15
ថ្ងៃ ពុធ ទី ០៨ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦,៣២៧
Today
ថ្ងៃម្សិលមិញ ១៥៧,៣៧៩
ខែនេះ ១,០៦៩,៧១២
សរុប ២៣៦,៤៨៥,១៣៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៥០៥៨៣ ដង)

តុល្យភាព​នៃ​ជីវិត



 
តុល្យភាព​នៃ​ជីវិត

គ្រប់​បុថុជ្ជន ដែល​មិន​បាន​ស្ដាប់​នូវ​ធម៌​របស់​ព្រះ​អរិយៈ មិន​ត្រឹម​តែ​ប្រកាន់​មាំ​ក្នុង​នាម​រូបនេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សេចក្ដី​វង្វេង​ភ្លេចភ្លាំង​ស្មារតី ដោយ​ហេតុ​ច្រើន​យ៉ាង​ទៀត​គឺ

ក- វង្វេង​ព្រោះ​ទ្រព្យ​សម្បត្តិ ព្រោះ​តែ​ទ្រព្យ ធ្វើ​ឲ្យ​មនុស្ស​លោក​ដាច់​សីល​ទាំង​ស្រស់ៗ រហូត​ធ្វើ​ឲ្យ​មាន​ការ​លើក​កម្ពស់​ខ្លួន​ឯង ហើយ​មើល​ងាយ​មើល​ថោក​ដល់​អ្នក​ក្រខ្សត់​ទ្រព្យ​សម្បត្តិ​ទៀត​ផង។

ខ- វង្វេង​ព្រោះយសសក្តិ យសសក្តិ ធ្វើ​ឲ្យ​មនុស្ស​ខ្លះមាន​មានះ​កាន់​តែ​ខ្លាំង​ឡើង អាច​ធ្វើ​ឲ្យ​លែង​ចេះ​​គោរព​ឱន​លំទោន​ចំពោះ​មាតាបិតា ចាស់ព្រឹទ្ធាចារ្យ និង​អ្នក​ដែល​ចម្រើន​ដោយ​គុណ​មាន​សីល​គុណ​ជាដើម។

គ- វង្វេង​ព្រោះ​ចំណេះ​ដឹង ការ​មាន​ចំណេះ​ដឹង​មិន​មែន​ជារឿង​អាក្រក់​ទេ តែ​បើ​យក​ទៅ​ប្រើប្រាស់​មិន​ល្អ វា​ក៏​អាច​សម្លាប់​ម្ចាស់​របស់​វា​បាន​ដែរ ដូច​ជា​អ្នក​ដែល​បានសិក្សា​វិជ្ជា​ផ្លូវ​លោក​ខ្ពង់ខ្ពស់​មួយ​ចំនួន តែង​មាន​ការ​ប៉ាន់ស្មាន​គុណ​ភាព​របស់​ព្រះពុទ្ធសាសនា តាម​រយៈ​ពុទ្ធសាសនិកដែល​មាន​កម្រិត​វប្បធម៌​ទាប ហើយ​ក៏​គិត​ថា ក្នុង​ព្រះពុទ្ធសាសនា មិន​មាន​អ្វី​ពិសេស​ជាង​ចំណេះ​ដែល​ខ្លួន​មាន​ឡើយ គំនិត​បែប​នេះ ធ្វើ​ឲ្យ​បុគ្គល​ទាំង​នោះ​កាន់​តែ​ឃ្លាន​ឆ្ងាយ​ពីធម៌​របស់​ព្រះសម្មាសម្ពុទ្ធ រហូត​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិច្ឆាទិដ្ឋិ​ព្រោះ​តែ​ចំណេះ​ដឹង​នោះ​ក៏​សឹង​មាន។

ឃ- វង្វេង​ព្រោះ​រូប​សម្បត្តិ ព្រោះ​តែ​រូបសម្បត្តិ​ល្អ​ធ្វើ​ឲ្យមនុស្ស​មាន​ការ​រើស​អើង ដល់​អ្នក​ដែល​មានរូប​សម្បត្តិ​មិន​ល្អ ព្រោះ​មនុស្ស​ចូលចិត្ត​មើល​តែ​សម្បក​ខាង​ក្រៅ តែ​បើ​គេ​បាន​ពិនិត្យ​ទៅ​ដល់​ផ្នែក​ខាង​ក្នុង​នៃ​រូប​រាង​កាយ​គេ​នឹង​ឃើញ​ច្បាស់ថា គ្រប់​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ស្ពាយ​ថង់មូត្រ​ថង់លាមក​ត្រាច់ទៅដូចគ្នា។

ង- វង្វេង​ព្រោះ​គ្នីគ្នា ព្រោះ​តែ​បក្សពួក ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ប្រមាទ មិន​ព្រម​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មាន​ទានសីល​ជា​ដើម ក្នុង​គំនិត​របស់​គេ​ហាក់​បី​ដូច​ជា​គិត​ថា ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​បរលោក បក្សពួក​និង​គ្នីគ្នា​ទាំង​អស់​នោះ​ទៅ​ទទួល​រង​ទុក្ខ​ជំនួស​អ៊ីចឹង​ឯង។

សរុប​សេចក្ដី​គឺ​ថា សត្វ​លោក​នេះ តែង​តែ​មាន​ការ​ពឹង​ផ្អែក​ទៅ​លើ​អ្វីៗ​ដែលខ្លួន​មាន ហើយ​មាន​សេចក្ដី​ប្រៀបធៀប​នឹង​អ្នក​ដទៃ បើ​ឃើញ​ថា​ខ្លួន​មាន​អ្វី​ពិសេសជាង​គេ ក៏​ត្រេកអរ​និង​ជោរ​បាន​ចិត្ត ហើយ​បើ​ឃើញ​ថា​ខ្លួន​អន់​ជាង​គេ​ដទៃ ក៏​មាន​សេចក្ដី​ខក​ចិត្ត​នឹង​រំខាន​ផ្លូវ​ចិត្ត។

តាម​ពិត​សត្វ​លោក​ទាំង​អស់ ទាំង​សត្វ​នៅ​ក្នុង​អបាយភូមិ និង​សត្វ​នៅ​ក្នុង​សុគតិភូមិ ទាំង​អ្នក​មាន និង​អ្នកក្រ ទាំង​បុគ្គល​ពាល និង​បុគ្គល​ជា​បណ្ឌិត តែង​មាន​សេចក្ដី​សុខ​និង​សេចក្ដី​ទុក្ខ ច្រើន​ឬ​តិច​មិន​ស្មើ​គ្នា តែ​មាន​សភាព​ស្មើ​គ្នា​ក្នុង​លក្ខណៈ​ពីរ​យ៉ាង​គឺ មាន​ការ​កើត​ជា​ខាង​ដើម និង​មាន​ការ​ស្លាប់​ទៅ​វិញ​ជា​ខាង​ចុង នេះ​គឺ​ជា​តុល្យភាព​នេះ​ជីវិត។

រឿង​របស់​ជីវិត​នេះ មិន​ខុសអំពី​រឿង​របស់​កុន​ឬល្ខោន​ដែល​គេ​លេង​តាមរោងឡើយ មុន​នឹង​ឡើង​ទៅ​សម្ដែង​សុទ្ធ​តែ​ជា​រាស្ត្រ​សាមញ្ញ​ដូច​គ្នា​ទាំង​អស់ មិន​អាច​ក្លាយ​ជា​ស្ដេច​ ជា​អាមាត្រ ជាលោកសេដ្ឋី​មែន​ទែន​ដោយ​ហេតុ​ត្រឹម​តែ​ការ​ឡើង​លើ​ឆាក ហើយ​ស្រែក​ប្រកាស​នាម​នោះ​ទេ​នៅ​ពេល​ដែល​រឿង​ល្ខោន​ចប់ ភាព​ដើម​យ៉ាង​ណា គឺ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​នេះ​វិញ​ដដែល។

បើ​អ្នក​ដើរ​តួ​ធ្វើ​ជា​លោក​សេដ្ឋី ក្នុង​រឿង​ល្ខោន​ប្រកាន់​ថាខ្លួន​ឯង​ជា​លោកសេដ្ឋី​មែន​ទែន ខួរ​ក្បាល​របស់​អ្នក​នោះពិត​ជា​មាន​បញ្ហា តែ​បើដឹង​ខ្លួន​ថា តំណែង​សេដ្ឋី​នេះ គ្រាន់​តែ​ជា​បញ្ញត្តិ​ក្នុងរឿងល្ខោន មិន​មែន​ជា​រឿង​ពិត ដូច្នោះ​អ្នក​នោះ​ចាត់ថា ជា​មនុស្ស​ត្រឹមត្រូវ មិនវង្វេងស្មារតី។

យ៉ាង​ណាមិញ សត្វ​លោក​យើង​គ្រប់ឋានៈ​ទាំង​អស់​ទីបំផុត ត្រូវ​ចាក​ចេញ​ពីឆាក​ល្ខោន​ជីវិត​នេះ​ដូច​គ្នា​ដោយ​បាត់​ដៃ​ទទេ ដោយ​ឥត​មាន​បាន​អ្វី​សម្បី​តិចតួច​អំពី​បច្ចុប្បន្ន​ភាព​នេះ​ឡើយ។

កាល​បើ​ពិចារណា​ឃើញ​យ៉ាង​នេះ​ហើយ គួរឬ ដែល​នឹង​ប្រកាន់​ថា ខ្លួន​ឯងគ្រាន់​បើ​ជាង​អ្នក​ដទៃ រហូត​ដល់​មាន​ការ​មើលងាយ​អ្នក​ដទៃ​ដោយ​ប្រការ​ផ្សេងៗ ទាំង​ដែល​ខ្លួន​ឯង​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​មច្ចុរាជ​ដែរ​នោះ?

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩៦៤៨ ដង)
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧០៣១ ដង)
មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣៩០ ដង)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧១៧០២ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៩៨៧០ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  21✿  ឧបាសិកា សុជាតា ធូ  21✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿