Reading Article
Public date : 28, Jul 2019 (14,160 Read)
ភ្លើងកំហឹង

|
ភ្លើងកំហឹង
ការខឹងក្រោធធ្វើឲ្យចិត្តសៅហ្មង កករល្អក់ ក្ដៅក្រហាយក្រវល់ក្រវាយ នឹងដេកក៏មិនសុខ នឹងកើតក៏មិនសុខ នោះគឺជាភ្លើងខាងក្នុង ដែលកើតឡើងដុតបុគ្គលនោះឯង។ បើមិនចេះពន្លត់វាទេ វានឹងដុតឲ្យក្ដៅរោលរាលជារឿយៗតទៅ តែបើពន្លត់បានក៏ត្រជាក់សុខសប្បាយដោយខ្លួនឯង។ អ្នកណាគេស្អប់យើងហើយក៏ដោយចុះ តាមពិត ការស្អប់បានទម្លាយនូវសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់គេជាស្រេចទៅហើយ យើងមិនត្រូវស្អប់ត្រឡប់តបទៅគេវិញនោះទេ ព្រោះការស្អប់តប ប្រៀបបីដូចជាការអុជភ្លើងអំពីគេ មកដុតខ្លួនឯងដូច្នោះដែរ។ ម្យ៉ាងទៀតស្អប់គេ គឺស្អប់ខ្លួនឯងជាង ព្រោះធ្វើសេចក្ដីសៅហ្មង សាងបាបធម៌ឲ្យខ្លួនឯង។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |