Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 48,579
Today
Yesterday 194,255
This Month 6,352,777
Total ៣៥៦,៥៦៩,៨៩៥
Flag Counter
Reading Article
Public date : 28, Jul 2022 (44,473 Read)

ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់



 
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
( ដក​ស្រង់​ចេញ​ពី សៀវ​ភៅ ចល​នា​សង្ខារ​ជី​វិត រៀប​រៀង​ដោយ​ ព្រះ​មហា​ អ៊ុច ហ៊ាង និង​ ព្រះ​បាឡាត់​ធម្ម​ឃោ​សរក្ខិត លីវ លាង )

 
ជី​វិត​របស់​មនុស្ស​​សត្វ  មាន​ប្រ​មាណ​តិច​តួច​ស្តួច​ស្តើង​ណាស់ ខ្លី​ណាស់ តិច​ណាស់ ឆាប់​រេច​រឹល ឆាប់​សឹក ឆាប់​រ​បេះ​រ​បោច រង្គោះ​រង្គើ ធ្លុះ​ធ្លាយ​ពុក​ផុយ​ណាស់ មិន​ជាប់​មាំ​ពូ​កែ​ទេ ។ សូម្បី​ម្ចាស់​ជី​វិត​មាន​មធ្យោ​បាយ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ជី​វិត​រស់​នៅ ក៏​ជី​វិត​នោះ​មិន​ព្រម​រស់​នៅ​ ក៏​មាន​ដែរ ។ បុគ្គល​ដែល​ស្លាប់​បាត់​បង់​ជីវិត​ ពុំ​មែន​សុទ្ធ​តែ​ស្លាប់​ដោយ​អត់​បាយ អត់​ទឹក ម្ហូប​ចំ​ណី ប្រ​ដាប់​ប្រ​ដា​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ  មនុស្ស​ខ្លះ​ស្លាប់​នៅ​កណ្តាល​គំ​នរ​ទ្រព្យ​សម្បត្តិ​ ប្រ​ដាប់​ប្រ​ដា​ប្រើ​ប្រាស់ សម្លៀក​បំ​ពាក់ ម្ហូប​អា​ហារ ទី​សេ​នា​សនៈ ឱ​សថ ភេ​សជ្ជៈ​គ្រប់​បរិ​បូណ៍ ប៉ុន្តែ​ពេល​វេ​លា​ថ្ងៃ​-ខែ-ឆ្នាំដែល​កន្លង​ទៅនោះ ពុំ​មែន​កន្លងទៅ​ទទេ ៗ ទេ សុទ្ធ​តែ​ស្រូប​យក​ជី​វិត​ទៅ​ជា​មួយ​គ្រប់​នា​ទី​ទាំង​អស់​ ។ ជី​វិត​នេះ​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ជិះ​ជាន់ ចោម​រោម​ឡោម​ព័ទ្ធ​គ្រប់​ពេល ឥត​មាន​ទំ​នេរ​ស្រាក​ស្រាន្ត​សោះ​ឡើយ ។

ដ​រាប​ណា មនុស្ស​នៅមាន​អ​វិជ្ជា តណ្ហា បិទ​បាំង​ សេ​ចក្តី​ទុក្ខ​គ្រប់​សង្កត់​គ្រប់​យ៉ាង​របស់​ជី​វិត ក៏​នៅ​មាន​ដ​រាប​នោះ . . .

មរណៈ​ទុក្ខ ៖ ទុក្ខ​ព្រោះ​សេច​ក្តី​ស្លាប់​ ដៅ​ដល់​សេច​ក្តី​ទុក្ខ​យ៉ាង​ខ្លាំង​បំ​ផុត​ក្នុង​ពេល​ជិត​ស្លាប់ ។ នៅ​ពេល​ជិត​ស្លាប់​​នេះ អ​វ​យវៈ​ទាំង​អស់​នៅ​ក្នុង​រូប​កាយ​ឈប់​ធ្វើ​ការ លែង​ធ្វើ​ការ​ទៅ​តាម​មុខ​ងារ​របស់​ខ្លួន​ ឈប់​ទទួល​ប្រ​តិ​បត្តិ​ការ​ទៅ​តាម​ការ​បង្គាប់​បញ្ជា​របស់​ចិត្ត ព្រោះ​នៅ​ពេល​នោះ ភ្នែក​ស្រ​វាំង ឈប់​ទទួល​អា​រម្មណ៍​តាម​ចក្ខុ​ទ្វារ, ត្រ​ចៀក​ហ៊ឹង​ឈប់​ទទួល​សម្លេង​តាម​សោត​ទ្វារ, ច្រ​មុះ​បាត់​ធុំ​ក្លិន ឈប់​ទទួល​អា​រម្មណ៍​តាម​ឃាន​ទ្វារ, អណ្តាត​ឈប់​ទទួល​រស​ជាតិ​តាម​ជី​វ្ហា​ទ្វារ, រាង​កាយ​ក៏​ឈប់​ទទួល​សម្ផស្ស​ក្តៅ​ត្រ​ជាក់​តាម​កាយ​ទ្វារ, ក្នុង​ពេល​នេះ នៅ​សល់​តែ​ខ្យល់​អស្សាសៈ បស្សា​សៈ ដក​ចេញ​ទៅ​ក្រៅ​ច្រើន ចូល​មក​វិញ​តិច​ ម៉្លោះ​ហើយ ចិត្ត​ដែល​នៅ​អា​ស្រ័យ​ជា​មួយ​ខ្យល់ យ៉ាង​តិច​តួច​ស្តួច​ស្តើង​នេះ ក៏​តែង​រង​ទុក្ខ​វេទ​នា​យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំ​ផុត ។

ដកស្រង់​ចេញពីសៀវភៅ  វត្ត​ប្រ​តិ​បត្តិ​ពុទ្ធ​សា​ស​និក​ជន 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Jul 2021 (63,294 Read)
ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់
Public date : 04, Oct 2022 (11,548 Read)
ការងារ​ប្រាស​ចាក​ទោស
Public date : 28, Jul 2019 (14,134 Read)
ភ្លើង​កំហឹង
Public date : 08, Feb 2022 (21,569 Read)
កាល​មុនពុទ្ធសម័យ
Public date : 29, Jul 2019 (10,972 Read)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
Public date : 29, Jul 2019 (11,649 Read)
ចលនា​ពុទ្ធសាសនា
Public date : 28, Jan 2022 (37,050 Read)
ការវង្វេងរបស់ចិត្ត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )