Reading Article
Public date : 31, Dec 2021 (8,423 Read)
សត្វទាំងឡាយ ទៀងតែនឹងស្លាប់គ្រប់ ៗ គ្នា

|
សព្វេ សត្តា មរិស្សន្តិ មរណន្តំ ហិ ជីវិតំ
យថាកម្មំ គមិស្សន្តិ បុញ្ញបាបផលលូបគា
និរយំ បាបកម្មន្តា បុញ្ញកម្មា ច សូគតឹ
សត្វទាំងឡាយ ទៀងតែនឹងស្លាប់គ្រប់ ៗ គ្នា ព្រោះថាជីវិតរបស់សត្វទាំងឡាយ សុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ ៗ ប្រាណ ម៉្យាងទៀតសត្វទាំងឡាយរមែងកាន់យកនូវផលបុណ្យ ផលបាប ហើយនឹងទៅតាមយថាកម្ម គឺទៅតាមគួរដល់អំពើល្អ និង អាក្រក់ដែលខ្លួនបានធ្វើ អ្នកដែលធ្វើបាបតែងធ្លាក់ទៅសោយទុក្ខក្នុងនរក ចំណែកខាងអ្នកធ្វើបុណ្យតែងឡើងទៅកាន់សុគតិភព ។ តស្មា ករេយ្យ កល្យាណំ និចយំ សម្បរាយិកំ បុញ្ញានិ បឆលោកស្មឹ បតិដ្ឋា ហោន្តិ បាណិនំ
ព្រោះហេតុដូច្នោះហើយ សាធុជនអ្នកមានចំណង់ចង់បានសេចក្តីសុខ (ដល់ខ្លួន) គួរតែប្រញាប់ប្រញាល់ធ្វើបុណ្យ ដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អាន ឲ្យបានជានិច្ច គឺខ្លួនត្រូវកសាងសន្សំ (គ្រាន់នឹងបានជាទីពឹង) នៅក្នុងភពខាងនាយ (ព្រោះថា) បុណ្យទាំងឡាយ តែងជាទីពឹងពំនាក់របស់សត្វទាំងឡាយក្នុងបរលោក ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |