Friday, 22 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 2,495
Today
Yesterday 284,155
This Month 3,853,665
Total ២២៨,៦២៨,៤៤៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 05, Sep 2019 (23941 Read)

ជីវិត​មាន​តម្លៃ



Audio

 

កូន​ជា​ទី​ស្រឡាញ់!  កូន​ដឹង​ទេ​ថា (ជីវិត​មាន​តម្លៃ​ថ្លៃ​ក្រៃ​លែង ) មិន​ថា​ជីវិត​របស់​យើង​ឬ​របស់​អ្នក​ដទៃ សុទ្ធ​តែ​មាន​តម្លៃ​ទាំង​អស់គឺ​មាន​តម្លៃ​ទាំង​ដល់​ខ្លួន​ឯង ទាំង​ដល់​អ្នក​ដទៃ ។ ដូច្នេះ​ហើយ​ទើប​ក្នុង​សីល​៥ បាន​លើក​យក​ការ​វៀរ​ចាក​នូវ​ការ​សម្លាប់​សត្វ​ទុក​ជា​សិក្ខាបទ​ទី១ ព្រោះ​មក​អំពី​ជីវិត​ជា​របស់​សំខាន់​ហ្នឹង​ឯង ។

មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ សត្វ​ដទៃ​បុគ្គល​ដទៃ សុទ្ធ​តែ​សំខាន់​សម្រាប់​ខ្លួន​គេ គ្រប់​ៗ​គ្នា​រៀង​ៗ​ខ្លួន ដូច្នេះ​ទើប​មិន​គួរ​សម្លាប់ មិន​គួរ​បៀត​បៀន​ជីវិត​គ្នា​ឡើយ ។ 
កាល​បើ​កូន​ដឹង​ថា​ជីវិត​មាន​តម្លៃ​ថ្លៃ និង​សំខាន់​សម្រាប់​ខ្លួន​កូន​ហើយ កូនត្រូវ​រក្សា​និង​ថ្នាក់​ថ្នម​ជីវិត​ឲ្យ​ល្អ ។ កាល​បើ​កូន​ដឹង​ថា​ជីវិត​កូន​មាន​តម្លៃ​ថ្លៃ​និង​សំខាន់​សម្រាប់​ខ្លួន​កូន​ហើយ កូន​ត្រូវ​រក្សា​និង​ថ្នាក់​ថ្នម​ជីវិត​ឲ្យ​ល្អ ។

កូន​ត្រូវ​ធ្វើ​អំពើ​ជា​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ឯង​ផង ឲ្យ​ដល់​អ្នក​ដទៃ​ផង ឲ្យ​ច្រើន​ជាទី​បំផុត ។ អំពើ​អាក្រក់​ដែល​ជា​បាប​កម្ម​នាំ​ឲ្យ​មាន​ពៀរ​វេរា កូន​កុំ​ឲ្យ​ជីវិត​នេះ​ទៅ​ប្រឡាក់​ប្រឡូស ឲ្យ​សោះ ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ជីវិត​ដែល​មាន​សីល​មាន​ការ​សម្លឹង​ពិនិត្យ សូម្បី​រស់​នៅ​តែ​មួយ​ថ្ងៃ ក៏​ប្រសើរ​ជាង​ជីវិត​ដែល​អត់​សីល អត់​មាន​ការ​តម្កល់​ឲ្យ​ល្អ រស់​នៅ​អស់​រយ​នៃ​ឆ្នាំ​ទៅ​ទៀត ។

ដើម្បី​ឲ្យ​សម​នឹង​ការ​ដែល​យើង​យក​ជីវិត​ដ៏​មាន​តម្លៃ​បង់​ពន្ធ​ឲ្យ​មច្ចុរាជ ក្នុង​មួយ​ថ្ងៃ​២៤ ម៉ោង​យើង​ត្រូវ​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​កម្រៃ​ថ្លៃ​ជាង​ជីវិត​២៤ ម៉ោង​ទៅ​ទៀត ។ 
កូន​ដឹង​ទេ​ថា​ការ​បំពេញ​បុណ្យ​បារមី​ដើម្បី​រួច​ផុត​ចាក​ទុក្ខ​គឺ​ការ​ងារ​ដែល​មាន​តម្លៃ​ជាង​ជីវិត​ឆ្ងាយ​ណាស់ ដូច្នេះ​កូន​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ខាត​ថ្លៃ​ពន្ធ​ឲ្យ​សោះ ក្នុង​មួយ​ថ្ងៃ ៗ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (15347 Read)
សំនួរចម្លើយ អំពី​ព្រះត្រៃសរណគមន៍
Public date : 28, Jul 2019 (13855 Read)
អត់​ធន់​សិក្សា​នូវ​ការ​ពិត
Public date : 05, Dec 2020 (18713 Read)
យល់ដឹង​ធម៌ពិត
Public date : 27, Jul 2019 (12375 Read)
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
Public date : 25, Jul 2019 (19747 Read)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
Public date : 30, Jul 2019 (24092 Read)
អាត្មា​អញ​តែង​មាន​ព្យាធិ គឺ​ជម្ងឺ​តម្កាត់​ជា​ធម្មតា
Public date : 28, Jul 2019 (7754 Read)
ជីវិត​ជារបស់​ក្ដៅ
Public date : 28, Jul 2019 (4446 Read)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).