្វីង​ឆើត​ មាន​គុណ​គាប់​ហោង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍ ម៉ែឪ រៀប​ររៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1198/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (9,817 Read)
អាឡវិកាសូត្រ បិដក​លេខ ៣០ ទំព័រ ១ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រានោះ ភិក្ខុនី​ឈ្មោះ​អាឡវិកា ស្លៀក​ស្បង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ចូល​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​បិណ្ឌបាត លុះ​ត្រាច់​ទៅ​បិណ្ឌ​បាត ក្នុង​ក្រុង​សាវត្ថី​ហើយ​
images/articles/1199/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (10,028 Read)
ចាលាសូត្រ បិដកលេខ ៣០ ទំព័រ ១២ សាវត្ថីនិទាន ។ គ្រានោះ ចាលាភិក្ខុនី ស្លៀក​ដណ្តប់​ក្នុង​បុព្វណ្ហ​សម័យ។អង្គុយ​សម្រាក​ក្នុង​វេលាថ្ងៃ​ ក្រោម​ម្លប់​ឈើ​មួយ ។ គ្រានោះ​មារមាន​ចិត្ត​បាប ចូល​ទៅ​រក​ចាលា​ភិក្ខុនី ។ លុះ​ចូល​ទៅ​ដល់​ហើយ បាន​ពោល​ពាក្យនេះ​នឹងចាលាភិក្ខុនី ថា ម្នាល​ភិក្ខុនី នាង​មិន​គាប់​ចិត្ត នឹង​អ្វី ។ ម្នាល​អាវុសោ យើង​មិន​គាប់​ចិត្ត នឹង​ជាតិ ។
images/articles/1204/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (43,903 Read)
កូន​ជា​ទី​ស្រឡាញ់!ពេល​មាន​អ្នក​ដទៃ​មក​និន្ទា ឬ​សរសើរ​កូន កូន​ត្រូវ​តាំង​សតិ​ឲ្យ​ល្អ កុំ​បណ្តោយ​ទៅ​តាម​ខ្យល់​មាត់​របស់​គេ​ជា​ដាច់​ខាត ។ កូន​ត្រូវ​គិត​មើល តើ​ពាក្យ​សរសើរ ឬ​និន្ទា​នោះ ពិត​ឬ​យ៉ាង​ណា អាក្រក់​តាម​គេ​ថា​ដែរ​ឬ ទេ បើ​ថា​ពិត​យ៉ាង​នោះ​មែន ក៏​មិន​គួរ​ខឹង​ក្រោធ​នឹង​គេ បើ​ថា​មិន​ពិត​ទេ​ គ្រាន់​តែ​កូន​គិត​ថា គេ​មិន​ស្គាល់​ឬ​មិន​ដឹង​រឿង​របស់​កូន​តាម​ពិត​ប៉ុណ្ណឹង​ទៅ​ដូច្នេះ​រឿង​រ៉ាវ​ក៏​មិន​រាល​ដាល​ទៅ​ធំ​ដុំ​អ្វី​ឡើយ ។ ម្យ៉ាង​ទៀត បើ​ថា​កូណ​ល្អ​តាម​ការ​សរ​សើរ​របស់​គេ​មែន ក៏​បញ្ជាក់​ថា​គេ​ដឹង​រឿង​របស់​កូន​តាម​ពិត គ្រាន់​ប៉ុណ្ណឹង​ឯង តែ​បើ​មិន​ល្អ​ដូច​គេ​សរសើរ​ទេ កូន​ក៏​មិន​គួរ​រីក​រាយ​សប្បាយ​ចិត្ត ព្រម​ទទួល​យក​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​នោះ​ដែរ ។​បើ​គិត​បាន ធ្វើ​ចិត្ត​បាន​ដូច​ពោល​មក​នេះ ក៏​រមែង​មិន​មាន​អាការ​ឡើង​ចុះ​នៃ​ចិត្ត​ទៅ​តាម​ពាក្យ​និន្ទា និង​ពាក្យ​សរសើរ​ដែរ ។​ និន្ទា ឬ​សរសើរ​គ្រាន់​តែ​ជា​ខ្យល់​មាត់​របស់​មនុស្ស​ដែល​បក់​ផាត់​មក​ដល់​ហើយ​ក៏​ហួស​ទៅ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​ល្អ​ឬ អាក្រក់​បាន​ឡើយ ។ អ្នក​ណា​វង្វេង​ទៅ​ជា​មួយ​ពាក្យ​សរសើរ​ឬ​និន្ទា អ្នក​នោះ​នឹង​កើត​រោគ​សរសៃ​ប្រសាទ​ឬ​រហូត​ដល់​វិកល​ចរិត​ជា​ពិត​ប្រាកដ​ពុំ​ខាន ។នៅ​ពេល​គេ​ដើរ​ហាល​ថ្ងៃ គេ​ថា​ថ្ងៃ​ក្តៅ​អាក្រក់​ណាស់​ លុះ​ដល់​គេ​ហាល​អុស​ឬ​សំពត់​អាវ គេ​ថា​ថ្ងៃ​ក្តៅ​ល្អ​មាន​អ្វី​ផ្កាប់​ចិត្ត​មនុស្ស​លោក ត្រូវ​គ្រប់​យ៉ាង​ និង​គ្រប់​គ្នា​ទៅ ។ កូន​ត្រូវ​ចាំ​ពាក្យ​ក្នុង​សៀវភៅ​ម៉ែ!!! ព្រះ​ចន្ទ​និង​ថ្ងៃ​ឥត​មាន​ដឹង​អ្វី តែ​ត្រូវ​បុ្រស​ស្រី​និន្ទា​សរសើរ ពពក​រសាត់​ដូច​មាន​ស្លាប​ហើរ ភ្លៀង​ខ្យល់​ដេក​ដើរ​គេ​ថា​ទាំង​អស់ ។ បួស​ជា​ព្រះ​សង្ឃ​នៅ​គេ​រិះ​គន់ ធ្វើ​ចោរ​លួច​ប្លន់​គេ​ទាន់​ដាក់​ខ្នោះ ត្រាស់​ជា​ព្រះ​ពុទ្ធ​នៅ​គេ​មិន​ស្មោះ ធម៌​ល្អ​ឥត​ខ្ចោះ​គង់​មាន​គេ​ស្អប់ ។ សរសើរ​និន្ទា​មាន​ពី​បុរាណ កាន់​យក​មិន​បាន​តាម​ពាក្យ​ទាស់​គាប់ បើ​កូន​តាម​ប្រាជ្ញ​កូន​នឹង​មាន​ភ័ព្វ ត្រូវ​មួយ​ខុស​ដប់​កុំ​យក​ខាង​ច្រើន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1206/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (12,248 Read)
ធម្មបទគាថា បណ្ឌិត​វគ្គទី ៦ បិដកលេខ ៥២ ទំព័រ ៣៧ និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។ បុគ្គល​គួរ​ឃើញ​នូវ​អ្នក​ប្រាជ្ញ​ណា ដែល​ជាអ្នក​ពោល​សង្កត់​សង្កិន ចង្អុល​ប្រាប់​ទោស ថា​ដូច​ជា​បុគ្គល​អ្នក​ប្រាប់​កំណប់​ទ្រព្យ​ឲ្យ​ដូច្នោះ គួរ​គប់​អ្នក​ប្រាជ្ញ​បែប​នោះ​ដែល​ជា​បណ្ឌិត
images/articles/1209/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (10,599 Read)
ធនញ្ចានីសូត្រ បិដកលេខ ៣០ ទំព័រ ៨៣ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជ​គ្រឹះ ។ សម័យ​នោះ​ឯង នាង​ព្រាហ្មណី ឈ្មោះ​ធនញ្ជនី (ជា​ភរិយា) នៃ​ព្រាហ្មណ៍ ម្នាក់ ជា​ភារទ្វាជគោត្រ នាង​ជ្រះ​ថ្លា​ក្រៃ​ពេក​ក្នុង​ពុទ្ធ​ព្រះ​ធម៌​ព្រះសង្ឃ ។ លំដាប់​នោះ​ឯង នាង​ធនញ្ជានី​ព្រាហ្មណី កំពុង​ចាត់​ចែង​ភត្ត ដើម្បី​ព្រាហ្មណ៍​ម្នាក់
images/articles/1218/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (12,280 Read)
ធម្មបទគាថា អរហន្តវគ្គទី ៧ បិដកលេខ ៥២ ទំព័រ ៤០ គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ ។ សេចក្តី​ក្តៅ​ក្រហាយ រមែង​មិន​មាន​ដល់​អ្នក​ដែល​មាន​ផ្លូវ​ឆ្ងាយ បាន​ទៅ​ដល់​ហើយ មិន​មាន​សេចក្តី​សោក រួច​ស្រឡះ​ចាក​ធម៌ទាំង​ពួង (មាន​ខន្ធជាដើម) មាន​កិលេស​ជា​គ្រឿង​ចាក់​ស្រែ​ទាំង​ពួង​លះ​បង់​ហើយ ។ ឧយ្យុញ្ចន្តិ សតីមន្តោ ន និកេតេ រមន្តិ តេ
images/articles/1219/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (14,707 Read)
ធម្មបទគាថា សហស្ស វគ្គទី ៨ បិដកលេខ ៥២ ទំព័រ ៤៣ សហស្សមបិ ចេ វាចា អនត្ថបទសញ្ហិតា ឯកំ គាថាបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។ បើគាថា សូម្បី ១ ពាន់ ជាគាថា ប្រកបដោយបទឥត​ប្រយោជន៍ (គាថានោះ ពុំ​ប្រសើរ​ឡើយ) បទ​នៃ​គាថាណា សូម្បី​តែ​១ បទ​ដែល​បុគ្គលស្តាប់​ហើយ​ស្ងប់​រម្ងាប់បាន (បទ​នៃ​គាថា​នោះ) ឈ្មោះ​ថា ប្រសើរ​ជាង ។ យោ ច គាថា សតំ តាសេ អនត្ថបទសព្ហិាតា
images/articles/1227/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (14,032 Read)
ធម្មបទគាថា អត្តវគ្គទី ១២ បិដកលេខ ៥២ ទំព័រ ៥៥ អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ តិណ្ណំ អញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។ បើ​បណ្ឌិត​ដឹង​ថា ខ្លួន​ជាទី​ស្រឡាញ់ គួរ​រក្សាខ្លួន​នោះ​ឲ្យ​ល្អ​គួរ​ស្ងួន គ្រង​ខ្លួន​ទុក​ក្នុង​វ័យ​ទាំង​ ៣ វ័យ​ណាមួយ ។ អត្តានមេវ បឋមំ បដិរូបេ និវេសយេ អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្ស បណ្ឌិតោ ។ បណ្ឌិត គួរ​តម្កល់​ខ្លួន​ទុក ក្នុង​គុណ​ដ៏​សម​គួរ​ជាមុន​សិន​ហើយ​
images/articles/1226/Untitled-1-Recovered.jpg
Public date : 24, Jul 2019 (18,455 Read)
ធម្មបទ​គាថា បាបវគ្គទី ៩ បិដកលេខ ២៥ ទំព័រ ៤៦ អតិត្ថរេថ កល្យាណ បាបា ចិត្តំ និវារយេ ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មី រមតី មនោ ។ បុគ្គល​គួរ​ប្រញាប់​ប្រញាល់​ធ្វើ​អំពើ​ល្អ គួរឃាត់​ចិត្ត​ចាក​បាប​ព្រោះ​ថា កាល​បើ​បុគ្គល​ធ្វើ​បុណ្យ​យឺត​យូរ ចិត្ត​រមែង​ត្រេកអរ​ក្នុង​បាប ។ បាបញ្ចេ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ ន តម្ហិ ឆន្ទម កយិរាថ ទុក្ខោ បាបស្ស ឧច្ចយោ ។ បើ​បុរស​ធ្វើ​បាប កុំ​ធ្វើ​បាប​នោះ​រឿយៗ ឡើយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.29