Sunday, 19 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 37,791
Today
Yesterday 208,317
This Month 5,969,499
Total ៣៩៨,២២៧,៩៤៣
ADVISE
images/articles/1493/Untitled-1-Recovered.jpg
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ ​ល្ងាច​ថ្ងៃ​មួយ ខ្ញុំ​ចេញ​ពី​សាលា​ដោយ​ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់ ព្រោះ​ពេល​វេលា​របស់​ខ្ញុំ​ មិន​សូវ​ជា​សម្បូរ​ប៉ុន្មាន​ឡើយ ដូច្នេះ​ហើយ​ខ្ញុំ​តែង​យក​ពេល​វេលា ដែល​នៅ​សេសសល់​បន្តិចបន្តួច ពី​ការ​សិក្សា​រៀន​សូត្រ មក​សង្កេត​ពិនិត្រ​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​មនុស្ស​នៅ​ក្នុង​សង្គម ដែល​មាន​បែបបទ​ខុសៗ​គ្នា​ក្នុង​ការ​រស់​នៅ​​ អ្នក​មាន​រស់​នៅ​ តាម​បែប​អ្នក​មាន
images/articles/1497/Untitled-1-Recovered.jpg
ធ្វើ​តែ​អំពើ​ល្អ!
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩
ធ្វើ​តែ​អំពើ​ល្អ! និយាយ​ដោយ​សង្ខេប ព្រះពុទ្ធវចនៈ​គឺ​បាន​ដល់ ការ​វៀរចាក​ការ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​អាក្រក់​ទាំង​ពួង ការ​ព្យាយាម​បំពេញ​តែ​អំពើ​ល្អ​ និង​ការ​ជម្រះ​ចិត្ត​ឲ្យបរិសុទ្ធ​ចាក​គ្រឿង​សៅហ្មង​ទាំង​ឡាយ។ នៅ​ក្នុង​ទម្រង់​នៃ​ការ​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធបរិស័ទ តាម​ព្រះពុទ្ធវចនៈ​ខាង​លើ​នេះ យើង​ឃើញ​មាន​ការ​ធ្វើ​ទាន ការ​រក្សា​សីល និង​ការ​ចម្រើន​ភាវនា។ តើ​ទាន ជា​អ្វី?
images/articles/1504/Untitled-1-Recovered.jpg
តើ កម្ម ជាអ្វី?
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩
តើ កម្ម ជាអ្វី? តាម​ន័យ​ត្រង់​កម្ម មាន​ន័យ​ថា​ អំពើ​ប្រកប​ដោយ​ចេតនា ហើយ​ពាក្យ​នេះ​សំដៅ​លើ​ជំនឿ​របស់​ពុទ្ធបរិស័ទ នៅ​ក្នុង​ទស្សនៈ​មួយ​ដែល​គេ​ហៅ​ថា ទស្សនៈ​កម្មផល។ យើង​មាន​ជំនឿ​ថា កាល​ណា​មាន​កម្ម ប្រាកដ​ជា​មាន​ផល ទាំង​នៅ​ក្នុង​ជាតិ​នេះ​ និង​ជាតិ​ខាង​មុខ។ ដូច្នេះ​គេ​មិន​មើល​ឃើញ​នូវ​ផល​នៃ​កម្ម​ដូច​ជា​រង្វាន់ ឬ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​ដែល​បាន​ធ្វើ​នោះ​ទេ ប៉ុន្តែ​ជា​ធម្មតា វា​ជា​ផល​នៃ​ចេតនា​
images/articles/1507/Untitled-1-Recovered.jpg
អរិយសច្ចៈ ៤ ប្រការ
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩
ការ​សម្រេច​នូវ​ការ​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់​បាន​ត្រាស់​ដឹង​ជាក់​ច្បាស់​នូវ​អរិយសច្ចៈ​ទាំង ៤ ប្រការ​ គឺៈ ១- សព្វ​សត្វ​ទាំង​អស់​ជា​ប្រធាន​នៃ​សេចក្ដី​ទុក្ខ ទុក្ខ ជា​ធម្មតា​ប្រែ​ថា សេចក្ដី​លំបាក ប៉ុន្តែ​តាម​ពិត​ទៅ​វា​ស្ថិត​នៅ​ព័ទ្ធ​ជុំ​វិញ​នៃ​អារម្មណ៍​អវិជ្ជមាន ភា​ព​តប់​ប្រមល់ ការ​ចង្អៀត​ចង្អល់ និង​ទុក្ខ​លំបាក​ផ្នែក​ខាង​រាង​កាយ។ សេចក្ដី​ទុក្ខ​មាន​ពិត​ប្រាកដ​ព្រោះមនុស្ស​សត្វ​គ្រប់​រូប​ក្នុង​សាកល​លោក​នេះ គឺ​ជា​ប្រធាន​នៃ​ការ​ចាស់​ឈឺ ការ​ប្រាស​ព្រាត់​ពី​បុគ្គល​ជាទី​ស្រលាញ់ ការ​មិន​បាន​នូវ​អ្វី​ដែល​ជា​ទី​ប្រាថ្នា ចាស់​ជរា និង​មរណៈ។ ២- សេចក្ដី​ទុក្ខ​កើត​ឡើង​ពី​លោភៈ និង​តណ្ហា មនុស្ស​​សត្វ​ទាំង​អស់ ប្រាថ្នា​ចង់​បាន​នូវ​សេចក្ដី​លំបាក​រីករាយ​ ហើយ​ចង់​គេច​ឲ្យ​ផុត​ពី​អារម្មណ៍​មិន​ជាទី​សប្បាយ។ វេទនា​ទាំង​នេះ​អាច​កើត​តាម​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ហើយ​សេចក្ដី​ទុក្ខ​កើត​ឡើង​នៅ​ពេល​ណាសេចក្ដី​លោភ និង​សេចក្ដី​ប្រាថ្នា​មិន​បាន​ដូច​បំណង។ ៣- សម្មាវាចា វៀរចាក​ការ​និយាយ​កុហក​ និយាយ​ញុះ​ញង់​គេ និយាយ​ចាក់​ចុច​គេ និយាយ​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍។ ចូរ​ចម្រើន​ព្យាយាម​និយាយ​ពាក្យ​សច្ចៈ ពាក្យ​មាន​សន្តិភាព ពាក្យ​ល្អ និង​ពាក្យ​មាន​ប្រយោជន៍។ ៤- សម្មាកម្មន្តៈ វៀរចាក​ការ​កាប់​សម្លាប់ ការ​លួច​ឆក់​ប្លន់​ និង​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។ ចូល​ព្យាយាម​ចម្រើន​អភ័យ​បង្កើន​នូវ​សេចក្ដី​ស្មោះ​ត្រង់ និង​ភាព​ជឿជាក់​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ។ ៥- សម្មាអាជីវៈ វៀរចាក​ការងារ​ណា​ដែល​ទាក់​ទង​ការកាប់​សម្លាប់ (ទាំង​មនុស្ស និង​សត្វ) ការ​លក់​សាច់​សត្វ ការ​ជួញ​ដូរ​មនុស្ស​ សព្វា​វុធ​យុទ្ធភណ្ឌ ថ្នាំពុល និង​គ្រឿង​ញៀន​ផ្សេងៗ។ ការងារ​ទាំង​ឡាយ​ណា​ដែល​ប្រាស​ចាក​សីលធម៌ និង​ខុស​ច្បាប់​ក៏​គប្បី​ចៀស​វាង​ផង​ដែរ។ ៦-​ សម្មា​វាយាមៈ ព្យាយាម​ទប់​ស្កាត់​នូវ​អំពើ​អកុសល​ដែល​មិន​ទាន់​កើត កុំ​ឲ្យ​កើត​ឡើង​បាន ព្យាយាម​កម្ចាត់​ចោល​នូវ​គំនិត​អកុសល​ដែល​កើត​ឡើង​ហើយ​ឲ្យ​អស់​ពី​សន្ដាន ព្យាយាម​បំពេញ​នូវ​កុសល​ដែល​មិន​ទាន់​បំពេញ​ឲ្យ​បាន​ច្រើន​ឡើង ព្យាយាម​រក្សា​នូវ​កុសល​ដែល​បាន​ចម្រើន​ឡើង​ហើយ ឲ្យ​គង់​វង្ស ថែម​ទាំង​ព្យាយាម​ចម្រើន​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ។ ៧- សម្មាសតិ ការ​កំណត់​ដឹងនូវ​កាយ ឥរិយាបទ​នៃ​កាយ​ និង​វេតនា។ ការ​កំណត់​ដឹង​នូវ​ចិត្ត និង​អារម្មណ៍​របស់​ចិត្ត បាន​ដល់​ចិត្ត​ និង​វេទនារម្មណ៍។ ៨- សម្មាសមាធិ ប្រតិបត្តិ​សមាធិ​ដើម្បី​អប់រំចិត្ត​ឲ្យ​ផ្ដោត​នៅ​ក្នុង​អារម្មណ៍​តែ​មួយ ហើយ​ឲ្យ​មាន​វិន័យ ដើម្បី​ចម្រើន​នូវ​បញ្ញា។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ​៥០០០​ឆ្នាំ​
images/articles/1015/Untitled-1.jpg
ក្អួត​ចេញ​មក​ទើប​បាន​ធូរ​
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រឡាញ់! គង់​តែ​មាន​ថ្ងៃ​ណា​មួយ​មិន​ខាន​ ដែល​មនុស្ស​យើង​ត្រូវ​ជួប​ជា​មួយនឹង​សេច​ក្តី​ទុក្ខ​ ឬ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ចិត្ត​ចង្អៀត​ចង្អល់​មាន​នូវ​កង្វល់​ ។ ជា​ទុក្ខ​កង្វល់​ដែល​មិន​អាច​ប្រាប់​អ្នក​ដទៃ​ ឬ​ជា​ទុក្ខ​ដែល​ខ្លួន​ឯង​គិត​ថា​ អ្នក​ដទៃ​ណា​ក៏​មិន​អាច​នឹង​ជួយ​បាន​ ។ សេចក្តី​ទុក្ខ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កើត​ការ​ធុញ​ថប់​ក្នុង​ជីវិត​ នៅ​ម្នាក់​ឯង​តែង​តែ​ដក​ដង្ហើម​ធំ​ គិត​ច្រើន​ទាល់​តែ​ឈឺ​ក្បាល​ បាយ​មិន​បាន​ សម្រាន្ត​មិន​លក់​ដែល​អាច​ បណ្តាល​ឲ្យ​កើត​រោគ​សរសៃរ​ប្រ​សាទ​បាន​ដោយ​ងាយ ។ កាល​បើ​កូន​បាន​ជួប​ប្រ​សព្វ​នូវ​ភាវៈ​ជា​ទុក្ខ​ដូច​បាន​ពោល​ហើយ​នេះ​ កូន​កុំ​លាក់​ទុក​តែ​ម្នាក់​ឯង​ ត្រូវ​កុំ​ឲ្យ​នៅ​តែ​ក្នុង​ខ្លួន​ គឺ​កូន​ត្រូវ​បញ្ចេញ​មក​ខាង​ក្រៅ​ នឹង​ធ្វើ​ឲ្យ​កូន​បាន​ធូរ​ស្រាល​ ។ ប្រៀប​ដូច​ជា​ការ​ហើម​ពោះ​ទល់​លាមក​ អ៊ី​ចឹង​ណ៎ា​កូន​ ដល់​ពេល​បន្ទោរ​បង់​បាន​អស់​មក​ក៏​ធូរ​ពោះ​ស្រួល​ខ្លួន​ទៅ​ យ៉ាង​ណា​មិញ​ ការ​ធុញ​ថប់​ ការ​ត្រិះ​រិះ​កង្វល់​ក្នុង​រឿង​ផ្សេង​ៗ​ ដែល​មាន​នៅ​ក្នុង​ចិត្ត​ក៏​ដូច​គ្នា​ ត្រូវ​តែ​បញ្ចេញ​មក​ខាង​ក្រៅ​ យ៉ាង​នោះ​ឯង​ ។ មាន​បញ្ហា​ខ្លះ​ ពិត​មែន​តែ​គេ​មិន​លាក់​ទុក​តែ​ឯង​ ប៉ុន្តែ​គេ​បញ្ចេញ​មក​ខាង​ក្រៅ​ដោយ​ការ​សង​សឹក​ ដោយ​ការ​បៀត​បៀន​ ដោយ​អំពើ​ហិង្សា​ផ្សេង​ៗ​ឲ្យ​ដល់​អ្នក​ដទៃ​នៅ​ក្នុង​សេច​ក្តី​នេះ កូន​ត្រូវ​កុំ​បញ្ចេញ​មក​ជា​ដាច់​ខាត ។ វិធី​បញ្ចេញ​នូវ​ទុក្ខ​កង្វល់​ ភាព​ធុញ​ថប់​ ឬ​ភាព​ស្រពាប់​ស្រ​ពោន​នៃ​ចិត្ត​ ដែល​ល្អ​បំផុត​នោះ​ គឺ​ពោល​ឲ្យ​​អ្នក​ដទៃ​ស្តាប់​ ក្នុង​លំ​ដាប់​ថ្នាក់​ដំបូង​នោះ គឺ​មាតា​បិតា​ ។ កូន​មាន​រឿង​កើត​ទុក្ខ​តឹង​ណែន​ក្នុង​ទ្រូង​យ៉ាង​ណា​ កូន​ត្រូវ​ជម្រាប​ឲ្យ​មាតា​បិតា​បាន​ជ្រាប​ គឺ​ពោល​ឲ្យ​ម៉ែ​ឪ​ស្តាប់​ហ្នឹង​ឯង​ ។ ម៉ែ​ឪ​មិន​ជា​ពិស​ មិន​ជា​ភ័យ​សម្រាប់​កូន​ឡើយ​ ម៉ែ​ឪ​រមែង​ដឹង​ចិត្ត​កូន​ និង​យល់​ចិត្ត​កូន​ជា​និច្ច​ សូម្បី​ពេល​ខ្លះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ឲ្យ​កូន​បាន​ក៏​ដោយ​ តែ​ម៉ែ​ឪ​គឺ​ជា​កន្លែង​ដែល​សម្រាប់​កូន​ក្អួត​ដាក់​ ។ កូន​នឹង​រៀប​រាប់​នឹង​យំ​ នឹង​សម្តែង​នូវ​សេច​ក្តី​ទុក្ខ​លំបាក​ ឬ​បំណង​យ៉ាង​ណា​ចំពោះ​មុខ​ម៉ែ​ឪ​ក៏​បាន​ទាំង​អស់​ បើ​ធ្វើ​យ៉ាង​នោះ​ហើយ​ នឹង​អាច​ធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត​ឡើយ​បាន ឪ​ពុក​ម្តាយ​រីក​រាយ​នឹង​ស្តាប់​ រីក​រាយ​នឹង​ដឹង​ ឪ​ពុក​ម្តាយ​ព្រម​ទទួល​នូវ​សេច​ក្តី​ទុក្ខ​របស់​កូន​ជា​និច្ច​ ចូរ​កូន​កុំ​ឃើញ​ឪ​ពុក​ម្តាយ​ជា​អ្នក​ដទៃ​ផ្សេង​ណា​ឲ្យ​សោះ​ ។ ភាព​ធុញ​ថប់​ ការ​តាន​តឹង​ចង្អៀត​ចង្អល់​ ទុក្ខ​កង្វល់​ទាំង​អស់​របស់​កូន​ គឺ​កូន​គួរ​មក​ក្អួត​ ឬ​បន្ទោរ​បង់​ដាក់​ឪ​ពុក​ម្តាយ​ចុះ កុំ​ទុក​ឲ្យ​តឹង​ណែន​ក្នុង​ខ្លួន​កូន​តែ​ម្នាក់​ឯង​នោះ​ ឪ​ពុក​ម្តាយ​ព្រម​ធ្វើ​ជា​កន្ថោរ​ ឬ​ជា​បង្គន់​របស់​កូន​ជា​និច្ច​ តាំង​តែ​ពី​កូន​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម៉្លេះ​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1023/Untitled-1.jpg
សុខ​ភាព​រាង​កាយ​
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រ​ឡាញ់​! មនុស្ស​យើង​គ្រប់​គ្នា​ រមែង​ត្រូវ​ការ​ឲ្យ​មា​ន​អា​យុ​វែង​ និង​ការ​មិន​មាន​រោគ​ព្យា​ធិ​ គ្រប់​គ្នា​ទាំង​អស់​ ។ អាយុ​វែង​ រោគា​ព្យា​ធិ​មិន​មាន​ទៅ​បាន​នោះ​ មួយ​ចំណែក​កើត​មក​អំពី​ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ​ មិន​មែន​គ្រាន់​តែ​ប្រាថ្នា​ត្រូវ​ការ​ហើយ​ ក៏​ចេះ​តែ​បណ្តោយ​ឲ្យ​សុខ​ភាព​រាង​កាយ​ទៅ​តាម​យថាកម្ម​នោះ​ទេ ។ មនុស្ស​ដែល​ថែ​រក្សា​សុខ​ភាព​រាង​កាយ​បាន​ល្អ រមែង​មាន​ឱ​កាស​បាន​នូវ​អាយុ​វែង​ និង​មិន​មាន​រោគ​ភ័យ​ ច្រើន​ជាង​មនុស្ស​ដែល​មិន​បាន​មើល​ថែ​ ។ កូន​គួរ​ប្រយ័ត្ន​សុខ​ភាព​រាង​កាយ​ ត្រូវ​ថែ​រក្សា​ឲ្យ​ល្អ​ កុំ​ធ្វើ​ការ​ធ្ងន់​ធ្ងរ​ឲ្យ​ហួស​កម្លាំង​ ត្រូវ​មាន​ពេល​សម្រាក​ កុំ​បណ្តោយ​ឲ្យ​រាង​កាយ​ទ្រុឌ​ទ្រោម​ បាក់​កម្លាំង​ ព្រោះ​បណ្តាល​ឲ្យ​កើត​រោគ​​បាន​ដោយ​ងាយ​ មាន​រោគ​ហើយ​ក៏​មិន​ងាយ​នឹង​ព្យា​បាល​ឲ្យ​បាន​ជា​ដូច​ដើម​ គឺ​វា​ខាត​ច្រើន​មុខ​ណាស់​ ។ ក្នុង​រឿង​ការ​ថែ​រក្សា​សុខ​ភាព​នេះ កា​រ​ធ្វើ​តាម​ពាក្យ​ណែ​នាំ​របស់​លោក​គ្រូ​ពេទ្យ​ គឺ​ល្អ​បំផុត​ ដូច​ជា​ត្រូវ​បរិភាគ​អាហា​រ​ដែល​មាន​ប្រ​យោជន៍​ ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​ ត្រូវ​នៅ​ក្នុង​ទី​ដែល​មាន​ខ្យល់​អា​កាស​ចេញ​ចូល​បាន​ល្អ​ ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្រស់​ថ្លា​ កុំ​ចេះ​តែ​បណ្តោយ​ឲ្យ​ចិត្ត​ក្តៅ​ក្រហាយ​ក្នុង​រឿង​ផ្សេង​ៗ​ ត្រូវ​កុំ​ធ្វើ​ការ​ឲ្យ​បាក់​កម្លាំង​ កុំ​បរិភោគ​ទឹក​ស្រវឹង​ កុំ​ជាប់​គ្រឿង​ញៀន​ និង​ត្រូវ​ឲ្យ​ទៀង​ទាត់​ក្នុង​ការ​បរិ​ភោគ​ ការ​ទទួល​ទាន​ដំណេក​ជា​ដើម​ ។ កាល​ធ្វើ​ឲ្យ​សុខ​ភាព​រាង​កាយ​បាន​មាំ​មួន​ល្អ​ហើយ​ ក៏​អាច​ទប់​ទល់​ជា​មួយ​រោគា​ព្យា​ធិ​បាន ហើយ​នឹង​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មាន​អា​យុ​វែង​ ។ មនុស្ស​យើង​បើ​មាន​សុខ​ភាព​ល្អ​ហើយ​ ឈ្មោះ​ថា​មាន​នូវ​ដើម​ទុន​ក្នុង​ដំណើរ​ជីវិត​ គឺ​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​ រឹង​ប៉ឹង​មាំ​មួន​ រហ័ស​រហួន​ក្នុង​ការ​ងារ​ចិញ្ចឹម​ជីវិត​ ។ផ្ទុយ​ទៅ​វិញ​ បើ​សុខ​ភាព​រាង​កាយ​ទន់​ខ្សោយ​ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃ​កោរ​ គឺ​ជា​ឧប​សគ្គ​នៃ​ជីវិត​ដោយ​ពិត​ ព្រោះ​មិន​អាច​តស៊ូ​ជាមួយ​នឹង​ការ​ងារ​បាន​ ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​អស់​សង្ឃឹម​ មិន​ចង់​រស់​ទៀត​ផង​ ។ ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ​ បាន​ល្អ​ជា​និច្ច​រហូត​ទៅ​រមែង​ធ្វើ​ឲ្យ​អ្វី​ៗ​ច្រើន​យ៉ាង​ បាន​ចម្រើន​ទៅ​មុខ​ ។ អា​រោគ្យ​បរ​មា លាភា សន្តុដ្ឋិ​បរមំ​ ធនំ​ វិស្សា​សបរម​ ញាតឹ និព្វា​នំ បរមំ​ សុខំ ។ ការ​មិន​មាន​រោគ​ ជា​លាភ​យ៉ាង​ប្រសើរ​ ការ​ចេះ​គ្រប់​គ្រាន់​ក្នុង​ចិត្ត​ដោយ​ធម៌​សន្តោស​ ជា​ទ្រព្យ​ដ៏​ប្រសើរ​ ការ​ស្និទ្ធ​ស្នាល​នឹង​គ្នា​ ជា​ញាតិ​ដ៏​ប្រសើ​រ​ ព្រះ​និព្វាន​ជា​បរម​សុខ​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1024/Untitled-1.jpg
សុខ​ភាព​របស់​ចិត្ត​
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
កូន​ជា​ទី​ស្រ​ឡាញ់​ កាល​ពោល​ដល់​រឿង​សុខ​ភាព​ យើង​ច្រើន​តែ​នឹក​ដល់​សុខ​ភាព​រាង​កាយ​ នឹក​ដល់​ភាព​រឹង​ប៉ឹង​ និង​ការ​មិន​មាន​រោគ​នៃ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ​ ជា​ការ​ពិត​សុខ​ភាព​ផ្លូវ​ចិត្ត​ មាន​សេច​ក្តី​សំខាន់​ជាង​សុខ​ភាព​រាង​កាយ​ទៅ​ទៀត ។ ចិត្ត​ដែល​មាន​សុខ​ភាព​ល្អ​ ក៏​នឹង​ប្រ​ព្រឹត្ត​ទៅ​ដោយ​សេចក្តី​ឆ្លាត​ ស្រឡះ​ថ្លា​
images/articles/1036/Untitled-1.jpg
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
ស្ទើរ​គ្រប់​សាសនា​ទាំង​អស់ បរម​ធម៌ (​summum bonum) អាច​សម្រេច​បាន​បន្ទាប់​ពី​ស្លាប់​ហើយ​ប៉ុណ្ណោះ ។​ ដោយ​ឡែក​និរវាណៈ បុគ្គល​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​ ក្នុង​ខណៈ​ដែល​កំពុង​មាន​ជីវិត​រស់​នៅ​ ដោយ​មិន​ចាំ​បាច់​ថា​ត្រូវ​រង់​ចាំ​ឲ្យ​អ្នក​ស្លាប់​ជា​មុន​សិន ទើប​សម្រេច​បាន​នោះ​ឡើយ ។ អ្នក​ដែល​ដឹង​ច្បាស់​ឃើញ​ច្បាស់​ នូវ​សច្ចៈ​គឺ​និរវាណៈ​នេះ រមែង​ជា​បុគ្គល​ដែល​មាន​
images/articles/1044/Untitled-1.jpg
មិន​កើត​ទុក្ខ​ទុក​ជា​មុន
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
មិន​កើត​ទុក្ខ​ទុក​ជា​មុន មាន​មនុស្ស​ជា​ច្រើន​ចេះ​តែ​គិតខ្វល់​ដល់​អនាគត ។ តាម​ពិត​ រឿង​ដែល​នាំ​ឲ្យ​យើង​មាន​នូវ​កង្វល់​នោះ វា​អាច​មិន​កើត​ឡើង​ដូច​ដែល​យើង​បាន​គិត​ខ្វល់​ទុក​នោះ​ផង កាល​បើ​យ៉ាង​នេះ ការ​គិត​ខ្វាយ​ខ្វល់​របស់​យើង​ក៏​ទៅ​ជា​ទុក្ខ​កង្វល់​វា​គឺ​ជា​អកុសល​ផ្លូវ​ចិត្ត ទាំង​មិន​មែន​ជា​ឧបាយ​សម្រាប់​ដោះ​ស្រាយ​នូវ​បញ្ហា​ទៀត​ផង ។
images/articles/1048/Untitled-1.jpg
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន មនុស្ស​យើង​ ត្រូវ​ពឹង​ពាក់​អាស្រ័យ​គ្នា​ជា​និច្ច ប៉ុន្តែ​មនុស្ស​ដែល​យើង​ពឹង​បាន​ច្រើន​បំផុត គឺ​ខ្លួន​យើង ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ទូនា្មន​ថា " ខ្លួន​ជា​ទី​ពឹង​នៃ​ខ្លួន​ឯង " ។ នេះ ជា​ការពិត​ដែល​អាច​ពិសោធ​បាន​គ្រប់​ពេល​វេលា ។ ព្រះអង្គ ទ្រង់​ត្រាស់​បន្ត​មួយ​ឃ្លា​ទៀត​ថា " ខ្លួន​ដែល​ហ្វឹក​ហាត់​បាន​ល្អ ហើយ​ឈ្មោះ​ថា​បាន​នូវ​ទី​ពឹង​ដែល​គេ​បាន​ដោយ​កម្រ" នេះ ជា​ការ​សម្តែង​ឲ្យ​យល់​ឃើញ​ថា
images/articles/1071/Untitled-1-Recovered.jpg
ភាព​ជា​អ្នក​មាន​ហេតុ​ផល
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩
ភាព​ជា​អ្នក​មាន​ហេតុ​ផល សូម​ឲ្យ​បរិស័ទ​ច្បាស់​លាស់​ក្នុង​ចិត្ត ធ្ងន់​ក្នុង​ចិត្ត​ឥត​សង្ស័យ​ថា " អ្វី​ៗ​ទាំង​អស់​ក្នុង​លោក​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​តាម​បច្ច័យ " ។ យើង​មិន​អាច​ជ្រើស​រើស​យក​នូវ​អ្វី​ៗ​តាម​សេចក្តី​ពេញ​ចិត្ត​បាន​ឡើយ ។ មាន​ហេតុ​មាន​បច្ច័យ​យ៉ាង​ណា​វា​រមែង​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ ។ កាល​មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​សុខ សេចក្តី​សុខ​ក៏​កើត​ឡើង កាល​មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​ទុក្ខ សេចក្តី​ទុក្ខ​ក៏​កើត​ឡើង ។
images/articles/1086/Untitled-1-Recovered.jpg
ពិចារណា​ដោយ​វិធី​ចែក​ធាតុ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
ពិចារណា​ដោយ​វិធី​ចែក​ធាតុ ការ​ពិចារណា​បែប​នេះ ជា​ការ​បដិបត្តិ​កៀក​ជិត​នឹង​វិបស្សនា ឬ​យក​ការ​ចេះ​ដឹង​ខាង​វិបស្ស​វិជ្ជា​មក​ប្រើ​ជា​ប្រយោជន៍ បាន​ដល់​ការ​សម្លឹង​មើល​ជីវិត​នេះ សម្លឹង​មើល​សត្វ​បុគ្គល យើង គេ តាម​សេចក្តី​ពិត​ថា ត្រឹម​តែ​ជា​គ្រឿង​ប្រកប​ផ្សំ​ទាំង​ឡាយ ។ ដោយ​ធាតុ​ទាំង​ឡាយ​ផ្សេង​ៗ ប្រជុំ​ចូល​គ្នា​ហើយ ក៏​សន្មត់​ហៅ​គ្នា​ទៅ​ថា​មនុស្ស ហៅ​ថា​សត្វ​ជា​យើង ជា​គេ ជា​បុរស ជា​ស្រ្តី​ជាដើម​អីចឹង​ទៅ ។
images/articles/1091/Untitled-1-Recovered.jpg
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ ព្រះ​សាស្តា កាល​ដែល​ព្រះ​អង្គ​គង់​ប្រថាប់​នៅ​អគ្គា​ឡវចេតិយ ទ្រង់​ប្រារព្ធ​ទេវតា​មួយ​អង្គ​ដែល​មាន​បញ្ហា​ជា​មួយ​ភិក្ខុ​មួយ​រូប ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​ព្រះ​ធម៌​ទេសនា​នេះ​ថា " យោ វេ ឧប្បតិតំ កោធំ" ជា​ដើម ។ ភិក្ខុ​កាប់​ដើម​ឈើ​ដែល​ទេវតា​អាស្រ័យ​នៅ សេចក្តី​ពិស្តា​ថា កាល​ព្រះ​សាស្តា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​ភិក្ខុ​សង្ឃ​ហើយ និង​កាល​សេនាសនៈ​ទាំង​ឡាយ
images/articles/1092/Untitled-1-Recovered.jpg
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
ស្រុក​ ឬ ជន​បទ​មួយ​ដែល​គ្មាន​ទឹក​ភ្លៀង​ស្រុក​នោះ​ក៏ហួត​ហែង​ ក្រៀម​ស្រពោន​មិន​មាន​សម្រស់​ស្រស់​បំព្រង​គួរ​ជា​ទី​ពិច​ពិល​រមិល​មើល​ឡើយ​ មនុស្ស​សត្វ​ទាំង​ឡាយ នៅ​ក្នុង​ស្រុក​នោះ ក៏​ភៀស​ខ្លួន​ចេញ​ទៅ​ស្រុក​ដទៃ​ដែល​មាន​ភ្លៀង​ធ្លាក់ ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​បន្ត​ទៀត​នេះ​ជា​សេចក្តី​ប្រៀប​ធៀប​ឲ្យ​ឃើញ​ថា បើ​ក្នុងខ្លួន​យើង​គ្មាន​ចិត្ត​មេត្តា​ដល់​សត្វ​ទាំង​ឡាយ​ទេសត្វ​ទាំង​ឡាយ​មិន​អាច​នៅ​ជិត​ខ្លួន​ឬ នៅ​ជា​មួយ​ខ្លួន​បាន​ទេ ពួក​គេ​ទាំង​អស់​នឹង​ទៅ​ឲ្យ​ឆ្ងាយ​អំពី​ខ្លួន​យើង​ព្រោះ​យើង​ជា​មនុស្ស​ក្តៅ​ហួត​ហែង​គ្មាន​មេត្តា ។ ដូច្នេះ​មេត្តា​តាម​ផ្លូវ​កាយ​វាចា​ចិត្ត​របស់​យើង ដូច​ជា​ទឹក​ដ៏​ត្រជាក់​សម្រាប់​ស្រោច​ស្រព​លើ​ខ្លួន​ឯង និង​អ្នក​ដទៃ ឲ្យ​បាន​សេចក្តី​សុខ ឲ្យ​បាន​នូវ​ប្រយោជន៍ គ្រប់​បែប​យ៉ាង អំពី​ខ្លួន​ដែល​ជា​អ្នក​មាន​មេត្តា ។ -អ្នក​មាន​មេត្តា​ចិត្ត គឺ​មាន​សេចក្តី​សុខ​គ្រប់​ឥរិយាបថ​ទាំង​៤ -អ្នក​មាន​មេត្តា​ចិត្ត​ដូច​ជា​ស្រុក​ដែល​មិន​ខ្លះ​ដោយ​ទឹក -អ្នក​មាន​មេត្តា​ចិត្ត ត្រជាក់​ដូច​ជា​កូន​នៅ​ជិត​ម្តាយ -អ្នក​មាន​មេត្តា​ចិត្ត ដូច​ត្រី​ដែល​នៅ​ក្នុង​ទឹក​ត្រជាក់​ល្អ​ -អ្នក​មាន​មេត្តា​ក្រអូប​ដូច​ជា​ក្លិន​ផ្កា​ឈូក​ជា​ដើម -អ្នក​មាន​មេត្តា​ចិត្ត​ប្រសើរ​ជាង​មាស​ប្រាក់​ទ្រព្យ​សម្បត្តិ -អ្នក​មាន​មេត្តាចិត្ត​ ដូច​ព្រះ​រាជា​ទ្រង់​គ្រឿង ដ៏​ល្អ​អស្ចារ្យ -អ្នក​មាន​មេត្តា​ចិត្ត ដូច​ជា​នាវា​ដ៏​ធំ​សម្រាប់​ចម្លង​សត្វ​ -អ្នក​មាន​មេត្តា​ចិត្ត ដូច​ស្រុក​គ្មាន​ចោរ ឬ សត្រូវ​បៀតបៀន -អ្នក​មាន​មេត្តា​ចិត្ត​អាច​គេច​រួច​ផុត អំពី​គ្រោះ​ថ្នាក់​ផ្សេងៗ -អ្នក​មាន​មេត្តា​ចិត្ត គឺ​នៅ​ជិត​ស្ថាន​សួគា និងព្រះ​និព្វាន ការ​ចម្រើន​មេត្តាចិត្ត គឺ​ជា​ការ​លះ​បង់​នូវ​សេចក្តី​ក្រោធ​ឲ្យ​បាន​រឿយៗ ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត រៀបរៀង​ដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយ​អត្តបទ​ដោយៈ កញ្ញា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/595/Untitled-1.jpg
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
មនុស្សយើង សុទ្ធតែមានការពិសោធន៏ផ្សេងៗអំពីគ្នា តែដោយច្រើន​​អ្នក
images/articles/1641/Untitled-1-Recovered.jpg
មង្គលជីវិត
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩
ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ តែង​តែ​ចង់​បាន​នូវ​ផល​ប្រយោជន៍​ខ្លួន​ឯង​ក្នុង​ការ​ដែល​ខំប្រឹង​ប្រែងធ្វើ​នូវ​ការងារ​ទាំង​អស់​នោះ មិន​ថា​តិច​ឬ​ក៏​ច្រើន​ឡើយ ឲ្យ​តែ​ផល​ប្រយោជន៍​ដែល​ខ្លួន​បាន​ធ្វើ។ចំណែក​ក្នុង​ផល​ប្រយោជន៍ ដែល​ខ្លួន​ប្រព្រឹត្ត​ទៀត​សោត វា​មាន​ផល​ ២ យ៉ាង គឺ​ផល​ល្អ និង​ផល​អាក្រក់ ទាំង​នេះ​ហើយ​ដែល​កូន​ត្រូវ​សិក្សា​អំពី​សេចក្ដី​ល្អ​របស់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ មួយ​ទៀត​មាន​មនុស្ស​មិន​តិច​នាក់​ទេ​កូន ដែល​ស្វែង​រក​នូវ​មង្គល​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​នោះ​ចេះ​តែ​ដើរ​រក​គ្រប់​ទី​កន្លែង រហូត​មាន​មនុស្ស​មួយ​ចំនួនទៀត ដោយ​អំណាច​ចង់​តែ​បាន​នូវ​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ត្រូវ​ចាញ់​បោក​គេ​ក៏​មាន​ដែរ។ តែ​មង្គល​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ពិត​ប្រាកដ​នោះ គឺ​មិន​ចាំ​បាច់​រក​នៅ​ទី​ណា​នោះ​ទេ វា​ស្ថិត​នៅ​តែ​ជា​មួយ​ខ្លួន​យើង​ហ្នឹង​ឯង​ណា​កូន ម៉ែ​មាន​រឿង​មួយ​ទៀត​ឲ្យ​កូន​បាន​ដឹង​ នូវ​មង្គល​ទាំង ៣៨ ប្រការ​ដែល​នាំ​មក​នូវ​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង សូម​កូន​សិក្សា​មង្គលពិត​ប្រាកដ​ដូច​តទៅ..... ១- អសេវនា ច ពាលានំ កិរិយាមិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ ២- បណ្ឌិតានញ្ច សេវនា កិរិយា​សេពគប់​នូវ​បុគ្គល​ជាបណ្ឌិត​ទាំង​ឡាយ ៣- បូជា ច បូជនីយានំ កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជាទាំង​ឡាយ ៤- បដិរូបទេសវាសោ ច កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏សមគួរ ៥- បុព្វេ កតបុញ្ញតា ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ៦- អត្តសម្មាបណីធិ ច កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ ៧- ពាហុសច្ចព្ចា ភាវៈ​នៃ​បុគ្គល​បាន​ស្ដាប់ បាន​រៀន​ហើយ​ដោយ​ច្រើន ៨- សិប្បញ្ច សិល្ប៍​សាស្ត្រ គឺ​សេចក្ដី​ឆ្លៀវឈ្លាស​ក្នុង​ហត្ថកម្ម​របស់​អ្នក​បួស និង​គ្រហស្ថ ៩- វិនយោ ច សុសិក្ខិតោ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១០- សុភាសិតា ច យា វាចា វាចា​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១១- មាតា ឧបដ្ឋានំ កិរិយា​បម្រើ​នូវ​មាតា ១២- បិតុ ឧបដ្ឋានំ កិរិយា​បម្រើ​នូវ​បិតា ១៣- បុត្តទារស្ស សង្គហោ សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា ១៤- អនាកុលា ច កម្មន្តា ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់ ១៥- ទានញ្ច កិរិយា​បរិច្ចាគ​ទា ១៦- ធម្មចរិយា កិរិយា​ប្រព្រឹត្ត​នូវ​ធម៌ ១៧- ញាតកានញ្ច សង្គហោ សេចក្ដី​សង្គ្រោះ​ដល់​ញាតិទាំង​ឡាយ ១៨- អនវជ្ជា កម្មានិ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស ១៩- អារតី វិរតី បាបា កិរិយា​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​បាប ២០- មជ្ជបានា ច សញ្ញាមោ សេចក្ដី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ២១- អប្ប​មាទោ ច ធម្មេសុ សេចក្ដី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ ២២- គារវោ ច សេចក្ដី​គោរព​ចំពោះ​បុគ្គល​ដែល​មិន​គួរ​គោរព ២៣- និវាតោ ច កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ២៤- សន្តុដ្ឋិ ច សេចក្ដី​ត្រេកអរ​ចំពោះ​របស់​ដែលមាន ២៥- កតញ្ញូតា ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ​ដែល​បុគ្គល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ២៦- កាលេន ធម្មស្សវនំ កិរិយា​ស្ដាប់​នូវ​ធម៌​តាមកាល ២៧- ខន្តិ ច សេចក្ដី​អត់ធន់ ២៨- សោវចស្សតា ភាវៈ​នៃ​បុគ្គល​ដែល​គេ​ប្រដៅ​បាន​ដោយ​ងាយ ២៩- សមណានញ្ច ទស្សនំ កិរិយា​បាន​ឃើញ បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ ៣០- កាលេន ធម្មសាកច្ឆា ធម្មសាកច្ឆា គឺ​កិរិយា​សន្ទនា​ទៅវិញ​ទៅ​មក​តាម​ធម៌​តាម​កាល ៣១- តបោ ច សេចក្ដី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ៣២- ព្រហ្មចរិយញ្ច កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ ៣៣- អរិយសច្ចាន ទស្សនំ កិរិយា​ឃើញ​នូវ​អរិយសច្ច​ទាំង​ឡាយ ៣៤- និព្វានសច្ឆិកិរិយា ច កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះនិព្វាន ៣៥- ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ ចិត្ត​របស់​បុគ្គល​ឯណា​ដែល​លោ​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ​មិន​រំភើប​ញាប់ញ័រ ៣៦- អសោកំ មិនាមន​សេចក្ដី​សោក ៣៧- វិរជំ មាន​ធូលី គឺ​រាគៈ​ទៅ​ប្រាស​ហើយ ៣៨- ខេមំ ជា​ចិត្ត​ក្សេមក្សាន្ត។ មង្គល​ទាំង​ ៣៨ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បាន​នូវ​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ​ណា​កូន មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ទេ​ឲ្យ​តែចេះ​សាង​នូវ​មង្គល​ទាំង​អស់​នេះ​ហើយ​រមែង​បាន​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.85