Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 206,155
Today
Yesterday 164,333
This Month 206,155
Total ៣៥៧,០៥០,១២៩
Flag Counter
Reading Article
Public date : 02, Dec 2022 (9,083 Read)

អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមានការប្រជុំតាក់តែង



 
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមាន​ការប្រជុំតាក់តែង

គំនរភ្នក់ភ្លើងជាធម្មជាតិតែងតែក្តៅ បុគ្គលដែលេនៅ ក្នុងគំនរភ្នក់ភ្លើង ឬ នៅក្នុង​ផ្ទះដែល​ត្រូវ​ភ្លើងឆេះ មិនគួរគប្បី អង្វរភ្លើង ឬគិតចង់ឱ្យភ្លើងត្រជាក់នោះទេ តែ​មធ្យោបាយ មាន​តែ​​ម៉្យាង​គត់​គឺ រត់​លោត​ចេញអំពី​ភ្លើង យ៉ាងណាម៉ិញ រូបក្តី នាមធម៌ក្តី ឬក៏បានដល់​​ភពជាតិ​​កំណើត​នេះ​ឯង​​ហើយ ដែលជា គំនរភ្នក់ភ្លើងមានកំដៅដ៏​ខ្លាំងក្លា យើងដាច់ខាតមិន​ត្រូវ​បន្ទោស ភ្លើង​​ថា ម៉េច​ក៏វា​ក្តៅម៉្លេះ ម៉េចក៏វាមិនត្រជាក់ ប៉ុន្តែព្រោះ សេចក្តីល្ងង់​គឺអវិជ្ជា​របស់​ខ្លួន​ឯងទេតើ ដែល​នាំ​ឱ្យខ្លួនឯង​ដើរ ចូលភ្លើង គឺភព​ជាតិ​កំណើត ដូច្នេះរឿង​សំខាន់គឺត្រូវ​ចេញ យ៉ាង​ប្រញាប់​ប្រញាល់អំពីភ្នក់ភ្លើង មិនត្រូវ​រករឿង​ឈ្លោះស្តី បន្ទោសភ្លើងឡើយ គ្រាន់តែ​​កំណត់​ដឹង​ឱ្យបាន​ច្បាស់លាស់ថា ធម្មតា ភ្លើងវាត្រូវតែក្តៅ ។    

រូបកាយតែង​តែគ្រាំគ្រា ជាសំបុកនៃរោគ មានរូប មាន រោគ មានភ្លើង មានក្តៅ ពាក្យនេះសុទ្ធ​តែ​ធ្លាប់​ដឹងគ្រប់ៗ គ្នា ប៉ុន្តែចំណុចខ្វះខាតរបស់សត្វលោក គឺមិន​ចង់ឱ្យរូបកាយ​​របស់ខ្លួនមាន​ជំងឺ​​មិនចង់​ឱ្យមានរោគអ្វីណាមួយឡើយ បើ កាលណាឈឺអ្វីម៉្យាងៗហើយ តែងតែ​ភ័យព្រួយ មុខក្រៀម​ក្រំ មានការតក់ស្លុត មានសេចក្តីសោក មិនចង់ឱ្យមានរោគធ្លាក់ មកដល់ខ្លួន ឬក៏ញាតិ​មិត្តិ ណាមួយឡើយ ។

ត្រូវអាស្រ័យនូវព្រះសទ្ធម្ម ដើម្បីចេញ ពីភពជាតិ ឬដើម្បី​ចេញអំពីរូប​ដែលជាសំបុកនៃ រោគ ការចេញអំពីរូបកាយ​ ដោយព្រះសទ្ធម្ម គឺការលះបង់ នូវទិដ្ឋិមានះតណ្ហា​ក្នុងកាយ ដោយមិន​ប្រកាន់​ថា រូបកាយ ជាខ្លួន ជាសត្វ ជាបុគ្គល ហើយក៏មិនប្រកាន់ថា ជាខ្លួនអញ ជាសត្វបុគ្គល​នៅក្នុង​រូប​កាយឡើយ ។    

ត្រូវអាស្រ័យនូ​វ​ព្រះសទ្ធម្ម ដើម្បីចេញ អំពីរឿងរ៉ាវនៅ​ក្នុងលោក អារម្មណ៍តាមទ្វារទាំង ៦ គឺ ជាអារម្មណ៍​របស់វិញ្ញាណ ការចេញអំពីរឿងរ៉ាវនៅក្នុង លោកនេះបាន លុះត្រាតែ​មាន​សតិប្បដន្ឋា​បដិបត្តិ ប្រគល់ អារម្មណ៍ឱ្យវិញ្ញាណ ហើយមិន​ប្រកាន់នូវវិញ្ញាណថា ជាសត្វ បុគ្គលតួខ្លួន មាន​បញ្ញាឃើញវិញ្ញាណ​ពិតជាវិញ្ញាណ ដោយ លះបង់​តណ្ហា​មានះ​ទិដ្ឋិក្នុង​វិញ្ញាណ​នោះៗ រកសត្វជាអ្នកដឹង អារម្មណ៍ពុំមានឡើយ ។    

ខ្លួនឯងជាទីពឹង​នៃខ្លួនឯង បើខ្លួនយើងធ្វើ ខុសហើយ ប្រមាទ​ហើយ វង្វេងភ្លេច​សតិហើយ បណ្តោយ តាម​កិលេស​ហើយ អ្នកដទៃមិន​អាចជួយ មិនអាចជាទីពឹង ឱ្យយើង​បានឡើយ ដូច្នេះដើម្បីឱ្យខ្លួនយើង​អាចជាទីពឹងនៃ ខ្លួនឯងបាន គឺខ្លួនយើងត្រូវតែ​មានការគ្រប់គ្រង​ដោយសតិ ត្រូវតែ​ស្អាតល្អដោយ​កុសលធម៌ និង បរិសុទ្ធ​ដោយបញ្ញា ។    

បុគ្គលល្ងង់ខ្លៅ​មានខ្លួនឯងជាសត្រូវ បុគ្គលស្អាត  ដោយបញ្ញា មានខ្លួនឯងជាទីពឹង ដូច្នេះ​បុគ្គល​ត្រូវមាន ធម៌ជាទីពឹងដើម្បីឱ្យខ្លួនបានស្អាតបរិសុទ្ធ កាលខ្លួនបានស្អាត បរិសុទ្ធហើយ  ទើបបាន​ជាទីពឹងនៃខ្លួនឯង ។    

មិនចាំបាច់អង្វរអ្នកដទៃ​ឱ្យជួយខ្លួនយើងឡើយ បើយើងមាន​ខ្លួនឯងជាទីពឹងហើយនោះ ។ អ្នកដែលអង្វរគេព្រោះ​មានចំណុចខ្សោយ ចំណុច ខ្សោយរបស់​មនុស្សគ្រប់គ្នា​នៅត្រង់​កា​រ​ស្រឡាញ់ខ្លួន​ឯង​បុគ្គលដែលស្រឡាញ់ខ្លួនឯង គឺមិនអាច​មានខ្លួនឯង​ជា​ទីពឹងបាន ឡើយ ។ 

បើមិនឱ្យស្រឡាញ់ខ្លួនឯង តើឱ្យស្រឡាញ់អ្នកណា ទៅវិញ ?
ការស្រឡាញ់អ្វីៗនៅក្នុងលោក មិនមានអ្នកណាបង្គាប់ ឱ្យឡើយ  ដូចជា​ការស្រឡាញ់​ខ្លួន​ឯង​នេះក៏​មិនអាចឈប់ ស្រឡាញ់បានដោយងាយៗដែរ វាមិនមែននៅលើខ្លួនឯងចង់ ស្រឡាញ់​ក៏ស្រឡាញ់​ទៅ ចង់ឈប់ស្រឡាញ់ពេលណាក៏ឈប់ ទៅនោះឯណា ព្រោះថា ការស្រឡាញ់​ខ្លួនឯង​នេះ កើតមក អំពីអវិជ្ជា ដែលមិនដឹងថា ខ្លួនឯងគឺជាបញ្ចក្ខន្ធជាមារ ជាឫស គល់នៃ​សេចក្តី​លំបាក ជាប្រភពនៃបញ្ហាគ្រប់យ៉ាង ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Aug 2020 (35,566 Read)
អនុត្តរិយៈ​ ​ធម្មជាត​ដ៏​ប្រសើរ​​ ៦​
Public date : 23, Jun 2021 (24,643 Read)
សំវរៈ ៥ យ៉ាង
Public date : 29, Jul 2019 (16,390 Read)
ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១និង២
Public date : 29, Aug 2019 (45,604 Read)
តើ កម្ម ជាអ្វី?
Public date : 22, Jul 2020 (57,302 Read)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
Public date : 27, Jul 2019 (27,327 Read)
សេចក្តីអធិប្បាយអំពីព្យាយាម
Public date : 02, Aug 2021 (23,398 Read)
អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​
Public date : 07, Nov 2021 (14,297 Read)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).