Reading Article
Public date : 09, Aug 2013 (9,335 Read)
ដែលហៅថា

|
ដែលហៅថា " អ្នកធំ " តើ " ធំ " យ៉ាងណា?
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។អ្នកធំពិត ចិត្តមុទិតា វាចាសុន្ទរ៍ អ្នកធំពិត ចិត្តបុណ្យ ព្រះគុណក្រៃ អ្នកធំពិត ចិត្តរុងរោចន៍ ដូចចរណៃ អ្នកធំពិត ចិត្តថ្លៃ សម្តីទន់ ។ អ្នកធំពិត ចិត្តក្លាហាន បានជម្នះ អ្នកធំពិត ចិត្តលះ វិសេសលន់ អ្នកធំពិត ចិត្តត្រជាក់ ចេះអត់ធន់ អ្នកធំពិត ចិត្តធ្ងន់ មន្តព្រះព្រហ្ម ។ អ្នកធំពិត ចិត្តអនុគ្រោះ រស់អស់រាស្រ្ត អ្នកធំពិត ចិត្តមាស រាស្រ្តជួបជុំ អ្នកធំពិត ចិត្តទេវតា រក្សាឃុំ អ្នកធំពិត ចិត្តព្រហ្ម និយមប្រោស ។ អ្នកធំពិត ចិត្តទៀងត្រង់ ផ្ចង់វាចា អ្នកធំពិត ចិត្តថ្លា ថ្លៃសន្តោស អ្នកធំពិត ចិត្តទូលាយ ឆ្ងាយពីខុស អ្នកធំពិត ចិត្តសន្តោស ប្រោសប្រណី ។ អ្នកធំពិត ចិត្តស្ងប់ស្ងាត់ កម្ចាត់ក្រោធ អ្នកធំពិត ចិត្តស្លូត គោត្រសិរី អ្នកធំពិត ចិត្តសទ្ធា ប្រជាប្រិយ អ្នកធំពិត ចិត្តខន្តី ជ័យជម្នះ ។ អ្នកធំពិត ចិត្តមានគុណ ធ្ងន់សាសនា អ្នកធំពិត ចិត្តមេត្តា សច្ចាលះ អ្នកធំពិត ចិត្តករុណា បិតារាស្រ្ត អ្នកធំពិត ចិត្តជ្រះ លះច្រណែន ។ អ្នកធំពិត ចិត្តជាធំ ព្រហ្មវិហារ អ្នកធំពិត ចិត្តជា លាសំណែន អ្នកធំពិត ចិត្តអប់រំ ពុំចាកដែន អ្នកធំពិត ចិត្តមែន សែនវិចិត្រ ។ អ្នកធំពិត ចិត្តគ្រប់គ្រង ប៉ងសាមគ្គី អ្នកធំពិត ចិត្តជីវ៍ ធីផលិត អ្នកធំពិត ចិត្តជាសង្ឃ មិនបង់សត្យ អ្នកធំពិត ចិត្តជាក្សត្រ សម្បត្តិជាតិ ។ អ្នកធំពិត ចិត្តប្រសើរ ដំណើរក្សាន្ត អ្នកធំពិត ចិត្តបាន រាប់អានញាតិ អ្នកធំពិត ចិត្តខ្ពង់ខ្ពស់ រស់មាយាទ អ្នកធំពិត ចិត្តគិតជាតិ មិនឆ្លៀតមាន ។ អ្នកធំពិត ចិត្តប្រពៃ លៃរៀនធម៌ អ្នកធំពិត ចិត្តល្អ កសាងស្ពាន អ្នកធំពិត ចិត្តឧត្តម សមសីលទាន អ្នកធំពិត ចិត្តគិតមាន មានសង្គម ។ អ្នកធំពិត ចិត្តអំណត់ មានអំណាច អ្នកធំពិត ចិត្តខ្លាច ខ្លាចរាស្រ្តយំ អ្នកធំពិត ចិត្តមានព្រះ រាស្រ្តបង្គំ អ្នកធំពិត គិតធ្វើខ្ញុំ ធំពិតហោង ៕ ដោយ៥០០០ឆ្នាំ |