Sunday, 03 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 149,757
Today
Yesterday 242,339
This Month 629,467
Total ៣៥៧,៤៧៣,៤៤១
Flag Counter
Reading Article
Public date : 16, Oct 2021 (32,452 Read)

ភិក្ខុនៅក្នុងដងព្រៃមួយ



 
វនសំយុត្ត
វិវេកសូត្រទី១

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូប​នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់​ទីសម្រាកក្នុង វេលាថ្ងៃ​ហើយត្រិះរិះនូវ​អកុសលវិតក្កៈ​ទាំង​ឡាយ​ដ៏លាមក ដែលអាស្រ័យ​នឹងបញ្ចកាមគុណ ។

ក្នុងកាលនោះ មានទេវតាដែល​អាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមាន​សេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ប្រាថ្នាដើម្បីធ្វើភិក្ខុនោះឱ្យសង្វេគ ក៏ចូលទៅ រកភិក្ខុនោះ លុះចូលទៅ​ដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា ៖

លោកប្រាថ្នា សេចក្តីស្ងាត់​បានជាចូល​មកកាន់ព្រៃ​តែចិត្តរបស់លោក​នៅតែត្រាច់​ទៅក្នុង​អារម្មណ៍​ខាងក្រៅ លោកចូរជា​ជននាំចេញ​នូវឆន្ទរាគៈក្នុងជនដទៃ តអំពីនោះ លោកនឹង​បានសេចក្តី​សុខ​ប្រាស​ចាករាគៈមិនខាន លោកចូរ​លះបង់​សេចក្តី​មិន​ត្រេកអរ​​ក្នុង​ព្រហ្ម​ចរិយ​ធម៌​ចោលចេញ លោកចូរជាអ្នកមាន​ស្មារតី ។

ខ្ញុំសូមរំលឹកលោក ដែលជា​អ្នកមានស្មារតី ព្រោះថា ធូលី គឺកិលេស ដែលបណ្ឌិត​ហៅថា បាតាល នេះ​លំបាកនឹង​ឆ្លងណាស់ ធូលីគឺកាមកុំនាំលោកទៅឡើយ ដូចសត្វស្លាប ដែល​ប្រឡាក់​ខ្លួនដោយ​អាចម៍ដី ប្រឹងទទះ​ជម្រុះធូលី ដែល ប្រឡាក់ខ្លួនឱ្យ​ធ្លាក់ចេញ យ៉ាងណា ភិក្ខុអ្នកមាន​ព្យាយាម មានស្មារតី តែងធ្វើធូលី គឺកិលេស​ដែល​ប្រឡាក់ខ្លួន ឱ្យធ្លាក់ ចេញ​យ៉ាង​នោះ​ឯង ។

មានភិក្ខុ​មួយអង្គទៀត នៅក្នុង​ដងព្រៃនៃដែន កោសលដែរ លោកមាន​ការត្រិះរិះ​ដោយ​អកុសល​វិតក្កៈ គឺ កាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ ។ ទេវតាបាន ពោល​ចំពោះ​ភិក្ខុនោះ​ថា  លោកដែលវិតក្កៈ​ទាំងឡាយ​​ទំពាស៊ីបាន ព្រោះ​​មិនយក​ចិត្តទុកដាក់ ដោយ​ឧបាយប្រាជ្ញា ចូរលោក​លះបង់ឧបាយមិនមែនជាប្រាជ្ញាចេញ ហើយចូរត្រិះរិះដោយ ឧបាយប្រាជ្ញាវិញ ប្រារឰ​នូវព្រះសាស្តា ព្រះធម៌ និង ព្រះសង្ឃ ជាអ្នកប្រព្រឹត្តសីល រមែងបាននូវ បាមោជ្ជៈ បីតិ សុខៈ ឥត សង្ស័យ បើ​លោក មានបាមោជ្ជៈច្រើនជាង​នេះទៅទៀត និងធ្វើនូវទីបំផុតទុក្ខបាន ។

បើពុទ្ធបរិស័ទរលឹកដល់ ព្រះពុទ្ធ ព្រះធម៌ ព្រះ សង្ឃ គង់ខ្មាស​បាប ខ្ពើមបាបពុំខាន ព្រោះ​ព្រះពុទ្ធ​ជាបុគ្គល ស្អាត បរិសុទ្ធ ព្រះធម៌មានគុណ​ចម្លងសត្វចេញ​ចាកទុក្ខបាន​សាវ័ក របស់​ព្រះពុទ្ធ​ជាបុគ្គលស្ងប់ទុក្ខរុងរឿង ។ ម៉្យាងទៀតបុគ្គល​ដែលបាន​ដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជា​ទីរលឹក គួរធ្វើឱ្យពេញ​លេញក្នុងសីល ហើយ​នៅដោយបីតិ សុខៈ ក្នុងសីល​របស់ខ្លួន ​ព្រោះបាន​ពិចារណា ឃើញសីល​មានតម្លៃជាង​ទ្រព្យសម្បត្តិ​ក្នុងលោក ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (45,459 Read)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
Public date : 01, Jun 2022 (61,530 Read)
វិជ្ជា៨ ប្រការ
Public date : 30, Jul 2019 (15,563 Read)
ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ
Public date : 04, Apr 2022 (56,510 Read)
មនុស្សគួរដល់ការហ្វឹកហាត់
Public date : 28, Jul 2019 (9,029 Read)
សេចក្ដីរីករាយ
Public date : 30, Jul 2019 (86,707 Read)
ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​
Public date : 24, Jul 2019 (11,796 Read)
ធម្មបទគាថា អរហន្តវគ្គទី ៧
Public date : 09, Aug 2021 (25,363 Read)
ធម្មបទគាថា ពាល​វគ្គទី ៥
Public date : 16, Jan 2022 (38,075 Read)
រឿងព្រះនាគសមាលត្ថេរ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).