Monday, 01 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 57,845
Today
Yesterday 143,267
This Month 57,845
Total ៤០៦,៥៦៣,១៦០
Reading Article
Public date : 19, Sep 2021 (18,348 Read)

រឿងព្រាហ្មណ៍ចាស់



Audio


 
រឿងព្រាហ្មណ៍ចាស់
(​កូន​មិន​ដឹង​គុណ​មាតាបិតា អន់​ជាង​ឈើ​ច្រត់)

ក្នុង​ពុទ្ធសម័យ មាន​ព្រហ្មណ៍​មហាសាល​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​មាន​ទ្រព្យ ៨ សែន​កហាបណៈ មាន​កូន​ប្រុស​៤នាក់។ កាល​កូន​នោះ​មាន​វ័យ​ធំ​ឡើង បាន​រៀប​អាវាហមង្គល​ហើយ​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ម្នាក់ៗ ១សែន​កហាបណៈ។ ខាង​ក្រោយ​មក​នាង​ព្រាហ្មណី ជា​ភរិយា​របស់ ព្រាហ្មណ៍​នោះ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​តែ​ម្នាក់​ឯង។ កូន​ទាំង​៤នាក់​ប្រឹក្សា​គ្នា​ថា​បើ​ឪពុក យើង​មាន​ប្រពន្ធ​ទៀត​មុខ​ជា​មាន​កូន​មិន​ខាន ទ្រព្យ​៤សែន​នឹង​កេរ្តិ៍​អាករ​ផ្សេងៗ​ ដែល​នៅ​សល់​ក្នុង​កណ្ដាប់​ដៃ​គាត់ គាត់​មុខ​ជា​ចែក​ឲ្យ កូន​ចុង​ទាំង​អស់ បើ​ដូច្នេះ​គួរ​តែ​យើង​ទៅ​នាំ​យក​គាត់​មក​ចិញ្ចឹម​ជប់​លៀង​គាត់។

ថ្ងៃ​មួយ​ ព្រាហ្មណ៍​ក្រោក​ពី​ដេក​ក្នុង​វេលា​ថ្ងៃ​កូន​ទៅ​ជួប​ជុំ​គ្នា​ហើយ​និយាយ​អំពី​ទោស នៅ​គ្រប់​គ្រង​ផ្ទះ​ដោយ​ឡែក​ៗ​ពី​គ្នា រួច​និយាយ​អង្វរ​ថាៈ លោក​ឪពុក​យើង​ខ្ញុំ​ជា​កូន​ទាំង​អស់​គ្នា នឹង​បំរើ​ទំនុក​បម្រុង​លោក​ឪពុក​ដោយ​គោរព​ដរាប​ដល់​អស់ជីវិត សូម​លោក​ឪពុក​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សល់ទាំង​ប៉ុន្មាន មក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ឱ​អស់​មក កុំ​រវល់​នឹង​ទុកដាក់​ថែរក្សា​ព្រោះ​ចាស់ហើយ ។ ព្រាហ្មណ៍​ក៏​ប្រគល់​ទ្រព្យ​ឲ្យ​ដល់​កូន ទាំង​៤​នាក់​ម្នាក់​ត្រូវ​បាន​១សែន​កហាបណៈ​ទៀត ខ្លួន​នៅ​សល់​តែ​សំពត់​១​ចង្កេះ ប៉ុណ្ណោះ ទៅ​នៅ​ជាមួយ​នឹង​កូន ច្បង​​បង្អស់​មិន​យូរ​ប៉ុន្មាន​កូន​ប្រសារ​កើត​សេចក្ដី​ធុញ​ទ្រាន់​ក៏​និយាយ ដៀប​ដាម​ថា លោក​ឪពុក​ ប្រហែល​ជា​មិនស្គាល់​ផ្លូវ​ទៅ​ផ្ទះ​ដទៃ​ទៀត​ទេដឹង បាន​ជា​ក្រាញ​នៅ​តែ​ផ្ទះ​ខ្ញុំ។

ព្រាហ្មណ៍​ឮ​ដូច្នោះ​តូច​ចិត្ត​ណាស់​ក៏​បាន​ដើរ​ទៅ​នៅ​គ្រប់​ផ្ទះ​កូន​ទាំង ៤នាក់​គេ​ចេះ​តែ​បណ្ដេញ​ដូចៗ​គ្នា គាត់​ទ្រាំ​នៅ​មិន​បាន​ ក៏​ចេញ​ទៅ​ដើរ​សូម​ទាន​គេ​តាម ច្រក​ល្ហក​ផ្ទះ​បុគ្គល​ដទៃ​ទៅ​ជា​ស្គម​ស្គាំង ព្រោះ​បរិភោគ​អាហារ​និង​ដេកមិន​ស្រួល​នឹក អាណិត​អាសូរ​ខ្លួន​ថាៈ ឱ! អាត្មា​អញ​ហើយ​ចាស់ ឡើង​កាន់​តែ​លំបាក​ខ្លាំង​ឡើង​មិន​សម បើ​កូន​អញ​វា​មិន​នឹក​អាណិត​អញ​បន្តិច​បន្តួច​សោះ វា​លះ​បង់​ចោល​អញ​ដូច​ជា​គោ​ចាស់ បើ​ដូច្នេះ​អញ​ចូល​ទៅ​រក ព្រះសមណគោរតម​ចុះ ក្រែង​លោ បាន​សុខ​ស្រួស​បន្តិច លុះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅ​កាន់​សំណាក់​ព្រះសម្ពុទ្ធៗ ត្រាស់​សួរ​ថាៈ នែព្រាហ្មណ៍​ហេតុ​អ្វី​បាន​ជា​អ្នក​ស្គម​ស្លេកស្លាំង​ម្លេះ? ។

បពិត្រ​ព្រះអង្គដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន​៤​នាក់ ឥឡូវ នេះ​វា​ត្រូវ​គំនិត​គ្នា​នឹង​ប្រពន្ធវា​បណ្ដេញ​ខ្ញុំ​ព្រះ​អង្គ​​ចោល។ ម្នាល​ព្រាហ្មណ៍​បើ​ដូច្នោះ​អ្នក​ចូរ​រៀន​មន្ត​ពី តថាគត​ហើយ​សូត្រ​ក្នុង​ទី​ប្រជុំជន​ដែល​មាន​កូន​របស់​អ្នកទាំង​នោះ​អង្គុយ នៅ​ជា​មួយ​ផង​មន្ត​នោះ​ថាៈ ខ្ញុំ​ត្រេក​អរ​ដោយ​កូន​ឯណា​ដែល​កើត​ហើយ​ផង ប្រាថ្នានូវ សេចក្ដី​ចំរើន​ដល់​កូន​ឯណា​ផង កូន​នោះ សមគំនិតជាមួយ​ប្រពន្ធវា ហើយ​បណ្ដេញ​ខ្ញុំ ចោល​ដូច ជា​ឆ្កែ​បណ្ដេញ​ជ្រូក កូន​ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ឪៗ ប៉ុណ្ណោះ​វា​លះ​បង់​ខ្ញុំ​ដែល​មាន វ័យ​ចាស់​ជ្រុល​ហើយ កូន​ខ្ញុំ​នោះ​ប្រៀប​ដូច​អារក្ស​ទឹក​មក​ក្លែង​ធ្វើ​ជា​កូន ឪ​ពុក​ចាស់របស់​កូន​ពាល តែង​ដើរ​សូម​ទាន​ប្រប​ផ្ទះ​អ្នក​ដទៃ ដូច​ជា​សេះ​ចាស់​ប្រើ​មិន កើត​គេ​នាំ​ចេញ​ចាក​ចំណី ឈើ​ច្រត់​របស់​ខ្ញុំ​នេះ​ប្រសើរ​ ឯ​កូន​ដែល​មិន​ស្ដាប់​បង្គាប់​មិនប្រសើរ​ឡើយ ត្បិត​ឈើ​ច្រត់​នេះ អាច​ការ​ពារ​គោកាច ឆ្កែកាច​ក៏​បាន ច្រត់​ទៅ​ខាង​មុខ ក្នុង​ទីងងឹត​ក៏​បាន ស្ទង់​ចុះ​ទៅ​ក្នុង​ទឹក​ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ខ្លួន​បាន​ដោយអានុភាព​នៃ​ឈើ​ច្រត់ ។

លុះ​ព្រាហ្មណ៍​ចាស់ រៀន​មន្ត​នេះ​អំពី​សំណាក់​ព្រះមានព្រះភាគ ចប់​ហើយ​ក៏​ចូល​ទៅ​កាន់​ទីប្រជុំ​ដែល​មាន​កូន​៤នាក់ អង្គុយ​នៅ​ទី​នោះ​ផង ហើយ​សូត្រ​មន្ត​នោះ។ សម័យ​នោះ​ទំនៀម​ទំលាប់​របស់​អ្នក ស្រុក​ប្រកាន់​ថា បើ​កូន​ណា​បាន ទទួល​មត៌ក​ពី​មាតាបិតា​ ហើយ​មិន​ចិញ្ចឹម​វិញ​ត្រូវ​អ្នក ស្រុក​ប្រហារជីវិត ។ 
គ្រាន់​តែ​ព្រាហ្មណ៍​ចាស់​សូត្រ​មន្តចប់ មហាជន​ផ្អើល​ឆោឡោរក​ដំបង​ព្រនង់​ប្រុង វាយ​កូន​ទាំង​៤ នោះ​សម្លាប់​ចោល។ កូន​ព្រាហ្មណ៍​ទាំង​៤ នាក់​ភ័យ​ខ្លាំង​ស្ទុះ​ទៅ​ក្រាប​ទៀប​បាទា​បិតា សូម​ខមាទោស​រ៉ាប់​រង​ទំនុក​បម្រុង​ដោយ​គោរព ត​ទៅ​កូន​ម្នាក់ៗ បាន​ជូល សំពត់១ គូ​នឹង​និច្ច​ភត្ត​ទៀត។ ព្រាហ្មចាស់​កាល​បើ​បាន​សុខ​ហើយ នឹក​ឃើញ​គុណ របស់​ព្រះសាស្ដា។ ទើប​នាំ​យក​សំពត់​៣គូ​និង​និច្ចភត្ត​ជាច្រើន​ទៅ​ថ្វាយ​ព្រះសាស្ដាៗ ទ្រង់​ទទួល​ដោយ​អនុគ្រោះ។

ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 03, Jun 2024 (32,845 Read)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
Public date : 27, Jul 2019 (29,755 Read)
រឿងថ្មើរព្រៃឈ្មោះសុរៈ
Public date : 06, Jun 2024 (14,126 Read)
និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក
Public date : 27, Jul 2019 (19,683 Read)
រឿង​នាង​បទុម​វតី
Public date : 20, Oct 2021 (35,322 Read)
រឿងនិសិ្សតឈ្មោះគំរក់
Public date : 11, May 2024 (5,948 Read)
មិគាលោបជាតក
Public date : 11, May 2024 (7,389 Read)
មោនេយ្យបដិបទា ឬនាលកបដិបទា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.69