Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 60,265
Today
Yesterday 194,255
This Month 6,364,463
Total ៣៥៦,៥៨១,៥៨១
Flag Counter
Reading Article
Public date : 30, Jul 2019 (27,063 Read)

មល្លិ​កា​វិមាន​



Audio
 
មល្លិ​កា​វិមាន​

នា​រទ​ត្ថេរ​សួរ​ថា ម្នាល​នាង​មាន​សំពត់​លឿង​ មាន​ទង់​លឿង ស្អិត​ស្អាង ដោយ​គ្រឿង​អលង្ការ​លឿង នាង​បើ​ទុក​ជា​មិន​ប្រ​ដាប់​ដោយ​សំពត់​ស្លៀក​មាន​ពណ៌លឿង​ទាំង​ឡាយ​ មាន​សាច់​ដ៏​ល្អិត​ក៏​ដោយ​ ក៏​នៅ​តែ​ល្អ ម្នាល​នាង​​អ្នក​ទ្រ​ទ្រង់​នូវ​គ្រឿង​ប្រ​ដាប់​ដៃ​ជា​វិ​ការៈ​នៃ​មាស​ ស្អិត​ស្អាង​ដោយ​ក្រ​វិល​ជា​វិការៈ​នៃ​មាស​ ពាស​ពេញ​ដោយ​បណ្តាញ​ ជា​វិការៈ​នៃ​មាស​ នាង​ជា​អ្វី នាង​មាន​កម្រង​កែវ​ផ្សេង​ៗ​ កម្រង​​ជា​វិកា​រៈ​នៃ​មាស​ផង​ ជា​វិការៈ​នៃ​កែវ​មណី​មាន​ពណ៌​ក្រ​ហម​ផង​ ជា​វិការៈ​នៃ​កែវ​មុក្តា​ផង​ ជា​វិការៈ​នៃ​កែវ​ពិទូរ្យ​ផង​ កែវ​ពព្រុស​ផង​ មួយ​អន្លើ​ដោយ​កែវ​មាន​ពណ៌​ក្រ​ហម​ផង​ ដ៏​វិចិត្រ​ដោយ​កែវ​ទាំង​ឡាយ​ ប្រា​កដ​ស្មើ​ដោយ​ភ្នែក​ព្រាល​ បណ្តាល​កម្រង​ទាំង​នុ៎ះ​ កម្រង​មួយ​ៗ​ មាន​សូរ​ពី​រោះ​ដូច​សម្លេង​ក្ងោក​ ដូច​សម្លេង​រា​ជ​ហង្ស​ ឬ​ពី​រោះ​ដូច​សម្លេង​ករវឹក​ សូរ​កម្រង​ទាំ​ង​នោះ មាន​ភាព​ពី​រោះ​ ឮ​ហាក់​ដូច​តូរ្យ​តន្រ្តី​ ប្រ​កប​ដោយ​អង្គ​ ៥ ដែល​គេ​ប្រ​គំ​ហើយ​ទាំង​រថ​ របស់​នាង​ ក៏​មាន​សភាព​ ស្អាត​ល្អ​ មាន​អវ​យវៈ​ដ៏​វិចិត្រ​ហើយ ដោយ​កែវ​ផ្សេង​ៗ​ ដែល​ជាង​ ចាត់​ចែង​ហើយ​ដោយ​ធាតុ ទាំង​ឡាយ​ មាន​ពណ៌​ផ្សេង​ៗ​ សម​ល្អ​ នាង​ឋិត​នៅ​លើ​រថ​នោះ មាន​ពណ៌​មាន​រូប​ប្រៀប​ដោយ​មាស​ ញ៉ាំង​ប្រ​ទេស​នេះ​ ឲ្យ​រុង​រឿង​ ម្នាល​ទេ​វតា​ អាត្មា​សួរ​ហើយ នាង​ចូរ​ប្រាប់​ នេះ​ជា​ផល​នៃ​កម្ម​អ្វី ។

ទេ​វ​ធី​តា​ឆ្លើយ​ថា ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ ចំពោះ​ព្រះ​គោតម​ ព្រះ​អង្គ​មាន​គុណ​ប្រ​មាណ​មិន​បាន​ ដែល​ទ្រង់​បរិ​និព្វាន​ហើយ បាន​បូ​ជា​បណ្តាញ​មាស​ដ៏​វិចិត្រ​ ដោយ​កែវ​មណី​ និង​មាស​រំលេច​ដោយ​កែវ​មុក្តា បាំង​ដោយ​សំណាញ់​មាស​ ខ្ញុំ​បាន​ធ្វើ​កុសល​កម្ម​នោះ​ ដែល​ព្រះ​ពុទ្ធ​ទ្រង់​សរ​សើរ​ហើយ​ ប្រាសចាក​សេចក្តី​សោក ដល់​នូវ​សេច​ក្តី​សុខ មាន​ចិត្ត​ត្រេក​អរ​ព្រម ។

ចប់​មល្លិកា​វិមាន​
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៥ ទំព័រ​ ៧៩-៨០
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 20, Jul 2020 (51,487 Read)
បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង
Public date : 25, Jul 2019 (21,801 Read)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
Public date : 02, Feb 2021 (15,956 Read)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព
Public date : 29, Jul 2019 (9,356 Read)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
Public date : 26, Jul 2019 (11,631 Read)
ទស្សនគតិ​របស់​ពុទ្ធ​សាសនិក​បុគ្គល​
Public date : 29, Jul 2019 (35,387 Read)
ឋានសួគ៌​៦ ជាន់
Public date : 28, Jul 2019 (13,520 Read)
ដួង​ព្រះ​ចន្ទ
Public date : 06, Jul 2021 (11,999 Read)
អានិសង្សនៃ​ការ​នៅ​ក្នុង​ព្រៃ
Public date : 12, Jan 2023 (2,390 Read)
ចូឡសុញ្ញតសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )