Wednesday, 20 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 162,923
Today
Yesterday 176,619
This Month 3,456,693
Total ២២៨,២៣១,៤៧៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (2377 Read)

កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល



 
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល

មនុស្ស​ណា​ម្នាក់ ដែល​ថា​មិន​មាន​ជម្ងឺ​នោះ​ គឺ​មិន​មាន​ទេ គ្រាន់​តែ​តិច​ឬ​ខ្លាំង តែ​កាល​កូន​មាន​ជម្ងឺ​ហើយ សូម​នាំ​គ្នាខ្វាយខ្វល់​ថែរក្សា ព្យាបាល​ឲ្យ​កូន​បាន​ជា​សះ​ស្បើយ មិន​ត្រូវទុក​ឲ្យ​កូន​មាន​ជម្ងឺ​រ៉ាំរ៉ៃ​នោះ​ទេ។ មាន​ឪពុក​ម្ដាយ​មិន​តិច​ទេ​ក្នុងលោក​នេះ ពេល​ដែល​កូន​មាន​ជម្ងឺ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​កូន ដោយ​អាង​ឡេះ​ថា មិន​មាន​លុយ​ព្យាបាល។ តែ​បើ​យើង​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​នោះ ត្រូវ​ស្វះ​ស្វែង​រក​ប្រាក់​មក​ព្យាបាល​ឲ្យ​កូន​បាន​ជា​ឡើយ។

កាល​មិន​ខ្វល់​ខ្វាយ​ព្យាបាល​កូន​នៅ​មាន​ជម្ងឺ​ជា​និច្ច​កាល​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​កូន មាន​ទឹក​ចិត្ត​មិន​គោរព​ចំពោះ​យើង​បាន​ ព្រោះ​កូន​តែង​គិត​ថា ខ្លួន​មាន​ជម្ងឺ​នេះ មក​ពី​ឪពុក​ម្ដាយ​មិន​ព្យាបាល​ ទើប​នៅ​ឈឺ​រហូត​មក ធ្វើ​ឲ្យ​កូន​ចង​គំនុំ​ទៀត​ផង​ក៏​មាន។


ឪពុក​ម្ដាយ​ខ្លះ មាន​លុយ​កាក់​ដែរ តែ​ស្ដាយ​មិន​ហ៊ាន​ព្យាបាល​ទេ ដោយ​ខ្លាច​អស់​ទ្រព្យ​សម្បត្តិ នេះ​ជា​កំហុស​មួយ​ដ៏​ធំ ដែល​ឃើញ​លុយ​ជា​ធំ មិន​ឃើញ​កូន​ជា​ធំ​ឡើយ។ នៅ​ក្នុង​ព្រះពុទ្ធ​ដីកា ព្រះអង្គ​ទ្រង់​ត្រាស់​ថា៖

អារោគ្យមិច្ឆេ បរមញ្ច លាភំ បុគ្គល​គប្បី​ប្រាថ្នា​លាភ​ដ៏​ឧត្ដម​គឺ ការ​មិន​មាន​រោគ។
អារោគ្យបរមា លាភា លាភ​មាន​ការ​មិន​មាន​រោគ​ជា​យ៉ាង​ក្រៃ​លែង។
ព្រះអង្គទ្រង់​ត្រាស់​ជា​មួយ​មាគណ្ឌិយ​បរិព្វាជក​ថា

អារោគ្យបរមា លាភា          និព្វានំ បរមំ លាភំ
អដ្ឋង្គិកោ ច មគ្គានំ          ខេមំ អមតគាមិនំ។

លាភ​ទាំង​ឡាយ​មាន​ការ​មិន​មាន​រោគ​ប្រសើរ​បំផុត ព្រះ​និព្វាន​ជា​សេចក្ដី​សុខ​ដ៏​ប្រសើរ មគ្គ​ដែល​ប្រកប​ដោយ​អង្គ​ ៨ ដ៏​ក្សេម​ក្សាន្ត​ជាង​មគ្គ​ទាំង​ឡាយ សម្រាប់​ដើរ​ទៅ​កាន់​ព្រះនិព្វាន ឈ្មោះ​អមតៈ។

ក្នុង​បាទ​ព្រះ​គាថា​ទាំង​អស់​នេះ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ការ​មិន​មាន​រោគ​ជា​កំពូល​លាភ​ក្នុង​លោក​នេះ មិន​មាន​អ្វី​ប្រៀប​បាន។ កាល​យើង​មាន​សទ្ធា​ជឿ​ ព្រះ​បរមសម្ពុទ្ធ ត្រូវ​ខំ​ព្យាបាល​ជម្ងឺ​ឲ្យ​កូន​ឲ្យ​ជា វៀរ​លែង​តែ​ជម្ងឺ​មើល​មិន​ជា​មាន​អេដស៍​ជា​​ដើម​យើង​មិន​ដឹង​ធ្វើ​យ៉ាង​ណា តែ​បើ​មាន​ជម្ងឺ​អាច​មើល​ជា​ឬ​បន្តិច​បន្តួច​ត្រូវ​ព្យាបាល​ឡើង មិន​ត្រូវ​ទុក​ឲ្យ​ជា​ខ្លួន​ឯង​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌
ដោយ​៥០០០​ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 20, Jul 2020 (42971 Read)
អង្គរបស់សីល៥
Public date : 29, Jul 2019 (10396 Read)
សិក្ខាបទ​ទាំង ៥ និង​អង្គមាន​ដូច​តទៅ
Public date : 28, Jul 2019 (9274 Read)
គំនិត​កូន​ល្អ
Public date : 08, Oct 2020 (6570 Read)
សេចក្តី​ពោល​អំពី​ខ្លួន​ជា​ទីពឹង​របស់​ខ្លួន
Public date : 21, Jul 2021 (9820 Read)
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).