Reading Article
Public date : 25, Jul 2019 (13,221 Read)
ធម្មបទគាថា បុប្ឆវគ្គទី ៤

|
ធម្មបទគាថា បុប្ឆវគ្គទី ៤
បិដកលេខ ៥២ ទំព័រ ៣០ កោ ឥមំ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមំ សទេវកំ កោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។ សេក្ខោ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមម សទេវកំ សេក្ខោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។ អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោកគឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ ។ ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះនិងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃជ្រើសរើសនូវផ្កាដូច្នោះឯង ។ ផេណូបមំ កាយមិមំ វិទិត្វា មរីចិធម្មំ អភិសម្ពុធានោ ឆេត្វាន មារស្ស បបុប្ផកានិ អទស្សនំ មច្ចុរាជស្ស គច្ឆេ ។ ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថាមានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារគឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។ បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ សុត្តំ គាមំ មហោឃោវ មច្ចុ អាទាយ គច្ឆតិ ។ មច្ចុគឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើស នូវផ្កាគឺកាមគុណ៥ នោះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅដូច្នោះឯង ។ បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ អតិត្តំយេវ កាមេសុ អន្តកោ កុរុតេ វសំ ។ អ្នកធ្វើទីបំផុត (នៃជីវិត) គឺមច្ចុរាជ តែងក្រុងសត្វដែលមានចិត្តជាប់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនោះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។ យថាបិ ភមរោ បុប្ផំ វណ្ណគន្ធំ អហេឋយំ បលេតិ រសមាទាយ ឯវំ គាមេ មុនី ចរេ ។ ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ក្លិនឲ្យវិនាសទេក្រេបយកតែរសហើយ ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។ ន បរេសំ វិលោមានិ ន បរេសំ កតាកតំ អត្តនោ វ អវេក្ខេយ្យ កតានិ អកតានិ ច ។ ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយដែលធ្វើហើយនិងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។ យថាបិ រុចិរម បុប្ផំ វណ្ណវន្តំ អគ្គន្ធកំ ឯវមសុភាសិតា វាចា អផលា ហោតិ អកុព្វតោ ។ យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ សគន្ធកំ ឯវំ សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។ ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន(ក្រអូប) (រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តចមិញវាចាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ។ ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិតរមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរពដូច្នោះឯង ។ យថាបិ បុប្ផរាសិម្ហា កយិរា មាលាគុឡេ ពហូ ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ ។ មាលាការចេះធ្វើសំណុំនៃកម្រងផ្កាអំពីគំនរនៃផ្កា(ផ្សេងៗគ្នា) ឲ្យច្រើនបាន យ៉ាងណាមិញ សត្វដែលកើតមកហើយតែងស្លាប់ទៅវិញជាធម្មតា គួរធ្វើកុសលឲ្យច្រើន យ៉ាងនេះឯង ។ ន បុប្ផគន្ធោ បដិរាតមេតិ ន ចន្ទនំ តគរមល្លិកា វា សតញ្ច គន្ធោ បដិវាតមេតិ សព្វា ទិសា សប្បុរិសោ បវាយតិ ។ ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុត្តរោ ។ ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់ មិនបានក្លិនខ្លឹមចន្ទន៍ក្តីក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់ មិនបានចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទទិស ។ ក្លិននៃសីលជាគុណជាតិប្រសើរបំផុតជាងគន្ធជាតិទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។ អប្បមត្តោ អយំ គន្ធោ យ្វាយំ តគរចន្ទនី យោ ច សីលវតំ គន្ធោ វាតិ ទេវេសុ ឧត្តមោ ។ ក្លិនក្រស្នា និងក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។ តេសំ សម្បន្នសីលានំ អប្បមាទវិហារិនំ សម្មទញ្ញា វិមុត្តានំ មារោ មគ្គំ ន វិន្ទតិ ។ មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោកអ្នកមានសីលបរិបូណ៌ មានប្រក្រតីនៅដោយសេចក្តីមិនប្រមាទបានរួចផុតស្រឡះហើយ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ ។ យថា សង្ការធានស្មី ឧជ្ឈិតស្មី មហាបថេ បទុមំ តត្ថ ជាយេថ សុចិគន្ធម មនោរមំ ឯវំ សង្ការតូតេសុ អន្ធតូតេ បុថុជ្ជនេ អតិរោចតិ បញ្ញាយ សម្មាសម្ពុទ្ធសាវកោ ។ ផ្កាឈូក ទុកជាកើតក្នុងគំនរសំរាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបានដូម្តេចមិញ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ទោះបីកើតនៅក្នុងសមាគមនៃពួកជនដែលដូចជាគំនរសំរាមក៏ដោយ ក៏នៅតែរុងរឿងលើសបុថុជ្ជនទាំងឡាយដែលងងឹតសូន្យឈឹង ដោយបញ្ញា (របស់ខ្លួន) ដូច្នោះឯង ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |