Reading Article
Public date : 20, Oct 2021 (15,395 Read)
ប្រៀបធៀបមនុស្សនិង ឱសថ

|
ប្រៀបធៀបមនុស្សនិង ឱសថ
ថ្នាំឱសថមានកិច្ចព្យាបាលរក្សាអ្នកជម្ងឺ ឲ្យបានសុខស្រួលឡើងវិញយ៉ាងណាមនុស្សល្អជាអ្នកមានសីលមានសម្តីផ្អែមពិរោះពិតប្រាកដមានធម៌ក្នុងខ្លួន មនុស្សនោះអាចជា ឱសថដ៏ប្រសើរសម្រាប់ព្យាបាលរោគផ្លូវចិត្តរបស់ញាតិមិត្តឲ្យបានធូរស្រាសអស់នូវសេចក្តីកង្វល់សេចក្តីស្មុគស្មាញតាមផ្លូវចិត្តឲ្យបានជាស្រឡះសះស្បើយ ។ - មនុស្សល្អជាឱសថដ៏ប្រសើរ - មនុស្សអាក្រក់ជាមេរោគដ៏កំណាច - ម្តាយឪពុកល្អជាអ្នកមានសីលជាដើមជាថ្នាំកែរោគកូនប្រុសស្រី - កូនប្រុសស្រីល្អ ជាថ្នំាកែរោគរបស់ឪពុកម្តាយ - កូនប្រុសស្រីអាក្រក់ មានមារយាទថោកទាបជាថ្នាំពុលបំពុលម្តាយឪពុកខ្លួនឯង - ភរិយាល្អ គឺជាឱសថដ៏ប្រសើរ ព្យាបាលរោគផ្លូវចិត្តរបស់ស្វាមី - ស្វាមីល្អ គឺជាឱសថដ៏ប្រសើរ ព្យាបាលរោគផ្លូវចិត្តរបស់ភរិយា - ភរិយាមិនល្អគឺជាថ្នាំពុល បំពុលស្វាមី - ស្វាមីមិនល្អគឺជាថ្នាំពុល បំពុលចិត្តភរិយា - ពុទ្ធសាវ័កល្អ គឺឱសថដ៏ប្រសើរធ្វើឲ្យព្រះពុទ្ធសាសនារុងរឿង -ពុទ្ធសាវ័កមិនល្អ គឺជាថ្នាំពុល បំពុលសាសនាធ្វើឲ្យសាសនារោយរាយ -មនុស្សល្អ ជាថ្នាំឱសថដ៏ប្រសើរ ធ្វើឲ្យសង្គមបានសន្តិភាព -មនុស្សអាក្រក់ ជាថ្នាំបំពុលសង្គមឲ្យវឹកវរមិនឲ្យមានសន្តិភាព -មនុស្សមានចំណេះដឹងល្អ ជាទីពឹងនៃជនជាច្រើន បញ្ញា ជីវិត មាហុសេដ្ឋំ ជីវិតប្រកបដោយបញ្ញា គឺជាជីវិតដ៏ប្រសើរ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |