ថ្ងៃ អង្គារ ទី ២១ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៧២៥
Today
ថ្ងៃម្សិលមិញ ១៥១,២៣៧
ខែនេះ ៣,៧៥២,៨៦៥
សរុប ២២៣,៣៤៤,៤៤០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៣៨៣៧ ដង)

ជីវិត​មាន​តម្លៃ



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់!  កូន​ដឹង​ទេ​ថា (ជីវិត​មាន​តម្លៃ​ថ្លៃ​ក្រៃ​លែង ) មិន​ថា​ជីវិត​របស់​យើង​ឬ​របស់​អ្នក​ដទៃ សុទ្ធ​តែ​មាន​តម្លៃ​ទាំង​អស់គឺ​មាន​តម្លៃ​ទាំង​ដល់​ខ្លួន​ឯង ទាំង​ដល់​អ្នក​ដទៃ ។ ដូច្នេះ​ហើយ​ទើប​ក្នុង​សីល​៥ បាន​លើក​យក​ការ​វៀរ​ចាក​នូវ​ការ​សម្លាប់​សត្វ​ទុក​ជា​សិក្ខាបទ​ទី១ ព្រោះ​មក​អំពី​ជីវិត​ជា​របស់​សំខាន់​ហ្នឹង​ឯង ។

មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ សត្វ​ដទៃ​បុគ្គល​ដទៃ សុទ្ធ​តែ​សំខាន់​សម្រាប់​ខ្លួន​គេ គ្រប់​ៗ​គ្នា​រៀង​ៗ​ខ្លួន ដូច្នេះ​ទើប​មិន​គួរ​សម្លាប់ មិន​គួរ​បៀត​បៀន​ជីវិត​គ្នា​ឡើយ ។ 
កាល​បើ​កូន​ដឹង​ថា​ជីវិត​មាន​តម្លៃ​ថ្លៃ និង​សំខាន់​សម្រាប់​ខ្លួន​កូន​ហើយ កូនត្រូវ​រក្សា​និង​ថ្នាក់​ថ្នម​ជីវិត​ឲ្យ​ល្អ ។ កាល​បើ​កូន​ដឹង​ថា​ជីវិត​កូន​មាន​តម្លៃ​ថ្លៃ​និង​សំខាន់​សម្រាប់​ខ្លួន​កូន​ហើយ កូន​ត្រូវ​រក្សា​និង​ថ្នាក់​ថ្នម​ជីវិត​ឲ្យ​ល្អ ។

កូន​ត្រូវ​ធ្វើ​អំពើ​ជា​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ឯង​ផង ឲ្យ​ដល់​អ្នក​ដទៃ​ផង ឲ្យ​ច្រើន​ជាទី​បំផុត ។ អំពើ​អាក្រក់​ដែល​ជា​បាប​កម្ម​នាំ​ឲ្យ​មាន​ពៀរ​វេរា កូន​កុំ​ឲ្យ​ជីវិត​នេះ​ទៅ​ប្រឡាក់​ប្រឡូស ឲ្យ​សោះ ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ជីវិត​ដែល​មាន​សីល​មាន​ការ​សម្លឹង​ពិនិត្យ សូម្បី​រស់​នៅ​តែ​មួយ​ថ្ងៃ ក៏​ប្រសើរ​ជាង​ជីវិត​ដែល​អត់​សីល អត់​មាន​ការ​តម្កល់​ឲ្យ​ល្អ រស់​នៅ​អស់​រយ​នៃ​ឆ្នាំ​ទៅ​ទៀត ។

ដើម្បី​ឲ្យ​សម​នឹង​ការ​ដែល​យើង​យក​ជីវិត​ដ៏​មាន​តម្លៃ​បង់​ពន្ធ​ឲ្យ​មច្ចុរាជ ក្នុង​មួយ​ថ្ងៃ​២៤ ម៉ោង​យើង​ត្រូវ​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​កម្រៃ​ថ្លៃ​ជាង​ជីវិត​២៤ ម៉ោង​ទៅ​ទៀត ។ 
កូន​ដឹង​ទេ​ថា​ការ​បំពេញ​បុណ្យ​បារមី​ដើម្បី​រួច​ផុត​ចាក​ទុក្ខ​គឺ​ការ​ងារ​ដែល​មាន​តម្លៃ​ជាង​ជីវិត​ឆ្ងាយ​ណាស់ ដូច្នេះ​កូន​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ខាត​ថ្លៃ​ពន្ធ​ឲ្យ​សោះ ក្នុង​មួយ​ថ្ងៃ ៗ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ

 
 

Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០៩៩៧ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៩៧៤៩ ដង)
មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨១១២ ដង)
មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៩១៤១ ដង)
គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ
ផ្សាយ : ០៥ ឧសភា ឆ្នាំ២០១៣ (អាន: ៨៨១៥ ដង)
បទ​គួរ​យល់​ដឹង​អំពី​ឆន្ទៈ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕