15
Friday, 03 Dec B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 178,163
Today
Yesterday 139,133
This Month 437,639
Total ២៣៥,៨៥៣,០៦១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 06, Jul 2021 (50559 Read)

តុល្យភាព​នៃ​ជីវិត



 
តុល្យភាព​នៃ​ជីវិត

គ្រប់​បុថុជ្ជន ដែល​មិន​បាន​ស្ដាប់​នូវ​ធម៌​របស់​ព្រះ​អរិយៈ មិន​ត្រឹម​តែ​ប្រកាន់​មាំ​ក្នុង​នាម​រូបនេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សេចក្ដី​វង្វេង​ភ្លេចភ្លាំង​ស្មារតី ដោយ​ហេតុ​ច្រើន​យ៉ាង​ទៀត​គឺ

ក- វង្វេង​ព្រោះ​ទ្រព្យ​សម្បត្តិ ព្រោះ​តែ​ទ្រព្យ ធ្វើ​ឲ្យ​មនុស្ស​លោក​ដាច់​សីល​ទាំង​ស្រស់ៗ រហូត​ធ្វើ​ឲ្យ​មាន​ការ​លើក​កម្ពស់​ខ្លួន​ឯង ហើយ​មើល​ងាយ​មើល​ថោក​ដល់​អ្នក​ក្រខ្សត់​ទ្រព្យ​សម្បត្តិ​ទៀត​ផង។

ខ- វង្វេង​ព្រោះយសសក្តិ យសសក្តិ ធ្វើ​ឲ្យ​មនុស្ស​ខ្លះមាន​មានះ​កាន់​តែ​ខ្លាំង​ឡើង អាច​ធ្វើ​ឲ្យ​លែង​ចេះ​​គោរព​ឱន​លំទោន​ចំពោះ​មាតាបិតា ចាស់ព្រឹទ្ធាចារ្យ និង​អ្នក​ដែល​ចម្រើន​ដោយ​គុណ​មាន​សីល​គុណ​ជាដើម។

គ- វង្វេង​ព្រោះ​ចំណេះ​ដឹង ការ​មាន​ចំណេះ​ដឹង​មិន​មែន​ជារឿង​អាក្រក់​ទេ តែ​បើ​យក​ទៅ​ប្រើប្រាស់​មិន​ល្អ វា​ក៏​អាច​សម្លាប់​ម្ចាស់​របស់​វា​បាន​ដែរ ដូច​ជា​អ្នក​ដែល​បានសិក្សា​វិជ្ជា​ផ្លូវ​លោក​ខ្ពង់ខ្ពស់​មួយ​ចំនួន តែង​មាន​ការ​ប៉ាន់ស្មាន​គុណ​ភាព​របស់​ព្រះពុទ្ធសាសនា តាម​រយៈ​ពុទ្ធសាសនិកដែល​មាន​កម្រិត​វប្បធម៌​ទាប ហើយ​ក៏​គិត​ថា ក្នុង​ព្រះពុទ្ធសាសនា មិន​មាន​អ្វី​ពិសេស​ជាង​ចំណេះ​ដែល​ខ្លួន​មាន​ឡើយ គំនិត​បែប​នេះ ធ្វើ​ឲ្យ​បុគ្គល​ទាំង​នោះ​កាន់​តែ​ឃ្លាន​ឆ្ងាយ​ពីធម៌​របស់​ព្រះសម្មាសម្ពុទ្ធ រហូត​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិច្ឆាទិដ្ឋិ​ព្រោះ​តែ​ចំណេះ​ដឹង​នោះ​ក៏​សឹង​មាន។

ឃ- វង្វេង​ព្រោះ​រូប​សម្បត្តិ ព្រោះ​តែ​រូបសម្បត្តិ​ល្អ​ធ្វើ​ឲ្យមនុស្ស​មាន​ការ​រើស​អើង ដល់​អ្នក​ដែល​មានរូប​សម្បត្តិ​មិន​ល្អ ព្រោះ​មនុស្ស​ចូលចិត្ត​មើល​តែ​សម្បក​ខាង​ក្រៅ តែ​បើ​គេ​បាន​ពិនិត្យ​ទៅ​ដល់​ផ្នែក​ខាង​ក្នុង​នៃ​រូប​រាង​កាយ​គេ​នឹង​ឃើញ​ច្បាស់ថា គ្រប់​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ស្ពាយ​ថង់មូត្រ​ថង់លាមក​ត្រាច់ទៅដូចគ្នា។

ង- វង្វេង​ព្រោះ​គ្នីគ្នា ព្រោះ​តែ​បក្សពួក ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ប្រមាទ មិន​ព្រម​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មាន​ទានសីល​ជា​ដើម ក្នុង​គំនិត​របស់​គេ​ហាក់​បី​ដូច​ជា​គិត​ថា ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​បរលោក បក្សពួក​និង​គ្នីគ្នា​ទាំង​អស់​នោះ​ទៅ​ទទួល​រង​ទុក្ខ​ជំនួស​អ៊ីចឹង​ឯង។

សរុប​សេចក្ដី​គឺ​ថា សត្វ​លោក​នេះ តែង​តែ​មាន​ការ​ពឹង​ផ្អែក​ទៅ​លើ​អ្វីៗ​ដែលខ្លួន​មាន ហើយ​មាន​សេចក្ដី​ប្រៀបធៀប​នឹង​អ្នក​ដទៃ បើ​ឃើញ​ថា​ខ្លួន​មាន​អ្វី​ពិសេសជាង​គេ ក៏​ត្រេកអរ​និង​ជោរ​បាន​ចិត្ត ហើយ​បើ​ឃើញ​ថា​ខ្លួន​អន់​ជាង​គេ​ដទៃ ក៏​មាន​សេចក្ដី​ខក​ចិត្ត​នឹង​រំខាន​ផ្លូវ​ចិត្ត។

តាម​ពិត​សត្វ​លោក​ទាំង​អស់ ទាំង​សត្វ​នៅ​ក្នុង​អបាយភូមិ និង​សត្វ​នៅ​ក្នុង​សុគតិភូមិ ទាំង​អ្នក​មាន និង​អ្នកក្រ ទាំង​បុគ្គល​ពាល និង​បុគ្គល​ជា​បណ្ឌិត តែង​មាន​សេចក្ដី​សុខ​និង​សេចក្ដី​ទុក្ខ ច្រើន​ឬ​តិច​មិន​ស្មើ​គ្នា តែ​មាន​សភាព​ស្មើ​គ្នា​ក្នុង​លក្ខណៈ​ពីរ​យ៉ាង​គឺ មាន​ការ​កើត​ជា​ខាង​ដើម និង​មាន​ការ​ស្លាប់​ទៅ​វិញ​ជា​ខាង​ចុង នេះ​គឺ​ជា​តុល្យភាព​នេះ​ជីវិត។

រឿង​របស់​ជីវិត​នេះ មិន​ខុសអំពី​រឿង​របស់​កុន​ឬល្ខោន​ដែល​គេ​លេង​តាមរោងឡើយ មុន​នឹង​ឡើង​ទៅ​សម្ដែង​សុទ្ធ​តែ​ជា​រាស្ត្រ​សាមញ្ញ​ដូច​គ្នា​ទាំង​អស់ មិន​អាច​ក្លាយ​ជា​ស្ដេច​ ជា​អាមាត្រ ជាលោកសេដ្ឋី​មែន​ទែន​ដោយ​ហេតុ​ត្រឹម​តែ​ការ​ឡើង​លើ​ឆាក ហើយ​ស្រែក​ប្រកាស​នាម​នោះ​ទេ​នៅ​ពេល​ដែល​រឿង​ល្ខោន​ចប់ ភាព​ដើម​យ៉ាង​ណា គឺ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​នេះ​វិញ​ដដែល។

បើ​អ្នក​ដើរ​តួ​ធ្វើ​ជា​លោក​សេដ្ឋី ក្នុង​រឿង​ល្ខោន​ប្រកាន់​ថាខ្លួន​ឯង​ជា​លោកសេដ្ឋី​មែន​ទែន ខួរ​ក្បាល​របស់​អ្នក​នោះពិត​ជា​មាន​បញ្ហា តែ​បើដឹង​ខ្លួន​ថា តំណែង​សេដ្ឋី​នេះ គ្រាន់​តែ​ជា​បញ្ញត្តិ​ក្នុងរឿងល្ខោន មិន​មែន​ជា​រឿង​ពិត ដូច្នោះ​អ្នក​នោះ​ចាត់ថា ជា​មនុស្ស​ត្រឹមត្រូវ មិនវង្វេងស្មារតី។

យ៉ាង​ណាមិញ សត្វ​លោក​យើង​គ្រប់ឋានៈ​ទាំង​អស់​ទីបំផុត ត្រូវ​ចាក​ចេញ​ពីឆាក​ល្ខោន​ជីវិត​នេះ​ដូច​គ្នា​ដោយ​បាត់​ដៃ​ទទេ ដោយ​ឥត​មាន​បាន​អ្វី​សម្បី​តិចតួច​អំពី​បច្ចុប្បន្ន​ភាព​នេះ​ឡើយ។

កាល​បើ​ពិចារណា​ឃើញ​យ៉ាង​នេះ​ហើយ គួរឬ ដែល​នឹង​ប្រកាន់​ថា ខ្លួន​ឯងគ្រាន់​បើ​ជាង​អ្នក​ដទៃ រហូត​ដល់​មាន​ការ​មើលងាយ​អ្នក​ដទៃ​ដោយ​ប្រការ​ផ្សេងៗ ទាំង​ដែល​ខ្លួន​ឯង​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​មច្ចុរាជ​ដែរ​នោះ?

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Jul 2021 (43302 Read)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
Public date : 15, Sep 2021 (24365 Read)
បញ្ហា​ខក​ចិត្ត
Public date : 29, Jul 2021 (59375 Read)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
Public date : 05, Dec 2020 (40917 Read)
បតិព្វតា​វិមា​ន​
Public date : 29, Jul 2021 (5863 Read)
ជីវិតស្ដុកលោក
Public date : 29, Jul 2019 (16978 Read)
មុតិតាចិត្ត
Public date : 28, Jul 2019 (9566 Read)
ការងារ​ប្រាស​ចាក​ទោស
Public date : 25, Jul 2019 (7715 Read)
មនាបទាយីសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...