images/articles/1032/Untitled-1.jpg
Public date : 25, Jul 2019 (14,815 Read)
តែងតែមានមនុស្សសួរជានិច្ចថា ក្រោយពីនិរវាណៈហើយ តើនឹងមានអ្វីកើតឡើង ? សំនួរនេះគឺមិនត្រឹមត្រូវទាល់តែសោះ ព្រោះថា និរវាណៈជាបរមសច្ចៈ ហើយពេលដែលជាបរមសច្ចៈដូច្នេះ ក៏មិនមានអ្វីទៀតឡើយ បន្ទាប់ពីនិរវាណៈ ។ ភិក្ខុមួយរូបមាននាមថារាធៈ បានទូលសួរនូវបញ្ហាតាមបែបមួយផ្សេងទៀតដល់ព្រះពុទ្ធអង្គថា " បពិត្រព្រះអង្គដ៏ចម្រើន! អ្វីទៅគឺគោលបំណង (គោលដៅ) របស់និរវាណៈ? " ។
images/articles/1033/Untitled-1.jpg
Public date : 25, Jul 2019 (12,722 Read)
សំនួរមួយទៀត ដែលគេរមែងសួរដែរនោះគឺថា ប្រសិនបើមិនមានតួខ្លួន មិនមានអាត្ម័ន ហើយនរណាទៅជាអ្នកឃើញច្បាស់នូវ និរវាណៈ?
មុននឹងនិយាយទៅដល់ និរវណៈ ជាបន្តទៀតសូមចោទជាសំនួរមួយសិនថា " នរណាជាអ្នកគិត ប្រសិនបើមិនមានតួខ្លួន? " ។ ដូចដែលយើងបានដឹងនៅខាងដើមរួចមកហើយថា ការគិតនោះឯងជាអ្នកគិតមិនមានអ្នកគិតនៅពីខាងក្រោយការគិតនោះឡើយ ។
images/articles/1070/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (13,133 Read)
មិនមានអ្វីនៅនានិព្វាន
និរវាណៈ ស្ថិតនៅលើពាក្យពេចន៍ភាសា ដែលមានលក្ខណៈជាទិ្វភាវៈ (គូៗ) ហើយដែលត្រូវបានប្រើសម្រាប់ធ្វើការប្រៀបធៀបទាំងឡាយ ។
ដូចនេះទើបជាការពិតដែលថា និរវណៈ គឺស្ថិតនៅលើអ្វី ដែលយើងនាំគ្នាបញ្ញាត្តថាជាអំពើល្អ អំពើអាក្រក់ ភាពត្រឹមត្រូវ ភាពខុសឆ្គង ការតាំងនៅ ការមិនតាំងនៅ សូម្បីតែពាក្យថា " សេចក្តីសុខ " ដែលយើងនាំយកមកប្រើ ដើម្បីអធិប្បាយនូវនិរវាណៈ
images/articles/1077/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (12,616 Read)
ការសម្លឹងគុណនិងទោស
ការសម្លឹងគុណនិងទោសនោះ បានដល់គុណ និង ទោសនៃអ្វីៗ ដែលមានការទាក់ទងនឹងយើង គឺយើងត្រូវសម្លឹង ត្រូវសិក្សាសង្កេតពិនិត្យឲ្យបានយល់ដឹងច្បាស់ ។
ជាធម្មតារបស់ផ្សេងៗនៅក្នុងលោក ដែលជាសង្ខតធម៌មានបច្ច័យតាក់តែង ឬនៅក្នុងលោកដែលជាលោកធម៌មានលាភមានយស សរសើរសុខ ប្រកបដោយភាពបោកប្រាស់
images/articles/1084/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (23,329 Read)
ពិចារណាបុព្វចរិយារបស់ព្រះពុទ្ធជាអង្គម្ចាស់
ព្រះពុទ្ធជាអង្គម្ចាស់មុននឹងបានត្រាស់ដឹង ទ្រង់បានបំពេញនូវព្រះបារមីទាំងឡាយ អស់កាលដ៏យូរអង្វែងរហូតមក ទ្រង់បានបំពេញនូវប្រយោជន៍ឲ្យដល់អ្នកដទៃ ដោយព្រះអង្គព្រមលះបង់សូម្បីតែព្រះជន្មរបស់ព្រះអង្គឯង ។
ព្រះអង្គកាលដែលត្រូវគេបៀតបៀន ដោយវិធីផ្សេងៗ ទ្រង់មិនក្រោធឡើយ ទ្រង់យកសេចក្តីល្អចូលមកជំនួស ។
images/articles/1090/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (13,104 Read)
ពិចារណាតាមសេចក្តីនៃព្រះពុទ្ធភាសិត
- សេចក្តីក្រោធមិនល្អឡើយ ។
- សេចក្តីក្រោធជាស្នឹមនៃបញ្ហាដូចជាស្នឹមនៃសាស្ត្រាវុធ ។
-សេចក្តីក្រោធបង្កការវិនាស។
-សេចក្តីក្រោធញ៉ាំងចិត្តឲ្យកម្រើក។
-បុគ្គលអ្នកក្រោធមិនដឹងថាសេចក្តីក្រោធគឺជាភ័យដែលកើតឡើងក្នុងខ្លួនឡើយ ។
-នៅពេលណាសេចក្តីក្រោធគ្របសង្កត់នៅពេលនោះមានតែភាពងងឹតប៉ុណ្ណោះ ។
images/articles/1103/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (12,312 Read)
អដ្ឋកថាមតកភត្តជាតក
ព្រះសាស្តាព្រះអង្គគង់ប្រថាប់នៅនឹងព្រះវិហារជេតវ័នទ្រង់ប្រារព្ធមតកភត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថាក្នុងកាលនោះមនុស្សទាំងឡាយសម្លាប់ពពែ ជាដើមយ៉ាងច្រើនឲ្យមតកភត្ត ឧទ្ទិសដល់ញាតិទាំងឡាយ ដែលស្លាប់ទៅហើយ ភិក្ខុទាំងឡាយឃើញមនុស្សទាំងនោះធ្វើយ៉ាងនោះទើបក្រាបទូលសួរព្រះសាស្តាថាបពិត្រព្រះអង្គដ៏ចម្រើនពេលនេះមនុស្សទាំងឡាយ
images/articles/1104/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (23,502 Read)
ពោធិបក្ខិយធម៌៣៧
ពោធិបក្ខិយធម៌ មានវចនត្ថថា
ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិត្រាស់ដឹងនូវអរិយសច្ច៤ ដូច្នោះធម្មជាតិនោះឈ្មោះថា ពោធិ ។
ពោធិបក្ខិយធម៌ ៣៧នោះគឺ សតិប្បដ្ឋាន៤ សម្មប្បធាន ៤ ឥទ្ធិបាទ៤ ឥន្ទិយ៥ ពល៥ ពោជ្ឈង្គ៧ និង មគ្គមានអង្គ៨ ។
- សតិប្បដ្ឋាន៤
សតិបដ្ឋាន មានវចនត្ថថា សម្បយុត្តធម្មេសុ បមុខា បធានា
ហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ
images/articles/1105/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (29,110 Read)
ពុទ្ធជ័យមង្គល
១ ពាហុំ សសហ្សមភិនិម្មិតសាវុធន្តំ
គ្រីមេខលំ ឧទិតឃោរសសេនមារំ
ទានាទិធម្មវិធីនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។
ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ និមិត្តដៃមួយពាន់កាន់សាស្តា្រវុធនានា ។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា ព្រមដោយមាសេនា ពន្លឹកលោន់កងស័ព្ធស៊ាន ។ ដោយធម្មវីធីទានបារមីជាប្រធានក្រុងមារចាញ់ទ្រង់ញាណ
images/articles/1171/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (11,528 Read)
បុត្តសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨៥ ដល់ ៨៦)
ម្នាលភិក្ខុទាំងឡាយ មាតាបិតា ពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែងចង់បានបុត្រដែលកើតក្នុងត្រកូល ។ ហេតុ៥ យ៉ាងដូចម្តេចខ្លះ ។ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ ១ បុត្រនឹងជួយធ្វើកិច្ចការយើង ១ វង្សត្រកូលនឹងស្ថិតនៅយូរ ១ បុត្រប្រតិបត្តិទទួលយកមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសទក្ខិណាទានឲ្យដល់យើង
images/articles/1173/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (11,197 Read)
សាលសូត្រ
(បិដកលេខ ៤៤ ទំព័ទ ៨៦ ដល់៨៧)
ម្នាលភិក្ខុទាំងឡាយ ដើមឈើ ចម្រើនឡើងដោយសេចក្តីចម្រើន ៥ យ៉ាង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះហិមវ័ន្ត ។ ៥ យ៉ាងម្តេចខ្លះ ។ គឺចម្រើនដោយមែក ស្លឹក ត្រួយ ១ ចម្រើនដោយសម្បក ១ ចម្រើនដោយក្រមរ ១ ចម្រើនដោយស្រាយ ១ ចម្រើនដោយខ្លឹម១ ។
ម្នាលភិក្ខុទាំងឡាយដើមឈើធំចម្រើនឡើងដោយសេចក្តីចម្រើន ៥
images/articles/1177/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (46,503 Read)
ទានវគ្គ បឋមទានសូត្រ
(បិដកលេខ ៤៨ ទំព័រ ១៦០)
អដ្ឋិមានិ ភិក្ខវេ ទាននិ ម្នាលភិក្ខុទាំងឡាយទាននេះមាន៨ យ៉ាង ។ កតមានិ អដ្ឋ ទាន ៨ យ៉ាងតើដូម្តេចខ្លះគឺ
១ អាសជ្ជ ទានំ ទេតិ បុគ្គលឲ្យទាន ព្រោះបានចាត់ចែងទុកស្រេច ។
អដ្ឋកថាៈ ដោយសេចក្តីថា បុគ្គលខ្លះឲ្យទានព្រោះបានជួបប្រទះគឺស្រាប់តែបានឃើញបដិគ្គាហកមកដល់ និមន្តឲ្យលោកគង់មួយភ្លែត ធ្វើសកា្ករៈហើយ
images/articles/1176/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (13,184 Read)
សប្បុរិសទានសូត្រ
(បិដកលេខ ៤៥ ទំព័រ ៨៨ ដល់ ៨៩)
ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៥ យ៉ាង ។ សប្បុរិសទាន ៥យ៉ាងដូម្តេចខ្លះគឺ
១ សទ្ធាយ ទានំ ទេតិ ឲ្យទានដោយសទ្ធា ។
អដ្ឋកថាៈ សទ្ធាយ បានដល់ ជឿទាននឹងផលរបស់ទាន ។
២ សក្កច្ចម ទានំ ទេតិ ឲ្យទានដោយគោរព ។
អដ្ឋកថាៈ សក្កច្ចំ ធ្វើចិត្តឲ្យស្អាតក្នុងការឲ្យទាន គោរពកោតក្រែងក្នុងទេយ្យធម៌ និង ក្នុងទក្ខិណេយ្យបុគ្គល ។
images/articles/1179/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (11,159 Read)
បឋមសប្បុរិសសូត្រ
(បិដកលេខ ៤៨ ទំព័រ ១៧៣)
អដិ្ឋមានិ ភិក្ខវេ សប្បុរិសទានានិ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន៨ យ៉ាង ។ កតមានិអដ្ឋ សប្បុរិសទាន ៨ យ៉ាងតើដូចម្តេចខ្លះគឺ
១. សុចឹ ទេតិ ឲ្យវត្ថុស្អាត ។
អដ្ឋកថាៈ បានដល់ឲ្យរបស់ដែលស្អាតគឺបរិសុទ្ធស្រស់ថ្លា ។
២. បណីតម ទេតិ ឲ្យវត្ថុថ្លៃថ្លា ។
អដ្ឋកថាៈ បានដល់ ឧត្តមសម្បូន៌ ល្អប្រណីត ។
៣. កាលេន ទេតិ ឲ្យតាមកាល ។
images/articles/1180/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (11,782 Read)
ឧទយសូត្រ និង អដ្ឋកថា
(បិដកលេខ ៣០ ទំព័រ ១១៨ ដល់ ១២០)
សាវត្ថីនិទាន ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ។
អដ្ឋកថាៈ ព្រះដ៏មានព្រះភាគ ទ្រង់ត្រួតមើលសត្វលោកនៅវេលាជិតភ្លឺ ។ ឧទយព្រាហ្មណ៍បានចូលក្នុងសំណាញ់ញាណនៃព្រះអង្គ ។ ព្រះអង្គទ្រង់បដិបត្តិព្រះសរីរៈនៅព្រឹកព្រលឹមស្តេចយាងចូលព្រះគន្ធកុដិ
images/articles/1188/Untitled-1-Recovered.jpg
Public date : 25, Jul 2019 (20,833 Read)
ធម្មបទគាថា អប្បមាទវគ្គទី ២
បិដកលេខ ៥២ ទំព័រ ២៥
អប្បមាទោ អមតំបទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡបរក្កមា
ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ