Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 123,001
Today
Yesterday 158,325
This Month 6,585,524
Total ៣៥៦,៨០២,៦៤២
Flag Counter
Reading Article
Public date : 11, Oct 2022 (22,529 Read)

ទោសៈ (ការ​ខឹង​ក្រោធ)



Audio
 
ទោសៈ (ការ​ខឹង​ក្រោធ)

ពេល​ទោ​សៈ​គ្រប​សង្កត់​យើង យើង​ធ្វើ​អំពើ​អា​ក្រក់​ចំពោះ​ខ្លួន​យើង​ផង​ ចំពោះ​អ្នក​ដែល​នៅ​ជុំ​វិញ​យើង​ផង ។ ទោ​សៈ តែ​ង​ឆេះ​ក្នុង​ចិត្ត​ និង​រាង​កាយ ធ្វើ​ឲ្យ​មុខ​ប្រែ​ពណ៌ ជា​ក្រ​ហម បេះ​ដូង​ដើរ​ខុស​ធម្ម​តា ដៃ​ជើង​ញ័រ.. ។

ដំបូង​ត្រូវ​គ្រប់​គ្រង​ខ្លួន​យើង​សិន ។ យើង​ត្រូវ​ពោល​ពាក្យ​ថា " សូម​ឲ្យ​អា​ត្មា​អញ​ រួច​ចាក​ការ​បៀត​បៀន​ខ្លួន​អា​ត្មា​អញ​ សូម​ឲ្យ​អា​ត្មា​អញ​រួច​ចាក​ទោសៈ " បន្ទាប់​មក​ត្រូវ​ពោល​ថា " សូម​កុំ​ឲ្យ​អា​ត្មា​អញ​​ បៀត​បៀន​​អ្នក​ដទៃ​ សូម​កុំ​ឲ្យ​អា​ត្មា​អញ​មាន​ទោ​សៈ​ចំពោះ​អ្នក​ដទៃ​.. " ។

នៅ​ពេល​យើង​បាន​ធ្វើ​ការ​វិ​ភាគ​នូវ​ទោសៈ​ ហើយ​នឹង​ឃើញ​ច្បាស់​ថា​ វា​គ្មាន​សា​រ​ធាតុ​អ្វី​សំខាន់​​របស់​វា​ឡើយ​ វា​គ្រាន់​តែ​ជា​ហេតុបច្ច័យ​ ខាង​ក្រៅ​ប៉ុណ្ណោះ​ មិ​ន​មាន​ " អញ​ " ខឹង​ទេ​មាន​តែ​ធម្មៈ​ប៉ុណ្ណោះ​ ។

ពេល​យើង​ខឹង​ មុខ​របស់​យើង​អា​ក្រក់​មើល​ណាស់ ។ ទោ​សៈ​ជា​ភ្លើង​មាន​កម្តៅ​រាប់​រយ​អង្សារ​តែង​ដុត​កម្តៅ​នូវ​ កោ​សិកា​ ក្នុង​ខួ​រ​ក្បាល​និង​ចិត្ត​របស់​យើង ។ តែ​យើង​មាន​មេត្តា​ធម៌​ វិញ​មុខ​យើង​ភ្លឺ​ថ្លា ស្រស់​ញញឹម និង​មាន​សម្រស់​ល្អ ។ មេត្តា​ដូច​ទឹក ។ ប្រ​សិន​បើ​ជា​យើង​យក​ទឹក​កំពុង​ពុះ​ក្តៅ​ចេញ​ពី​ជើង​ក្រាន ហើយ​ទុក​យូរ​បន្តិច​ទៅ វា​នឹង​ត្រ​ជាក់​បន្តិច​ម្តង​ៗ ។ ជួន​កាល​យើង​ក្តៅ​ដោយ​ភ្លើង​ទោ​សៈ តែ​យើង​អា​ច​ធ្វើ​ឲ្យ​ត្រ​ជាក់​ទៅ​វិញ​ ដោយ​ការ​ចម្រើន​មេត្តា​ ។

ទោសៈ​ជា​បដិ​បក្ខ​និង​មេត្តា ។ ទឹក​ជា​ធម្ម​ជាតិ​មាន​សភាព​ថ្លា​ ។ នៅ​ពេល​ចិត្ត​ត្រូវ​ទោសៈ​ ចូល​ទៅ​លុក​លូយ​រាត​ត្បាត​ ក៏​ក្លាយ​ទៅ​មាន​កករ​ល្អក់​ ដូច្នេះ​យើង​ត្រូវ​យក​ទឹក​ គឺ​មេត្តា​មក​លាង​សម្អាត​ចិត្ត​របស់​យើង ។ ដូច​ទឹក​ដែរ​ មេត្តា​អាច​ផ្សាយ​ទៅ​ បាន​គ្រប់​ទី​កន្លែង ។ " ពោ​ធិ​ " មាន​ន័យ​ថា ភ្ញាក់​ឡើង ហើយ​ឃើញ​នូវ​អ្វី​ដែល​ត្រូវ​ឃើញ ។ ពេល​ណា​យើង​ភ្ញាក់​ឡើង  ទោសៈ​ក៏​បាត់​បង់​កម្លាំង​របស់​វា​អស់​ទៅ​វិញ ហើយ​បង្កើត​នូវ​សភា​វៈ​ផ្ទុយ​មួយ​ពី​ករុណា ។ ព្រះ​ពុទ្ធ​ មាន​ព្រះ​ទ័យ​ប្រ​កប​ដោយ មហា​ករុណា ។

ដកស្រង់ចេញពី "សៀវភៅមួយ​ជំហាន​ម្តង" រៀប​រៀង​ដោយ សម្តេច​ ព្រះ​មហា​ឃោសនន្ទ
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 11, Oct 2022 (14,948 Read)
អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា
Public date : 06, Jul 2021 (43,305 Read)
ចេះមើលឱ្យ​ឃើញ​ផ្នែក​ល្អ
Public date : 24, Jul 2019 (15,170 Read)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
Public date : 03, Jun 2022 (24,451 Read)
ចំណែក​៤នៃ​សតិប្បដ្ឋាន
Public date : 30, Jul 2019 (10,487 Read)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
Public date : 27, Nov 2023 (30,889 Read)
ក្លិនក្រអូប​នៃ​សីល
Public date : 03, Dec 2021 (28,383 Read)
ការ​សេពគប់​មិត្ត
Public date : 25, Jul 2019 (12,200 Read)
ទទួល​យក​ការ​ពិត
Public date : 22, May 2022 (41,188 Read)
មហាធម្មសមាទានសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )