Reading Article
Public date : 25, Jul 2019 (8,896 Read)
សីហសូត្រ

|
សីហសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគគង់នៅក្នុងកូដាគារសាលានាមហាវ័ន ទៀបក្រុងសាលី ។ គ្រានោះសីហសេនាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះសីហសេនាបតីអង្គយក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះអង្គអាចនឹងបញ្ញត្តផលទានដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯងបានឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសីហៈ អាចបញ្ញត្តបានម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទានជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ដោយហេតុណា ហេតុនេះឯង ជាផលទានដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ពួកសប្បុរស អ្នកកមានចិត្តស្ងប់រំងាប់ រមែងរាប់រកទាយកង្នកម្ចាស់ទាន ម្នាលសីហៈ បើពួកសប្បុរស មានចិត្តស្ងប់រំងាប់តែងរាប់រកទាយកងអ្នកម្ចាស់ទាន ដោយហេតុណាហេតុនេះជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង ។ ម្នាលសីហៈ មួយទៀត កិត្តិសព្ទ ដ៏ពិរោះរបស់ទាយកអ្នកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ម្នាលសីហៈ ឯកិត្តិសព្ទដ៏ពិរោះរបស់ទាយកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅដោយហេតុណា ហេតុនេះឯងជាផលទានដែលបុគ្គលគប្បីឃើញច្បាស់ដោយខ្លួនឯង ។ ម្នាលសីហៈ មួយទៀតទាយកម្ចាស់ទានចូលទៅកាន់បរិស័ទ គហបតិបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លា មិនអៀនខ្មាស ម្នាលសីហៈ បើទាយកម្ចាស់ ទានចូលទៅកាន់ បរិស័ទណា ទោះជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទគហបតិបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លា មិនអៀនខ្មាស ដោយហេតុណាហេតុនេះជាផលទាន ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ។ ម្នាលសីហៈ មួយទៀតទាយម្ចាស់ទានលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ម្នាលសីហៈ បើទាយកម្ចាស់ទាន បែកធ្លាយ រាងកាយស្លាប់ទៅរមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុនេះជាផលទាន មានក្នុងលោកខាងមុខ ។ កាលព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ សីហសេនាបតី បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នះថា បពិត្រព្រះអង្គដ៏ចម្រើន ផលទានទាំង៤ ប្រការដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគសម្តែងប្រាប់ហើយនេះ ខ្ញុំព្រះមិនបាច់ជឿព្រះដ៏មានព្រះភាគសម្តែងប្រាប់ហើយនេះ ខ្ញុំព្រះអង្គមិនបាច់ជឿព្រះដ៏មានព្រះភាគត្រង់ផលទានទាំងនោះទេ ខ្ញុំព្រះអង្គបានដឹងផលទានទាំងនោះដែរ ។បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាយកម្ចាស់ទាន ពួកអ្នកសប្បុរសអ្នកមានចិត្តស្ងប់រំងាប់ តែងរាប់រកខ្ញុំព្រះអង្គ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន កិត្តិសព្ទដ៏ពិរោះរបស់ខ្ញុំក៏ឮថា សីហសេនាបតី ជាអ្នកឲ្យទាន ជាអ្នកធ្វើបុណ្យ អ្នកឧបដ្ឋាកសង្ឃ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន ចូលទៅកាន់បរិស័ទ សមណបរិស័ទ រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ។ បពិត្រព្រះអង្គដ៏ចម្រើន ផលទានទាំង៤ ប្រការ ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគសម្តែងហើយនេះ ខ្ញុំព្រះអង្គមិនបាច់ជឿព្រះដ៏មានព្រភាគ ត្រង់ផលទានទាំងនោះទេត្បិតខ្ញុំព្រះអង្គ ដឹងនូវផលទានទាំងនោះដែរ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ត្រង់ដែលព្រះដ៏មានព្រះភាគ បានត្រាស់នឹងខ្ញុំព្រះអង្គយ៉ាងនេះរួចហើយថា ម្នាលសីហៈទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ខ្ញុំព្រះអង្គមិនដឹងហេតុនោះមែន ក៏ប៉ុន្តែថា ខ្ញុំព្រះអង្គមានសទ្ធាជឿព្រះដ៏មានព្រះភាគក្នុងផលទាននោះ ។ ម្នាលសីហៈ រឿងនោះពិតមែន ម្នាលសីហៈ រឿងនោះពិតមែន ម្នាលសីហៈទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ទនម បិយោ ហោតិ តជន្តិ នំ ពហូ កិត្តី ច ប្បោតិ យសស្ស វឌ្ឍតិ អមង្កុតូតោ បរិសំ វិគាហតិ វិសារទោ ហោតិ នរោ អមច្ឆរី តស្មា ហិ ទានានិ ទទន្តិ បណ្ឌិតា វិនេយ្យ អមច្ឆេមលម សុខេសិនោ តេ ទីឃរត្តំ តិនិវេ បតិដ្ឋិតា ទេវានំ សហព្យគតា រមន្តិ តេ កតាវកាសា កតកុសលា ឥតោ ចុតា សយម្បតា អនុវិចរន្តិ នន្ទនេ តេ តត្ថ នន្ទន្តិ រមន្តិ មោទរេ សមប្បិតា កាមគុណេហិ បញ្ចហិ ។ នរជន មិនមានដសេចក្តីកំណាញ់ ជាអ្នកឲ្យទានរមែងជាទីស្រឡាញ់ (នៃជនដ៏ច្រើន) ផង ពួកសប្បុរសជាច្រើនតែងរាប់ទាយកនោះផង ។ ទាយកនោះ ដល់នូវកិត្តិសព្ទផង យសរមែងចម្រើនដល់ដដទាយកនោះផង ។ ទាយកនោះ ចូលទៅកាន់បរិស័ទ មិនមានសេចក្តីអៀន ខ្មាស មានតែសេចក្តីក្លៀវក្លា ។ ហេតុដូច្នោះបណ្ឌិត ទាំងឡាយ អ្នកស្វែងរកសេចក្តីសុខ ត្រូវលះបង់នូវមន្ទិលគឺសេចក្តីកំណាញ់ ហើយឲ្យនូវទានទាំងឡាយ ។ បណ្ឌិតទាំងនោះ ស្ថិតនៅក្នុងស្ថានត្រៃត្រិង្សអស់កាលយូរអង្វែងគឺជាអ្នកបាន ទៅកើតក្នុងសហភាពនៃពួកទេវតាដ៏រីករាយសប្បាយ ។ បណ្ឌិតទាំងនោះមានឳកាសធ្វើហើយ មានកុសលធ្វើហើយ ច្យុតអំពីលោកនេះ មានរស្មីខ្លួនឯង អន្ទោលទៅក្នុងទីត្រេកអរ រមែងស្កប់ស្កល់ដោយកាមគុណទាំង៥ រីករាយ សប្បាយក្នុងទីនោះ ។ កត្វាន វាក្យម អសិតស្ស តាទិនោ រមន្តិ សព្វេ សុគតស្ស សវាកាតិ ។ ពួកសាវ័កទាំងអស់របស់ព្រះសុគត រមែងរីករាយព្រះធ្វើតាមពាក្យរបស់ព្រះតថាគត ដែលព្រះអង្គមិនជាប់ដោយអកុសលធម៌ ប្រកបដោយតាទិគុណ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |