Friday, 14 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 99,305
Today
Yesterday 173,713
This Month 2,526,968
Total ១៩៣,០៨២,២៨៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 05, Sep 2019 (31120 Read)

ចិត្ត​យើង​ចិត្ត​គេ



Audio

 

កូន​ជា​ទី​ស្រឡាញ់! ការ​នៅ​រួម​ជា​មួយ​អ្នក​ដទៃ មិន​ថា​នៅ​របៀប​ជា​ភរិយា​ស្វាមី ជា​គ្រួសារ​មាតា​បិតា​កូន​ប្រុស​ស្រី ជា​ញាតិ​មិត្ត​ជា​អ្នក​រួម​ការងារ ឬ​ជា​អ្នក​រួម​សង្គម​នោះ​ឡើយ គឺ​កូន​ត្រូវ​រំពឹង​ដល់​ចិត្ត​បំណង សេចក្តី​ប្រាថ្នា​របស់​អ្នក​ដទៃ​នោះ​ៗ​នេះ​ជា​ការ​សំខាន់​យ៉ាង​ក្រៃ​លែង ។ នឹង​នៅ​ជា​មួយ​គ្នា​បាន​យូរ​ឬ​មិន​យូរ សុខ​សប្បាយ​ឬ​ក្តៅ​ក្រហាយ គឺ​នៅ​ត្រង់​ចំណុច​សំខាន់​នេះ​ឯង ការ​យក​ចិត្ត​គេ​មក​ប្រៀប​នឹង​ចិត្ត​យើង និង​យក​ចិត្ត​យើង​ទៅ​ប្រៀប​នឹង​ចិត្ត​គេ នេះ​ជា​កិច្ច​ដែល​គួរ​ធ្វើ ។
 
យើង​ធ្វើ​អ្វី​ក៏​ដោយ ត្រូវ​រំពឹង​ដល់​ផល​ប៉ះ​ពាល់ ដែល​នឹង​កើត​ឡើង​ដល់​អ្នក​ដទៃ​ផង ពេល​ខ្លះ​យើង​គិត​ថា យើង​ធ្វើ​ហើយ​យើង​នឹង​បាន​ផល​ប្រយោជន៍​តែ​អ្នក​ដទៃ គេ​អាច​ក្តៅ​ក្រហាយ​ព្រោះ​ការ​ធ្វើ​របស់​យើង​ក៏​មាន​ដែរ ។ ទើប​គួរ​ជៀស​វាង​នូវ​ចំណុច​នេះ​ឲ្យ​បាន មិន​ត្រូវ​សាង​សេចក្តី​សម្រេច លើ​សេចក្តី​ក្តៅ​ក្រហាយ​នៃ​អ្នក ដទៃ​ឡើយ អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ឲ្យ​យើង​ទៅ​ធ្វើ​ឲ្យ​គេ​ក្តៅ​ក្រហាយ​ដូច​តែ​គ្នា ត្រូវ​នឹង​ដល់​ចិត្ត​យើង​ចិត្ត​គេ​ជា​និច្ច ។

មនុស្ស​ដែល​គិត​តែ​ពី​បាន គេ​ហៅ​ថា មនុស្ស​ឃើញ​តែ​ខ្លួន​ឯង មនុស្ស​ឃើញ​តែ​ខ្លួន​ឯង រមែង​ដើរ​ប៉ះ​គេ​ជា​ធម្មតា ពោល​គឺ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ។ 
កូន​អើយ កើត​ជា​មនុស្ស​ណា​កូន ពេល​យើង​បាន​ឆ្អែត​ក៏​គួរ​នឹក​ដល់​អ្នក​ដែល​គេ​ឃ្លាន​ខ្លះ​ផង ពេល​យើង​បាន​សុខ​ក៏​គួរ​គិត​ដល់​អ្នក​ដែល​មាន​ទុក្ខ​ផង ហើយ​ពេល​យើង​មាន​បាន​ក៏​ត្រូវ​គិត​ដល់​អ្នក​ដែល​ក្ររហេម​រហាម​ផង​ដែរ ។

កូន​គិត​បាន​យ៉ាង​នេះ កូន​នឹង​ជា​អ្នក​លះ​បង់​ មើល​ឃើញ​អ្នក​ដទៃ យល់​ចិត្ត​គេ ជួយ​គេ នឹង​បាន​ជា​ទី​ស្រឡាញ់​រាប់​អាន​នៃ​មនុស្ស​ទូទៅ ។ ប្រសិន​បើ​កូន​ជា​មនុស្ស​ឃើញ​តែ​ពី​ខ្លួន​ឯង កូន​នឹង​នៅ​តែ​ឯង ព្រោះ​ខ្វះ​ការ​រាប់​អាន​ពីអ្នក​ជិត​ខាង​ជា​ដើម ។ ពេល​កូន​មាន​ទុក្ខ មាន​រវល់ មិន​មាន​អ្នក​ណា​មក​ឈឺ​ឆ្អាល​ឡើយ ចាំ​ទុក​ណា​កូន​សម្លាញ់ ។

 
ចិត្ត​យើង​ចិត្ត​គេ          កូន​ត្រូវ​រិះ​រេ             គ្នាន់​គ្នេរ​ឲ្យ​ច្បាស់
កុំ​តាម​ចិត្ត​ពាល        តាម​ព្រះ​តម្រាស់      ព្រះ​ធម៌​ល្អ​ណាស់
                              កូន​ត្រូវ​បដិបត្តិ ។
ចិត្ត​គេ​ចិត្ត​យើង        បើ​មានះ​ឡើង           កូន​ត្រូវ​កម្ចាត់
បើ​ចង់​សុខ​ចិត្ត        កូន​ត្រូវ​ហ្វឹក​ហាត់        រស់​ដោយ​ប្រយ័ត្ន​
                             ទើប​ផុត​អន្តរាយ ។
ខ្លួន​ជា​ឧបមា            ចម្រើន​មេត្តា             ទោសារំសាយ
ឲ្យ​សុខ​ខ្លួន​ឯង        និង​សត្វ​ទាំង​ឡាយ      សុខ​នៅ​មិន​ឆ្ងាយ​
                            រក​ឃើញ​ក្នុង​ចិត្ត ។
 
អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (10000 Read)
មិន​មាន​អ្វី​នៅ​នា​និព្វាន
Public date : 12, May 2012 (16093 Read)
សេចក្តីព្យាយាម
Public date : 24, Jul 2019 (20676 Read)
ខ្លឹម​សារ​នៃ​ការ​បួស
Public date : 29, Jul 2019 (13619 Read)
លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ
Public date : 26, Jul 2019 (9388 Read)
ទុក្ខ​ព្រោះ​ខ្លាច​ចាស់
Public date : 05, Dec 2020 (37318 Read)
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
Public date : 19, Aug 2019 (18563 Read)
ជីវិតជា​របស់​ខ្ចីគេ​
Public date : 04, May 2021 (34652 Read)
ការធ្វើបុណ្យផ្លូវវាចា
Public date : 05, Dec 2020 (40300 Read)
បតិព្វតា​វិមា​ន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).