Reading Article
Public date : 24, Nov 2020 (16,759 Read)
ពោធិសត្វឲ្យទានប្រាថ្នាពោធិញ្ញាណ ប្លែកជាងសាមញ្ញជន

|
រឿងព្រះបាទវិបុលរាជ
(ចាក វិ. ប.) (ពោធិសត្វឲ្យទានប្រាថ្នាពោធិញ្ញាណ ប្លែកជាងសាមញ្ញជន) កាលព្រះបរមសាស្តាគង់នៅវត្តជេតពន ក្បែរក្រុសាវត្ថី ទ្រង់សំដែងធម៌ប្រារព្ធទាន ដែលទ្រង់បានបរិច្ចាគ ក្នុងកាលដែល សោយព្រះជាតិជាពោធិសត្វ ។ សេចក្តីថា កាលនោះពួកភិក្ខុមកប្រជុំគ្នា នៅលើសាលាធម្មសភាពោលសរសើរគុណព្រះបរមគ្រូថា ម្នាលលោកដ៏មានអាយុទាំងឡាយ ព្រះសម្មាសម្ពុទ្ធទ្រង់មានបុណ្យច្រើន មានប្រាជ្ញាច្រើន បានបំពេញទានបារមីជាអនេគប្រការ គួរឲ្យអស្ចារ្យពន់ពេកណាស់ ។ គ្រានោះព្រះបរមសាស្តាទ្រង់យាងចេញពីគន្ធកុដិមកគង់លើពុទ្ធាសនៈ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយអ្នកប្រជុំគ្នាពោលរឿងអ្វី? ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គអង្គុយជំនុំគ្នាពីការបរិច្ចាគរបស់ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតឲ្យទានក្នុងកាលឥឡូវនេះ មិនជាអស្ចារ្យប៉ុន្មានទេ កាលពីដើមតថាគត បានបរិច្ចាគទានបុត្តភរិយា ទៅជាខ្ញុំបំរើអ្នកដទៃទើបមានសេចក្តីអស្ចារ្យជាងនេះ ។ ភិក្ខុទាំងឡាយ ក៏អារាធនាឲ្យព្រះអង្គនាំអតីតទាននោះមកសំដែងប្រាប់ ។ ទើបព្រះសាស្តាសំដែងថាៈ កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គ ព្រះនាមវិបុលរាជសោយរាជសម្បត្តិក្នុងនគរសុចិវត្តី ព្រះអគ្គមហេសីព្រះនាមសុន្ទរីទេវី ព្រះរាជបុត្រីព្រះនាមសុចី ។ ព្រះរាជាអង្គនេះ ទ្រង់ពុំមានសេចក្តីលំអៀងទៅតាមអគកិធម៌ណាមួយឡើយ ទ្រង់សោយរាជ្យប្រកបដោយធម៌ បានចំណាយព្រះរាជទ្រព្យឲ្យជាងសង់សាលាសម្រាប់ឲ្យទាន៥ខ្នង ហើយតែងប្រទានព្រះរាជទ្រព្យដល់ស្មូមយាចក អស់ប្រាក់៥សែនកហាណះ ជារាល់ថ្ងៃ ។ ពេលនោះអ្នកជម្ពូទ្វីបទាំងអស់ ឈប់ធ្វើវេជ្ជកម្ម ពាណិជ្ជកម្ម ចាំតែទទួលព្រះរាជទានប៉ុណ្ណោះ ។ ជនទាំងនោះ បានជាអ្នកបរិបូណ៌ដោយទ្រព្យសម្បត្តិបានចាត់ចែងរបាំចម្រៀង ជាទីកំសាន្តចិត្តពន់ពេក ។ ចាត់ចែងទានប៉ុណ្ណោះហើយ នៅតែមិនស្កប់ព្រះទ័យ ថ្ងៃមួយព្រះរាជា ប្រថាប់នៅលើប្រាសាទ ទ្រង់បើកសីហបញ្ជរ រកមើលឥស្សរិយភាព ព្រះអង្គដោយព្រះតម្រិះថា អញបានបំពេញហិរទាន (ទានខាងក្រៅ) ប៉ុណ្ណោះ អជ្ឈត្តិទាន(ទានខាងក្នុង) អញពុំទាន់បានបំពេញសោះ ទើបរំពឹងថា បើមានអ្នកណាមកសុំក្បាលអញៗក៏ឲ្យ ភ្នែកក៏ឲ្យ ត្រចៀកក៏ឲ្យ បើមកសុំសាច់បេះដូង អញនឹងពុះទ្រូងរូងយកសាច់បេះដូងឲ្យ មកសុំសាច់អញ ៗ នឹងពន្លះចេញពីរាងឆ្អឹងទាំងមូលឲ្យអ្នកនោះពុំនោះសោក បើមានអ្នកណាមួយមកនិយាយនឹងអញថា មហារាជសូមទ្រង់ធ្វើជាអ្នកបំរើខ្ញុំ ដូច្នេះអញស៊ូទៅបំរើអ្នកនោះ ។ កាលព្រះអង្គកំពុងព្រះចិន្តាយ៉ាងនេះ មហាប្រឹថពីមានកម្រាស់២សែន ៤ម៉ឺនយោជន៍ ក៏កំរើកញាប់ញ័រឮសូរខ្ទរខ្ទ័រទ្រហឹងអឺងកង ភ្នំសិនេរុរាជក៏ឱនលំទោនទន់មក ទាំងមហាសមុទ្រក៏កើតជារលកបោកបែកផ្កាត្រែង មហាមេឃក៏បញ្ចេញសម្លេងផ្គររន្ទះបាញ់ឆាំងឆាំងឆាពេញទាំងផ្ទៃមេឃ ហើយបង្អុរភ្លៀងចុះមកជាច្រើន ឯផ្លេកបន្ទោរ ពុំជួនកាលក៏ភ្លឺផ្លេកច្រវាក់ ពួកទេវតា ក៏ឲ្យសព្វសាធុកាពររហូតដល់ព្រហ្មលោក ។ សេចក្តីអស្ចារ្យជាអនេក នឹងត្រារាប់ពុំបានឡើយ ។ ខណះនោះក៏ក្តៅដល់សំណាក់នៃសក្កទេវរាជ ដោយតេជានុភាពនៃទានបារមី ។ សម្តេចព្រះអមរិន្ត្រាធិរាជ ទ្រង់រមិលមើលហេតុនោះហើយលាន់ព្រះឱសថា ឱហ្ន! ព្រះបាទវិបុលរាជជាពុទ្ធង្កុរបណ្តូលព៌េជ្ញញាណទ្រង់គង់នៅនាឋានមនុស្យឯណ្ណោះ មានព្រះរាជសទ្ធាបានចំណាយទ្រព្យឲ្យទៅជាទានដល់ស្មូមយាចកដោយឥតអាល័យប៉ុណ្ណោះ ហើយទ្រង់មិនទាន់ស្កប់ព្រះក្នុងពាហិរទាន ឥឡូវគិតនឹងបំពេញអជ្ឈត្តិទានទៀត លុះរំពឹងដូច្នោះហើយ ក៏ក្លែងខ្លួនជាព្រាហ្មណ៍ ក្មេងមកអង្គុយនាសាលាទាន ។ ពេលនោះព្រះមហាក្សត្រទ្រង់ស្រង់ព្រះសុគន្ធវារីពីព្រលឹម សោយព្រះក្រយាស្ងោយមានឱជារសផ្សេងៗ ហើយទ្រង់គ្រឿងអម្ពរពស្ត្រាលង្កាករណ៍ស្រេចឡើងគង់លើព្រះទីនាំងគជេន្ទ្រជ័យ មានពួកអាមាត្យចោមរោមជាបរិវារ យាត្រាទៅកាន់សាលាទាន ។ លុះទៅដល់ទ្រង់ក៏ចុះចាកព្រះទីនាំងចូលទៅក្នុងសាលា បែងចែកព្រះរាជទ្រព្យដល់ស្មូមតាមធម្មតា ។ ឥន្ទព្រាហ្មណ៍លើកករប្រណមផ្គងអញ្ជលីលើសិរិសាក្រាបថ្វាយបង្គំទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់ឈ្នះអស់មារសត្រូវសព្វៗកាល ថាដូច្នេះហើយក៏ខិតនៅក្នុងទីដ៏សមគួរ ។ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ ក៏ពោលព្រះគាថាត្រាស់សួរថា ហរីតសរីរោ តវញ្ច ទស្សនីយោ សុរូបិយោ បគ្គយ្ហ អញ្ជលិញ្ចេវ កឺ មំ យាចសិ ព្រាហ្មណ៍។ ហៃព្រាហ្មណ៍ អ្នកមានសរីរះដូចជាលាបស្រឡាបដោយខ្លឹមចន្ទន៍ក្រហម គួរអ្នកផងក្រឡេកមើល រូបអ្នកសោតក៏សមល្អ គួរអ្នកផងគយគន់អ្នកមកផ្គងអញ្ជលីនៅទៅនេះតើសុំអ្វី? ឥន្ទព្រាហ្មណ៍ឮហើយរីករាយណាស់ ទូលថា យថា វារិវហោ បូរោ សព្វកាលំ ន ខិយតិ ឯវន្តំ យចិតាគញ្ឆឹ ទេវី មេ ទេហិ យាចិតោ ។ ទឹកក្នុងស្ទឹង តែងហូរទៅកាន់សមុទ្រសព្វកាលមិនចេះអស់យ៉ាងណាព្រះហឬទ័យតែងជ្រះថ្លាក្នុងទានពុំចេះអស់យ៉ាងនោះ ខ្ញុំមកសូមព្រះទេពីសូមព្រះមេត្តាប្រោសព្រះរាជទានកុំខាន ។ ដោយការក្រាបទូលសុំព្រះទេពី ព្រះរាជាមានព្រះទ័យរីករាយណាស់ហាក់ដូចបុរសកំសត់បានមាសមួយពាន់ដុំឡើងពីព្រះមហាក្សត្រទើបត្រាស់ថា ទទាមិន ន រិកប្បាមិ យំ មំ យាចសិ ព្រាហ្មណ សន្តំ ន បដិគុយ្ហាមិ ទានេ មេ រមតី មនោ ។ ម្នាលព្រាហ្មណ៍ អ្នកសុំរបស់អ្វី យើងឲ្យរបស់នោះឥតទើសទាល់យើងមិនលាក់ទុករបស់ដែលមាន ចិត្តយើងត្រេកអរចំពោះទានតែម្យ៉ាង។ លុះមានព្រះបន្ទូលយ៉ាងនេះហើយ ក៏ត្រាស់ហៅមហេសីមកពោលប្រាប់ថា ហៃប្អូនមាស្នេហ៍! ព្រាហ្មណ៍កម្លោះនេះមកសុំនាងធ្វើជាភរិយាគេបងប្រាថ្នាសព្វញ្ញុតញ្ញាណ គួរប្អូនជួយបំពេញទានបារមីផងចុះ ។ ឯព្រះអគ្គមហេសីក៏មានព្រះទ័យសោមនស្សពោលគាថាថាៈ ទាសី តុយ្ហំ អហំ ទេវ សាមិកោ មម ឥស្សរោ យស្សិច្ចេ ឥស្ស មំ ទជ្ជា រិក្កីនេយ្យ ហនេយ្យ វា ។ បពិត្រព្រះភស្តាអម្ចាស់ដល់អ្នកណា សូមប្រទានតាមព្រះរាជហឬទ័យ ទុកជាត្រូវការលក់ដូរក្តី សម្លាញ់បង់ក្តី ក៏ស្រេចលើព្រះហឬទ័យព្រះអង្គ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយ ក៏ទាញយកក្អមមាស ចាប់ព្រះហស្តព្រះអគ្គមហេសី បួងសួងយកផែនដីជាបន្ទាល់ ទ្រង់ជ្រួចស្នោទក ហើយត្រាស់ថា ហៃព្រាហ្មណ៍កម្លោះ! ភរិយាយើងជាទីស្រឡាញ់ពេញចិត្តក្រៃពេកប៉ុន្តែយើងត្រូវការសព្វញ្ញុតញ្ញាណលើសលប់ជាងនេះមិនអាចរាប់បានឡើយយើងលះបង់ទេវីឲ្យអ្នកក៏មិនមែនប្រាថ្នាសម្បត្តិមនុស្ស សួគ៌ ព្រះឥន្ទ ព្រះព្រហ្ម សាវក បច្ចេកពុទ្ធទេ ប្រាថ្នាសព្វញ្ញុតញ្ញាណតែម្យ៉ាង លុះត្រាស់យ៉ាងនេះហើយ ក៏ប្រទានព្រះមហេសីដល់ព្រាហ្មណ៍ ។ ឯឥន្ទព្រាហ្មណ៍បាននាងទេពីហើយ នាំយកទៅបាត់ពីទីនោះភ្លាមហើយឥន្ទព្រាហ្មណ៍ឯងនិម្មិតជាព្រាហ្មណ៍ប្លែក មកពោលថ្វាយសព្វសាធុការសុំព្រះរាជធីតាថាៈ យថា វារិវហោ បូរោ សព្វកាលំ ន ខីយតិ ឯវន្តំ យាចិតាគញ្ឆិ បុត្តំ មេ ទេហិ យាចិតោ ធម្មតាទឹកស្ទឹង តែងហូរទៅកាន់សមុទ្រសព្វៗកាល មិនចេះអស់យ៉ាងណា ព្រះហឬទ័យទ្រង់តែងជ្រះថ្លាក្នុងទានពុំចេះអស់យ៉ាងនោះ ខ្ញុំម្ចាស់មកសុំព្រះរាជបុត្រី សូមព្រះមេត្តាប្រោសព្រះរាជទានកុំខាន ។ ព្រះរាជាត្រកអរណាស់ ក៏ពោលថាៈ ទទាមិ ន រិកប្បាមិ ឥស្សរោ នយ ព្រាហ្មណ សន្តំ ន បដិគុយ្ហាមិ ទានេ មេ រមតី មនោ ។ ម្នាលព្រាហ្មណ៍យើងជាឥស្សរះ ឥតធុញទា្រន់នឹងការឲ្យទេ អ្នកចាំតែទទួលយករបស់យើងឲ្យចុះ យើងមិនលាក់លៀមរបស់ដែលមានទេ ចិត្តយើងត្រកអរក្នុងការឲ្យតែម្យ៉ាង ។ លុះមានបន្ទូលដូច្នេះហើយ ក៏បញ្ជូនបុត្រី ឲ្យទៅស្រង់ស្អិតស្អាងព្រះកាយដោយគ្រឿងវត្ថាលង្កាករណ៍សព្វយ៉ាង ហើយហៅមកឲ្យគង់លើអាសនៈទ្រង់ជប់ព្រះសិរសាលួងលោមផ្តែផ្តាំអស់អាថ៌សេចក្តី ទើបប្រកាស ដល់ពួកទេវតា ឲ្យជាបន្ទាល់សាក្សីថាៈ បពិត្រទេព្តាទាំងឡាយ សូមអញ្ជើញមកជួបជុំចំណែកបុណ្យនេះត្បិតខ្ញុំឲ្យបុត្រីជាទីស្រឡាញ់ពេញចិត្តប្រកបដោយរូបឆោមតែងបំរើដោយសេចក្តីគោរព ។ ឯអមាត្យទាំង៧រូប ពេលបានមកនៅក្នុងនគរ ជាសុខស្រួលជាមួយព្រះរាជាហើយ ក៏ចំណាយទ្រព្យសាងវត្ត៥ ដូច្នេះអមាត្យឈ្មោះឧត្តិយសាងវត្តមួយឈ្មោះទក្ខិណះ នៅខាងត្បូងក្រុងអនុរាធបុរី ។ អមាត្យឈ្មោះចូឡះសាងវត្តមួយឈ្មោះសាលិយះ ។ អមាត្យឈ្មោះបព្វតះ សាងវត្តមួយឈ្មោះបព្វតះ ។ អមាត្យឈ្មោះតិស្សះសាងវត្តមួយឈ្មោះឧត្តរតិស្សះ ។ អមាត្យទាំង៥រូបសាងវត្តមួយៗម្នាក់រួចហើយ ក៏និមន្តព្រះមហាតិស្សត្ថេរះដែលគង់នៅវត្តហម្ពកល្លកះ ធ្លាប់ឧបក្ការះមុនដល់ខ្លួន ទើបប្រគេនវត្តទាំង៥នោះ ឲ្យលោកគង់នៅថែមទាំ ។ ព្រោះហេតុនោះ បានជាព្រះមហានាមលោកពោលគាថាក្នុងគម្ពីរមហាវង្សថាៈ តុម្ហាកំ បដិសណ្ឋារ វសេនម្ហេហិ ការិតេ វិហារេ ទេម តុម្ហាតំ ឥតិ វត្វា អទំសុ ច ថេរោ សព្វត្ថ វាសេសិ តេ ភិក្ខុ យថា រហំ អមច្ចានំសូ សង្ឃស្ស វិវិធេ សមណារហេ ។ អមាត្យទាំងឡាយក៏ពោលប្រគេនថា យើងខ្ញុំសូមប្រគេនវត្តទាំងឡាយដែលបានឲ្យជាងកសាង ដល់លោកម្ចាស់ ដោយអំណាចនៃបដិសណ្ឋារះរបស់លោកម្ចាស់ ព្រះថេរៈក៏ចាត់ភិក្ខុទាំងឡាយឲ្យនៅក្នុងវត្តទាំងអស់តាមសមគួរ ពួកអមាត្យតែងប្រគេនបច្ច័យទាំងឡាយផ្សេងៗ ដ៏សមគួរដល់សមណះភិក្ខុសង្ឃ ។ និយាយពីព្រះចៅបិតុរាជ កាលទ្រង់បានគ្រងរាជ្យដូចដើមវិញហើយទ្រង់បានចំណាយព្រះរាជទ្រព្យធ្វើបុណ្យជាច្រើន ដរាបដល់និមន្តព្រះថេរៈឲ្យចារៈព្រះពុទ្ធវចនះ គឺព្រះត្រៃបិតកដាក់សាស្ត្រាស្លឹករឹត ហើយឋិតនៅជាសុខក្នុងរាជសម្បត្តិតាមសមគួរ ដល់ព្រះជន្មាយុទើបសោយព្រះទីវង្គត ទៅ។ កាលព្រះចៅបិតុរាជសោយព្រះទីវង្គតទៅ ឥស្សរជនទាំងឡាយមានអមាត្យជាដើម បានអភិសេកព្រះរាជនត្តាព្រះនាមចូឡិកះនៃព្រះអង្គជាម្ចាស់គ្រងរាជសម្បត្តិដំណព្រះវង្សមក ។ ដោយការអន់ព្រះទ័យនឹងការក្តៅក្រហាយព្រះរាជបុត្រព្រះបិតុរាជនាមមហានាគ ក៏ភាសព្រះអង្គទៅធ្វើចោរកម្ម ព្រះហេតុរាជ្យនោះឯងទៅនៅអាស្រ័យក្នុងវិហារនាជនបទ ដោយព្រះទ័យរីករាយជាខ្លាំង បើមានភិក្ខុទាំងឡាយមិនឲ្យទីលំនៅក្នុងវត្តណាៗព្រះអង្គម្ចាស់មហានាគនោះអន់ព្រះទ័យជាខ្លាំងតាំងចិត្តជាថាចងពៀរ លុះពេលបានសោយរាជ្យក៏បង្គាប់ឲ្យរាជបុរសរុះរើវត្តទាំងនោះចោលអស់ ។ ព្រោះហេតុនោះ បានជាព្រះមហានាមពោលនូវព្រះគាថាក្នុងបរិច្ឆេទទី៣៥នៃគម្ពីរមហាវង្សថាៈ វដ្តគាមណិនា បុត្តោ ចោរនាគោតិ វិស្សុតោ មហាចូឡស្ស រជ្ជម្ហិ ចោរោ ហុត្វា ចរី តរា មហាចូឡ ឧបរតេ រជ្ជំ ការេសិ អាគតោ អត្តនោ ចោរកាលេ សោ និវាសំ ឃេសុ នាលភិ អដ្ឋារស វិហារេ តេ វិទ្ធំសាបេតិ ទុម្មតិ ។ ព្រះរាជបុត្រព្រះចៅវដ្តគាមណិ ល្បីឈ្មោះថា ចោរនាគ មានសភាពជាចោរក្នុងរាជ្យព្រះចៅមហាចូឡិកះ ត្រាច់ទៅក្នុងកាលនោះ កាលព្រះបរមហាចូឡិកះ សោយទីវង្គតទៅក៏មកសោយរាជ្យវិញ ចោរនាគនោះមិនបានលំនៅក្នុងណាក្នុងកាលដែលខ្លួនធ្វើចោរ ជាអ្នកមានគំនិតអាក្រក់បានញ៉ាំងរាជបុរសឲ្យរុះរើវត្តទាំង១៨នោះអស់ ។ ចោរនាគនោះ ជាស្តេចលាមក ត្រូវព្រះទេពីជាអគ្គមហេសីឲ្យស៊ីថ្នាំពិស ក៏ស្លាប់ទៅកើតក្នុងលោកន្តរនរកឯណោះ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |