Monday, 21 Jun B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 114,819
Today
Yesterday 169,481
This Month 7,826,045
Total ២០៤,០១៦,២៦១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 06, Nov 2020 (8032 Read)

សាប​ព្រោះ​ពូជ​ក្នុង​ស្រែ​ល្អ តែង​បាន​ផល​តាម​គាប់​ចិត្ត



 
រឿង​គោបាល​មាតាទេវី
(ចាក អ. ឯ.)
(សាប​ព្រោះ​ពូជ​ក្នុង​ស្រែ​ល្អ តែង​បាន​ផល​តាម​គាប់​ចិត្ត)

មាន​និគម​មួយ​ឈ្មោះ​តេនឡិ ថិត​នៅ​ក្បែរ​ផ្លូវ​ទៅ​កាន់​ក្រុង​ឧជ្ជេនី​នៅ​ក្នុង​និគម​នោះ​ មាន​ធីតា​សេដ្ឋី​ពីរ​នាក់ ម្នាក់​ជា​ស្ត្រី​កំសត់​ទុគ៌ត ពេល​ឥត​ពី​មាតា​បិតា​ទៅ នៅ​អាស្រ័យ​នឹង​មេដោះ តែ​ជា​ស្រ្តី​មាន​សភាព​សមរម្យ​ មាន​ទៀត​ជា​ស្ត្រី​ឥត​មាន​សក់​តែ​មាន​សម្បត្តិ មាន​ឈ្មោះ​ថា និក្កេសី ។

គ្រា​នោះ​ឯង​ព្រះ​មហាកច្ចា​នេត្ថេរ មាន​បំណង​នឹង​សំដែង​នូវ​ការ​ឧប្បត្តិ​ឡើង​នៃ​ព្រះ​អរហន្ត​សម្ពុទ្ធ​បរម​គ្រូ ប្រោស​ព្រះ​ចៅ​ចណ្ឌប្បជ្ជោក មួយ​អន្លើ​នឹង​ភក្ខុ​៧​អង្គ​និមន្ត​ទៅ​ឧជ្ជេនី​នគរ លុះ​ទៅ​ដល់​តេលនាឡិនិគមត៏​ចូល​ទៅ​បិណ្ឌ​បាត្រ​ក្នុង​និគម​នោះ​កែ​ឥត​បាន​អ្វី​សោះ ។ នាង​កេសវតី​សេដ្ឋីធីតា​ដឹងរឿង​រ៉ាវ​នោះ ក៏​បង្គាប់​ឲ្យ​មេដោះ​ទៅ​និមន្ត​ព្រះ​ថេរៈ​ទាំង​នោះ មក​គង់​ក្នុង​ផ្ទះ ។ លុះ​ព្រះ​ថេរៈ​និមន្ត​មក នាង​កេសវតី​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​កាត់​សក់​ខ្លួន បញ្ជូន​មេដោះ​នោះ​​ឲ្យ​ទៅ​កាន់​សំណាក់​នាង​និក្កេសី​ដោយ​ពាក្យ​ថា ម្នាល​នាង​ចូវ​នាង​យក​សក់​ទាំង​ឡាយ​នោះ​ទៅ​ឲ្យ​នាង​និក្កេសី បើ​នាង​និក្កេសី​ឲ្យ​វត្ថុ​អ្វី ចូរ​នាង​ទទួល​យក​មក យើង​នឹង​ឲ្យ​ទាន​ដល់​លោក​ម្ចាស់​ទាំង​ឡាយ ។

មេដោះ ក៏​យក​សក់​នោះ​ឲ្យ​នាង​និក្កេសី​ៗ​បាន​ឲ្យ​បា្រក់​៨​កហាបណៈ​មក​វិញ ទើប​មេដោះ​យក​ប្រាត់​នោះ​ទៅ​ឲ្យ​នាង​កេសវតី​ៗ បាន​យក​ប្រាក់​នោះ​ចាត់​ចែង​ចង្ហាន់បិណ្ឌ​បាត​ដល់​ព្រះ​ថេរៈ​៨​អង្គ លៃ​បាន​១​កហាបណៈ​១​អង្គ​ទើប​ចូល​ទៅ​នៅ​ក្នុង​បន្ទប់​នាង​វិញ ។ ព្រះ​មហាកច្ចាយនៈ​ជ្រាប​រឿង​នោះ ក៏​ឲ្យ​គេ​ហៅ​នាង​កេសវតី​មក ។ នាង​មាន​សេចក្តី​គោរព​ចំពោះ​ព្រះ​ថេរៈ​ក៏​មក​ថ្វាយ​បង្គំ​ហើយ​ញាំង​សទ្ធា​មាន​កំលាំង​ឲ្យ​កើត​ឡើង ។ ទាន​ដែល​បុគ្គល​ឲ្យ​ចំពោះ​បុញ្ញ​ខេត្ត​ដ៏​ប្រសើរ រមែង​បា​ន​ទទួល​ផល​ជាក់​ស្តែង​ក្នុង​បច្ចុប្បន្ន ព្រោះ​ហេតុ​នោះ បាន​ជា​សក់​របស់​នាង​កេសវតី ដុះ​ឡើង​វិញ​តាម​ប្រក្រតី​ក្នុង​ពេល​ដែល នាង​ឱន​កាយ​ថ្វាយ​បង្គំ​ព្រះ​ថេរៈ​ដោយ​គោរព ។

ព្រះថេរៈ​ទាំង​៨​អង្គ​បាន​ចង្ហាន់ ហើយ​ក៏​ហោះ​តាម​អាកាសវេហាស៍ ទៅ​ចុះ​នៅ​នា​ឧទ្យាន​កាញ្ចវ័ន ធ្វើ​ភត្ត​កិច្ច​នៅ​ទី​នោះ ឲ្យ​នាង​កេសវតី មើល​ឃើញ​យ៉ាង​ស្តែង​ ។ នាយ​រក្សា​ឧទ្យាន​បាន​ឃើញ​ព្រះ​ថេរៈ​ហើយ​ក៏​ទៅ​ក្រាប​បង្គំ​ទូល​ដល់​ព្រះ​បាទ​ចណ្ឌ​ប្បជ្ជោត ព្រះ​អង្គ​ក៏​យាង​ទៅ​កាន់​ឧទ្រាន​ថា្វយ​បង្គំ​ព្រះ​ថេរៈ​រួច​សួរ​ថា​ថ្ងៃ​នេះ​លោក​ម្ចាស់​បាន​ចង្ហាន់​ហើយ​ឬ​នៅ? លុះ​ព្រះ​សណ្តាប់​ដំណឹង​ដែល​ព្រះ​ថេរៈ​ពោល​បា្រប់​ទើប​ស្តេច​ទៅ​កាន់​ព្រះ​បរម​រាជ​និវេសន៍​វិញ បង្គាប់​ឲ្យ​រាជ​បុរស​នាំ​នាង​កេសវតី​ធីតា​សេដ្ឋី​មក​តាំង​ជា​ព្រះ​អគ្គហេសី ថ្ងៃ​នោះ​ឯង ។​ក្នុង​ពេល​នោះ​ត​មក​ព្រះ​នាង​អង្គ​មហេសី នៅ​រួម​រស​មេត្រី​ជា​មួយ​ព្រះ​រាជា ក៏​បាន​ព្រះ​រាជបុត្រ​មួយ​ព្រះ​អង្គ​ថ្វាយ​ព្រះ​នាម​ថា គោបាល ឯ​នាង​ក៏​មាន​ព្រះ​នាម​ប្រាកដ​ថា គោ​បាល​ទេវី​តាម​នាម​របស់​សំបុត្រ​ដែរ ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jan 2020 (25380 Read)
រឿង​សរណ​មាតា
Public date : 27, Jul 2019 (27672 Read)
រឿង​ព្រាន​សន្ទូច
Public date : 29, Jul 2019 (7333 Read)
រឿង​ចុន្ទសូករិកៈ
Public date : 27, Jul 2019 (25401 Read)
រឿង​ព្រះ​បាទ​អា​ភិង្គរាជ
Public date : 27, Jul 2019 (23130 Read)
រឿង​កដ្ឋ​ហរកៈ
Public date : 25, Jul 2019 (16908 Read)
សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង
Public date : 06, Nov 2020 (42065 Read)
រឿង​មុសាវាទិព្រាហ្មណ៍
Public date : 25, Jul 2019 (11941 Read)
រឿង​ស្រី​មាន​គូ​កំណាន់
Public date : 27, Jul 2019 (25152 Read)
រឿង​ព្រាន​ព្រៃ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).