Reading Article
Public date : 29, Jun 2023 (18,186 Read)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ

|
កូន ៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជាឈ្មោះមួយដ៏ល្អសម្រាប់កូន ៗ គួរតែចាំទាំងអស់គ្នាព្រោះវាមានសារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ឯស ទេវសមនុស្សានំ សព្វ កាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្ភតិ កំណប់ទ្រព្យ គឺបុណ្យនេះឯងរមែងជួយឲ្យសព្វសត្វដែលប្រាថ្នាឲ្យបានដល់នូវភាពជាទេវតា និងមនុស្សទាំងឡាយ ទេវតានិងមនុស្សទាំងឡាយប្រាថ្នាផលណា ៗ ក៏រមែងបានផលទាំងពួងនោះដោយបុញ្ញឫទ្ធិនេះ និធិ ប្រែថា កំណប់ទ្រព្យ តែក្នុងទីនេះសម្តៅយក កំណប់ទ្រព្យ គឺបុណ្យកុសល ទើបហៅថាបុញ្ញនិធិ គឺបុញ្ញឫទ្ធិ ការបំពេញបុណ្យក្នុងព្រះពុទ្ធសាសនា មានការបរិច្ចាគទានដោយកុសលចេតនា មិនជាការសូន្យទទេ ប្រៀបបីដូចជាការកប់ទ្រព្យដែលពិត គឺការកប់ទ្រព្យទុកក្នុងផែនដីដើម្បីឲ្យផុតភ័យ ក៏ហៅថាកំណប់ទ្រព្យ ៗ ដែលផុសឡើងអំពីផែនដីដោយអានុភាពរបស់អ្នកឯណាមួយ ដូចជាទ្រព្យដែលកើតឡើងដើម្បីព្រះពោធិសត្វ កាលព្រះអង្គប្រសូតយ៉ាងនេះ ក៏ហៅថាកំណប់ទ្រព្យ ក្នុងសព្ទមគធៈលោកប្រើថា និធិ ទាំងអស់ ។ ម៉្យាងទៀតអំពើល្អកូនត្រូវតែចងចាំថា អំពើល្អតែងជួយមនុស្សដែលប្រព្រឹត្តល្អជានិច្ច មិនមែនអំពើល្អទៅជួយមនុស្សអាក្រក់នោះទេ ចូរគិតរឿងមួយថា ពេលវេលាមិនរង់ចាំមនុស្សយើងទេ ដូច្នេះមិនត្រូវប្រហែសខ្លួនឡើយណាកូនម៉ែ ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |