Sunday, 30 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 122,763
Today
Yesterday 148,261
This Month 5,702,086
Total ៤០៦,៤៨៤,៨១១
Reading Article
Public date : 21, Mar 2024 (19,172 Read)

គុណ​របស់​ព្រះសម្មាសម្ពុទ្ធ



 
គុណ​របស់​ព្រះសម្មាសម្ពុទ្ធ

ព្រះគុណ​របស់​ព្រះសម្មាសម្ពុទ្ធ​​ទាំង​ឡាយ កាល​ប្រមូល​សរុប​មក​មានត្រឹម​តែ ៣ ប៉ុណ្ណោះ តែ​បើ​ពោល​ដោយ​ពិស្ដារ មិន​មាន​អ្នក​ណា​នឹង​អាច​រាប់​បាន អាច​ប្រមាណ​បាន​ឡើយ ព្រោះព្រះអង្គ​តាំង​បណិធាន​ប្រាថ្នា​នឹង​ជួយ​សត្វ​ទាំង​ឡាយ ឲ្យ​ផុត​សង្សារ​ទុក្ខ​ដោយ​ផ្ដើម​តាំង​ព្រះទ័យ​ថាៈ ពុទ្ធោ ពោធេយ្យំ មុត្តោ មោចេយ្យំ តិណ្ណោ តារេយ្យំ យើង​ត្រាស់​ដឹង​ហើយ នឹង​ឲ្យ​អ្នក​ដទៃ​ត្រាស់​ដឹង​ផង យើង​រួច​ផុត​ហើយ​នឹង​ឲ្យ​អ្នក​ដទៃ​រួច​ផុត​ផង យើង​ឆ្លង​ហើយ​នឹង​ឲ្យ​អ្នក​ដទៃ​ឆ្លង​ផង យ៉ាង​រួច​ផុត​ហើយ​នឹង​ឲ្យ​អ្នក​ដទៃ​រួច​ផុត​ផង យើង​ឆ្លង​ហើយ​នឹង​ឲ្យ​អ្នក​ដទៃ​ឆ្លង​ផង យ៉ាង​នេះ​អស់​រយៈ​ពេល ៧ អសង្ខេយ្យ។

ប្រាថ្នា​ជា​ព្រះពុទ្ធ​ដោយ​ថ្លែង​វាចាតាមចិត្ត​ដែល​គិត​ថា នឹង​ជួយ​សត្វ (​ដូច​ខាង​លើ) អស់ ៩ អសង្ខេយ្យ។ ទ្រង់​ប្រាថ្នា​នឹង​បំពេញ​បារមី​ដោយ​កាយ វាចា ចិត្ត តាំង​ពី​បាន​ទទួល​ការ​ព្យាករណ៍ពី​ព្រះពុទ្ធ​ទីបង្ករ​ថា​នឹង​បាន​ត្រាស់​ជាព្រះពុទ្ធ​អស់​រយៈពេល ៤ អសង្ខេយ្យ និង ១ សែន​មហាកប្ប។


ព្រះសព្វញ្ញូពោធិសត្វ​របស់​យើង​ទាំង​ឡាយ ទ្រង់​បាន​តាំង​ប្រាថ្នា​ជាព្រះពុទ្ធ​ក្នុង​ខណៈ​ចិត្ត​ជាលើក​ដំបូង ដែល​មិន​ទាន់​បាន​ធ្លាប់​ជួប​ព្រះពុទ្ធ​អង្គ​ណាៗ​ឡើយ រាប់​មិន​អស់​មាន​រឿង​ពោល​ទុក​ថាៈ

រាប់​តាំង​ពី​ភទ្ទកប្បនេះ ថយ​ក្រោយ​ទៅ ២០ អសង្ខេយ្យ និង ១ សែនមហាកប្ប ព្រះពោធិសត្វកើត​ជា​មនុស្ស​ក្រីក្រ​ក្នុង​ដែន​គន្ធារៈ កាប់ឧស បេះបន្លែ​អំពី​ព្រៃ​យក​ទៅ​លក់​បាន​ប្រាក់​ចិញ្ចឹម​មាតា។ ថ្ងៃ​មួយ កំពុង​រែក​របស់​ធ្ងន់​ដើរ​មក​ហាល​ក្ដៅ​ផង ស្រេក​ទឹក​ផង ក៏​ចូល​សម្រាក​នៅ ក្រោម​ដើម​ជ្រៃ​ពិចារណា​ថា ពេល​នេះ​អាត្មាអញ​នៅ​មាន​កម្លាំង អាច​អត់ ធន់ ចំពោះ​សេចក្ដី​ទុក្ខ​ព្រោះ​ក្ដៅ​ជាដើម​បាន តែ​កាល​យើង​ចាស់ ឬឈឺ ប្រាកដ​ជា​មិន​អាច​អន់​ធន់ នឹង​សេចក្ដី​ទុក្ខ​យ៉ាង​នេះ​បាន​ឡើយ ណ្ហើយ យើង​នឹង​ទៅ​កាន់​សុវណ្ណភូមិ ជីកយកមាស​មក ចិញ្ចឹម​មាតា​ឲ្យ​មាន​សេចក្ដី សុខ​ចុះ។ កាល​គិត​ដូច្នោះ​ហើយ ក៏​បាន​នាំ​មាតា​ចុះ​សំពៅ​ទៅ​កាន់ សុវណ្ណភូមិជាមួយ​នឹង​ពួក​ឈ្មួញ ដោយ​សូម​បម្រើ​ជាកូន​ឈ្នួល​ប្រចាំ​សំពៅ កាល​សំពៅ​ចេញ​ទៅ​បាន ៧ ថ្ងៃ ក៏​បែក​លិច​លង់​ទៅ ពួក​ឈ្មួញ​ក៏​ដល់​នូវ សេចក្ដី​វិនាស​ទាំង​អស់​គ្នា ចំណែក​ព្រះពោធិសត្វ​លីមាតា​ផង ហែល​ទឹក​ឆ្លង​សមុទ្រ​ទៅ ផង។

គ្រា​នោះ ស្ដេច​មហាព្រហ្មជាន់សុទ្ធាវាស រំពឹង​មើល​សត្តលោក​ទូទៅ​ដោយ​គិត​ថា កន្លង​ទៅ ១ អសង្ខេយ្យ​មហាកប្ប​ហើយ មិន​មាន​បុរស​ណា​មួយ ដែល​ត្រាស់​ជា​ព្រះពុទ្ធ​ឡើយ ចុះ​អ្នក​ដែល​នឹង​បាន​ត្រាស់​ដឹង​ជាព្រះពុទ្ធមាន​ឬ​ទេហ្ន៎? ទើប​មើល​ឃើញ​ព្រះពោធិសត្វ​ដែល​កំពុង​លះបង់​ជីវិត នាំ​មាតា​របស់​ខ្លួន​ហែល ឆ្លង​មហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ ក៏ជ្រាប​បាន​ថា មហាបុរស​នេះ មានសេចក្ដី​ព្យាយាម​ខ្លាំងក្លា​ណាស់ នឹង​មាន​អធ្យាស្រ័យ ជួយ​អ្នក​ដទៃ ព្រះពោធិសត្វ​នោះ​ដោយ​អានុភាព​មហាព្រហ្មបណ្ដាលចិត្ត ក៏​កើត​សេចក្ដី​គិត​ឡើង​ថា យើង​ត្រាស់​ដឹង​ហើយ នឹង​ឲ្យ​អ្នក​ដទៃ​ត្រាស់​ដឹង ផង យើង​រួច​ផុត​ហើយ​នឹង​ឲ្យ​អ្នក​ដទៃ​ឆ្លង​ផង ដូច្នេះ​ហែល​មហាសមុទ្រ ២-៣ ថ្ងៃ​ក៏​បាន​ដល់​ត្រើយ​ព្រម​នឹង​មាតា។ តាំង​ពីនោះ​មក ព្រះពោធិសត្វ ចិញ្ចឹម​មាតារហូត​ដល់​អស់ជីវិត ហើយ​ទៅ​កើត​ក្នុង​ទេវលោក ចំណែក មាតា​ក៏​ទៅ​តាម​យថាកម្ម នេះ​គឺ​ជា​កាល​វេលា​ដែល​ទ្រង់​តាំង​សេចក្ដី​ប្រាថ្នា ជាព្រះពុទ្ធ​ឡើង​ក្នុង​ចិត្ត​ជាគ្រា​ដំបូង​ហៅ​ថា បឋមចិត្តុប្បាទ​កាល។

ចាប់​ផ្ដើម​ពី​នោះមក ទ្រង់​សន្សំ​បារមី រហូត​ដល់​ភព​ចុង​បំផុត​បាន តាំង​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​អង្គ ៤ ដែល​ហៅ​ថា ចតុរង្គប្បធាន កាល​ដូច​ដែល​ទ្រង់​ត្រាស់ថាៈ

កាមំ តចោ ច ន្ហារុ ច អដ្ធិ ច អវសិស្សតុ សរីរេ ឧបសុ ស្សុតុ មំសលោហិតំ យំ តំ បុរិស្ថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្វំ ន តំ អបាបុណិត្វា បុរិសស្ស វីរិយស្ស សណ្ឋានំ ភវិស្សតិ។ ស្បែក ១ សរសៃ ១ ឆ្អឹង ១ ចូរ​សល់​នៅ​ចុះ ឯសាច់ ឈាម ក្នុងសរីរៈ​ចូររីងស្ងួត​ចុះ គុណ​ជា​តណា ដែល​បុគ្គល​គប្បី ដល់ ដោយ​កម្លាំង​របស់​បុរស ដោយ​សេចក្ដី​ព្យាយាម​របស់​បុរស ដោយ​សេចក្ដី ប្រឹងប្រែង​របស់​បុរស បើ​មិន​ទាន់​ដល់​គុណ​ជាតនោះ​ទេ នឹង​មិន​បញ្ឈប់​នូវ សេចក្ដី​ព្យាយាម​របស់​បុរស​ឡើង។

ព្រះអនុត្តរ​សម្មាសម្ពោធិញ្ញាណ ដែល​ព្រះអង្គ​ទ្រង់​បាន​មក​នោះ រាប់​ថា ជា​ការ​បាន​មក​ដោយ​សេចក្ដី​លំបាក​យ៉ាង​ក្រៃលែង ក្នុង​ព្រះ​ជាតិ​ចុងក្រោយបំផុត​ដោយ​ហេតុ​នេះ​ឯង ទើប​ព្រះអដ្ឋកថាចារ្យ​បានប្រពន្ធ​បណាមគាថា ដើម្បី​ឲ្យ​រឭក​ដល់​ព្រះគុណ​ដ៏​ធំក្រៃលែង រាប់​ប្រមាណ​មិន​បាន​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រទ្រង់​នូវ​ព្រះគុណ​ទាំង ៣ គឺ​ព្រះបញ្ញា​គុណ​ព្រះវិសុទ្ធិគុណ និង​ករុណា​គុណ ដែល​មិន​មាន​អ្នកណា​ប្រៀប​ផ្ទឹម​បាន​។

កាល​បើ​បុគ្គល​មាន​ចិត្ត​ជ្រះថ្លា ពោល​ពាក្យនមស្ការ​ដោយ រឭក​ដល់​ព្រះគុណ​ទាំង​នោះ​ជានិច្ច ក៏​នឹង​ធ្វើ​ឲ្យ​ចិត្ត ស្អាត​ផូរផង់​ប្រាស​ចាកភ័យ និង​អន្តរាយ សូម្បី​កិច្ចការ​ដែល​ធ្វើ​ក៏​សម្រេច​តាម​សេចក្ដី​ប្រាថ្នា​នោះ​ឯង​ហោង។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 22, Feb 2022 (10,080 Read)
ជីវិត​គោចាស់
Public date : 28, Jul 2019 (14,009 Read)
ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ
Public date : 25, Mar 2024 (13,735 Read)
អដ្ឋង្គិកមគ្គជាផ្លូវនាំទៅកាន់ទីរំលត់ទុក្ខ
Public date : 26, Jul 2019 (31,795 Read)
អ្វី​ទៅ​ដែល​ហៅ​ថា​បុណ្យ ? អ្វី​ទៅ​ជា​តួ​បុណ្យ?
Public date : 27, Jul 2019 (23,602 Read)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
Public date : 29, Jul 2019 (9,913 Read)
ទឹកភ្នែកស្ត្រីប្ដីមានស្រី
Public date : 05, Dec 2020 (44,895 Read)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.66